×

គន្លឹះ​ប្រើ​ទឹកអប់​ដ៏​វៃ​ឆ្លាត​សម្រាប់​ការណាត់ជួប​ក្នុង​ទិវានៃ​ក្តី​ស្រឡាញ់​

TRAVEL & LIVING one year ago
 
 

            ការណាត់ជួប​ជាមួយ​មនុស្សជា​ទី​ស្រឡាញ់​គឺជា​រឿង​ដែល​យើង​ទន្ទឹង​រង់ចាំ​ក្នុង​ឱកាស​ពិសេស​ណាមួយ​ ​ដើម្បី​បង្កើត​ពេលវេលា​ល្អ​ៗ​ ​និង​ភាព​រ៉ូ​មែន​ទិ​ក​ជាមួយគ្នា​។​ ​ក្នុង​ឱកាស​ណាត់​ជួប​នេះ​ដែរ​ ​ជឿជាក់​ថា​សុភាព​នារី​ទាំងឡាយ​ប្រាកដជា​ចង់ឲ្យ​អ្វីៗ​គ្រប់យ៉ាង​មើលទៅ​រៀបរយ​ ​មិន​មាន​ខ្វះ​ចន្លោះ​អ្វី​ឡើយ​ចាប់តាំង​សក់​រហូតដល់​ចុងជើង​។​ ​បន្ទាប់ពី​ចំណាយ​ពេល​រាប់ម៉ោង​ក្នុង​កា​រផាត់​មុខ​ ​ធ្វើសក់​ ​ស្លៀក​ស​ម្លៀ​ក​បំពាក់​រួច​ ​យើង​ក៏​មិន​ភ្លេច​ឡើយ​នូវ​ការ​បន្ថែម​ទឹកអប់​ដែល​ជា​ផ្នែក​មួយ​ដែល​ទាក់ទាញ​នៃ​រាងកាយ​ទាំងស្រុង​។​ ​ដូច្នេះ​ថ្ងៃនេះ​យើង​សូម​បង្ហើម​ពី​តិកនិក​៤​យ៉ាង​នៃ​ការ​ប្រើ​ទឹកអប់​ ​ដើម្បីឲ្យ​ថ្ងៃ​ណាត់​ជួប​របស់​អ្នក​កាន់តែ​រ៉ូ​មែន​ទិ​ក​។​

            1. ការ​ជ្រើសរើស​ក្លិន​ទឹកអប់​ដែល​ត្រឹមត្រូវ​៖​ ​ការស្វែងរក​ទឹកអប់​ដែល​ត្រឹមត្រូវ​សម្រាប់​ថ្ងៃ​ណាត់​ជួប​គឺ​មាន​សារៈសំខាន់​ណាស់​។​ ​វា​ត្រូវតែ​មាន​ក្លិនក្រអូប​ស្រាល​ហើយ​មិន​ឆួល​ខ្លាំង​។​ ​អ្នក​អាច​សាកល្បង​ជ្រើសរើស​ក្លិន​ផ្កា​ ​ផ្លែឈើ​ ​ឬ​ឈើ​ក្រអូប​ ​តែ​បើ​ចង់បាន​ក្លិនក្រអូប​ខ្លាំង​ជាង​នេះ​បន្តិច​ ​អាច​ជ្រើសរើស​ក្លិន​បែប​ស្ករគ្រាប់​ ​ឬ​ក្លិន​រាង​ផ្អែម​។​

            2. ​ប្រើ​ទឹកអប់​ក្នុង​បរិមាណ​សមស្រប​៖​ ​ការ​ប្រើ​ទឹកអប់​តិចតួច​ឬ​ក្នុង​បរិមាណ​មួយ​សមស្រប​ ​រមែង​បង្កើន​ភាព​ទាក់ទាញ​ដល់​មិត្ត​នារី​ទាំងឡាយ​ ​ខណៈ​ដែល​អ្នកប្រើ​ច្រើនលើស​លប់​ពេក​វា​នឹង​ធ្វើឲ្យ​ក្រអូប​ខ្លាំង​ ​ហើយ​ឆួល​ទៅវិញ​។​ ​មិនតែប៉ុណ្ណោះ​នៅ​ពេល​អង្គុយ​ជិត​ដៃគូ​អ្នក​អាច​នឹង​មាន​អារម្មណ៍​ថា​អ្នកមាន​ក្លិនក្រអូប​ខ្លាំង​ជ្រុល​ហួសប្រមាណ​។​ ​ដូចនេះ​អាច​ប្រើ​ត្រឹម​២​ទៅ​៣​ឆី​ត​គឺ​គ្រប់គ្រាន់​ ​ហើយ​វា​នឹង​ផ្តល់​នូវ​ក្លិនក្រអូប​ប្រហើរ​ភាយ​តិចៗ​ដែល​គួរឲ្យ​ចង់​ស្រង់​ក្លិន​ ​និង​ធ្វើឲ្យ​បរិយាកាស​កាន់តែ​ផ្អែមល្ហែម​។​

            3. ​កន្លែង​ដែល​ត្រូវ​បាញ់​ទឹកអប់​៖​ ​វា​ជា​រឿង​មួយ​ដែល​យើង​មិនគួរ​មើល​រំលង​ផង​ដែរ​ក្នុង​ការ​បាញ់​ទឹកអប់​នៅកន្លែង​ដែល​ត្រឹមត្រូវ​ ​ជៀសវាង​បាញ់​ខុសកន្លែង​ដែល​នាំឲ្យ​មិន​ខាតបង់​ទឹកអប់​ទៅវិញ​។​ ​កន្លែង​ដែល​គប្បី​គួរ​ប្រើ​ទឹកអប់​មាន​ដូចជា​ ​លើ​កញ្ចឹងក​ ​ក​ ​និង​កដៃ​ជាដើម​។​ ​គួរ​ចំណាំ​ថា​នៅ​ពេល​បាញ់​ទឹកអប់​គួរ​ទុកឲ្យ​វា​ស្ងួត​តាម​សម្រួល​ ​ចៀសវាង​យកដៃ​ទៅ​ញី​ពីលើ​ ​ព្រោះ​វា​អាច​ធ្វើឲ្យ​បែក​ក្លិន​ទឹកអប់​ ​និង​ឆាប់​ហើរក្លិន​។​

            4. ​ដាក់​ទឹកអប់​ដប​តូច​តាម​ខ្លួន​៖​ ​ទោះបីជា​អ្នក​បាន​បាញ់​ទឹកអប់​រួចហើយ​ក៏ដោយ​ ​ប៉ុន្តែ​បន្ទាប់ពី​ញ៉ាំ​អាហារ​រួច​ ​ឬ​ពីរបី​ម៉ោង​ក្រោយ​ក្លិន​ទឹកអប់​អាច​នឹង​ថយ​ចុះ​។​ ​សម្រាប់​ពេលវេលា​ដ៏​ពិសេស​បែប​នេះ​ ​មិត្ត​ៗ​នារី​អាច​ដាក់​ដប​ទឹកអប់​តូច​ ​ឬ​ទឹកអប់​ដែល​អាច​ដាក់​ក្នុង​កាបូប​ ​ឬ​ហោប៉ៅ​បាន​ ​ដើម្បី​ងាយស្រួល​អាច​បាញ់​បន្ថែម​តាម​ក្រោយ​។​

            យ៉ាងណា​ដែរ​? ​បន្ទាប់​បាន​អាន​តិកនិក​ដែល​បាន​រៀបរាប់​ខាងលើ​នេះ​ ​តើ​សុភាព​នារី​ទាំងឡាយ​ធ្លាប់​បាន​អនុវត្ត​ហើយ​ឬនៅ​? ​បើ​នៅ​ទេ​ ​កុំ​ភ្លេច​សាកល្បង​ទាំងអស់គ្នា​ណា​ ​ដើម្បីឲ្យ​ថ្ងៃ​ណាត់​ជួប​ដ៏​ពិសេស​របស់​អ្នក​កាន់តែ​មាន​រស​និយម​បំភ្លេច​មិនបាន​ ​និង​ពោរពេញ​ទៅ​ដោយ​ស្នាម​ញញឹម​។​ ​តែ​ទោះ​យ៉ាងណា​ ​សូម​កុំ​មើល​រំលង​ការ​ជ្រើសរើស​ទឹកអប់​ដែល​មានគុណ​ភាពជា​ប់​បាន​យូរ​ ​ជាមួយនឹង​ក្លិន​ដ៏​ក្រអូប​ត្រូវចិត្ត​៕​

Article by SOUNG SOKSAN


SUGGESTIONS