Hyatt Regency និង Choral Ensemble បង្កើតការប្រគំតន្រ្តីសប្បុរសធម៌ ដេីម្បីជួយដល់ការអប់រំរបស់កុមារ
NEWS 3 months agoនៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ បានចាប់ដៃគូសហការជាមួយក្រុមតន្រ្តី Choral Ensemble (PPCE) ដើម្បីរៀបចំការប្រគំតន្ត្រីសប្បុរសធម៌ដ៏ពិសេសមួយដើម្បីធ្វើឱ្យបំណងប្រាថ្នារបស់កុមារក្លាយជាការពិត។ នេះជាកិច្ចសហការលើកដំបូងរវាងសណ្ឋាគារប្រណីត និងក្រុមតន្រ្តី Choral ភ្នំពេញ ក្នុងការគាំទ្រដល់កុមារក្នុងអង្គការ សមាគម Sok Sabay និងអង្គការ Unity for Children's Education ដែលធ្វើការដើម្បីផ្តល់លទ្ធភាពទទួលបានការអប់រំដល់កុមារ។
ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅក្នុងសាលប្រជុំធំរបស់សណ្ឋាគារ ហៃយ៉ាត់ ការប្រគំតន្រ្តីនិងបង្ហាញពីដំណើរនៃខ្សែភាពយន្តតាមរយៈបទចម្រៀង និងបទភ្លេងពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០២០។ បទចម្រៀងនឹងត្រូវបានបង្ហាញជាពីរផ្នែក ដោយផ្នែកទី១ បទចម្រៀងភាពយន្តតាមលំដាប់លំដោយ ផ្នែកទី២ ការប្រគំបទចម្រៀង «The Greatest Showman» សម្រាប់ថវិកាដែលទទួលបានពីកម្មវិធីទាំងអស់នឹងធ្វើការបរិច្ចាគទៅកាន់សមាគម Sok Sabay និងអង្គការ Unity for Children's Education Organization ដែលមានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប។
លោក Juan Mercadante អ្នកគ្រប់គ្រងទូទៅ នៃសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ បានមានប្រសាន៍ថា “នេះវាពិតជាមានសារៈសំខាន់ ក្នុងការចូលរួមថែរក្សាអនាគតរបស់សហគមន៍មូលដ្ឋានរបស់យើង ការរស់នៅរបស់កុមារ និងសិស្សានុសិស្ស ជាចំណែកមួយក្នុងការផ្តត់ផ្គង់និងលើកទឹកចិត្ត។ ខ្ញុំពិតជាជឿជាក់ថា ការសហការរួមគ្នាជាមួយ Phnom Penh Choral Ensemble (PPCE) យើងនឹងអាចធ្វើការផ្លាស់ប្តូរដ៏មានអត្ថន័យនៅក្នុងសហគមន៍របស់យើងនាពេលអនាគត។”
សម្រាប់ការប្រគំតន្រ្តីដ៏ពិសេសនេះ និងប្រារព្ធឡើងនៅថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នេះ ចាប់ពីម៉ោង ៤:៣០នាទីរសៀល ដល់ម៉ោង ៨:០០ យប់ នៅក្នុងសាលប្រជុំ ហៃយ៉ាត់។ ជាមួយគ្នានេះ កម្មវិធីក៏មានការចាប់រង្វាន់ជាច្រើនរួមមានការស្នាក់នៅសណ្ឋាគារ ហៃយ៉ាត់ អាហារប៊ូហ្វេថ្ងៃអាទិត្យ អាហារពេលល្ងាច និងរង្វាន់ជាច្រើនទៀត។ ចំពោះតម្លៃសំបុត្រសម្រាប់ការចូលរួមទស្សនាមានដូចជា៖
• សំបុត្រ VIP មានតម្លៃ ៣៥ ដុល្លារ
• សំបុត្រមនុស្សពេញវ័យ មានតម្លៃ ១៨ ដុល្លារ
• សំបុត្រកុមារ មានតម្លៃ ៩ ដុល្លារ និងមិនគិតថ្លៃសម្រាប់កុមារអាយុដែលមានអាយុក្រោម ៥ ឆ្នាំ៕
Article by SOUNG SOKSAN