×

ការ​ដើរ​ម៉ូដ​សម្លៀកបំពាក់ ដើម្បី​អបអរ​សាទរ​ការ​បើក​ជា​ផ្លូវ​ការ​នៃ​ការ​ដាក់​តាំង​ពិព័រណ៌ និង​បង្ហាញ​ស្នាដៃ​ច្នៃម៉ូដ​ទាំង​២៥

NEWS 10 months ago
 
 

            Friend​s ​Future​s ​Factory​ ​ដែល​ភាគច្រើន​គេ​ស្គាល់​ថា​ ​F​3 ​គឺជា​មជ្ឈមណ្ឌល​សហគមន៍​ដែល​គាំទ្រ​សិល្បករ​ក្នុងស្រុក​ ​អ្នក​ច្នៃ​ម៉ូដ​ ​ការ​ចាប់ផ្តើម​អាជីវកម្ម​ ​និង​ព្រឹត្តិការណ៍​ក​ម្សាន្ត​នានា​។​ ​F​3 ​តែងតែ​គាំទ្រ​ ​ម៉ាក​យីហោ​របស់​លោក​ ​ចោម​ ​មួយ​ ​ចាប់តាំង​ពី​អំឡុង​ពេល​ជំងឺរាតត្បាត​ ​Co​v​i​d​19 ​បាន​កើតឡើង​ ​រហូតមកដល់​បច្ចុប្បន្ន​ក៏​នៅតែ​បន្ត​។​ ​តាមរយៈ​ការ​លើកស្ទួយ​ផ្នែក​ទី​ផ្សារ​ ​ដោយ​ការ​ផ្ដល់​ទីកន្លែង​ឱ្យ​​ប្រើប្រាស់​បាន​ជំរុញ​ឱ្យ​​លោក​ ​មួយ​ ​ច្នៃ​ប្រតិដ្ឋ​ ​និង​ពង្រីក​ម៉ាក​យីហោ​របស់​ខ្លួន​ជាបន្តបន្ទាប់​។​

            តើ​លោក​ ​ចោម​ ​មួយ​ ​ជា​នរណា​? ​លោក​ ​ចោម​ ​មួយ​ ​គឺជា​អ្នក​រចនា​ម៉ូដ​ ​ដែល​បង្កើត​ម៉ូដ​ដោយខ្លួនឯង​ផ្ទាល់​ ​ព្រោះ​គាត់​ស្រលាញ់​ចូលចិត្ត​វា​តាំងពី​កំណើត​ ​ដោយ​បំ​ផុសគំនិត​ពី​ធម្មជាតិ​តែម្ដង​។​ ​ពណ៌​ដែល​គាត់​ចូលចិត្ត​គឺ​ពណ៌ខៀវ​ ​ដែល​ជា​ការ​រំលឹក​ពី​ថ្ងៃ​ធ្វើស្រែ​ចម្ការ​ដំបូង​របស់​គាត់​ ​និង​ពេលវេលា​ដែល​គាត់​រស់នៅ​លើ​ដង​ទន្លេសាប​។​ ​ជាពិសេស​ ​លោក​បាន​បញ្ចូល​នូវ​ភាព​ស្រណុក​ស្រួល​ ​រួម​ទាំង​ពណ៌​ ​និង​គំនិត​ច្នៃ​ប្រតិដ្ឋ​ទាំងអស់​ទៅ​ក្នុង​ម៉ូដ​ដែល​លោក​ច្នៃ​ ​ដើម្បី​ជំរុញ​ឱ្យ​មាន​ចលនា​នៃ​សេរីភាព​ ​និង​ការ​បញ្ចេញ​នូវ​អ្វី​ដែល​ខ្លួនឯង​មាន​។​ ​លើស​ពី​ពិភព​ធម្មជាតិ​ ​លោក​ក៏បាន​ទទួល​គំនិត​នៃ​ការ​ច្នៃ​ម៉ូដ​តាម​បែប​ “​Roar​in​g​ ​T​w​e​n​tie​s” ​ជាមួយ​និង​អ្នក​រចនា​ម៉ូដ​ដ៏​ល្បីល្បាញ​គឺ​ ​លោក​ J​e​an​-​P​a​u​l​ ​G​a​u​l​tier​ ​និង​លោក​ ​Ale​x​and​e​r ​M​c​Queen​។​

            ស​ម្លៀ​ក​បំពាក់​របស់​ ​M​uo​y​ C​h​or​m​ ​Cam​bo​d​i​a​ ​និង​ស​ម្លៀ​ក​បំពាក់​ដែល​ជា​ផលិតផល​សម្រេច​របស់​លោក​ផ្ទាល់​ ​និង​ដាក់​បង្ហាញ​នៅ​លើ​ឆាក​ដើរ​ម៉ូដ​ ​ដើម្បី​អប​អរសាទរ​នៃ​ការ​បើកឱ្យ​ដាក់​តាំង​ពិ​ព័រ​ណ៌សា្ន​ដៃ​ច្នៃ​ម៉ូដ​ទាំង​ ​២​៥​ ​ដែល​សម្រិតសម្រាំង​ដោយ​លោក​ ​ចោម​ ​មួយ​ ​រួម​ជាមួយ​គ្រឿងអលង្ករណ៍​ដែល​រចនា​ម៉ូដ​ដោយ​ ​លោកស្រី​ ​Christ​in​e​ ​G​a​u​tier​ ​ដែល​ជា​ម្ចាស់​ម៉ាក​យីហោ​ ​Water​lily​ ​។​

            កម្មវិធី​ដើរ​បង្ហាញ​ម៉ូដ​ “​ពិភព​នៃ​ការ​ច្នៃ​ម៉ូត​របស់​ ​ចោម​ ​មួយ​” ​នេះ ​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​២​០​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​៣​ ​ដែល​មាន​ទីតាំងនៅ​ ​Friend​s ​Future​s ​Factory​ (​F​3)​។​ ​គួរ​បញ្ជាក់​ថា​ ​កា​រដាក់​តាំង​បង្ហាញ​ស្នាដៃ​នៃ​ការ​ច្នៃ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ចំនួន​ ​២​៥​ ​ម៉ូដ​នេះ​ ​និង​ដាក់​តាំង​ជា​សាធារណៈ​រយៈពេល​មួយ​ខែ​បន្ទាប់ពី​ព្រឹត្តិការណ៍​ថ្ងៃ​ទី​២​០​ ​ខែ​ឧសភា​ ​រហូតដល់​ថ្ងៃ​ទី​​៣​០​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​៣​ ​ខាងមុខនេះ​៕​

Article by NI CHANNIKA


SUGGESTIONS