ម៉ាកយីហោលំដាប់អន្តរជាតិត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៍អតិថិជនគ្រប់រូប
NEWS 3 months ago ផ្សារទំនើប វឌ្ឍនៈ កាពីតាល បានពង្រីកសាខាផលិតផលម៉ាកល្បីលំដាប់អន្តរជាតិរបស់ខ្លួន នៅផ្សារទំនើបអ៊ីអនមានជ័យដែលដាក់ដំណើរការជាផ្លូវការនៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២២។ ហាងធំៗចំនួន ៣ នឹងចាប់ផ្តើមបើកដំណើរការ រួមមាន CLARINS, L’OCCITANE, និង HUGO ដែលសុទ្ធសឹងជាម៉ាកយីហោដែលទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន។ ហាងដ៏ប្រណីត និងស៊ីវិល័យទាំងនេះ ៣ មានទីតាំងនៅជាន់ផ្ទាល់ដី រួមជាមួយនឹងកម្មវិធីពិសេសៗជាច្រើនថែមទៀតសម្រាប់អតិថិជនរបស់ខ្លួនផងដែរ។
ហាងសម្លៀកបំពាក់យុវវ័យមកពីប្រទេសអាល្លឺម៉ង់ HUGO មានភាពទាក់ទាញដ៏គួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងការរៀបចំថ្មីប្លែកក្នុងហាងដែលមានធំទូលាយងាយស្រួលក្នុងស្វែងរកទំនិញថែមទៀត។ HUGO គឺជាម៉ាកថ្មីសន្លាងបំបែកពី HUGO BOSS ដែលផ្តល់ជូនសម្លៀកបំពាក់បុរស នារី សម័យថ្មីជាមួយនឹងការរចនាម៉ូដប្លែកទាន់សម័យ និងស៊ីវិល័យបំផុត សម្រាប់យុវវ័យគ្រប់ជំនាន់ដែលនិយមសម្លៀកបំពាក់ទំនើបម៉ាកលំដាប់ពិភពលោក។ លោកអ្នកនឹងទទួលបានបទពិសោធន៍កាន់តែថ្មី ជាមួយនឹងម៉ូដសម្លៀកបំពាក់ ស្បែកជើង និងកាបូប ដែលមានទាំងគុណភាពខ្ពស់ និងតម្លៃសមរម្យ។ ម៉្យាងវិញទៀតនោះ រាល់ការជាវទំនិញអស់ទឹកប្រាក់ចំនួន ២០០ ដុល្លារ លោកអ្នកនឹងទទួលបានកាបូបស្ពាយយ៉ាងស្រស់ស្អាត ឬក៏ចំនួន ២៥០ ដុល្លារ លោកអ្នកនឹងទទួលបានឆ័ត្រ HUGO មួយភ្លាមៗ។ ការផ្តល់ជូននេះ នឹងបន្តរហូតដល់អស់ពីស្តុក។
អតិថិជនដែលនិយមផលិតផលថែរក្សាសម្រស់ប្រាកដជាស្គាល់ CLARINS ដែលជាក្រុមហ៊ុនផលិតផលថែរក្សាសម្រស់បុរស និងស្ត្រីមកពីប្រទេសបារាំងផ្តោតទៅលើការថែរក្សាក្មេងជាងវ័យ និងប្រឆាំងភាពចាស់ជាមួយនឹងផលិតផលគុណភាពខ្ពស់ជាច្រើនមុខ។ ចំណុចពិសេសរបស់ CLARINS សាខាផ្សារទំនើបអ៊ីអនមានជ័យ គឺការផ្តល់ជូននូវការស្ប៉ាស្បែកមុខជាមួយនឹងប្រូម៉ូសិន ស្ប៉ា ១០ ដង ថែមជូន ១០ ដង និងការបញ្ចុះតម្លៃ ៥០% លើការម៉ាស្សាមុខ។ លើសពីនេះទៅទៀត លោកអ្នកក៏ទទួលបានការបញ្ចុះតម្លៃរហូតទៅដល់ ៥០% លើផលិតផលដែលបានកំណត់ជាច្រើនប្រភេទ រួមជាមួយនឹងការថែមជូនកាដូរអនុស្សាវរីយ៍ដទៃទៀតផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ សម្រាប់ការផ្តល់ជូន គឺកាន់តែពិសេសសម្រាប់អតិថិជន VIP របស់ CLARINS លោកអ្នកនឹងមិនខកបំណងជាមួយនឹងការផ្តល់ជូននេះឡើយ។
ដោយឡែក ស្ថិតនៅក្បែរ CLARINS គឺហាង L’OCCITANE ដែលជាម៉ាកផលិតផលថែរក្សាស្បែកមកពីប្រទេសបារាំងដ៏ល្បីល្បាញសម្រាប់ស្ត្រីគ្រប់វ័យទាំងអស់ងាយស្រួលចំណាំជាមួយនឹងពណ៌លឿងស្រស់នឹងការតុបតែងហាងជាមួយនឹងផ្កាដែលមានភាពទាក់ទាញយ៉ាងខ្លាំងនោះ L’OCCITANE មានភាពពេញនិយមជាខ្លាំងដោយសារតែការផលិតយ៉ាងផ្ចិតផ្ចង់ជាមួយនឹងវត្ថុធាតុដើមមកពីធម្មជាតិសុទ្ធដែលធានាទាំងគុណភាព និងសុវត្ថិភាពសម្រាប់គ្រប់ប្រភេទស្បែកទាំងអស់។ ដើម្បីស្វាគមន៍អតិថិជនក្នុងឱកាសបើកដំណើរការសាខាថ្មី L’OCCITANE ផ្តល់ជូនកម្មវិធីពិសេសសម្រាប់ការជាវផលិតផលចំនួន ៩៨ ដុល្លារ លោកអ្នកនឹងក្លាយជាសមាជិក VIP របស់ L’OCCITANE ដែលទទួលបានការបញ្ចុះតម្លៃ ៨% ព្រមទាំងទទួលបានកាដូរ Santa Gift ភ្លាមៗ។ រីឯការជាវរហូតទៅដល់ ១៨៨ ដុល្លារ អតិថិជននឹងក្លាយជាសមាជិក VIP របស់ L’OCCITANE ដែលទទួលបានការបញ្ចុះតម្លៃរហូតដល់ ១៨% ព្រមទាំងកាដូរពិសេសមួយឈុត ជាមួយនឹងកាដូ Santa Gift។
ហាងទាំង ៣ ត្រៀមខ្លួនរួចជាស្រេចសម្រាប់ស្វាគមន៍អតិថិជនទាំងអស់ ជាមួយនឹងផលិតផលប្រកបដោយគុណភាពស័ក្តិសម រួមនឹងតម្លៃដែលលោកអ្នកអាចទុកចិត្តបាន៕
សម្រាប់ព័ត៌មានបន្ថែម៖
070 908808 / 011 288 009 (CLARINS)
096 656 4406 (L’OCCITANE)
069 866 150 / 077 777 591 (HUGO)
Advertising Article