×

CHAR​L​E​S & K​E​IT​H​ ​បង្ហាញ​ឈុត​សម្រាប់​ខូឡិ​ក​ហ្សិ​ន​ ​Fall​ 2023

NEWS 12 months ago
 
 

​​            ខូឡិ​ក​ហ្សិ​ន​ ​Fall​ 2023 របស់​ ​CHAR​L​E​S & K​E​IT​H​ ​គឺជា​ការ​អញ្ជើញ​ទៅដល់​អ្នក​ទាំងអស់គ្នា​ឱ្យ​កំណត់​ព្រំដែន​ផ្ទាល់ខ្លួន​សារ​ជាថ្មី​ ​ដោយចង់​បំផុស​ឡើង​នៃ​ការ​អបអរ​សារ​ទរ​ពី​ដំណើរ​បន្ត​ស្វែងរក​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ផ្ទាល់ខ្លួន​ ​ដោយ​ទាញ​យក​ស​ម្លៀ​ក​បំពាក់​ជា​ចំណុច​កណ្ដាល​។​

​​            យោង​តាម​រូប​ចម្លាក់​ដែល​មាន​ក្បាច់​ ​Minimal​ ​និង​ ​Monolithic​ ​របស់​លោក​ ​Constant​in​ ​Bran​c​us​i​ ​ម៉ូដ​លម្អិត​ដ៏​សំខាន់​នៅ​ក្នុង​ខូឡិ​ក​ហ្សិ​ន​ ​P​i​x​i​e​ ​របស់​រដូវ​កាល​នេះ​គឺ​ផ្ដោ​ត​ទៅលើ​ភាព​សាមញ្ញ​។​ ​ស្បែកជើង​កែង​ក្រាស់​ ​Platform​ ​heel​s ​ដោយមាន​៣​ម៉ូដ​ដូចជា​ស្បែកជើង​វែង​ត្រឹម​កជើង​ (​ankle​ ​boot​s) ​ស្បែកជើង​កែង​ក្បាច់​ (scu​l​p​tur​a​l​ ​heel​ ​mule​s) ​និង​ស្បែកជើង​កែង​ ​Mar​y​-​Jane​ ​មាន​ភាព​លេចធ្លោ​គួរ​ឱ្យ​ចាប់អារម្មណ៍​។​ ​ផលិតផល​ចម្បង​ទាំង​បី​នេះ​ ​គឺ​ផ្នែក​ទៅលើ​ការរចនា​ឡើង​ជាមួយនឹង​វិធី​សា​ស្រ្ត​ដ៏​ជាក់លាក់​ ​ដោយ​លម្អិត​ទៅលើ​ម៉ូដ​ ​ថ្នេរ​ដេរ​ ​និង​ការ​តុបតែង​ផ្សេងៗ​ ​រួច​ទាំង​ការ​គ្របដណ្តប់​យ៉ាង​ពេញលេញ​លើ​ផ្នែក​កែង​ ​និង​បាត​ស្បែកជើង​ផង​ដែរ​។​ ​ប្រៀប​ដូច​ទៅ​នឹង​ការ​បោះជំហាន​ចូល​ទៅ​ដែនដី​ ​និង​បទពិសោធន៍​ថ្មី​ ​គំនិត​នៃ​ការ​កើតឡើង​សារ​ជាថ្មី​ ​ហើយ​ចាប់ផ្តើម​លើ​ផ្ទាំង​ក្រដាស​ស​ ​ដែល​ត្រូវ​បាន​រួមបញ្ចូល​ទៅ​ក្នុង​ផ្ទៃ​ខាងក្រៅ​របស់​ស្បែកជើង​ទាំង​បី​ម៉ូដ​ ​ជា​ដំណក់ទឹក​ដ៏​ស្រទន់​។

​​            ខូឡិ​ក​ហ្សិ​ន​ ​Fall​ 2023 ​នេះ​ ​CHAR​L​E​S & K​E​IT​H​ ​បាន​នាំមក​នូវ​រចនាប័ទ្ម​ពេញ​និយម​ថ្មីៗ​ ​ដូចជា​កាបូប​ ​P​e​t​r​a​ ​ស្ពាយ​ស្មា​រាងកោង​ (​P​e​t​r​a​ ​Curve​d​ ​Shoulder​ ​Bag​) ​នឹង​ធ្វើការ​ត្រឡប់មកវិញ​សម្រាប់​រដូវ​ស្លឹក​ឈើ​ជ្រុះ​ ​ជាមួយនឹង​គន្លឹះ​បិទ​ម៉ូដ​ជ្រុង​ ​ដើម្បី​បន្ថែម​នូវ​ភាព​ទាន់សម័យ​។​ ​ដែល​ជា​ការ​ចូល​រូ​ម​ក្នុង​ការ​កើន​ឡើង​នៃ​ប្រជាប្រិយភាព​ចំពោះ​ម៉ូដ​កូន​កាបូប​។​ ​ដោយមាន​ការ​បង្ហាញ​ក្នុង​បណ្តុំ​ពណ៌​ដ៏​ចម្រុះ​ ​និង​ស័ក្តិសម​ជាមួយនឹង​ស្បែកជើង​ ​P​i​x​i​e​ ​ទំនិញ​ទាំងពីរ​ប្រភេទ​នេះ​ត្រូវ​បាន​ប្រើ​រួមគ្នា​នៅ​ក្នុង​យុទ្ធនាការ​ដែល​ដឹកនាំ​ដោយ​កញ្ញា​ ​H​an​ ​So​ ​H​e​e​ ​ដែល​ធ្វើ​ឱ្យខូឡិ​ក​ហ្សិ​ន​ទាំងពីរ​នេះ​ក្លាយ​ជា​ដៃគូ​ម៉ូដ​ដ៏​សំខាន់​សម្រាប់​រដូវ​កាល​នេះ​។​ ​តារា​សម្តែង​កញ្ញា​ ​H​an​ ​So​ ​H​e​e​ ​បាន​លើកឡើងថា​ “​ខ្ញុំ​ចូលចិត្ត​កាបូប​ ​P​e​t​r​a​ ​ដោយសារ​វា​បង្កប់​នូវ​បុគ្គលិកលក្ខណៈ​របស់​ខ្ញុំ​ ​ដោយមាន​ន័យ​ថា​ ​ភាព​ក្លាហាន​ ​និង​ឡូយ​” ​។​

​​            ​សម្រាប់​ខូឡិ​ក​ហ្សិ​ន​ ​Fall​ 2023 ​របស់​ ​CHAR​L​E​S & K​E​IT​H​ ​នេះ​មាននៅ​តាម​គ្រប់​សាខា​ចែកចាយ​ ​ព្រមទាំង​នៅ​លើ​គេហទំព័រ​ ​CHAR​L​E​SK​E​IT​H​.​CO​M​ ​ចាប់ពី​ខែ​សីហា​ខាងមុខនេះ​។​

​​            ​គួរ​កត់ចំណាំ​ដែរ​ថា​ ​CHAR​L​E​S & K​E​IT​H​ ​គឺជា​ម៉ាក​យីហោ​ស​ម្លៀ​ក​បំពាក់​ ​ដែល​មាន​នូវ​ស​ម្លៀ​ក​បំពាក់​ទាន់សម័យ​ ​មានការ​ទទួលស្គាល់​ចំពោះ​គ្រឿង​ស​ម្លៀ​ក​បំពាក់​ដែល​មាន​រចនា​បែប​ទាន់សម័យ​។​ ​ម៉ាក​យីហោ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​ ​១​៩​៩​៦​ ​ដោយ​សហគ្រិន​២​រូប​ ​លោក​ ​Char​l​e​s ​W​on​g​ ​និង​លោក​ K​e​it​h​ ​W​on​g​ ​ក្នុង​បំណង​បង្កើត​ភាព​សប្បាយរីករាយ​ ​និង​លើក​ទំនុក​ចិត្ត​ផ្ទាល់ខ្លួន​សម្រាប់​ស្ត្រី​សម័យថ្មី​ ​តាម​ការ​ផ្តល់​នូវ​រចនា​ម៉ូដ​ស្បែកជើង​ដែល​មាន​លក្ខណៈ​ងាយស្រួល​ពាក់​ ​និង​ទាក់ទាញ​ចំពោះ​ទំនោរ​សង្គម​។​ ​ម៉ាក​យីហោ​នេះ​ត្រូវ​បាន​វិវត្ត​មក​ផ្តល់​នូវ​ស្បែកជើង​ ​កាបូប​ វែ​ន​តា​ ​និង​គ្រឿងអលង្ការ​គ្រប់​ប្រភេទ​។​ ​គោល​តម្លៃ​ចំនួន​បួន​របស់​ម៉ាក​យីហោ​នេះ​រួម​មាន​ ​ពិសោធន៍​ ​ទាក់ទាញ​ ​មាន​របៀបរៀបរយ​ ​និង​ទាន់សម័យ​ ​CHAR​L​E​S & K​E​IT​H​ ​មាន​គោលបំណង​អប​អរសាទរ​ ​និង​លើកទឹកចិត្ត​ស្ត្រី​រៀងរាល់ថ្ងៃ​។​ ​CHAR​L​E​S & K​E​IT​H​ ​បាន​ពង្រីក​ខ្លួន​ក្នុង​សហរដ្ឋអាមេរិក​ ​ទ្វីបអាស៊ី​ប៉ាស៊ីហ្វិក​ ​និង​ទ្វីប​អឺរ៉ុប​ ​ដោយមាន​ទីតាំង​ជាង​ ​៦​០​០​កន្លែង​ ​នៅ​ក្នុង​បណ្តាញ​របស់​ពួកគេ​ ​CHAR​L​E​SK​E​IT​H​.​CO​M​៕​

Advertising Article


SUGGESTIONS