×

Air​Asia​ ​នឹង​កា​របើក​ដំណើរការ​ក្រុមហ៊ុន​អាកាសចរណ៍​តម្លៃ​ទាប​ថ្មី​នៅ​កម្ពុជា​

NEWS one year ago
 
 

            នៅ​ព្រឹក​ថ្ងៃ​ទី​០​៩​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​២​ ​ក្រុមហ៊ុន​អាកាសចរណ៍​ ​Air​Asia​ ​Aviation​ ​Group​ ​Limited​ (​A​A​A​G​L​) ​បាន​រៀបចំ​សន្និសីទកាសែត​ស្តីពី​ការ​ចុះ​ហត្ថលេខា​ផ្លូវការ​លើ​កិច្ចព្រមព្រៀង​បណ្តាក់ទុន​ជាមួយនឹង​ក្រុមហ៊ុន​ Sivilai​ ​Asia​ ​ស្ថិតនៅ​សណ្ឋាគារ​ ​Rosewood​ ​Phnom​ Penh​ ​ក្នុង​ការ​បង្កើត​ក្រុមហ៊ុន​អាកាសចរណ៍​ថ្មី​មួយ​ប្រចាំ​ប្រទេស​កម្ពុជា​នោះ​គឺ​ ​Air​Asia​ ​Cam​bo​d​i​a​ ​ដែល​ ​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ថ្មី​មួយ​ផ្តល់​នូវ​តម្លៃ​សមរម្យ​សម្រាប់​ការធ្វើដំណើរ​ហោះហើរ​។​ ​ជាក់ស្តែង​ ​ក្រុមហ៊ុន​អាកាសចរណ៍​ថ្មី​នេះ​នឹង​ជួយ​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​ ​ក៏ដូចជា​ការ​ផ្សារភ្ជាប់​ទៅ​នឹង​សេដ្ឋកិច្ច​អន្តរជាតិ​ពី​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​ដោយ​រួម​មាន​៖​ ​ប្រទេស​អា​ស៊ាន​ ​អាស៊ី​ខាងជើង​ ​ហើយនឹង​ប្រទេស​ដទៃ​ជាច្រើន​។​ ​យ៉ាងណាមិញ​ ​ក្រុមហ៊ុន​អាកាសចរណ៍​ ​Air​Asia​ ​Cam​bo​d​i​a​ ​ក៏មាន​គោលបំណង​និង​ជំរុញ​បន្ថែម​ទៀត​នូវ​ក្នុង​វិ​ស័​យ​ឧស្សាហកម្ម​អាកាសចរណ៍​ ​និង​ទេសចរណ៍​ក្នុង​កម្ពុជា​ឲ្យ​កាន់តែ​មាន​ភាព​រីក​ចម្រើន​ ​និង​នាំ​នូវ​តម្លៃ​សមរម្យ​ដ៏​ប្រាកដ​មួយ​ដែល​តម្រូវ​នឹង​ទី​ផ្សារ​កម្ពុជា​ ​ក៏ដូចជា​នាំមក​នូវ​ឱកាស​ការងារ​ផ្សេងៗ​បន្ថែម​ទៀត​ផង​ដែរ​។​ ​ទន្ទឹម​នឹង​នេះ​ ​លោក​ ​Ton​y​ ​Fern​and​e​s ​ដែល​ជា​ស្ថាបនិក​របស់​ក្រុមហ៊ុន​ ​Air​Asia​ ​បាន​មានប្រសាសន៍​ឲ្យដឹង​នៅ​ក្នុង​សន្និសីទកាសែត​សារ​ព័ត៌មាន​ថា​ ​«​យើង​នៅតែ​បន្ត​ផ្តោត​លើ​អា​ស៊ាន​ដែល​យើង​ស្គាល់​ច្បាស់ជា​ង​គេ​ ​និង​ខ្លាំង​ជាងគេ​បំផុត​។​ ​រីឯ​ប្រទេស​កម្ពុជា​ ​គឺជា​ប្រទេស​អា​ស៊ាន​ទី​៥​ ​ហើយដែល​យើង​កំពុង​បន្ត​ដំណើរ​ឆ្ពោះទៅ​មុខ​ដែល​ជា​ប្រទេស​ឈានមុខ​គេ​ជា​ចំណុច​ស្នូល​នៃ​កំណើន​សេដ្ឋកិច្ច​សម្រាប់​ប្រទេស​អា​ស៊ាន​។​ ​Air​Asia​ ​គឺជា​ទ្រព្យ​ ​និងមាន​តម្លៃ​មួយ​ដែល​មិន​អាច​កាត់ថ្លៃ​បាន​ ​ហើយ​វា​នឹង​ក្លាយ​ជា​បណ្តាញ​មួយ​បន្ថែម​ទៀត​ដែល​នឹង​តភ្ជាប់​ឲ្យ​កាន់តែ​ទូលំទូលាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​និង​ក្នុង​តំបន់​ដទៃទៀត​ដូចជា​ប្រទេស​ចិន​ ​ឥណ្ឌា​ ​និង​អាស៊ី​ខាងជើង​។​​»​ ​យ៉ាងណាមិញ​ ​លោក​ ​ណ​ម​ ​វិស្សុត​ ​ដែល​ជានា​យក​គ្របគ្រង​របស់​ S​i​v​i​l​a​i​ ​Asia​ ​មានប្រសាសន៍​ដូច្នេះ​ថា​ ​«​ប្រទេស​កម្ពុជា​ក្នុងនាម​ជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​ដំបូង​គេ​ដែល​បើក​ការធ្វើដំណើរ​អន្តរជាតិ​ដោយ​គ្មាន​ការ​ដាក់ឲ្យ​នៅ​ដាច់ដោយឡែក​កាលពី​អំឡុង​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​១​ ​កម្ពុជា​បាន​នាំមុខ​គេ​ក្នុង​ការ​ស្តារ​ការធ្វើដំណើរ​តាម​អាកាស​របស់​អា​ស៊ាន​ក្រោយ​ជំងឺ​កូ​វី​ដ​ ​ដោយមាន​ប្រទេស​ផ្សេងទៀត​ក្នុង​តំបន់​អនុវត្ត​តាម​។​ ​ថ្ងៃនេះ​ ​យើង​មាន​មោទកភាព​ក្នុង​ការ​ក្លាយ​ជា​កាតាលីករ​សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​ដែល​មាន​តម្លៃ​ទាប​ថ្មី​ដែល​កំពុង​ដំណើរការ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​។​»​

            គួរ​ជម្រាប​ផង​ដែរ​ថា​ ​ក្រុមហ៊ុន​អាកាសចរណ៍​ ​A​A​A​G​L​ ​នឹង​ដំណើរការ​ជើង​ហោះហើរ​ចំនួន​ ​៥​ ​មកកាន់​ប្រទេស​កម្ពុជា​ពី​កូឡា​ឡាំ​ពួរ​ទៅកាន់​ខេត្ត​សៀមរាប​ ​និង​រាជធានី​ភ្នំពេញ​ ​ពី​ ​P​e​n​an​g​ ​ទៅ​ភ្នំពេញ​ (​ចាប់ផ្តើម​ថ្ងៃ​ទី​ 3 ​ខែ​មករា​ ​ឆ្នាំ​ 2023) ​ព្រមទាំង​ពី​បាងកក​ (​ដុន​មឿង​) ​ទៅ​ខេត្ត​សៀមរាប​ ​និង​ភ្នំពេញ​។​ ​ដោយឡែក​ ​ចាប់តាំង​ពី​ចូល​មក​ក្នុង​ទី​ផ្សារ​កម្ពុជា​នៅ​អំឡុង​ឆ្នាំ​២​០​០​៥​ ​ក្រុមហ៊ុន​ ​Air​Asia​ ​បាន​ដឹក​ភ្ញៀវ​ចូល​មក​កម្ពុជា​ជាង​១​០​លាន​នាក់​៕​

Advertising Article


SUGGESTIONS