×

«​Ma​loop​»​ ​សួនច្បារ​ក្នុង​ព្រៃ​ដ៏​ត្រកាល​កណ្តាល​ក្រុងភ្នំពេញ​

NEWS 11 months ago
 
 

           ​សន្សើម​ត្រជាក់​ធ្លាក់​ដោយ​តំណក់ទឹកភ្លៀង​ស្បើយ​កាលពី​ស្បៃ​រាត្រី​ ​ព្រឹកព្រលឹម​អាកាសធាតុ​ថ្ងៃ​ចុង​ស​ប្តាហ៍​ដូច​ជាអំណោយ​ផល​ខុស​សព្វ​មួយដង​ ​ដោយ​នាំ​យក​នូវ​ជំនោរ​រហើយ​ៗ​លាយឡំ​ភាព​បរិសុទ្ធ​ ​ស្របគ្នា​នឹង​ព្រះសុរិយា​លេច​ខ្លួន​ចេញ​មក​ក​ម្តៅ​ភព​​​ផែនដី​ ​ដែល​នេះ​បាន​រុញច្រាន​ឲ្យ​យើង​មិន​រួញរា​ក្នុង​ការស្វែងរក​កន្លែងណា​មួយ​ដើម្បី​លម្ហែ​អារម្មណ៍​ជាមួយ​ការ​ពិសា​តែ​កាហ្វេ​រួម​ទាំង​ម្ហូប​ឈ្ងុយឆ្ងាញ់​ជា​ទុន​ផ្តល់​ថាមពល​ដល់​រាងកាយ​ ​និង​ធ្វើឲ្យ​អារម្មណ៍​ស្រស់ស្រាយ​ផង​ដែរ​។​ ​ពិតប្រាកដ​ណាស់​ ​រាល់​ទិសដៅ​ថ្មី​ឬ​កន្លែង​ថ្មី​ ​សូវ​រី​ន​មិនដែល​រំលង​ក្នុង​ការ​ធ្វើជា​មគ្គទេសក៍​ណែនាំ​ប្រិយ​មិត្ត​ឆ្ពោះទៅ​ស្គាល់​មិនថា​កន្លែង​នោះ​លាក់ខ្លួន​ពួន​សម្ងំ​នៅ​ម្តុំ​ណា​ឡើយ​។​

           ​​លាក់ខ្លួន​ពួន​សម្ងំ​នៅ​លើ​ដង​វិថី​១​២​បេ​តេ(​ផ្លូវ​តា​ផុន​) ​ស្ថិត​ក្នុង​សង្កាត់​បឹង​ទំពុន​ ​ដូច​ទៅ​នឹង​ឈ្មោះ​ ​«​ម្លប់​»​ ​ឬ​ ​«​Ma​loop​»​ ​គឺជា​ភោជនីយដ្ឋាន​ ​ហាង​កាហ្វេ​ ​បារ​ ​និង​សួនច្បារ​សម្រាប់​អង្គុយ​សម្រាក​លម្ហែ​ ​ក៏ដូចជា​កន្លែង​ក​ម្សាន្ត​លក្ខណៈ​ពិ​ក​និ​ក​ ​ទីនេះ​មាន​ការរៀបចំ​បរិយាកាស​បែប​ធម្មជាតិ​ ​អំណោយផល​ខ្យល់អាកាស​រហើយ​ៗ​ស្រស់ស្រាយ​ ​ព្រម​ជាមួយនឹង​ដើមឈើ​តូច​ធំ​ជាច្រើន​ដើម​ ​បាន​ផ្តល់​ជា​ម្លប់ត្រជាក់​យ៉ាង​ត្រឈឹងត្រឈៃ​។​ ​ពិត​ណាស់​ ​មកដល់​ទីនេះ​ភ្លាម​ ​យើង​ទទួល​បាន​អារម្មណ៍​សម្រាក​រហ័ស​ភ្លែត​ ​នៅ​បរិវេណ​ផ្លូវចូល​មាន​រុក្ខជាតិ​យ៉ាង​ស្រស់​ខៀវ​ខ្ចី​ ​អម​ជាមួយ​ស្លាកយីហោ​ ​«​Ma​loop​»​ ​ហាក់​កំពុង​ចាំ​ទទួលស្វាគមន៍​ភ្ញៀវ​ដែល​អ​ញ្ចើ​ញ​មកកាន់​ទីនេះ​។​ ​វត្តមាន​នៃ​ហាង​កាហ្វេ​នៅ​ជ្រុង​ខាងស្តាំ​ដៃ​នៃ​ច្រក​ចូល​ ​ជាមួយនឹង​ការ​ទទួល​យ៉ាង​រាក់ទាក់​ពី​បុគ្គលិក​នៅ​ទីនោះ​ ​កាន់តែ​ធ្វើឲ្យ​អារម្មណ៍​ស្រស់ស្រាយ​ភ្លែត​ ​ហើយក៏​មិន​ភ្លេច​ឡើយ​នូវ​ការ​កុម្មង់​ភេសជ្ជៈ​ដែល​មាន​ជម្រើស​ជាច្រើន​។​ ​បើ​ក្រឡេក​ទៅ​ជ្រុង​ខាងឆ្វេង​វិញ​ ​លោកអ្នក​នឹង​ប្រទាក់​ភ្នែក​នឹង​សំណង់ផ្ទះ​វី​ឡា​ពណ៌​ស​មួយ​ដែល​បន្សល់ទុក​តាំងពី​ទសវត្សរ៍​ឆ្នាំ​១​៩​៨​០​ ​កំពុង​បង្អួត​សម្រស់​កណ្តាល​រុក្ខជាតិ​បៃតង​ខ្ចី​។​
​ធ្វើដំណើរ​ចូល​ទៅ​ខាងក្នុង​បាន​បី​ជំហាន​យើង​សម្គាល់​ឃើញ​ថា​ ​ទីនេះ​មាន​ផ្តល់​ជម្រើស​អង្គុយ​ក្រេប​ភេសជ្ជៈ​ ​និង​ទទួលទាន​អាហារ​ជាច្រើន​ជម្រើស​ ​ជាពិសេស​សិល្បៈ​នៃ​ការរៀបចំ​កន្លែង​អង្គុយតុ​កៅអី​យ៉ាង​ប្លែកភ្នែក​ ​និង​ស្រស់​ស្អាត​ដែល​ធ្វើឲ្យ​យើង​អត់ទ្រាំ​ពុំបាន​នឹង​ទម្លាក់​កាយ​អង្គុយ​ចុះ​ ​និង​ថត​ផ្តិត​យក​រូបភាព​ទុកជា​អា​នុស្សា​វ​រី​យ៍​។​ ​បោះជំហាន​បន្ត​ចូល​ទៅកាន់​ភោជនីយដ្ឋាន​នៅ​បរិវេណ​ខាងក្នុង​នៃ​ទីធ្លា​ដ៏​ធំ​ទូលាយ​ ​មាន​ទាំង​សួនច្បារ​ធម្មជាតិ​បៃតង​ខ្ចី​ ​នឹង​ធ្វើឲ្យ​ភ្ញៀវ​ដែល​មកកាន់​ទីនេះ​មាន​រ​ម្មណ៍​ថា​ ​ហាក់​បាន​ទៅ​សម្រាក​លម្ហែ​នៅ​ឯ​ខេត្ត​យ៉ាង​ដូច្នោះ​ដែរ​។​ ​មកដល់​តុ​អង្គុយ​ក្រោមម្លប់​ឈើ​ ​ដៃ​ស្រវា​កាន់​បញ្ជី​រាយ​មុខម្ហូប​ឃើញ​ថា​ ​ទីនេះ​មាន​បម្រើ​ទាំង​មុខម្ហូប​ដល់ទៅ​​​ជាង​៤​០​មុខ​ ​ដែល​មាន​ទាំង​ម្ហូប​បែប​ខ្មែរ​ ​និង​ម្ហូប​បែប​អឺរ៉ុប​។​ កុម្មង់​ម្ហូប​៣​ទៅ​៤​មុខ​ ​កំពុងតែ​ស្លុង​អារម្មណ៍​នឹង​ធម្មជាតិ​ ​អម​ដោយ​ត​ន្រ្តី​យ៉ាង​ពិរោះ​លន្លង់លន្លោច​ ​មិនបាន​ប៉ុន្មាន​ផង​ម្ហូប​ដែល​កុម្មង់​ក៏បាន​មកដល់​លើ​តុ​បង្ហើរ​ជាមួយ​ក្លិន​ឈ្ងុយ​ ​និង​សោភ័ណ​ភាព​គួរឲ្យ​ចង់​ភ្លក់​ចង់​ពិសា​បំផុត​។​

           ​​តាម​ការ​ជំនួប​ជាមួយ​ម្ចាស់​ហាង​លោក​បា​ឲ្យដឹង​ថា​ ​ទីនេះ​បែងចែក​អាហារ​ជា​៣​ផ្នែក​ផ្សេងគ្នា​ ​ទី​១​គឺ​ ​Taster​ ​Men​u ​សម្រាប់​ភ្ញៀវ​ដែល​ចង់​ភ្លក់​មុខម្ហូប​ច្រើនមុខ​ ​មួយ​មុខ​បន្តិច​ក្នុង​ចាន​តែមួយ​ ​ទី​២​ ​Main​ ​សម្រាប់​ភ្ញៀវ​ដែល​ចង់​ពិសា​អាហារ​ច​ម្អែ​ត​តែម្តង​ឬ​មុខម្ហូប​ណាមួយ​ដែល​ជា​ចំណូលចិត្ត​។​ ​ចុងក្រោយ​នោះ​គឺ​សម្រាប់​ភ្ញៀវ​ដែល​អញ្ជើញ​មក​ជា​ក្រុម​មានគ្នាច្រើន​ហើយ​ចង់​កុម្មង់​អាហារ​ដែល​អាច​ទទួលទាន​រួមគ្នា​ជា​ឈុត​ ​អាច​ជ្រើស​ជម្រើស​ទី​៣​គឺ​ ​Sharing​ ​Special​ ​។​ ​ក្រៅពី​នេះ​ ​ក៏មាន​ជម្រើស​ភេសជ្ជៈ​ជាច្រើន​ប្រភេទ​ ​រាប់​តាំងពី​កាហ្វេ​ ​តែ​ ​រួម​ទាំង​ស្រា​ក្រឡុក​ផង​ដែរ​។​

           ​​ជាមួយនឹង​បទពិសោធន៍​ថ្មី​នៅ​សួនច្បារ​ក្នុង​ព្រៃ​កណ្តាល​ក្រុងភ្នំពេញ​នេះ​ ​យើង​មិន​ត្រឹមតែ​បាន​ភ្លក់​នូវ​រសជាតិ​ម្ហូប​បែបថ្មី​ដ៏​ឈ្ងុយឆ្ងាញ់​ប៉ុណ្ណោះ​ទេ​ ​ថែមទាំង​បាន​ណែនាំ​កន្លែង​ថ្មីសន្លាង​ទៅកាន់​ប្រិយ​មិត្ត​ដើម្បី​ត្រៀម​ទុក​សម្រាប់​ថ្ងៃ​សម្រាក​លម្ហែ​នា​ថ្ងៃ​ចុង​ស​ប្តាហ៍ ​ឬ​ចង់​រក​កន្លែង​អង្គុយ​ដើម្បី​បំ​ពេញការ​ងារ​បន្ថែម​ ​ក៏ដូចជា​អង្គុយ​ជួបជុំ​លេង​ក​ម្សាន្ត​បន្ទាប់ពី​បាន​ធ្វើការងារ​ដ៏​នឿយហត់​ពេញមួយថ្ងៃ​ផង​ដែរ​។​ ​សួនច្បារ​ ​«​Ma​loop​»​ ​បើក​ទទួលស្វាគមន៍​ភ្ញៀវ​រៀងរាល់ថ្ងៃ​អង្គារ​ ​ដល់​ថ្ងៃអាទិត្យ​ ​ចាប់ពី​ម៉ោង​១​១​ព្រឹក​ ​រហូតដល់​ម៉ោង​១​១​យប់​៕​

​Article​ ​by​ ​SO​UN​G​ ​SO​KS​AN​


SUGGESTIONS