×

ក្រុម​ ​«​ផង់​-​P​h​on​g​»​ ​អាជីវកម្ម​សម័យថ្មី​ សិល្បៈ​កែច្នៃ​ដើម្បី​បរិស្ថាន​

NEWS one year ago
 
 

           «​ផង់​-​P​h​on​g​»​ ​ជា​ឈ្មោះ​អាជីវកម្ម​អន​ឡា​ញ​ទាន់សម័យ​ដែល​ទើប​បង្កើត​ថ្មី​ដោយក្រុម​យុវជន​តូច​មួយ​រស់នៅ​លើទឹក​ដី​ក្រុង​បាត់​ដំបង​។​ ​កាលពីដើម​ឆ្នាំ​២​០​២​៣​កន្លងទៅ​ថ្មីៗ​នេះ​ ​ក្រុម​យុវជន​បរិស្ថាន​និយម​ដ៏​ឆ្នើម​មួយ​នេះ​បាន​ក្លាយ​ជា​ម្ចាស់​ជ័យ​លា​ភី​លេខ​១​ ​ផ្នែក​ធុរកិច្ច​ថ្មី​ក្នុង​កម្មវិធី​ឈ្មោះ​ ​«​Enterprise​ ​Bat​t​am​bang​ ​Start​e​r 2​»​ ​បង្កើត​ឡើង​ដោយ​ចលនា​គាំទ្រ​សហគ្រិន​ក្នុង​ខេត្ត​បាត់​ដំបង​ឈ្មោះ​ ​«​ភូមិ​អ៊ី​ម​ផេ​ក​បាត់​ដំបង​»​ (​P​hum​ ​Impact​ ​Bat​t​am​bang​) ​ឧបត្ថម្ភ​ធំ​ដោយ​ ​«​សហគ្រិន​ខ្មែរ​»​ ​ឬ​ ​«​Khmer​ ​Enterprise​»​ ​ដែល​ជា​ស្ថាប័ន​ក្រោម​ចំណុះ​របស់​​​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​និង​គាំទ្រ​ដោយ​ ​Impact​ ​Hub​ ​P​h​no​m​ ​P​e​n​h​។​

          ​ក្រោម​ពាក្យស្លោក​អាជីវកម្ម​ ​«​សិល្បៈ​នៃ​ការ​កែច្នៃ​ ​ចង់​បានអ្វី​កុំ​ភ្លេច​ផង់​»​ ​ផង់​-​P​h​on​g​ ​ជា​ប្រភេទ​អាជីវកម្ម​ផ្តោត​លើ​ក្រដាស​ធ្វើ​ពី​ដើមចេក​ដែល​អាច​កែច្នៃ​ធ្វើជា​សម្ភារ​ផ្សេងៗ​មាន​អត្ថប្រយោជន៍​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​ ​ជាអាទិ៍​រួម​មាន​ ​ប្រអប់​ក្រដាស​ ​ស្នៀត​សៀវភៅ​ (​Book​mark​) ​កាត​ប៉ូ​ស្តា​ល់ (​post​card​) ​កាត​រូបថត​ (​p​hot​o ​card​) ​និង​ ​ស្លាក​ផលិតផល​ (​label​) ​ជាដើម​។​ ​ឈ្មោះ​ផង់​នេះ​ ​ដែល​ក្នុង​វចនានុក្រម​ ​ជួន​ ​ណា​ត​ ​កំណត់អត្ថន័យ​ថា​ជា​ ​ការ​ចាត់​ជា​បំណែក​តូច​ៗ​ ​នោះ​ត្រូវ​បាន​ជ្រើសរើស​ធ្វើជា​ឈ្មោះ​ធុរកិច្ច​ថ្មី​នេះ​ដោយសារតែ​អាជីវកម្ម​ផង់​មាន​ការបែងចែក​ផលិតផល​ច្រើន​បែប​ ​ច្រើន​ទម្រង់​ ​រួមបញ្ចូល​គ្នា​ ​ជាពិសេស​គឺ​អតិថិជន​អាច​កុម្ម៉ង់​ ​ម៉ូដ​បាន​យ៉ាង​សម្បូរ​បែប​តាម​ចំណង់ចំណូលចិត្ត​រៀងៗខ្លួន​។​ ​ម្យ៉ាង​វិញទៀត​ ​ក្រុម​នេះ​ក៏បាន​បែងចែក​តួនាទី​ការងារ​គ្នា​ដើម្បី​បំពេញ​ប្រតិបត្តិការ​អាជីវកម្ម​ថ្មី​នេះ​ប្រៀបបានទៅ​នឹង​បំណែក​តូច​ៗ​ ​ឬ​ ​ផង់​ ​នេះឯង​។​

Image Courtesy by Phong

          ​សមាជិក​ក្រុម​ផង់​ ​មាន​ចំនួន​៤​នាក់​ ​គឺ​ ​យុវជន​ ថុ​ន​ ​រិទ្ធី​ ​កញ្ញា​ ​សោ​ ​គឹម​ឡាង​ ​កញ្ញា​ ​អ៊ុ​ល​ ​សុធា​រី​ ​និង​កញ្ញា​ ​ស៊ិន​ ​ផៃ​លីន​។​ ​ពួកគេ​មានគំនិត​ផ្តួចផ្តើម​ចង់​ជួយ​ផ្សព្វផ្សាយ​ក្រដាស​ដើមចេក​ឲ្យ​មាន​ទី​ផ្សារ​ ​និង​ជួយ​ជំរុញ​ឲ្យ​វា​កាន់តែ​រីក​សុសសាយ​ ​ទទួល​បាន​នូវ​ការ​ពេញ​និយម​ពីសំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងឡាយ​ ​ព្រមទាំង​រិះរក​គំនិត​ថ្មីៗ​ក្នុង​ការ​កែច្នៃ​ដើម្បី​បំពេញ​តម្រូវ​ការ​អតិថិជន​។​ ​មូលហេតុ​ដែល​ជំរុញ​ពួកគេ​ឲ្យ​យកចិត្តទុកដាក់​ចំពោះ​ការ​កែច្នៃ​ដើមចេក​បែប​នេះ​ ​ក៏​ព្រោះតែ​ក្រុម​នេះ​បាន​ចុះទៅ​ស្រាវជ្រាវ​ព័ត៌មាន​ពី​ប្រ​ជ​កសិករ​ខ្មែរយើង​នៅ​ឃុំ​ពេជ្រ​ចិន្តា​ ​ស្រុក​ភ្នំ​ព្រឹក​ ​ខេត្ត​បាត់​ដំបង​ ​ហើយ​បាន​រក​ឃើញ​ថា​កសិករ​បាន​កាប់​ដើមចេក​ចោល​ ​បន្សល់​ជា​កាកសំណល់​គរ​ចោល​មិនបាន​ប្រើប្រាស់​ឲ្យអស់​លទ្ធភាព​។​

          អាស្រ័យហេតុនេះ​ហើយ​ ​ទើប​ពួកគេ​ខំ​ស្រាវជ្រាវ​បន្ថែម​រក​ឃើញ​ទីតាំង​សិប្បកម្ម​ផលិត​ក្រដាស​ដើមចេក​ចំនួន​ពី​​​រ​កន្លែង​ ​ដែល​មិនទាន់​ត្រូវ​បាន​គេ​ស្គាល់​ទូលំទូលាយ​នៅឡើយ​ ​ដើម្បី​ចងក្រង​បង្កើត​ជា​អាជីវកម្ម​ឈាន​ទៅ​កាត់បន្ថយ​កាកសំណល់​ក្នុង​ប្រទេស​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន​ ​គួបផ្សំ​នឹង​គំនិត​ច្នៃ​ប្រតិដ្ឋ​បែប​សិល្បៈ​ក្នុង​ការរចនា​តុបតែង​លម្អ​បន្ថែម​របស់​ពួកគេ​ឲ្យ​កាន់តែ​មាន​សោភ័ណ​ភាព​គួរឲ្យ​ចង់​ជាវ​។​“​ពួកយើង​ពិតជា​រំភើប​ដែល​បាន​រួមគ្នា​ជា​ក្រុម​ ​ហើយ​រក​ឃើញ​ផលិតផល​ថ្មី​មួយ​ ​និង​មាន​ភាព​សោមនស្ស​រីករាយ​ជា​ខ្លាំង​ដែល​ជំហាន​ដំបូង​របស់​ពួកយើង​ទទួល​បាន​សមិទ្ធផល​ល្អ​លើស​ពី​ការ​រំពឹង​ទុក​” ​រិទ្ធី​ ​តំណាង​ក្រុម​បាន​បង្ហាញ​ចំណាប់អារម្មណ៍​។​ ​ឆ្លៀត​ក្នុង​ឱកាស​នេះ​ ​យុវជន​រូប​នេះ​បាន​បន្ថែម​ថា​ “​ពួកយើង​ពិតជា​អរគុណ​ចំពោះ​ការ​គាំទ្រ​របស់​អតិថិជន​ដែល​បានជា​វ​ផលិតផល​ពី​ផង់​។​ ​ចំពោះ​អតិថិជន​ដែល​មិនទាន់​បានជា​វ​ ​លោកអ្នក​នឹង​ទទួល​បាន​បទពិសោធន៍​ថ្មី​ក្នុង​ការប្រើប្រាស់​ផលិតផល​មួយ​នេះ​” ​។​

          ចំពោះ​ប្រិយ​មិត្ត​អ្នកអាន​ដែល​មាន​ចំណាប់អារម្មណ៍​ចង់​ជួយ​គាំទ្រ​ផលិតផល​កែច្នៃ​ក្នុងស្រុក​របស់​ផង់​ ​អាច​សាកសួរ​ព័ត៌មាន​បន្ថែម​តាមរយៈ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​ ​«​ផង់​-​P​h​on​g​»​ ​ឬ​ ​លេខទូរសព្ទ​ ​០​៩​៦​ ​៥​៦​២​ ​៦​៧​០​៥​/ ​០​៧​១​ ​៤​២​៨​ ​៣​១​៩​៤​ ​។​ ​តម្លៃ​ផលិតផល​ ​ចន្លោះ​ត្រឹមតែ​ ​២​០​០​០​-​៤​០​០​០​រៀល​ ​ប៉ុណ្ណោះ​! ​អាច​​​រក​ជាវ​បាន​នៅ​ក្នុង​ផេ​ក​ផ្ទាល់​ ​ឬ​ ​នៅ​ទី​តាំងហាង​ ​L​a​ ​P​i​z​z​a​ ​ក្រុង​បាត់​ដំបង​៕​

Article by SRINSOKMEAN


SUGGESTIONS