×

ជម្រើស​កា​ដូ​បែប​សិប្បកម្ម​ក្នុងស្រុក​៤​ប្រភេទ​សម្រាប់​ទិវា​នៃ​ក្តី​ស្រឡាញ់​

TRAVEL & LIVING one year ago
 
 

​១​. ​សម្ភារ​សិប្បកម្ម​ក្រចៅ​ខ្មែរ​ ​«​ដៃ​តម្បាញ​»​ (​បាត់​ដំបង​)

          ​ដៃ​តម្បាញ​ជា​ផលិតផល​ម៉ាក​យីហោ​របស់​កូនខ្មែរ​ដែល​ស័ក្តិសម​នឹង​ណែនាំ​សម្រាប់​ទិវា​នៃ​ក្តី​ស្រឡាញ់​ ​ព្រោះ​សិប្បកម្ម​នេះ​សម្បូរទៅដោយ​ជម្រើស​វត្ថុ​អនុ​ស្សា​វ​រី​យ៍ ​និង​ ​សម្ភារ​ប្រើប្រាស់​ជាច្រើន​ប្រភេទ​ទៀត​ដែល​សុភាព​នារី​ជាទូទៅ​ច្រើន​និយម​ចូលចិត្ត​ ​ដូចជា​ ​កាបូប​ ​ត្រក​ (​កន្ត្រក​) ​ថង់​ដាក់​ដប​ទឹក​បែប​អេកូ ​និង​ស្មុ​ក​ដាក់​វត្ថុ​អនុ​ស្សា​វ​រី​យ៍ ​ជាដើម​ ​ហើយ​អ្វី​ដែល​សំខាន់​នោះ​គឺ​ ​វា​ជា​ផលិតផល​បែប​សហគមន៍​ដែល​ល្បី​ប្រចាំ​តំបន់​ ​ហើយ​ធ្វើ​ដោយដៃ​សុទ្ធសាធ​ ​មាន​តម្លៃ​ខាង​ផ្នែក​សិល្បៈ​ខ្ពស់​ជាង​ផលិតផល​លក់​ស្រាប់​ៗ​នៅ​តាម​ទី​ផ្សារ​ទូទៅ​។​ ​ផលិតផល​ដែល​ផលិត​បាន​ ​ភាគច្រើន​លក់​ ​តាម​អន​ឡា​ញ​ ​តាមរយៈ​ទំព័រ​ហ្វេសប៊ុក​ ​«​ដៃ​តម្បាញ​ ​D​a​i​ ​Dam​ ​Ban​h​»​ ​ឬ​ ​លេខទូរសព្ទ​ ​០​៩​៨​ ​៤​៤​ ​៦​៩​ ​០​៤​។​

​២​. ​គ្រឿងអលង្ការ​ធ្វើ​ពី​ស្នែង​ ​«​សុមនា​»​ (​ភ្នំពេញ​)

          ​គ្រឿងអលង្ការ​ដូចជា​ក្រវិល​ ​ចិញ្ចៀន​ ​បន្តោង​ខ្សែក​ ​និង​វត្ថុ​តាំង​លម្អ​ ​ត្រូវ​បាន​ផលិត​ពី​ស្នែង​ដោយ​គំនិត​ផ្តួចផ្តើម​របស់​សហគ្រិន​ស្រ្តី​ក្នុងស្រុក​ពិតៗ​គឺ​ ​លោកស្រី​ ​ឃួន​ ​ចិន្តា​ ​។​ ​ផលិតផល​របស់​សិប្បកម្ម​នេះ​សុទ្ធតែ​មាន​លក្ខណៈ​ពិសេស​គ្មាន​ពីរ​ដោយហេតុថា​ ​ផលិតផល​ទាំងនោះ​ធ្វើ​ពី​ស្នែង​ធម្មជាតិ​ដែល​មាន​ពណ៌​ខុសគ្នា​ៗ​ទាំងអស់​ ​ហើយ​សូម្បីតែ​ស្នែង​សត្វ​តែមួយ​ក៏ដោយ​ក៏មាន​ពណ៌​ខុសគ្នា​តាម​កន្លែង​ដែរ​។​ ​ចំណុច​ពិសេស​មួយទៀត​នោះ​គឺ​ ​ផលិតផល​សុមនា​ត្រូវ​បាន​កែច្នៃ​តាម​រូបរាង​ធម្មជាតិ​របស់​ស្នែង​តែម្តង​ ​ស្រស់​ស្អាត​តាម​បែប​ធម្មជាតិ​មិន​ខុស​ពី​ការ​ច្នៃ​វត្ថុ​សិល្បៈ​ចេញពី​រាង​ខ្លឹមឈើ​នោះ​ទេ​។​

          ផលិតផល​ស្នែង​មិន​ត្រឹមតែ​មាន​សោភណភាព​ស្អាត​នោះ​ទេ​ ​ប៉ុន្តែ​ស្នែង​ជា​និមិត្តរូប​នៃ​ភាព​ត្រជាក់ត្រជុំ​សុខដុម​រម​នា​តាម​ជំនឿ​ពី​បុរាណ​ព្រមទាំង​មាន​អត្ថប្រយោជន៍​ដល់​សុខភាព​អ្នកប្រើប្រាស់​ដែរ​បើ​តាម​ក្បួន​វេជ្ជ​សា​ស្រ្ត​ទំនើប​។​ ​ទីតាំង​សិប្បកម្ម​នេះ​ស្ថិតនៅ​ជើងឯក​ ​ខណ្ឌ​ដង្កោ​ ​រាជធានី​ភ្នំពេញ​។​ ​លោកអ្នក​អាច​ទាក់ទង​តាមរយៈ​ ​ទំព័រ​ហ្វេសប៊ុក​ ​«​So​m​one​a​ ​ផលិតផល​ស្នែង​»​ ​ឬ​ ​លេខទូរសព្ទ​ ​០​១​១​ ​៨​០​៥​ ​៨​៦​៦​។​

៣​. ​សម្ភារ​តម្បាញ​កំប្លោក​«​រុក្ខៈ​»​ (​សៀមរាប​)

          ក្រៅពី​ខោអាវ​ស្លៀកពាក់​ ​កាបូប​ជា​គ្រឿង​លម្អ​កាយ​សម្រាប់​ស្ត្រី​ដែល​មិន​អាច​ខ្វះ​បាន​។​ ​ការ​ទិញ​កាបូប​ដែល​មានគុណ​ភាព​សម្រាប់​ធ្វើជា​កា​ដូ​ជូន​មនុស្សជា​ទីស្រឡាញ់​ក្នុង​ថ្ងៃ​ពិសេស​ក៏​រឹត​តែ​ជា​ប្រការ​ដ៏​សំខាន់​មួយ​មិនគួរ​ធ្វេស​ ​ប្រហែស​។​ ​«​រុក្ខៈ​»​ ​របស់​ស្ថាបនិក​ ​កញ្ញា​ ​ហោ​ ​ស៊ុន​ស្រស់​ ​ជា​ម៉ាក​យីហោ​កាបូប​កំប្លោក​ខ្មែរ​មានគុណ​ភាព​នាំចេញ​ទៅក្រៅ​ប្រទេស​។​ ​ដូចនេះ​ការ​ជ្រើសរើស​ជាវ​ផលិតផល​«​រុក្ខៈ​»​ ​ដែល​ជា​ទឹកដី​តម្បាញ​របស់​ក្រុម​ស្ត្រី​រស់នៅ​ក្នុង​ភូមិ​គោក​ពៃ​ ​ភូមិ​ក​ណ្តោ​ល​ស្រុក​អង្គរធំ​ ​និង​ភូមិ​ព្រែក​ទាល់​ ​ព្រំប្រទល់​ខេត្ត​បាត់​ដំបង​-​សៀមរាប​ ​ជា​ជម្រើស​ដ៏​សមស្រប​និង​កំពុង​មាន​ប្រជាប្រិយភាព​ដោយសារតែ​កត្តា​គុណភាព​ ​ប្រណីតភាព​ ​និង​ភាព​ទាន់សម័យ​ ​។​ រុក្ខៈ​មាន​ទី​តាំងហាង​លក់​នៅ​ម្តុំ​ផ្សារ​ចាស់​។​ ​អតិថិជន​អាច​ទាក់ទង​តាមរយៈ​ទំព័រ​ហ្វេសប៊ុក​«​ Rok​h​a​k​»​ ​ឬ​ ​លេខទូរសព្ទ​០​១​៧​ ​៧​២​៣​ ​៥​៧​៣​។​

​៤​. ​ប្រេង​ក្រអូប​ ​Mix​OIL​o​g​y​ ​Cam​bo​d​i​a​ (​ភ្នំពេញ​)

          ក្រៅពី​សប្បាយចិត្ត​ជាមួយនឹង​ស​ម្លៀ​ក​បំពាក់​និង​គ្រឿងអលង្ការ​ដ៏​ស័ក្តិសម​រួចហើយ​នោះ​ ​សុខភាព​ក៏​ជា​រឿង​សំខាន់​មួយទៀត​ដែល​លោកអ្នក​គួរ​យកចិត្តទុកដាក់​ដើម្បី​បញ្ជាក់​ពី​ក្តី​ស្រឡាញ់​និង​ការ​ព្រួយបារម្ភ​ចំពោះ​មនុស្សជា​ទីស្រឡាញ់​ ​មិនថា​ជា​ស្វាមីភរិយា​ ​ឬ​ ​បងប្អូន​ ​ឬ​ ​ឪពុក​ម្តាយ​ទេ​។​ ​តាមរយៈ​នេះ​ ​លោកអ្នក​អាច​គិតដល់​ជម្រើស​ផលិតផល​ប្រេង​ក្រអូប​ជំនួយ​សុខភាព​ធ្វើឲ្យ​អារម្មណ៍​ស្រស់ស្រាយ​ធូរស្រាល​ពី​សម្ពាធ​នានា​ ​ធ្វើ​ជាអំណោយ​ជូន​ពួកគាត់​។​
​នៅ​ពេល​ទៅដល់​ហាង​ ​លោកអ្នក​នឹង​ត្រូវ​បាន​ផ្តល់​នូវ​ការណែនាំ​ស្តីពី​ការ​ព្យាបាល​ដោយ​ក្លិន​ (​Aroma​therapy​) ​ដើម្បី​កាន់តែ​យល់​ដឹង​អំពី​ផលិតផល​ប្រេង​ដែល​មាន​តួនាទី​ជួយ​សម្រួល​ ​ព្យាបាល​ ​និង​ទ្រទ្រង់​ផ្នែក​សម្ផស្ស​ ​សុខភាព​ ​និង​គ្រប់គ្រង​សុខុមាលភាព​ ​ក៏ដូចជា​យល់​ដឹង​ពី​សុវត្ថិភាព​ផលិតផល​ដែល​យើង​ប្រើប្រាស់​សម្រាប់​គ្រួសារ​ទាំងមូល​។​ ​ម្ចាស់​ហាង​ក៏​នឹង​ជួយ​ណែនាំ​ពី​របៀប​លាយ​ទឹកអប់​តាម​រូបមន្ត​ធម្មជាតិ​ (​Essential​ ​Oil​ B​lending​) ​តម្រូវ​ចិត្ត​អ្នកជា​ទីស្រឡាញ់​របស់​លោកអ្នក​ ​។​ ​ផលិតផល​លក់ដាច់​ជាងគេ​គឺ​ ​ទឹកអប់​ ​និង​ទឹក​ផ្តល់​សំណើម​ខ្លួន​ ​ច្នៃ​តម្រូវ​តាម​អតិថិជន​ ​គួបផ្សំ​នឹង​កា​រវេច​ខ្ចប់​យ៉ាង​ស្រស់​ស្អាត​។​ ​អាសយដ្ឋាន​ ​ស្ថិតនៅ​លើ​បណ្តោយ​ផ្លូវ​លេខ​ ​២​៤​០​ ​ម្តុំ​ក្រោយ​វាំង​។​ ​លោកអ្នក​អាច​ទាក់ទង​តាម​ទំព័រ​ហ្វេសប៊ុក​ ​«​T​h​e​ ​Weave​r's ​Tale​»​ ​៕

Article by SRIN SOKMEAN


SUGGESTIONS