×

អ្នក​ច្នៃ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ដ៏​ល្បី​លោក​ ​E​r​i​c ​Raisin​a​ ​តាំង​បង្ហាញ​ខូឡិ​ក​ហ្សិ​ន​ដ៏​ប្រណីត​ ​អម​ដោយ​ឈុត​តែ​សម្រន់​ពេលរសៀល​

NEWS 4 months ago
 
 

រាជធានី​ភ្នំពេញ​ ​ថ្ងៃ​ទី​២​៣​ ​ខែ​មិថុនា​ ​២​០​២​៣​៖​ ​សណ្ឋាគារ​ ​ហៃ​យ៉ា​ត់​រី​ជី​ន​ស៊ី​ភ្នំពេញ​ ​មាន​ក្តី​សោម​ន្ស​រីករាយ​ដែល​បាន​រៀបចំ​ព្រឹត្តិការណ៍​ថ្មី​ ​មាន​លក្ខណៈ​ប្រណីត​ ​ជូន​អតិថិជន​ដើម្បី​ទទួល​បាន​បទពិសោធន៍​ថ្មី​គឺ​ ​ឈុត​តែ​អាហារសម្រន់​ពេលរសៀល​ ​ដែល​មាន​ការចូលរួម​សហការ​ពី​អ្នក​ច្នៃ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ដ៏​ល្បី​មួយ​រូប​គឺ​លោក​ អេរិ​ក​ ​រេ​ស៊ីណា​ ​ដែល​មាន​ទេពកោសល្យ​ខ្ពស់​ក្នុង​ការរចនា​ម៉ូដ​ ​កា​រលាយ​បញ្ចូល​នូវ​ពណ៌​ចម្រុះ​លើស​ម្លៀ​ក​បំពាក់​ប្រកបដោយ​ភាព​រស់រវើក​ ​និង​ការ​តុបតែង​បែប​ទំនើប​ទាន់សម័យ​។​ ​លោក​ អេរិ​ក​ ​បាន​សិក្សាស្រាវជ្រាវ​យ៉ាង​លម្អិត​ពី​អ្នក​ដែល​មាន​ឥ​ទិ្ធ​ពល​ម៉ា​ដា​ហ្គា​ស្ការ​ ​តាម​បណ្តា​ប្រទេស​ប៉ែក​អឺរ៉ុប​ ​និង​វប្បធម៌​អាស៊ី​រួមបញ្ចូល​គ្នា​។​

           ​​កិច្ច​សហការ​រវាង​សណ្ឋាគារ​ ​ហៃ​យ៉ា​ត់ ​ជាមួយ​អ្នក​ច្នៃ​ម៉ូត​ស​ម្លៀ​ក​បំពាក់​ដ៏​ល្បី​រូប​នេះ​ ​បង្កើត​ឡើង​ក្នុង​គោលបំណង​ដើម្បី​បង្កើន​ភាព​ទាក់ទាញ​ ​ភាព​ស៊ីវិល័យ​តាមសម័យ​កាល​នីមួយៗ​ ​និង​ការ​ច្នៃ​ប្រតិដ្ឋ​ឈុត​តែ​អាហារសម្រន់​តាម​ពណ៌​ហ្វេ​ហ្សិ​ន​ដ៏​ស្រស់​ស្អាត​ទាំង​រសជាតិ​ ​និង​សោភណភាព​។​ ​សូម​អញ្ជើញ​ទទួលយក​បទពិសោធន៍​ឈុត​តែ​អាហារសម្រន់​ពេលរសៀល​ ​និង​ទស្សនា​ខូឡិ​ក​ហ្សិ​ន​ដ៏​ប្រណីត​នេះ​ ​ចាប់ពី​ថ្ងៃ​ទី​២​៣​ ​ដល់​ថ្ងៃ​ទី​២​៥​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​៣​ ​នៅ​សណ្ឋាគារ​ ​ហៃ​យ៉ា​ត់​រី​ជិន​ស៊ី​ភ្នំពេញ​។​

           ​​ចូលរួម​ទស្សនា​ដោយសេរី​ការ​តាំង​បង្ហាញ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ចាប់ពី​ម៉ោង​១​១​ព្រឹក​ ​ដល់ម៉ោង​៦​ល្ងាច​។​ ​ចំណែក​ឈុត​តែ​អាហារសម្រន់​ពេលរសៀល​នឹង​ចាប់ផ្តើម​ពី​ម៉ោង​ ​២​:​៣​០​នាទី​រសៀល​ ​ដល់ម៉ោង​៥​ល្ងាច​ ​ដែល​ស្ថិតនៅ​ទីតាំង​ជាន់​ផ្ទាល់​ដី​បន្ទាប់ពី​ភោជនីយដ្ឋាន​ ​ម៉ា​ឃី​ត​កាហ្វេ​ ​និង​ឡោ​ញ​៕​

​Article​ ​by​ ​SO​UN​G​ ​SO​KS​AN​


SUGGESTIONS