×

កម្មវិធី​សម្ពោធ​ពិព័រណ៍​សៀវភៅ​ “​សោយ​” ​មរតក​រសជាតិ​ពី​ព្រះរាជដំណាក់​ខ្មែរ​ 

NEWS 11 months ago
 
 

សៀវភៅ​ស្ដី​អំពី​ការ​ច​ម្អិ​ន​ម្ហូប​ ​ដែល​ជា​បញ្ជីសារពើភណ្ឌ​ផ្នែក​វប្បធម៌​អរូបី​របស់​ប្រទេស​កម្ពុជា​ ​ដែល​បង្ហាញ​ពី​មរតក​រសជាតិ​ ​រូបមន្ត​ ​និង​គ្រឿងផ្សំ​ ​មកពី​ព្រះរាជដំណាក់​ខ្មែរ​ ​ដែល​បាន​បន្សល់ទុក​ជា​យូរឆ្នាំ​មក​ហើយ​ ​បាន​ដាក់​តាំង​ពិព័រណ៍​នៅ​សណ្ឋាគារ​ ​Rose​wood​ ​P​h​no​m​ ​P​e​n​h​ ​ជាន់​ទី​៣​៥​។​ ​សៀវភៅ​នេះ​ ​ក៏​ធ្លាប់​បាន​បោះពុម្ពផ្សាយ​ ​និង​បង្រៀន​នៅ​តាម​សាល​ក្នុង​ទី​ក្រុងភ្នំពេញ​រវាង​ទសវត្សរ៍​ ​១​៩​៥​០​ ​និង​១​៩​៦​០​ ​ដោយ​សម្ដេច​ព្រះរាជ​ក​ន្និដ្ឋា ​នរោត្តម​ ​រស្មី​សោភ័ណ​។​ ​រូបមន្ត​ច​ម្អិ​ន​ភោជនាហារ​ដ៏​វិសេស​ក្រៃលែង​នេះ​ ​បាន​កប់​ទុក​អស់​ជាច្រើន​ទសវត្សរ៍​ដោយសារតែ​ស​ង្រ្គា​ម​ ​និង​ការ​វិវត្ត​របស់​សម័យកាល​។​

          ​​ពេលនេះ​ ​ចុងភៅ​ណាក់​ (​Chef​ N​a​k) ​ដែល​មាន​ដើមកំណើត​ជា​កូន​អ្នកផ្សារ​នៅ​ទី​ក្រុងភ្នំពេញ​។​ ​សព្វថ្ងៃនេះ​ ​អ្នកស្រី​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ចុងភៅ​ស្ដ្រី​កម្ពុជា​គំរូ​ឈាន​មុខ​គេ​មួយ​រូប​មានឈ្មោះ​បោះ​សំឡេង​ទាំង​ក្នុងស្រុក​ ​និង​លើឆាកអន្តរជាតិ​តាមរយៈ​ការងារ​អភិ​រក្ស​ ​អភិវឌ្ឍ​ ​និង​ផ្សព្វផ្សាយ​ម្ហូប​ខ្មែរ​។​ ​អ្នកស្រី​បាន​ស្រាវជ្រាវ​យក​សៀវភៅ​នេះ​មកវិញ​ ​ដោយ​លោកអ្នក​មិន​ត្រឹមតែ​អាច​ទទួល​បាន​នូវ​រូបមន្ត​ច​ម្អិ​ន​ម្ហូប​ដ៏​មានឱជារស​ប៉ុណ្ណោះ​ទេ​ ​ថែមទាំង​ទទួល​បាន​អារម្មណ៍ល្អ​ពិសេស​ជាមួយ​ស្នាដៃ​រចនា​រូបភាព​ម្ហូប​ ​គំនូរ​បុរាណ​យ៉ាង​ប្រណីត​ពី​ព្រះបរមរាជវាំង​ ​និង​គំនូរ​នៃ​គ្រឿងផ្សំ​ដែល​ជា​ស្នាដៃ​ដ៏​បុិ​ន​ប្រសប់​របស់​វិចិត្រករ​វ័យក្មេង​ ​លោក​ សុ​ត​ ​សេរី​ ​និង​ម្ចាស់​ជ័យ​លា​ភី​លេខ​១​ ​ផ្នែក​ថតរូប​នៅ​កម្ពុជា​លោក​ ឡាម៉ូ ​ទៀត​ផង​។​

          ​​អ្វី​ដែល​អ្នកស្រី​ខំ​ព្យាយាម​សិក្សាស្រាវជ្រាវ​និង​ចែករំលែក​នោះ​មិន​ត្រឹមតែ​ជា​រសជាតិ​ ​និង​ទម្រង់​នៃ​ម្ហូប​ខ្មែរ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​គឺ​ចង់​ស្វែងយល់​ ​និង​ចែករំលែក​ផង​ដែរ​នូវ​ទំនាក់ទំនង​រវាង​ម្ហូប​ ​និង​សុខភាព​។​ ​លោកស្រី​ ​រស់​ ​រតនៈ​ ​បាន​មានប្រសាសន៍ថា​ “​សូម​កុំ​ភេ្ល​ច​ថា​ ​ខណៈ​ពេល​ដែល​លោកអ្នក​កំពុង​មាន​សោមនស្ស​ជាមួយ​ការ​ច​ម្អិ​ន​ម្ហូប​ ​និង​ភាព​ល្អ​វិចិត្រ​នៃ​សិល្បៈ​រចនា​ក្នុង​សៀវភៅ​នេះ​ ​លោកអ្នក​ក៏​កំពុង​រួមចំណែក​ក្នុង​ការ​អភិ​រក្ស​ ​ការ​ផ្សព្វផ្សាយ​វប្បធម៌​របស់​ម្ហូប​ខ្មែរ​ ​ដែល​ជា​សេដ្ឋភណ្ឌ​របស់​ប្រជាជាតិ​កម្ពុជា​ ​និង​ពិភពលោក​ទាំងមូល​ផង​ដែរ​។​” ​ចក្ខុវិស័យ​អ្នកស្រី​គឺ​ ​ម្ហូប​ខ្មែរ​ល្បី​សុសសាយ​ ​និង​ទទួល​បានការ​កោតសរសើរ​ទូទាំង​ពិភពលោក​។​

          ​សូម​ជម្រាប​ថា​ ​នៅ​ថ្ងៃ​ទី​១​៣​ ​និង​ថ្ងៃ​ទី​១​៤​ ​ខែ​ឧសភា​ ​និង​មាន​វត្តមាន​របស់​ ​Chef​ N​a​k ​និង​ក្រុម​ការងារ​ ​នៅ​ទីនោះ​ផ្ទាល់​តែម្ដង​។​ ​ពិព័រណ៍​នេះ​បើក​សម្រាប់​ចូល​ទស្សនា​ជា​សាធារណៈ​ ​២​៤​ម៉ោង​ ​រយៈពេល​២​ខែ​ ​ចាប់ពី​ខែ​ឧសភា​ ​រហូត​ទៅដល់​ខែ​មិថុនា​ ​ខាងមុខនេះ​៕​

Article by SRIN SOKMEAN


SUGGESTIONS