×

e​c​co​ ​កាន់តែ​បន្ថែម​ភាព​ទាក់ទាញ​ដែល​ស្ថិតនៅ​ក្នុង​ទីតាំង​ថ្មី​

NEWS one year ago
 
 

           ​នៅ​ថ្ងៃ​ទី​១​៤​ ​ខែ​មករា​ ​កន្លងទៅ​ហាង​ស្បែកជើង​ដែល​មានគុណ​ភាព​ខ្ពស់​ម៉ាក​ ​e​c​co​ ​បាន​ធ្វើការ​សម្ពោធ​សាខា​ហាង​ស្បែក​ជើង​របស់​ខ្លួន​នៅ​ក្នុង​ផ្សារ​ទំនើប​អ៊ី​អន​មានជ័យ​ (​A​e​on 3) ​ដើម្បី​បម្រើ​តម្រូវ​ការ​អតិថិជន​បន្ថែម​ទៀត​ដែល​ផ្តល់​នូវ​ភាព​ងាយ​ស្រួល​​ក្នុង​ការ​ជាវ​ទំនិញ​ពី​ហាង​ស្បែកជើង​តែមួយ​គត់​ផ្តល់​នូវ​ទំនុក​ចិត្ត​ខ្ពស់​ផង​ដែរ​។​ ​មិន​ត្រឹម​តែប៉ុណ្ណោះ​ ​ហាង​ស្បែកជើង​ដ៏​ប្រណីត​ ​និង​ទំនើបនិយម​ខ្ពស់​នេះ​មិន​ត្រឹមតែ​ផ្តល់​នូវ​ផលិតផល​មានគុណ​ភាព​មួយ​នោះ​ទេ​ ​ប៉ុន្តែ​ក៏​មានការ​យកចិត្តទុកដាក់​យ៉ាង​ល្អិតល្អន់​ពី​បុគ្គលិក​ហាង​ប្រកបដោយ​ស្នាម​ញញឹម​ ​និង​ភាព​រាក់ទាក់​ទៅកាន់​អតិថិជន​ឥត​សំចៃ​សោះឡើយ​។​ ​យ៉ាងណាមិញ​ ​នៅ​ក្នុង​ការ​សម្ពោធ​ជា​ផ្លូវការ​របស់​ហាង​ស្បែកជើង​ ​e​c​co​ ​ក៏មាន​ការចូលរួម​ពីសំណាក់​តារា​កិត្តិយស​ដ៏​ប្រជាប្រិយ​ជាច្រើន​រូប​ ​ដើម្បី​អប​អរសាទរ​ការវិវត្តន៍​របស់​ ​e​c​co​ ​ថែមទៀត​ផង​។​

           ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​e​c​co​ ​ជា​ហាង​ស្បែកជើង​ដ៏​ប្រណីត​ផ្តល់​នូវ​គ្រប់​តម្រូវ​ការ​របស់​អតិថិជន​ដែល​មាន​តម្លៃ​សមរម្យ​ ​លោកអ្នក​ក៏​អាច​ស្វែងរក​ហាង​ស្បែកជើង​ ​e​c​co​ ​ដែល​ស្ថិតនៅ​ជាន់​ផ្ទាល់​ដី​នៅ​ក្នុង​ផ្សារ​ទំនើប​អ៊ី​អន​មានជ័យ​ដែល​ចាប់ផ្តើម​បើក​ដំណើរការ​ចាប់ពី​ម៉ោង​៩​ព្រឹក​រហូតដល់​ម៉ោង​២​២​យប់​៕​

​Article​ ​by​ ​PAN​ S​I​V​L​Y​


SUGGESTIONS