×

L​A​COST​E​ x ​NET​F​L​I​X ​បាន​សហការ​រួមគ្នា​បញ្ចេញ​ខូឡិ​ក​ហ្សិ​ន​ថ្មី​ ​គួរឲ្យ​ចាប់អារម្មណ៍​

NEWS 10 months ago
 
 

        ជា​រឿង​មួយ​ដ៏​គួរឲ្យ​ភ្ញាក់ផ្អើល​ ​និង​រំភើប​ក្រោយ​ ​Net​f​l​i​x ​និង​ ​L​a​cost​e​ ​បាន​កំពុង​សហការ​រួមគ្នា​ប្រកបដោយ​ភាព​ច្នៃ​ប្រតិដ្ឋ​ក្នុង​ការ​បញ្ចេញ​នូវ​ខូឡិ​ក​ហ្សិ​ន​ថ្មី​ ​ដែល​អបអរ​ចក្រវាល​ដ៏​អស្ចារ្យ​មួយ​ចំនួន​នៃ​ភាពយន្ត​ភាគ​ដែល​ជាទី​ពេញ​និយម​បំផុត​រួម​មាន​ ​Stranger​ ​Thing​s, ​Bridge​r​ton​, ​L​up​in​, ​Money​ ​H​e​i​s​t​, ​T​h​e​ ​Witch​e​r, ​Sex​ ​Education​, ​Shadow​ & ​Bone​ ​រួម​និង​ ​Elite​។​ ​ទាំងនេះ​ ​បាន​ធ្វើឲ្យ​អ្នកគាំទ្រ​មាន​អារម្មណ៍​រីករាយ​ ​នៅពេលដែល​ម៉ាក​យីហោ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​លំដាប់​អន្តរជាតិ​ដ៏​ល្បី​ ​និង​ក្រុមហ៊ុន​ភាពយន្ត​ក​ម្សាន្ត​បាន​សហការ​គ្នា​ដើម្បី​ផ្សារភ្ជាប់​ទៅដល់​អ្នកគាំទ្រ​ក្នុង​ទម្រង់​ទំនោរ​និយម​ថ្មី​មួយ​សម្រាប់​ពួកគេ​។​
​ចំពោះ​ស​ម្លៀ​ក​បំពាក់​ ​L​a​cost​e​ ​ដ៏​ល្បីល្បាញ​រួម​មាន​ ​អាវ​ប៉ូ​ឡូ​ ​អាវ​សាច់​ចាក់​ ​ឈុត​អាវ​ខោជើងវែង​ ​និង​ស​ម្លៀ​ក​បំពាក់​ជាច្រើន​ទៀត​ ​ត្រូវ​បាន​ច្នៃ​ប្រតិដ្ឋ​ឡើងវិញ​ដោយ​ដកស្រង់​ចាប់តាំង​ពី​ភព​ ​Upside Down​ ​រហូតដល់​វិទ្យាល័យ​ ​L​as​ ​E​nc​in​as​ ​ជាដើម​ ​ដែល​សុទ្ធសឹងតែ​ផ្អែកលើ​ភាពយន្ត​ភាគ​របស់​ ​Net​f​l​i​x ​ដែល​អ្នកគាំទ្រ​មានការ​និយម​ចូលចិត្ត​។​

​A​ ​COLLECTION​ ​FOR​ ​ALL​

           ​ការ​ភ្ជាប់​វប្បធម៌​ទៅ​នឹង​វប្បធម៌​ ​ក្រុមហ៊ុន​ ​Net​f​l​i​x ​បាន​ផ្តល់​សិទ្ធ​សេរីភាព​យ៉ាង​ពេញលេញ​ ឱ្យ​ម៉ាក​យីហោ​មួយផ្សេងទៀត​ដើម្បី​ធ្វើការ​ច្នៃ​ប្រតិដ្ឋ​នៃ​ភាពយន្ត​ល្បី​ៗ​មួយ​ចំនួន​របស់​ខ្លួន​ ​ដោយ​ត្រូវ​បាន​ជ្រើសរើស​តាម​រយ​:​គុណ​តម្លៃ​ ​និង​ភាព​សម្បូរ​បែប​ ​និង​ចម្រុះ​នៃ​ទស្សនិកជន​ ​ភាពយន្ត​ទាំង​ប្រាំ​បី​នោះ​គឺ​ ​Stranger​ ​Thing​s, ​Bridge​r​ton​, ​L​up​in​, ​Money​ ​H​e​i​s​t​, ​T​h​e​ ​Witch​e​r, ​Sex​ ​Education​, ​Shadow​ & ​Bone​ ​និង​ ​Elite​ ​។​ ខូឡិ​ក​ហ្សិ​ន​នេះ​នឹង​តម្រូវ​ចិត្ត​អ្នកចូលចិត្ត​ភាពយន្ត​ដំណើរ​ផ្សងព្រេង​ ​អ្នកគាំទ្រ​ភាពយន្ត​ស្នេហា​ ​ភាពយន្ត​យុវវ័យ​ ​និង​អ្នក​ដែល​ចូលចិត្ត​ភាពយន្ត​បែប​ប្រតិដ្ឋ​ជាដើម​។​
“​យើង​មាន​សេចក្តីរំភើប​ ​និង​រីករាយ​ចំពោះ​កិច្ច​សហការ​នេះ​ ​ដែល​នាំឲ្យ​មានការ​ជួបគ្នា​ដ៏​ពិសេស​មួយ​រវាង​ពិភព​ទាំងពីរ​ ​រួម​នឹង​ការ​ច្នៃ​ប្រតិដ្ឋ​ ​និង​ការ​បង្កើត​ថ្មី​របស់យើង​ទាំងពីរ​ ​ដែល​សុទ្ធសឹងតែ​មាន​ថាមពល​ដែល​មិន​អាច​ប្រៀបផ្ទឹម​បាន​ក្នុង​ការ​ប្រមូលផ្តុំ​សហគមន៍​ ​ឬ​មនុស្ស​មកពី​គ្រប់​មជ្ឈដ្ឋាន​។​ ខូឡិ​ក​ហ្សិ​ន​ដែល​កើត​ចេញពី​កិច្ច​សហការ​នេះ​ ​គឺ​តំណាង​នៃ​ការ​ជួបគ្នា​ដ៏​មាន​ឥទ្ធិពល​ ​រវាង​អត្តសញ្ញាណ​ ​ឥទ្ធិពល​ ​និង​ចំណេះ​ដឹង​រៀងៗខ្លួន​។​” ​Cat​her​in​e​ ​Spindle​r, ​L​a​cost​e​ ​Deputy​ C​E​O ​បាន​លើកឡើង​។​

           ​លោក​ ​Josh​ S​i​m​on, ​V​P​, ​Consumer​ ​Product​s ​នៃ​ក្រុមហ៊ុន​ ​Net​f​l​i​x ​បាន​និយាយ​ថា​ “​យើង​គិតថា​ផលិតផល​អាច​ជា​មធ្យោបាយ​ដ៏​មាន​ឥទ្ធិពល​មួយ​សម្រាប់​ការ​និទាន​តំណាល​រឿង​ ​រីឯ​ការ​ចាប់ដៃ​គូ​ជាមួយ​ ​L​a​cost​e​ ​បង្ហាញ​ពី​ឱកាស​ពិសេស​មួយ​ក្នុង​ការ​ច្របាច់​បញ្ចូល​គ្នា​នូវ​ពិភព​ម៉ូដ​ហ្វេ​ហ្សិ​ន​ ​និង​ការ​ក​ម្សាន្ត​រួមបញ្ចូល​គ្នា​។​ ខូឡិ​ក​ហ្សិ​ន​នេះ​ ​គឺជា​វិធី​ដ៏​ទាក់ទាញ​ ​និង​ប្រកបដោយ​ភាព​ច្នៃ​ប្រតិដ្ឋ​ថ្មី​សម្រាប់​អ្នកគាំទ្រ​ ​ដើម្បី​បង្ហាញ​ពី​ក្ដី​ស្រឡាញ់​របស់​ពួកគេ​ចំពោះ​សាច់រឿង​ ​និង​តួអង្គ​នៅ​ក្នុង​សាច់រឿង​ដែល​ពួកគេ​ចូលចិត្ត​។​”

​A​ ​COLLECTION​ O​F​ ​ICON​S

           ​ស​ម្លៀ​ក​បំពាក់​ជាច្រើន​ប្រភេទ​ ​សម្រាប់​នារី​ ​និង​បុរស​ដ៏​ល្បីល្បាញ​របស់​ ​L​a​cost​e​ ​ត្រូវ​បាន​ច្នៃ​ឡើងវិញ​ដោយ​ចក្រវាល​នៃ​ភាពយន្ត​ទាំង​ប្រាំ​បី​។​ ​អាវ​ប៉ូ​ឡូ​ ​មួក​ ​អាវយឺត​សាច់​ចាក់​ ​និង​ឈុត​ខោអាវ​ជើងវែង​ ​គឺជា​ផ្នែក​នៃ​ខូឡិ​ក​ហ្សិ​ន​ថ្មី​នេះ​ ​មាន​លក្ខណ​នៃ​ការ​រួមបញ្ចូល​កីឡា​ផង​ ​និង​ម៉ូដ​ហ្វេ​ហ្សិ​ន​ផង​។​ ​សម្រាប់​កិច្ច​សហការ​នេះ​ ​រូប​សត្វ​ក្រពើ​ដែល​តំណាង​របស់​ម៉ាក​យីហោ​ ​L​a​cost​e​ ​បាន​ស្លៀក​នូវ​ស​ម្លៀ​ក​បំពាក់​របស់​តួអង្គ​ ​Net​f​l​i​x ​ដែល​ត្រូវ​បាន​ប៉ាក់​ឬ​បោះពុម្ព​លើ​គ្រប់​ឈុត​ទាំងអស់​។​ ​សម្រាប់​រឿង​ ​Stranger​ ​Thing​s ​មុខ​របស់​សត្វ​ក្រពើ​ ​បាន​ផ្លាស់ប្តូរ​ទៅជា​ ​Demo​go​r​go​n ​ដែល​ពិតជា​គួរឲ្យ​ចាប់អារម្មណ៍​។​ ​ដោយឡែក​ចំពោះ​ម្ចាស់ក្សត្រី​ C​harlot​t​e​ ​នៃ​ភាពយន្ត​ភាគ​ ​Bridge​r​ton​ ​សត្វ​ក្រពើ​បាន​ពាក់ស​ក់​ធំ​។​ ​ចំណែក​ឈុត​ផ្សេងៗ​ទៀត​ ​ត្រូវ​បាន​តុបតែង​យ៉ាង​ពាសពេញ​ជាមួយនឹង​ការ​បោះពុម្ព​បែប​ ​Toil​e​ ​d​e​ Jou​y​ ​ដោយមាន​សត្វ​ក្រពើ​ក្លែង​ខ្លួន​ក្នុង​អត្តសញ្ញាណ​ជា​តួអង្គ​នានា​។​ ​Must​-​wear​ ​collection​ ​នេះ​ផ្តល់ឲ្យ​អ្នកគាំទ្រ​នូវ​ឱកាស​ ​ដើម្បី​បញ្ចូល​សេចក្តី​ស្រឡាញ់​រវាង​កម្មវិធី​ភាពយន្ត​ ​និង​ម៉ាក​ស​ម្លៀ​ក​បំពាក់​ដែល​ពួកគេ​ចូលចិត្ត​ ​ជាមួយនឹង​ស្ទា​យ៍​ផ្ទាល់ខ្លួន​របស់​ពួកគេ​។​

​FROM​ ​T​H​E​ ​SMALL​ ​SCREEN​ ​TO​ ​REAL​ ​LIFE​

           ​ជា​ផ្នែក​មួយ​នៃ​កិច្ច​សហការ​នេះ​ វីដេអូ​ផ្សព្វផ្សាយ​ត្រូវ​បាន​បង្កើត​ឡើង​ដែល​បង្ហាញ​ពី​សត្វ​ក្រពើ​នៅ​ក្នុង​ពិភពលោក​ដែល​លាយឡំ​ ​L​a​cost​e​ ​ជាមួយនឹង​ចក្រវាល​នៃ​កម្មវិធី​ភាពយន្ត​ ​Net​f​l​i​x ​ផ្សេងៗ​។​ ​ស​ម្លៀ​ក​បំពាក់​ទាំងនេះ​នឹង​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​នៅ​ហាង​ ​L​a​cost​e​ ​ជុំវិញ​ពិភពលោក​។​

           ​លោកអ្នក​អាច​ស្វែងរក​ខូឡិ​ក​ហ្សិ​ន​ ​L​a​cost​e​ x ​Net​f​l​i​x ​បាន​ដែល​មាន​លក់​នៅ​ហាង​ ​L​a​cost​e​ ​មាន​ទីតាំង​សាខា​ថ្មី​ស្ថិតនៅ​ក្នុង​ផ្សារ​ទេំនើ​ប​ ​ជីប​ម៉ុង​ ​មេ​ហ្គាម៉ល ​២​៧​១​ ​ជាន់​ផ្ទាល់​ដី​ ​នៃ​រាជធានី​ភ្នំពេញ​៕​


SUGGESTIONS