Royal Enfield Cambodia តែងផ្តល់ទំនុកចិត្តខ្ពស់សម្រាប់លោកអ្នកក្នុងជីវភាពប្រចាំថ្ងៃ
NEWS 2 years agoមិនថារយៈពេលយូរយ៉ាងណានោះទេ Royal Enfield បានសរបញ្ជាក់ឱ្យឃើញពីវត្តមាន និងគោលជំហរយ៉ាងមុតមាំរបស់ខ្លួននៅក្នុងប្រវត្តសាស្ត្រនៃម៉ូតូធំ ជាមួយនឹងម៉ូតូម៉ាកយីហោចំណាស់ជាងគេបំផុតនៅលើពិភពលោក Royal Enfield ត្រូវបានគេស្គាល់អស់រយៈពេល ១២១ ឆ្នាំមកហើយទាក់ទងនឹងគុណភាព ការរចនា និងតម្លៃសមរម្យ។ ដោយផ្តោតលើការនាំយកម៉ូតូដែលមានលក្ខណៈសាមញ្ញប៉ុន្តែគួរឱ្យចាប់អារម្មណ៍និងដំណើរការបានយ៉ាងល្អ Royal Enfield មានវត្តមាននៅក្នុងប្រទេសឥណ្ឌានិងជាង ៦០ ប្រទេសជុំវិញពិភពលោករួមទាំងប្រទេសកម្ពុជាផងដែរ។
ជាមួយនឹងភាពជោគជ័យនៃការគាំទ្រពីសំណាក់អតិថិជន ដែលទទួលបានកាន់តែច្រើនជារៀងរាល់ថ្ងៃ បានធ្វើឱ្យក្រុមហ៊ុន Royal Enfield មានសម្ទុះនៃការលក់ចេញក៏ដូចជាបង្អួតមុខមាត់នៃម៉ូតូរបស់ខ្លួនជារឿយៗនៅលើដងផ្លូវ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះនោះគឺការរង់ចាំស្តុកមកដល់របស់ម៉ូឌែលនីមួយៗនៃ Royal Enfield ព្រោះអតិថិជនភាគច្រើននៅតែមានការរង់ចាំដើម្បីជាម្ចាស់នៃម៉ាកយីហោមួយនេះ។ តួយ៉ាង ដូចជាម៉ូឌែល Meteor 350 នេះដូច្នេះសម្ទុះនៃការកក់ទិញមិនដែលដាច់នោះទេពីមួយខែទៅមួយខែ។ អ្វីដែលជាចំណុចចាប់អារម្មណ៍មួយទៀតនោះគឺអ្នកដែលជាម្ចាស់របស់ម៉ូតូ Royal Enfield និងជឿជាក់លើខ្លួនឯងខ្ពស់ជាមួយម៉ាកយីហោដ៏ល្បីល្បាញមួយនេះ។ អ្នកមិនមែនទិញតែផលិតផលនោះទេ ប៉ុន្តែអ្នកនឹងទទួលបាននូវបទពិសោធន៍ថ្មីៗជាច្រើនដែលក្រុមហ៊ុន Royal Enfield និងផ្តល់ជូន។ រីករាយជាមួយដំណើរកម្សាន្តជាក្រុមប្រចាំខែទៅតាមរមណីយដ្ឋានតាមទីរួមខេត្តនានាក៏ដូចជាការចូលរួមចំណែកនូវការងារសង្គម និងការងារមនុស្សធម៌ផ្សេងៗសម្រាប់ដំណើរកម្សាន្តនីមួយៗ។ មួយវិញទៀតសម្រាប់ម៉ូតូ Royal Enfield អ្នកអាចរក្សាវាទុកសម្រាប់ក្រុមគ្រួសារ កូនចៅមិនថារយៈពេលប៉ុន្មានឆ្នាំនោះទេ ព្រោះរូបរាងម៉ូតូបែបក្លាសិកនេះនឹងនៅតែរក្សាបាននូវរសនិយម និងស្ទីលរបស់វាដូចដើម ។
ក្រុមម៉ូតូធំបានក្លាយជាទីចាប់អារម្មណ៍ និងមានភាពល្បីរន្ទឺឥតឈប់ឈរនៅក្នុងប្រទេសកម្ពុជាពីមួយថ្ងៃទៅមួយថ្ងៃ។ ពួកយើងបានឃើញវត្តមាននៃម៉ាកយីហ៊ោម៉ូតូធំជាច្រើននៅក្នុងប្រទេសដូចជា Harley Davidson, BMW, Yamaha, Ducati, Kawasaki, GPX, KTM, Honda & Royal Enfield ដែលតែងតែបង្អួតភាពស្រស់សង្ហា និងភាពស៊ីវិល័យរបស់ខ្លួននៅលើដងវិថីឥតស្រាកស្រាន្ត។ ជាការពិតណាស់ ក្នុងចំណោមម៉ាកយីហោទាំងអស់នេះយើងសង្កេតឃើញថាមានម៉ាកយីហោខ្លះបានបិទទ្វារ និងក្ស័យធននៅក្នុងខណៈពេលដែល Royal Enfield នៅតែរក្សាគោលជំហររបស់ខ្លួនយ៉ាងរឹងមាំដោយឥតងាករេតាំងពីឆ្នាំ ២០២០ មកម្ល៉េះជាមួយនឹងចំនួនអតិថិជនជិត ៤០០នាក់ហើយ។ Royal Enfield ជាម៉ាកម៉ាកយីហោដែលរីកដុះដាលលឿនបំផុតជាមួយនឹងពានរង្វាន់អន្តរជាតិជាច្រើនសម្រាប់ភាពល្បីរន្ទឺរបស់គេ។
នៅក្នុងអំឡុងឆ្នាំ ២០២២ នេះ Royal Enfield នៅតែអាចបន្តការលក់ និងបញ្ចេញម៉ូតូរបស់ខ្លួនយ៉ាងច្រើនគ្រឿងជាមួយនឹងចំនួនតួលេខគុណនឹងពីរ ប្រសិនបើប្រៀបធៀបទៅនឹងឆ្នាំចាស់។ វត្តមាននៃម៉ូឌែលពហុជំនាញ Scram 411cc និងម៉ូឌែលដែលមានភាពពេញនិយមគ្រប់សម័យកាលនៃ Classic 350cc បានទាញយកចំណាប់អារម្មណ៍អតិថិជនជាច្រើនសម្រាប់ចុងឆ្នាំ ២០២២នេះផងដែរ។ កាន់តែពិសេសមិនអាចខកខានបាននោះគឺម៉ូឌែល Cruiser Meteor 350 ដែលជាទីចាប់អារម្មណ៍ និងជាទីនិយមរបស់អតិថិជនដែលប្រើប្រាស់ម៉ូតូជាមធ្យោបាយធ្វើដំណើររាល់ថ្ងៃសម្រាប់ការប្រកបការងារ និងអាជីវកម្មផ្សេងៗ។ ម៉ូឌែល Meteor នេះផងដែរមាន៣ប្រភេទ (Fireball, Stella, Supernova) សម្រាប់ជម្រើសរើសជាមួយ និងពណ៌ខុសៗគ្នាចំនួន៧។ ម៉ូតូ Royal Enfield ទទួលបានកម្លាំងជំរុញចិត្តពីម៉ូតូបុរាណមួយនៅក្នុងប្រវត្តិសាស្រ្តនៃការជិះម៉ូតូ ទាំងទម្រង់ និងក្នុងភាពសាមញ្ញ។ ហើយពួកគេចាប់យកអារម្មណ៍នៃសេរីភាព ភាពសប្បាយរីករាយ និងការឆ្លើយតបដែលអ្នកជិះម៉ូតូកំពុងព្យាយាមសម្រេចបាននៅពេលនោះ ហើយនាំវាចូលទៅក្នុងបរិបទទំនើប។ លើសពីនេះ Royal Enfield តែងតែភ្ជាប់មកជាមួយសេវាកម្មរោងជាង (Service Center) ដែលពិតជាបង្កើតទំនុកចិត្ត និងការប្រាស្រ័យទាក់ទងយ៉ាងល្អជាមួយនឹងអតិថិជន! អតិថិជនរបស់ Royal Enfield តែងតែទទួលបាននៅអារម្មណ៍ល្អជាមួយនឹងសេវាកម្មរបស់ Royal Enfield ដែលគេហៅថា One-stop-service ព្រោះវាជាហាងដែលពួកគេអាចទិញម៉ូតូ សំលៀកបំពាក់ គ្រឿងបន្លាស់ គ្រឿងលេងម៉ូតូ និងវត្ថុអនុស្សារវីយ៍ជាច្រើនទៀតរបស់ម៉ាកយីហោមួយនេះ។ ដោយចាប់ផ្តើមពី ៣៩៩០ ដុល្លារសម្រាប់ម៉ូតូធំមួយនេះ ជាមួយសេវាកម្មបង់រំលស់ឆាប់រហ័សពីធនាគារដៃគូជាច្រើន និងអគារតាំងបង្ហាញដ៏ប្រណីតជាមួយនឹងទីធ្លាធំទូលាយសម្រាប់ការបើក សាកល្បង, Royal Enfield សមជាជម្រើសដំបូងគេក្នុងចំណោមម៉ូតូផ្សេងទៀត ប្រសិនបើអ្នកកំពុងមានបំណងទិញម៉ូតូថ្មីក៏ដូចជាសាកល្បងជិះម៉ូតូធំជាលើកដំបូង។
Advertising Article