×

គ្រឿងផ្សំ​ទាំង​៧​ដើម្បី​លាង​ជម្រះ​ក្រែម​ចេញពី​បបូរមាត់​

TRAVEL & LIVING one year ago
 
 

           ​ក្រែមលាបមាត់​គឺជា​ផលិតផល​សម្រស់​សំខាន់​មួយ​ដែល​ធ្វើ​ឱ្យ​ស្នាម​ញញឹម​របស់​អ្នក​កាន់តែ​ស្អាត​ ​ជាពិសេស​បង្កើន​ភាព​ជឿជាក់​លើ​ខ្លួនឯង​ទ្វេ​ដង​។​ ​ជា​ការពិត​ណាស់​បបូរមាត់​ ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៅ​លើ​ផ្ទៃមុខ​ដើម្បី​ជួយ​លើក​សម្រស់​ឲ្យ​កាន់​ស្រស់​ស្អាត​។​ ​ស្បែក​បបូរមាត់​ងាយ​ប្រឈម​ទៅ​នឹង​ការ​ប្រេះ​ ​ឬ​ខ្មៅ​ ​បើសិនជា​អ្នក​មិនបាន​ស​ម្អា​ត​ក្រែម​ចេញពី​បបូរមាត់​ឱ្យ​បាន​ស្អាត​នោះ​ទេ​។​ ​ទោះជាយ៉ាងណាក៏ដោយ​ ​សុភាព​នារី​ទាំងឡាយ​អាច​អនុវត្ត​វិធី​សា​ស្រ្ត​ធម្មជាតិ​ទាំង​៧​ខាងក្រោម​នេះ​ដើម្បី​ស​ម្អា​ត​ក្រែម​ចេញពី​បបូរមាត់​ឲ្យបាន​ជ្រះ​ល្អ​។​

          1.ក្រមួន​វ៉ាស​លីន​(​Vase​line​): វេជ្ជបណ្ឌិត​បាន​បញ្ជាក់​ថា​ក្រមួន​វ៉ាស​លីន​អាច​ជួយ​ព្យាបាល​ស្បែក​ ​ឬ​បបូរមាត់​ស្ងួត​ ​និង​ខូច​បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព​។​ ​គ្រាន់តែ​លាប​វា​បន្តិច​ទៅលើ​សំឡី​ ​ហើយ​យកមក​ត្រដុស​លើ​បបូរមាត់​ ​រួច​ជូត​ចេញ​ជាការស្រេច​។​ ​Vase​line​ ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ក្នុង​កា​រលុប​ជម្រះ​ផលិតផល​ទាំងអស់​ចេញ​ទាំងស្រុង​ ​ហើយក៏​ធ្វើ​ឱ្យ​បបូរមាត់​មាន​សំណើម​ផង​ដែរ​។

          2.​ប្រេងដូង​: ​ប្រេងដូង​ ​គឺជា​ប្រេង​ធម្មជាតិ​ដែល​ផ្តល់​សំណើម​ ​និង​ជួយ​ឱ្យ​ស្បែក​មាន​សភាព​ទន់​ ​រលោង​ ​ក៏ដូចជា​ប្រឆាំង​ភាព​ចាស់​។​ ​វា​ត្រូវ​បាន​គេ​យកមក​ប្រើប្រាស់​ក្នុង​ផលិតផល​ថែរក្សា​សម្រស់​ជាច្រើន​ ​ប៉ុន្តែ​វា​ក៏មាន​ប្រសិទ្ធ​ភាព​ខ្ពស់​សម្រាប់​កា​រលុប​ក្រែម​ចេញពី​បបូរមាត់​បាន​ឆាប់រហ័ស​ផង​ដែរ​។​ ​វា​មិន​ត្រឹមតែ​មាន​ក្លិន​ឈ្ងុយ​ ​និង​រសជាតិ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ​ ​ប្រេងដូង​ក៏​ជួយ​ឱ្យ​បបូរមាត់​របស់​អ្នក​ទន់​ភ្លឺ​រលោង​បាន​យូរ​។​

          3.​ទឹកឃ្មុំ​ ​និង​ម្សៅ​សូ​ដា​(​Baking​ ​Soda​): ​ទឹកឃ្មុំ​គឺជា​សារធាតុ​ធម្មជាតិ​ដែល​រក្សា​សំណើម​បបូរមាត់​របស់​អ្នក​ឱ្យ​មាន​សំណើម​ពេញមួយថ្ងៃ​។​ ​គ្រាន់តែ​ដាក់​ទឹកឃ្មុំ​បន្តិច​ ​លាយ​ជាមួយ​ម្សៅ​សូ​ដា​បន្តិច​ ​រួច​យកមក​ជូត​ថ្នមៗ​លើ​បបូរមាត់​ ​អ្នក​នឹង​ទទួល​បាន​នូវ​ទឹក​ជូត​ស​ម្អា​ត​បបូរមាត់​ធម្មជាតិ​ ​ដែល​ធ្វើ​ឱ្យ​បបូរមាត់​របស់​អ្នក​ឡើងពណ៌​ផ្កាឈូក​បន្តិច​ម្ដងៗ​ ​ប្រសិនបើ​អនុវត្ត​ជាប្រចាំ​។

          4.ប្រេង​អូ​លីវ​: ​ដូចគ្នានឹង​ប្រេងដូង​ដែរ​ ​ប្រេង​អូ​លីវ​ក៏មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ក្នុង​កា​រលុប​ស​ម្អា​ត​ក្រែម​បបូរមាត់​។​ ​វា​ជា​សារធាតុ​រាវ​ ​ដែល​អាច​លាប​លើ​បបូរមាត់​របស់​អ្នក​ដោយ​គ្មាន​ការ​កកិត​នោះ​ទេ​។​ ​វា​អាច​ជួយ​ជម្រះ​ក្រែម​ធម្មតា​ ​ក៏ដូចជា​ក្រែម​ស្ងួត​ដែល​ជាប់​បាន​យូរ​ផង​ដែរ​។​

          5.​ទឹកដោះគោ​: ​អ្នក​អាច​ប្រហែលជា​មើល​រំលង​ ​ប៉ុន្តែ​ទឹកដោះគោ​ពិតជា​មាន​ប្រសិទ្ធ​ភាព​ចំពោះ​ការ​ស​ម្អា​ត​គ្រឿង​ស​ម្អា​ង​ចេញ​។​ ​ភាគច្រើន​វា​ត្រូវ​បាន​គេ​ប្រើ​សម្រាប់​ជូត​ស​ម្អា​ត​លើ​ផ្ទៃមុខ​ទាំងមូល​ ​ជាពិសេស​គឺ​ភ្នែក​។​ ​ការ​យក​ទឹកដោះគោ​មក​ប្រើ​ក៏​ជា​វិធី​ដ៏​ល្អ​មួយ​ដើម្បី​ជម្រះ​ពណ៌​ក្រែម​ដែល​ពិបាក​នឹង​ស​ម្អា​ត​ផង​ដែរ​។​

          6.​ត្រសក់​: ត្រសក់​មាន​សារធាតុ​ប្រឆាំង​នឹង​ការ​រលាក​ ​និង​ជួយ​សម្រួល​ដល់​ស្បែក​ដែល​ងាយ​ប្រតិកម្ម​។​ ​តើ​ត្រូវធ្វើ​ដូចម្ដេច​ដើម្បី​យក​ត្រសក់​មក​ស​ម្អា​ត​ក្រែម​ចេញពី​បបូរមាត់​? ​វិធី​ងាយ​ៗ​ ​អ្នក​គ្រាន់តែ​យក​ត្រសក់​មួយ​ផ្លែ​កិន​ឱ្យ​ម៉ដ្ឋ​ ​រួច​យកមក​ម៉ា​ស្សា​ថ្នមៗ​លើ​មាត់​។​ ​ប្រសិនបើ​ក្រែម​នោះ​ពិបាក​ជម្រះ​ចេញ​ ​សូម​បន្ថែម​ទឹកដោះគោ​ ​ឬ​ប្រេង​អូ​លីវ​បន្តិច​ទៅ​ក្នុង​ល្បាយ​ជាការស្រេច​។

          7.​ទឹកដោះគោ​ជូរ​: ​មិន​ខុសគ្នា​ទៅ​នឹង​ទឹកដោះគោ​ឡើយ​ ​ទឹកដោះគោ​ជូរអាចប្រើ​ក្នុង​ការ​ជូត​ជម្រះ​គ្រឿង​តុបតែង​មុខ​ ​ជាពិសេស​ក្រែម​បបូរមាត់​តែម្ដង​។​ ​វាក៏ជួយ​បំប៉ន​ ​និង​ជួយ​ទប់​ស្កាត់​ការ​ប្រេះ​ ​ឬ​រ​បកស្បែក​បបូរមាត់​បាន​យ៉ាង​ឆាប់រហ័ស​បំផុត​។​

​ជា​ការពិត​ណាស់​ ​មិនថា​ការ​ស​ម្អា​ត​ផ្ទៃមុខ​ ​ឬ​ស​ម្អា​ត​បបូរមាត់​នោះ​ទេ​គឺ​សុទ្ធតែ​សំខាន់​។​ ​ការ​ស​ម្អា​ត​បបូរមាត់​ពី​ក្រែម​មិនបាន​ស្អាត​ល្អ​ ​វា​នឹង​បង្ក​ឱ្យ​បបូរមាត់​ងាយ​នឹង​ប្រតិកម្ម​ ​ហើយក៏​អាចប​ង្កឱ្យ​កើតជំងឺ​ផ្សេងៗ​ផង​ដែរ​។​ ​មិត្ត​នារី​គប្បី​ថែទាំ​ ​និង​លាង​ស​ម្អា​ត​បបូរមាត់​របស់​អ្នក​ឱ្យ​ស្អាត​ល្អ​ជាប្រចាំ​ ​ព្រោះ​បបូរមាត់​ក៏​ជា​ផ្នែក​មួយ​ក្នុង​ការ​បង្កើន​សម្រស់​ ​ក៏ដូចជា​ភាព​ទាក់ទាញ​ពី​មនុស្ស​ជុំវិញ​ខ្លួន​ផង​ដែរ​។​ ​ដូច្នេះ​ ​កុំ​ភ្លេច​សាកល្បង​រូបមន្ត​ដូចដែល​បាន​រៀបរាប់​ខាងលើ​នេះ​ណា​ ​ដើម្បី​ចំណេញ​ទាំង​ពេលវេលា​ ​ថែមទាំង​ចំណេញ​ថវិកា​ទៀត​ផង​៕​

​Article​ ​by​ N​I​ C​H​AN​N​I​K​A​


SUGGESTIONS