×

«​T​h​e​ ​World​ o​f​ ​M​uo​y​ C​h​or​m​»​ ​បង្ហាញ​ស្នាដៃ​ច្នៃ​ម៉ូដ​ទាំង​២​៥​ឈុត​សម្រាប់​សាធារណៈ​ជន​ទស្សនា​

NEWS 11 months ago
 
 

            កាលពី​ល្ងាច​ថ្ងៃ​ទី​២​០​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​៣​ ​កន្លង​ផុត​ទៅ​ថ្មីៗ​នេះ​ ​កម្មវិធី​ដើរ​បង្ហាញ​ម៉ូដ​ក្រោម​ប្រធាន​បទ​ ​«​T​h​e​ ​World​ o​f​ ​M​uo​y​ C​h​or​m​»​ ​ត្រូវ​បាន​រៀបចំ​ឡើង​ស្ថិតនៅ​ទីតាំង​ ​Friend​s ​Fur​fur​e​s ​Factory​ (​F​3)​។​ ​ព្រឹត្តិការណ៍​បង្ហាញ​ម៉ូដ​នេះ​ដែរ​ ​គឺជា​ការ​ច្នៃ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ឡើង​ដោយ​លោក​ ​ចោម​ ​មួយ​ ​ដែល​ជា​ម្ចាស់​ម៉ាក​យីហោ​ក្នុងស្រុក​ដ៏​ល្បី​មួយ​គឺ​ ​Muo​y​ C​h​or​m​ ​Cam​bo​d​i​a​ ​។​ ​មិនតែប៉ុណ្ណោះ​ ​សម្រាប់​ការ​បង្ហាញ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​នេះ​ ​ក៏មាន​បង្ហាញ​រួម​ជាមួយនឹង​ម៉ូដ​គ្រឿងអលង្ការ​ដែល​បាន​ច្នៃ​ឡើង​ដោយ​អ្នកស្រី​ ​Christ​in​e​ ​G​a​u​tier​ ​ដែល​ជា​ម្ចាស់​ម៉ាក​យីហោ​ ​Water​lily​ ​ផង​ដែរ​។​

            យ៉ាងណាមិញ​ ​ក្នុង​ព្រឹត្តិការណ៍​នេះ​ ​យើង​សង្កេតឃើញ​ថា​ ​មាន​ការចូលរួម​ពីសំណាក់​ភ្ញៀវកិត្តិយស​យ៉ាង​ច្រើន​កុះករ​រួម​មាន​ ​អ្នក​ច្នៃ​ម៉ូដ​ ​តារា​បង្ហាញ​ម៉ូដ​ ​សិល្បករ​ ​និង​មហាជន​ទូទៅ​ផង​ដែរ​។​

            គួរ​ជម្រាប​ដែរ​ថា​ ​ក្រោយ​ការ​បញ្ចប់​ព្រឹត្តិការណ៍​បង្ហាញ​ម៉ូដ​នេះ​ ​ពិព័រណ៍​បង្ហាញ​ស្នាដៃ​ការ​ច្នៃ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ចំនួន​២​៥​ឈុត​ ​ដែល​បាន​ធ្វើឡើង​យ៉ាង​សម្រិតសម្រាំង​របស់​លោក​ ​ចោម​ ​មួយ​ ​នឹង​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​ជូន​សាធារណៈ​ជន​ចូលរួម​ទស្សនា​ចាប់ពី​ថ្ងៃ​ទី​២​០​ ​ខែ​ឧសភា​ ​រហូតដល់​ថ្ងៃ​ទី​៣​០​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​៣​ ​នៅ​ទីតាំង​ ​Friend​s ​Fur​fur​e​s ​Factory​ (​F​3) ​៕​

Article​ ​by​ ​SO​UN​G​ ​SO​KS​AN​


SUGGESTIONS