×

<<​No​uc​h​e​t​ ​Cam​bo​d​i​a​>> សិស្បៈ​នៃ​ការ​ចាក់​តុក្កតា​ដោយដៃ​

NEWS one year ago
 
 

           កាលពី​ឆ្នាំ​២​០​១​៩​ ​ខណៈ​ដែល​វិធានការ​ការពារ​ខ្លួន​ពី​វី​រុ​ស​កូរ៉ូ​ណា​ ​ឬ​កូ​វី​ដ​១​៩​ត្រូវ​បាន​ប្រកាស​ណែ​នាំឲ្យ​ប្រជា​ពលរដ្ឋ​រក្សា​ ​អនាម័យ​ ​និង​រក្សា​គ​ម្លា​ត​ ​ដោយ​ការ​បិទ​ខ្ទប់​នៅតាមភូមិ​សា​ស្រ្ត​រាជធានី​ភ្នំពេញ​ ​និង​តាម​បណ្ដា​ខេត្ត​នានា​។​ ​ទន្ទឹម​នឹង​នោះ​ ​លោកស្រី​ ​នូ​ ​សុធា​វី​ ​ដែល​ជា​កូនខ្មែរ​មួយ​រូប​ដែល​កើត​នៅ​សហរដ្ឋអាមេរិក​ ​បាន​បង្កើត​ការងារ​ហត្ថកម្ម​ចាក់​តុក្កតា​ ​និង​គ្រឿង​អនុ​ស្សា​វ​រី​យ៍​ជាច្រើន​ដ៏​មាន​ប្រជាប្រិយភាព​មួយ​ឈ្មោះថា​ ​No​uc​h​e​t​ ​Cam​bo​d​i​a​។​ ​លោកស្រី​បាន​លើកឡើង​ថា​ “​ឈ្មោះ​នេះ​គឺជា​ការ​រួមបញ្ចូល​គ្នា​រវាង​នាមត្រកូល​របស់​ខ្ញុំ​គឺ​ ​No​u ​និង​C​h​e​t​ ​ដែល​យក​ពី​ពាក្យ​ថា​ ​Crochet”។​ ​លោកស្រី​សុធា​វី​ ​ចាត់​ទុក​ការ​ដេរ​ប៉ាក់​នេះ​គឺជា​មធ្យោបាយ​កាត់បន្ថយ​ភាព​តានតឹង​ ​និង​បំពេញ​តាមចិត្ត​ដែល​ស្រឡាញ់​ផង​ដែរ​។​

​           តាម​ប្រសាសន៍​របស់​ម្ចាស់​អាជីវកម្ម​ផ្ទាល់​ ​គំនិត​នៅ​ពីក្រោយ​គម្រោង​ដំបូង​របស់​លោកស្រី​គឺ​ដកស្រង់​ចេញពី​តួអង្គ​នៅ​ក្នុង​រឿង​ ​Umbrella​ ​Academy​ ​រដូវ​កាល​ទី​១​។​ ​ហើយ​គ្រានោះ​លោកស្រី​ក៏​ចាប់ផ្ដើម​បង្ហោះ​អំពី​ការ​បង្កើត​តុក្កតា​ចាក់​ដោយដៃ​រ​របស់​ខ្លួន​ទៅលើ​ប្រព័ន្ធ​បណ្ដាញ​សង្គម​(​Face​book​) ​ហើយក៏​ក្លាយ​ជា​ការចាប់អារម្មណ៍​ភ្លាម​ៗ​ពីសំណាក់​មិត្តភក្តិ​ ​និង​សមាជិក​គ្រួសារ​។​ ​លោកស្រី​បាន​បង្ហើប​ថា​ “​តុក្កតា​ដែល​ពេញ​និយម​បំផុត​គឺ​ ​Baby​ ​Y​o​d​a​ ​ឬ​ ​G​ro​g​u ​មកពី​រឿង​ ​T​h​e​ ​Man​d​a​l​or​i​an​ ​ជាពិសេស​តុក្កតា​ដែល​ផ្អែកលើ​រឿង​របស់​ខ្មែរ​ដូចជា​រឿង​ ​រាមកេរ្តិ៍​ ​និង​មណី​មេខលា​”​។​ ​ហើយ​គម្រោង​បន្ទាប់​របស់​លោកស្រី​នៅ​ក្នុង​ឆ្នាំ​២​០​២​៣​ ​គឺ​ការ​ចាក់​តុក្កតា​ទន្សាយ​ដែល​គ្រង​ឈុត​បុរាណ​ខ្មែរ​តំណាង​ឲ្យ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ក្នុង​ខែ​មេសា​ ​និង​តុក្កតា​ទន្សាយ​ស្លៀក​ស​ម្លៀ​ក​បំពាក់​ល្បុក្កតោ​របស់​កម្មវិធី​ស៊ី​ហ្គេ​ម​ ​ដែល​ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា​ ក្នុងខែ​ឧសភា​ខាងមុខនេះ​។​

           ​កត្តា​ដែល​ធ្វើ​ឱ្យ​តុក្កតា​របស់​លោកស្រី​សុធា​វី​ ​ល្អ​ប្លែក​ដាច់ពីគេ​ ​គឺ​ដោយសារ​លោកស្រី​ចាក់​ដោយ​ផ្ទាល់ដៃ​ ​និង​រចនា​ដោយខ្លួនឯង​។​ ​លើស​ពី​នេះ​លោកស្រី​ក៏​ទទួល​គំនិត​ពី​អតិថិជន​ផង​ដែរ​។​ “​អតិថិជន​របស់​ខ្ញុំ​មិន​ត្រឹមតែ​ទិញ​តុក្កតា​ប៉ុណ្ណោះ​ទេ​ ​តែ​ពួកគេ​កំពុង​ទិញ​ស្នាដៃ​សិល្បៈ​ដែល​ប្លែក​ ​និង​ក​ម្រ​មាន​ថែមទៀត​ផង​”​។​ ​ងាក​មក​និយាយ​ពី​ផល​លំបាក​វិញ​ ​លោកស្រី​បាន​បញ្ជាក់​ថា​មិន​មាន​អ្វី​លំបាក​ច្រើន​ទេ​ ​គ្រាន់តែ​ពេលខ្លះ​ចាក់​តុក្កតា​ច្រើន​អាច​ធ្វើឲ្យ​ចុក​ដៃ​។​ ​ក្នុង​នោះ​លោកស្រី​បាន​លើកឡើង​ថា​ “​ដូច​ការ​បញ្ជាទិញ​របស់​អតិថិជន​ម្នាក់​ ​ដែល​ខ្ញុំ​ចំណាយ​ពេល​យូរ​ជាងគេ​នោះ​គឺ​ចាក់អាវ​ធំ​ ​ដែល​ចាក់​អំពី​ចំណុច​សំខាន់​ៗ​នៃ​ប្រទេស​កម្ពុជា​ ​រួម​មាន​ប្រាសាទអង្គរវត្ត​ ​ព្រះបរមរាជវាំង​ ​ទន្លេមេគង្គ​ ​និង​សត្វ​ផ្សោត​។​ ​ការ​ចាក់អាវ​នេះ​ខ្ញុំ​បាន​ចំណាយ​ពេល​រហូត​ទៅដល់​ពីរ​ឆ្នាំ​ដើម្បី​បញ្ចប់​វា​ ​ហើយ​វាក៏​ជា​កត្តា​ដែល​ធ្វើឲ្យ​ខ្ញុំ​មាន​បញ្ហា​ឈឺដៃ​ ​ហើយ​ត្រូវ​សម្រាក​ព្យាបាល​ជាច្រើន​ថ្ងៃ​”​។​ ​ប៉ុន្តែ​ដោយសារ​សេចក្ដី​ស្រលាញ់​លោកស្រី​មិនដែល​បោះបង់​ឡើយ​។​ ​បើ​និយាយ​អំពី​តម្លៃ​វិញ​ ​តុក្កតា​របស់​លោកស្រី​មាន​តម្លៃ​ចាប់ពី​៣​ដុល្លារ​ ​ដល់​រាប់​រយ​ដុល្លារ​អាស្រ័យ​ទៅលើ​ទំហំ​ ​និង​ការ​រចនា​។​ ​បច្ចុប្បន្ន​ សិល្បៈ​ចាក់​តុក្កតា​ដោយដៃ​ជំនាន់​ថ្មី​នេះ​កាន់តែ​រីក​ចម្រើន​ទទួល​បាន​នូវ​ចំណាប់អារម្មណ៍​ពី​បណ្ដា​អតិថិជន​ជិត​ឆ្ងាយ​ ​ប៉ុន្តែ​លោកស្រី​មានការ​សោកស្ដាយ​ដែល​មិន​អាច​ដឹកជញ្ជូន​នូវ​ការ​បញ្ជាទិញ​របស់​អតិថិជន​ដែល​រស់នៅ​ក្រៅ​ប្រទេស​ ​ដោយសារតែ​ថ្លៃ​ដឹកជញ្ជូន​មាន​តម្លៃ​ខ្ពស់​ពេក​។​

           ចំពោះ​គោលបំណង​សម្រាប់​ថ្ងៃ​អនាគត​ ​លោកស្រី​មិន​បា្រថ្នា​ចង់បើ​ក​ហាង​ផ្ទាល់ខ្លួន​នោះ​ទេ​។​ ​ប៉ុន្តែ​លោកស្រី​ ​ចង់​ពង្រីក​វា​ ​ដោយ​ការ​បណ្តុះបណ្តាល​ ​ឬ​ចាប់ដៃ​គូ​ជាមួយ​អ្នក​ដែល​មាន​ចំណង់ចំណូលចិត្ត​ស្រឡាញ់​វិ​ស័យ​សិស្បៈ​នៃ​ការ​ចាក់​តុក្កតា​ដោយដៃ​ដូចជា​លោកស្រី​ផង​ដែរ​៕​

Article​ ​by​ N​I​ C​H​AN​N​I​K​A​


SUGGESTIONS