បណ្តុំឈុតហ្វេហ្សិនក្នុងព្រឹត្តិការណ៍បង្ហាញម៉ូដ PPDW ប្រចាំឆ្នាំ២០២៣
NEWS 6 months agoព្រឹត្តិការណ៍បង្ហាញម៉ូដ Phnom Penh Designers Week ដ៏ល្បីនៅកម្ពុជា បានវិលត្រឡប់មកជួប ទស្សនិកជនជាតិ និងអន្តរជាតិទាំងឡាយវិញ ក្រោយពីឃ្លាតឆ្ងាយរយៈពេលមួយឆ្នាំកន្លងមក។ ឆ្នាំ២០២៣នេះ ព្រឹត្តិការណ៍ខាងលើបានត្រឡប់មកជាមួយស្នាដៃសិល្បៈហ្វេហ្សិនដ៍ទាក់ទាញជាច្រើនម៉ូដក្រោមប្រធានបទ «Homeostasis» ដែលបានបញ្ចប់ទៅយ៉ាងរលូននៅទីតាំងសណ្ឋាគារ ROSEWOOD PHNOM PENH លើអគារវឌ្ឍនៈ VATTANAC CAPITAL TOWER កាលពីថ្ងៃទី ២-៣ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ។ ឈុតខឡិកហ្សិននារីសម្រាប់កម្មវិធីនេះរួមមាន KIMS, SEMURIANS, A.N.D., NATACHA VAN, ALFREDO VAEZ COUTURE និង ESSK LABEL។ រីឯឈុតខឡិកហ្សិនបុរសវិញ រួមមាន ERIC RAISINA HAUTE TEXTURE, DREWE TAYLOR DESIGNERS, DON PROTASIO, MENGHOUR PAN, AMBRE MEN និង RITHY KOENG ៕