×

សំ​ ​យូ​ដេ​ត​ ​កីឡាករ​ជម្រើស​ជាតិ​តេក្វាន់ដូ​កម្ពុជា​

NEWS 11 months ago
 
 

           ​កិត្តិ​ស​័ព្ទ​របស់​កីឡាករ​តេក្វាន់ដូ​ជម្រើស​ជាតិ​កម្ពុជា​ ​សំ​ ​យូ​ដេ​ត​ ​ចាប់ផ្តើម​ល្បីល្បាញ​ជា​សាធារណៈ​គួរឲ្យ​កត់​សម្គាល់​ក្រោយពេល​ដែល​កីឡាករ​តំណាង​ជាតិ​រូប​នេះ​ឈ្នះ​បាន​មេដាយ​ប្រាក់​ក្នុង​វិញ្ញាសា​ប្រយុទ្ធ​ទម្ងន់​ ​៥​៨​គីឡូក្រាម​ ​ក្នុង​ព្រឹត្តិការណ៍​កម្មវិធី​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣​១​ ​ឆ្នាំ​២​០​២​១​ ​នៅ​ប្រទេស​វៀតណាម​ (​ប្រារព្ធ​ធ្វើ​នៅ​ពាក់កណ្តាល​ឆ្នាំ​២​០​២​២​) ​ហើយ​គេ​បាន​វិវឌ្ឍ​ខ្លួន​រហូត​ទទួល​បាន​មេដាយ​មាស​ ​ក្នុង​ឱកាស​ប្រកួត​បន្ទាប់​ក្នុង​គ​ម្លា​ត​រយៈពេល​តែ​ប៉ុន្មាន​ខែក្រោយ​មក​។​ ​បច្ចុប្បន្ន​ ​កីឡាករ​ ​សំ​ ​យូ​ដេ​ត​ ​កំពុង​ឈាន​ទៅ​កាន់ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣​២​នេះ​។​

           ​តើ​លោក​បាន​ត្រៀម​ខ្លួន​អ្វីខ្លះ​សម្រាប់​ការ​ប្រកួត​ស៊ី​ហ្គេ​ម​នេះ​? ​កីឡាករ​តេក្វាន់ដូ ​សំ​ ​យូ​ដេ​ត​ ​បាន​ឆ្លើយ​ប្រាប់​ក្រុម​ការងារ​សូវ​រី​ន​ដោយ​ក្តី​សោមនស្ស​រីករាយ​ថា​ “​ឥឡូវ​ ​ខ្ញុំ​កំពុង​ ​សម្រុក​ត្រៀម​ស៊ី​ហ្គេ​ម​។​ ​នៅ​ពេល​យើង​បាន​ធ្វើ​ម្ចាស់ផ្ទះ​ ​ខ្ញុំ​មាន​អារម្មណ៍​ថា​យើង​ខំប្រឹង​ខ្លាំង​ព្រោះ​យើង​ចាំ​ ​ទទួល​គេ​ ​ហើយ​យើង​ក៏​ចង់បាន​មេដាយ​មាស​ឲ្យបាន​ […]” ​។​ ​លោក​បាន​បន្ត​ឲ្យដឹង​ទៀត​ថា​ ​សម្រាប់​ការ​ប្រកួត​ស៊ី​ហ្គេ​ម​នេះ​ដែរ​ ​គ្រូ​បង្វឹក​នៃ​សហ​ព័ន្ធ​កីឡា​តេក្វាន់ដូ​កម្ពុជា​ខំប្រឹង​បង្វឹក​ក្រុម​កីឡាករ​ជម្រើស​ជាតិ​ជាង​ការ​ប្រកួត​មុន​ៗ​ទ្វេ​ដង​ដើម្បី​ទទួលជោគជ័យ​និង​កិត្តិយស​មុខមាត់​ជូន​ជាតិ​ក្នុងនាម​ជា​មេផ្ទះ​។​

           ​​លោក​ពិតជា​មាន​មោទនភាព​យ៉ាង​ខ្លាំង​ដែល​បាន​ក្លាយ​ជា​កីឡាករ​តេក្វាន់ដូ​ជម្រើស​ជាតិ​មួយ​រូប​។​ ​ចំណុច​ដែល​ធ្វើឲ្យ​លោក​​​មាន​មោទនភាព​បំផុត​សម្រាប់​អាជីព​នេះ​គឺ​ ​ការ​ទទួល​បាន​មេដាយ​មាស​ជូន​ជាតិ​ ​តែម្តង​ ​ដូចដែល​លោក​ធ្លាប់​ទទួល​បាន​ពី​ការ​ប្រកួត​នៅ​ប្រទេស​ហូឡង់​នា​ពេល​កន្លងមក​នោះ​ឯង​។​ ​ដោយ​ ​ឡែក​ ​សម្រាប់​ទ​ស្សនៈ​ចំពោះ​កីឡា​តេក្វាន់ដូ ​លោក​យល់ថា​ ​កីឡា​នេះ​ជា​ប្រភេទ​កីឡា​ពិសេស​មួយ​ដែល​ ​ទាមទារ​ឲ្យ​មាន​ភាព​រហ័សរហួន​ច្រើន​ ​និង​ការ​ប្រើ​ថាមពល​កម្លាំង​កាយ​ ​គួបផ្សំ​នឹង​សមត្ថភាព​នៃ​ការ​ប្រើ​ ​បច្ចេកទេស​ដើម្បី​យកឈ្នះ​ដៃ​គូប្រកួត​។​ ​ទម្រាំតែ​ទទួល​បាន​ជោគជ័យ​មួយ​លើក​ៗ​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ​ ​ព្រោះ​កីឡាករ​ត្រូវ​ ​ចំណាយ​ពេល​និង​កម្លាំង​ហ្វឹកហាត់​មុន​ជាច្រើន​ខែ​ ​ហើយ​ក្នុងរយៈពេល​១​ខែ​ចុងក្រោយ​គឺ​ត្រូវ​សម្រុក​ហាត់​ឲ្យ​ខ្លាំង​តែម្តង​។​ ​លោក​បាន​បញ្ជាក់​ថា​ ​ក្នុងមួយថ្ងៃ​ ​ត្រូវ​ហាត់​ចំនួន​ពីរ​វេន​ ​ទាំង​ពេលព្រឹក​ ​និង​ពេលល្ងាច​ ​ហើយ​ក្នុង​មួយ​វេន​ត្រូវ​ហាត់​ចន្លោះ​ពី​ពីរ​ទៅ​បី​ម៉ោង​។​ ​នៅ​ពេល​ជិត​ប្រកួត​បែប​នេះ​គឺ​ការហាត់​មិនសូវ​មាន​ម៉ោង​ចន្លោះ​សម្រាក​យូរ​ដូច​ហាត់​ធម្មតា​នោះ​ទេ​។​ ​ក្រៅពី​ការ​ហ្វឹកហាត់​ ​លោក​ក៏​ត្រូវ​ចំណាយ​ពេល​សិក្សា​ឈ្វេងយល់​អំពី​ប្រវត្តិ​ដៃ​គូប្រកួត​ជាមុន​ដើម្បីឲ្យ​ដឹង​ពី​បុគ្គលិកលក្ខណៈ​របស់​គេ​ ​ងាយស្រួល​ត្រៀម​យុទ្ធ​សា​ស្រ្ត​ទប់ទល់​​​នឹង​ដៃ​គូប្រកួត​នោះ​ឲ្យ​ចំ​ចំណុច​។​ “​យើង​មើល​គេ​ថា​ ​អ្នក​ហ្នឹង​ពូកែ​អី​ ​គ្រូ​ឲ្យ​មើល​ថា​ ​អ្នក​ហ្នឹង​ពូកែ​ជើង​ណា​ ​ពូកែ​ក្បាច់​អី​គេ​ ​ហើយ​យើង​មើល​ប្រឡោះ​ថា​ ​ត្រូវ​ចូល​អ្វី​បាន​ ​ការពារ​យ៉ាងម៉េច​។​ ​គេ​ក៏​មើល​យើង​ ​យើង​ក៏​មើល​គេ​ ” ​លោក​បាន​ពន្យល់​។​ ​លើស​ពីនេះទៅ​ទៀត​ ​មុន​ថ្ងៃ​ប្រកួត​ ​កីឡាករ​ម្នាក់ៗ​ក៏​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​សុខភាព​ផ្ទាល់ខ្លួន​ ​ជាពិសេស​គឺ​ការធ្វើដំណើរ​និង​ការ​ហូបចុក​ឲ្យបាន​គ្រប់គ្រាន់​ ​និង​មាន​អនាម័យ​ល្អ​ ​ដើម្បី​ជា​ប្រយោជន៍​ចំពោះ​ការ​ប្រកួត​ ​ព្រោះថា​បើ​ជួបប្រទះ​បញ្ហា​សុខភាព​ណាមួយ​ក៏​គង់​មិន​អាច​ប្រកួត​ជោគជ័យ​កើត​ដែរ​។​

           ​​រំ​ព្ញ​ក​អំពី​ជីវប្រវត្តិ​ ​លោក​ ​សំ​ ​យូ​ដេ​ត​ ​កើត​ថ្ងៃ​ទី​៣​១​ ​ខែ​មីនា​ ​ឆ្នាំ​១​៩​៩​៧​ ​ក្នុង​គ្រួសារ​មួយ​ដែល​មាន​ឪពុក​ជា​អ្នក​បើកបរ​​​រថយន្ត​ទេសចរណ៍​ ​និង​ម្តាយ​ជា​មគ្គុទ្ទេសក៍​នៅ​ខេត្ត​សៀមរាប​។​លោក​ជា​អតីត​សិស្ស​វិទ្យាល័យ​១​០​មករា​ ​នៅ​ទីរួមខេត្ត​។​ ​លោក​ចាប់ផ្តើម​ហាត់​តេក្វាន់ដូ​កាលពី​វ័យ​ខ្ទង់​ ​១​២​-​១​៣​ឆ្នាំ​នៅ​ក្លិ​ប​ឯកជន​មួយ​នៅ​ស្រុកកំណើត​ ​ប៉ុន្តែ​ក៏បាន​ឈប់​មួយ​រយៈ​ធំ​ ​ទើប​ដល់ពេល​ពេញវ័យ​ក៏​ត្រឡប់មក​ប្រឡូក​វិ​ស​័​យ​នេះ​ម្តងទៀត​ប្រហែល​ឆ្នាំ​២​០​១​៧​។​ ​ដោយសារ​មើលឃើញ​នូវ​សមត្ថភាព​របស់​លោក​ពេល​ឡើង​មក​ប្រកួត​នៅ​ភ្នំពេញ​ម្តងៗ​ ​គ្រូ​បង្វឹក​នៅ​ភ្នំពេញ​ក៏​ណែ​នាំឲ្យ​លោក​ចូល​ប្រឡង​ជម្រើស​ជាតិ​។​ ​នៅ​ឆ្នាំ​២​០​១​៨​ ​លោក​ក៏បាន​ជាប់​ជម្រើស​ជាតិ​តេក្វាន់តូ​កម្ពុជា​ជាលើកដំបូង​។​

           ​​លោក​ធ្លាប់​បាន​ទៅ​ចូលរួម​កម្មវិធី​លើឆាកអន្តរជាតិ​ដំបូង​បំផុត​នៅ​ក្នុង​កម្មវិធី​ ​«​T​h​e​ 23r​d​ ​Asian​ ​T​a​e​k​w​on​do​ ​Championship​s​»​ ​នៅ​ប្រទេស​វៀតណាម​ ​ឆ្នាំ​២​០​១​៨​។​ ​ក្រោយមក​ ​លោក​ឈ្នះ​បាន​មេដាយ​សំរឹទ្ធ​ក្នុង​កម្មវិធី​ប្រកួត​ ​«​14​t​h​ ​A​SEA​N ​T​a​e​k​w​on​do​ ​Championship​s 2019​»​ ​នៅ​ប្រទេស​ ​ហ្វីលីពីន​ ​និង​ ​កម្មវិធី​ប្រកួត​កីឡា​នគរបាល​និង​កងកម្លាំង​ពន្លត់​អគ្គិភ័យ​ពិភពលោក​ (​World​ ​Police​ ​and​ ​Fire​ ​Game​s) ​នៅ​ប្រទេស​ចិន​ដោយ​ទទួល​បាន​មេដាយ​សំរឹទ្ធ​ដូចគ្នា​ក្នុង​ឆ្នាំ​តែមួយ​។​ ​លោក​ក៍​ធ្លាប់​មាន​វត្តមាន​ចូលរួម​ប្រកួត​ស៊ី​ហ្គេ​ម​ដំបូង​នៅ​ប្រទេស​ហ្វីលីពីន​កាលពី​ឆ្នាំ​២​០​១​៩​។​ ​ដោយឡែក​ ​សម្រាប់​ឆ្នាំ​២​០​២​២​ ​លោក​ឈាន​ដល់​ទទួល​បាន​មេដាយ​ប្រាក់​១​ ​និង​មេដាយ​មាស​១​ ​ពី​ស៊ី​ហ្គេ​ម​លើក​ទី​៣​១​នៅ​វៀតណាម​ ​និង​កម្មវិធី​ ​«​World​ ​Police​ ​and​ ​Fire​ ​Game​s​»​ ​នៅ​ប្រទេស​ហូឡង់​។​

           ​​សព្វថ្ងៃនេះ​ ​លោក​សង្កេតឃើញ​ថា​ ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ហាក់​ឲ្យ​តម្លៃ​លើ​កីឡាករ​តេក្វាន់ដូ​ដូចជា​រូបលោក​ច្រើនជាង​ពីមុន​ដោយសារ​ពួកគេ​បានឃើញ​ពី​ជ័យ​ជម្នះ​របស់​លោក​ក្នុង​វិ​ស​័​យ​នេះ​ជាបន្តបន្ទាប់​។​ហេតុ​ដូចនេះ​ ​កីឡាករ​វ័យ​២​៦​ឆ្នាំ​រូប​នេះ​ ​ធ្វើសំណូមពរ​ឲ្យ​ជនរួមជាតិ​កម្ពុជា​យើង​ទាំងអស់​បន្ត​ជួយ​គាំទ្រ​លើកទឹកចិត្ត​កីឡាករ​ជម្រើស​ជាតិ​គ្រប់រូប​ដើម្បី​ជា​កម្លាំងចិត្ត​ដ៏​ខ្លាំងក្លា​ឈាន​ទៅ​សម្រេច​ជោគជ័យ​ស្វែងរក​មេដាយ​ជូន​ជាតិ​មាតុភូមិ​ពី​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​។​ ​សម្រាប់​ថ្ងៃ​អនាគត​ ​លោក​និយាយ​ថា​ ​ប្រសិនបើ​មានលទ្ធភាព​ ​លោក​​​មានបំណង​ចង់​ជួយឧបត្ថម្ភ​ដល់​ប្អូន​ៗ​កីឡាករ​ជំនាន់​ក្រោយ​៕

Article by SRIN SOKMEAN


SUGGESTIONS