×

ហាងបាយ​បរិស្ថាន​និយម​ក្នុង​បេសកកម្ម​លើកស្ទួយ​ម្ហូបគោក​ខ្មែរ​តាមរយៈ​បច្ចេកវិទ្យា​

TRAVEL & LIVING one year ago
 
 

           ​ហាង​ ​«​បាយ​ស្លឹក​ចេក​»​ ​មាន​ទីតាំង​ស្ថិតនៅ​លើ​ផ្លូវ​335 ​កែង​ 528 ​សង្កាត់​បឹង​កក់​១​ ​ខណ្ឌ​ទួល​គោក​ ​ជិត​ ​Sam​a​i​ ​Square​ ​ដែល​មាន​វិសេសភាព​គួរឲ្យ​កត់​សម្គាល់​ខុសប្លែក​ពី​ហាង​លក់​ម្ហូប​ខ្មែរ​នានា​ទូទាំង​ក្រុងភ្នំពេញ​នា​ពេល​បច្ចុប្បន្ន​ ​ទាំង​គុណភាព​រសជាតិ​ ​ជម្រើស​អាហារ​ ​និង​សោភ័ណ​ភាព​នៃ​កា​រវេច​ខ្ចប់​។​ ​ហាង​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អ្នកនាង​ ​លាន​ ​ច​័ន្ទ​លា​មី​ ​សហគ្រិន​ស្រ្តី​ក្នុងស្រុក​មួយ​រូប​ដែល​គិតគូរ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​កត្តា​បរិស្ថាន​ ​សុខភាព​ ​និង​ភាព​ងាយស្រួល​បត់បែន​ម្រាប់​អ្នកទទួល​ទាន​ ​ជាពិសេស​បុគ្គលិក​ការិយាល័យ​ដែល​មាន​ពេលវេលា​តិច​។​

          ​ចំពោះ​ប្រវត្តិ​អាជីវកម្ម​ហាង​នេះ​ ​អាជីវកម្ម​លក់​បាយ​នេះ​ត្រូវ​បាន​ចាប់ផ្តើម​ឡើង​កាលពី​៣​ឆ្នាំមុន​ ​ខណៈ​ដែល​បុគ្គលិក​ការិយាល័យ​ភាគច្រើន​ពិបាក​រក​កន្លែង​ទទួលទាន​អាហារ​ថ្ងៃត្រង់​ញ៉ាំ ​ ​ហើយក៏​មិនទាន់​មាន​កម្មវិធី​ ​A​p​p​ ​កុម្ម៉ង់​អាហារ​សម្បូរ​បែប​ទូលំទូលាយ​ច្រើន​ដូច​សព្វថ្ងៃ​នៅ​ក្នុង​ក្រុងភ្នំពេញ​យើង​។​ ​ក្រោយមក​ ​បន្ទាប់ពី​ផ្អាក​លក់​មួយ​រយៈ​ (​ជំនាន់​ដំបូង​ ​លក់​ជា​រទេះ​) ​នៅ​អំឡុង​ឆ្នាំ​ ​២​០​២​០​ ​ហាងបាយ​ដែល​ផ្តោត​លើ​ការ​បញ្ជាទិញ​អន​ឡា​ញ​នេះ​បាន​លេច​រូបរាង​ឡើង​ ​ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​យើង​ចាប់ផ្តើម​ទទួលយក​ការ​កុម្ម៉ង់​ទំនិញ​តាម​អន​ឡា​ញ​ហើយ​។​ ​គិត​ចាប់តាំង​ពី​ពេល​នោះ​មក​ ​រហូតដល់​បច្ចុប្បន្ន​ ​ហាង​ ​«​បាយ​ស្លឹក​ចេក​»​ ​បាន​បើក​ដំណើរការ​បម្រើ​សេវាកម្ម​អាហារ​កុម្ម៉ង់​ជូន​អតិថិជន​ ​តាមរយៈ​បច្ចេកវិទ្យា​ ​A​p​p​ ​ដឹកជញ្ជូន​ ​រួម​មាន​ ​Food​Panda​ ​និង​ N​ham​ 24 ​ជាដើម​។​

Image Courtesy: បាយស្លឹកចេក

          ​ផ្ទុយពី​ជំនាន់​លក់​ដំបូង​ដែ​លលក់​បាន​ត្រឹម​បាយ​ដាំ​ឆ្នាំង​ចំណុះ​អង្ករ​បី​កំប៉ុង​ ​អង្ករដំណើប​ខ្មៅ​ត្រឹម​១​គីឡូក្រាម​ ​និង​សាច់​ត្រឹម​ ​២​-​៣​គីឡូក្រាម​ ​បច្ចុប្បន្ននេះ​ ​ហាង​ ​«​បាយ​ស្លឹក​ចេក​»​ ​បាន​អភិវឌ្ឍ​អាជីវកម្ម​របស់​ខ្លួន​រហូតដល់​លក់ដាច់​កើន​ឡើង​រហូតដល់​ ​៥​០​-​១​០​០​ ​ប្រអប់​ ​និង​ ​២​០​០​-​៥​០​០​ប្រអប់​/ ​មួយថ្ងៃ​ ​ហើយ​ចេះតែ​បន្ត​សម្រេច​គោលដៅ​លក់​កើន​ទៅមុខ​ជាលំដាប់​។​ ​អាហារ​ក្រៀម​ប្រចាំ​ត្រកូល​ទាំង​៥​ ​មាន​ ​គោ​ងៀត​ ​ត្រី​ឆ្ពិន​ចៀន​ ​ត្រី​ប្រមា​ចៀន​ ​ឆ្អឹងជំនីរ​ជ្រូក​ ​និង​ប្រហុក​ខ្ទិះ​ (​មុខម្ហូប​បន្ថែម​ថ្មី​) ​សុទ្ធតែ​អន្ទងចិត្ត​អតិថិជន​ឲ្យ​គាំទ្រ​ហាង​នេះ​ម្តង​ហើយ​ម្តងទៀត​មិន​ជិនណាយ​។​ ​ទន្ទឹម​នឹង​ប្រភេទ​ម្ហូប​ ​បាយ​របស់​ហាង​ក៏​ប្លែក​ពី​គេ​ដែរ​ ​គឺ​ប្រើ​អង្ករដំណើប​ខ្មៅ​លាយ​ជាមួយ​អង្ករ​ធម្មតា​ ​ដែល​ធ្វើឲ្យ​មាន​ពណ៌​ ​និង​រសជាតិ​ពិសេស​។​ ​ចំពោះ​តម្លៃ​ ​គឺ​ត្រឹម​ចន្លោះ​ ​២​.​៥​០​ ​ដុល្លារ​ - ​៣​ដុល្លារ​ ​ដែល​អតិថិជន​ភាគច្រើន​អាច​ទទួលយក​បាន​ ​បើ​ធៀប​នឹង​រសជាតិ​និង​គុណភាព​អាហារ​ប្រកបដោយ​អនាម័យ​និង​សោភ័ណ​ភាព​នៃ​កា​រវេច​ខ្ចប់​។​ ​អ្នកនាង​ ​លា​មី​ ​បាន​អះអាង​ថា​ ​ចំពោះ​ប្រតិកម្ម​របស់​អតិថិជន​កន្លងមក​ ​គឺ​មាន​ភ្ញៀវ​ខ​លម​ក​សរសើរ​ថា​ឆ្ងាញ់​ ​រហូត​មាន​ភ្ញៀវ​ខ្លះ​save​ ​ដាក់​ថា​ ​«​ហាងបាយ​ឆ្ងាញ់​»​ ​ក្នុង​ទូរសព្ទ​របស់​ពួកគាត់​ទៀត​ផង​។​

          ​ចំណុច​ពិសេស​ក្រៅពី​រសជាតិ​ម្ហូបគោក​ខ្មែរ​ដែល​ខុស​ពី​ហាង​ដទៃ​ហើយ​នោះ​ ​ហាង​នេះ​មាន​គុណសម្បត្តិ​ផ្នែក​ជួយ​បរិស្ថាន​ដ៏​ច្រើនលើស​លប់​។​ ​ជាក់ស្តែង​ ​អាជីវកម្ម​នេះ​ប្រើ​ស្លាបព្រា​ធ្វើ​ពី​ម្សៅពោត​ ​៩​០​ថ្ងៃ​រលាយ​ ​។​ ​ប្រអប់​ក្រដាស​ ​៦​ស​ប្តាហ៍​រលាយ​ ​និង​ថង់​អេកូ​ផ្លា​ស​ (​E​co​-​Plus​) ​ផុយ​ជាង​ថង់​ធម្មតា​។​ ​ទោះបីជា​ត្រូវ​ចំណាយ​ថ្លៃ​ដើម​ច្រើន​ ​តែ​ម្ចាស់​ហាង​បញ្ជាក់​ថា​ ​គាត់​ពិតជា​ធ្វើ​រឿង​នេះ​ដោយ​មោទកភាព​ ​ព្រោះ​មាន​អារម្មណ៍​ថា​រីក​ចម្រើន​ទាំង​ខ្លួនឯង​ផង​និង​បាន​ជួយ​ដល់​សង្គម​ផង​៕​

Article by SRINSOKMEAN


SUGGESTIONS