×

មជ្ឈមណ្ឌល​ប្រជុំ​វត្ថុ​អនុ​ស្សា​វ​រី​យ៍​សិប្បកម្ម​ខ្មែរ​សុទ្ធសាធ​ ​«​Souvenir​ ​Station​»​

TRAVEL & LIVING one year ago
 
 

           ​លោកអ្នក​ប្រហែលជា​កំពុង​មាន​គម្រោង​ទិញ​អំណោយ​ជូន​មិត្ត​រួមការ​ងារ​ ​ឬ​ ​ចៅហ្វាយ​ស្រី​ ​ឬ​ ​អ្នកម្តាយ​ ​សម្រាប់​ទិវា​នារី​អន្តរជាតិ​៨​មីនា​ខាងមុខ​ហើយ​មែនទេ​? ​ឬក៏​ប្រហែលជា​ចង់​ទិញ​គ្រឿងសម្ភារ​តុបតែង​លម្អ​ដើម្បី​ ​ត្រៀម​រៀបចំ​គេហដ្ឋាន​សម្រាប់​ឱកាស​ស​ង្រ្កាន្ត​ខែ​ក្រោយនេះ​មែនទេ​? ​បើ​ដូចនេះ​មែន​ ​ហាង​ ​«​Souvenir​ ​Station​»​ ​នៅ​ចំកណ្តាល​ប្លុក​ទេសចរណ៍​នៃ​ខណ្ឌ​ដូនពេញ​ ​ម្តុំ​មុខ​វាំង​ ​ច្បាស់ជា​ជម្រើស​ទីតាំង​ថ្មី​ត្រូវ​ម៉ាច់​សម្រាប់​លោកអ្នក​ ​ក្នុង​គោលបំណង​ដើរ​ទិញ​ទំនិញ​ខាងលើ​តែម្តង​ជាក់​ជាមិនខាន​។​ ​តស់​! ​មក​ទស្សនា​ថា​តើ​ហាង​នេះ​មាន​លក់​ប្រភេទ​ ​គ្រឿង​សិប្បកម្ម​អ្វីខ្លះ​គួរឲ្យ​ចាប់អារម្មណ៍​សម្រាប់​អតិថិជន​?

          ​ស្ថិតនៅ​ផ្ទះ​លេខ​ ​១​៨​អឺ​សូន្យ​ (18​E​0) ​តាម​បណ្តោយ​ផ្លូវ​លេខ​ ​១​៧​៨​ ​ទល់មុខ​ហាង​បូ​ឌាស្ប៉ា ​សង្កាត់​ជ័យ​ ​ជំនះ​ ​ខណ្ឌ​ដូនពេញ​ ​ហាង​លក់​វត្ថុ​អនុ​ស្សា​វ​រី​យ៍​បែប​ខ្មែរ​មួយ​ដែល​មានឈ្មោះ​ថា​ ​«​Souvenir​ ​Station​- ​Cambodian​ ​Product​s​»​ ​ទើប​តែ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុងរយៈពេល​១​ឆ្នាំ​ប៉ុណ្ណោះ​។​ ​ទោះបីជា​អាយុកាល​រាង​ក្មេងខ្ចី​ក៏​ពិតមែន​ ​តែ​ហាង​នេះ​ទទួល​បាន​នូវ​ការ​ពេញ​និយម​ចូលចិត្ត​ជាហូរហែ​គួរឲ្យ​កត់​សម្គាល់​ពីសំណាក់​អ្នកគាំទ្រ​ផលិតផល​សិប្បកម្ម​ខ្មែរ​ទាំង​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​។​ ​ឈ្មោះ​យីហោ​ហាង​ ​«​Souvenir​ ​Station​»​ ​នេះ​ត្រូវ​បាន​ផ្តល់ឲ្យ​ដោយ​ស្ថាបនិក​ ​ហាង​ ស្រ៊ូ ​ចំរើន​ ​ដែល​មាន​ក្តី​ស្រមៃ​ចង់​បង្កើត​ទីតាំង​អំណោយផល​ល្អ​មួយ​ងាយស្រួល​សម្រាប់​ប្រមូលផ្តុំ​ផលិតផល​ ​ដោយដៃ​ខ្មែរ​ពិតៗ​ឥត​ក្លែង​បន្លំ​ ​មកពី​តាម​តំបន់​នានា​ជុំវិញ​ប្រទេស​កម្ពុជា​ ​ឲ្យ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​បាន​ចូល​ទស្សនា​ ​និង​ជាវយក​ទៅ​ប្រើប្រាស់​ប្រកបដោយ​ទំនុក​ចិត្ត​ ​១​០​០​ ​ភាគរយ​។​ ​អតីត​បុគ្គលិក​ហាង​លក់​វត្ថុ​អនុ​ស្សា​វ​រី​យ៍​មួយ​នៅ​ភ្នំពេញ​រូប​នេះ​បាន​លើកឡើង​ថា​ “​មហិច្ឆតា​របស់​ខ្ញុំ​ ​គឺ​ខ្ញុំ​ចង់​ ​ថាឲ្យ​តែ​មាន​ផលិតផល​ក្នុងស្រុក​ប៉ុន្មាន​ ​ខ្ញុំ​ប្រមូល​ដាក់​ចូល​នៅ​ទីនេះ​ទាំងអស់​! […] ​ធ្វើ​ម៉េច​ឲ្យ​ក្នុង​ហាង​យើង​មាន​ ​គ្រប់មុខ​ទាំងអស់​។​ ​ភ្ញៀវ​គ្រាន់តែ​អញ្ជើញ​មកដល់​ហាង​យើង​ ​គាត់​អាច​​​រក​ទិញ​បាន​គ្រប់​ផលិតផល​”​។​

          ​ម្ចាស់​ហាង​ ​បាន​បញ្ជាក់​ប្រាប់​សូវ​រី​ន​ថា​ ​ទីនេះ​មាន​ដាក់​តាំង​លក់​នូវ​ផលិតផល​ខ្មែរ​ចម្រុះ​រហូត​ខ្ទង់​ជាង​៣​០​ ​ម៉ាក​យីហោ​ក្នុងស្រុក​ ​ហើយ​បើ​គិតជា​ចំនួន​ទំនិញ​វិញ​គឺ​មានដល់​ខ្ទង់​៧​០​០​ឯកតា​ដែល​ក្នុង​នោះ​មាន​ប្រភេទ​សំខាន់​ៗ​ ​ដូចជា​ ​ផលិតផល​តម្បាញ​ ​គ្រឿង​លម្អ​និង​ប្រើប្រាស់​ក្នុង​ផ្ទះ​ ​ចំណីអាហារ​កែច្នៃ​ ​គ្រឿងអលង្ការ​ ​និង​គ្រឿង​ស​ម្អា​ង​ ​ជាដើម​។​ ​ចំពោះ​តម្លៃ​ផលិតផល​មាន​ចាប់ពី​ចន្លោះ​ ​២​ដុល្លារ​-​៧​០​ដុល្លារ​ ​អាស្រ័យ​ទៅតាម​ប្រភេទ​និង​ម៉ូដ​នីមួយៗ​ ​ជាក់ស្តែង​។​ ​តម្លៃ​២​ដុល្លារ​ ​អាច​ជា​ប្រភេទ​ ​Poster​ ​គ្រឿង​តែង​ផ្ទះ​ទំហំ​តូច​ៗ​ ​និង​ចំណី​សម្រន់​។​ ​រីឯ​តម្លៃ​៧​០​ដុល្លារ​ ​ដែល​ខ្ពស់​បំផុត​អាច​ជា​ប្រភេទ​ផ្ទាំង​គំនូរ​ ​ឬ​ ​កាបូប​ម៉ូដ​អស្ចារ្យ​មិន​ងាយ​ច្នៃ​បាន​ ​និង​ស​ម្លៀ​ក​បំពាក់​ប្រើ​វត្ថុធាតុដើម​ ​ដែល​មាន​តម្លៃ​ខ្ពស់​ដូចជា​ ​សូត្រ​ ​ជាដើម​។​ ​ទោះបីជា​យ៉ាងណា​ ​ក៏​ហាង​ពុំទាន់​អាច​កំណត់​បាន​ថា​ផលិតផល​ណា​ ​មួយ​ជា​ផលិតផល​លក់ដាច់​បំផុត​ប្រចាំ​ហាង​បានទេ​ ​ដោយសារ​ផលិតផល​ទាំងនោះ​ក៏មាន​តម្រូវ​ការ​ពី​អតិថិជន​ ​ប្រែប្រួល​ទៅតាម​រដូវ​កាល​តែ​ធានា​ថា​មាន​ផលិតផល​សមស្រប​សម្រាប់​ភ្ញៀវ​គ្រប់​វ័យ​មិនថា​ចាស់​ឬ​ក្មេង​នោះ​ទេ​។​

          ​ម្ចាស់​ហាង​បាន​បន្ថែម​ថា​ ​សព្វថ្ងៃនេះ​ ​អតិថិជន​ភាគច្រើន​ជា​ភ្ញៀវ​ទេសចរ​ ​ដោយសារតែ​មាន​កំណើន​ភ្ញៀវ​ ​ទេសចរ​បរទេស​មក​កម្ពុជា​ឡើងវិញ​ក្រោយ​ស្ថានភាព​វិបត្តិ​កូ​វី​ដ​១​៩​ធូរ​ស្បើយ​ ​តែ​តាមពិត​ទៅ​គោលដៅ​ដើម​គឺ​ចង់​ ​ទាក់ទាញ​ទាំង​ភ្ញៀវ​ខ្មែរ​និង​ភ្ញៀវ​ទេសចរ​បរទេស​ “​ខ្ញុំ​មិនមែន​ចង់​ប្រូ​ម៉ូត​អីវ៉ាន់​យើង​ឲ្យតែ​ភ្ញៀវ​ស្រុកក្រៅ​ស្គាល់​ទេ​។​ ​ចង់ឲ្យ​ភ្ញៀវ​ក្នុងស្រុក​ងាក​មក​គាំទ្រ​ផលិតផល​ក្នុងស្រុក​យើង​ដែរ​ ​ព្រោះ​បើ​យើង​លក់​ផលិតផល​ក្នុងស្រុក​ ​ហើយ​អ្នក​ ​ក្នុងស្រុក​យើង​មិន​គាំទ្រ​ក៏​ឥតន័យ​ដែរ​”​។​ ​តាមរយៈ​កា​រដាក់​លក់​ផលិតផល​ទាំងឡាយ​នៅ​ទីនេះ​ ​វា​អាច​ជួយ​ផ្តល់​ ​ចំណូល​លើកស្ទួយ​ក​ម្រិ​ត​ជីវភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​តាម​សហគមន៍​កែច្នៃ​ក្នុងស្រុក​នានា​ ​រួម​មាន​ជាអាទិ៍​ ​រាជធានី​ភ្នំពេញ​ ​ខេត្ត​សៀមរាប​ ​ខេត្ត​បាត់​ដំបង​ ​ខេត្ត​កំពត​ ​ខេត្ត​តាកែវ​ ​ខេត្ត​កំពង់ឆ្នាំង​ ​និង​ ​ខេត្ត​មណ្ឌលគិរី​ ​។​ល​។​
​ហាង​នឹង​មាន​គម្រោង​ពង្រីក​សាខា​នៅពេលអនាគត​ដើម្បី​ធ្វើឲ្យ​អតិថិជន​ទាំងឡាយ​កាន់តែ​មាន​ភាព​ងាយស្រួល​ក្នុង​ការស្វែងរក​ជាវ​បាន​ឆាប់រហ័ស​ទាន់ចិត្ត​។​ ​ប៉ុន្តែ​ក្នុង​ពេល​បច្ចុប្បន្ន​ ​ហាង​ខាងលើ​នេះ​ក៏មាន​សេវាកម្ម​លក់​ ​អន​ឡា​ញ​សម្រាប់​អតិថិជន​ដែល​រស់នៅ​ក្រៅ​ក្រុងភ្នំពេញ​ផង​ដែរ​។​ ​លោកអ្នក​អាច​សួរ​ព័ត៌មាន​បន្ថែម​តាមរយៈ​ ផេ​ក​ហ្វេសប៊ុក​ ​Souvenir​ ​Station​- ​Cambodian​ ​Product​s ​៕​

Article by SRINSOKMEAN


SUGGESTIONS