កម្មវិធីសម្ពោធជាផ្លូវការរបស់ម៉ាកយីហោ PANDORA នៅផ្សារទំនើបអីុអនម៉លមានជ័យ
NEWS one year agoកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ ហាងលក់គ្រឿងអលង្ការម៉ាក PANDORA ដែលនាំចូលមកពីប្រទេសដាណឺម៉ាក បានរៀបចំកម្មវិធីសម្ពោធសាខាថ្មីរបស់ខ្លួនជាផ្លូវការនៅផ្សារទំនើបអ៊ីអនម៉លមានជ័យ។ នៅក្នុងកម្មវិធីនោះផងដែរ យើងសង្កេតឃើញថាមានការគាំទ្រពីសំណាក់អតិថិជនជាច្រើនមកចូលរួមលេងកម្សាន្តនូវហ្គេមសប្បាយៗដែលរៀបចំឡើងដោយហាង PANDORA និងមានការឈ្នះរង្វាន់ ក៏ដូចជាការទិញនូវគ្រឿងអលង្ការបញ្ចុះតម្លៃយ៉ាងច្រើនថែមទៀតផង។
សកម្មភាពកម្សាន្តសប្បាយៗ និងការផ្តល់ជូនជាពិសេសមិនធ្លាប់មានទៅកាន់អតិថិជនរបស់ខ្លួននោះគឺហាង PANDORA បានផ្តល់ជូននូវ VOUCHER ដែលមានតម្លៃ 111$ ចំនួនដប់រង្វាន់ ការចាប់យកកាដូអនុស្សាវរីយ៍ជាមួយ Claw Machine ការចែកកាបូប Tote Bag ឥតគិតថ្លៃ និងមានការបញ្ចុះតម្លៃជូនអតិថិជននៅក្នុងកម្មវិធីនោះផងដែរ។ ក្រៅពីសម្មភាពកម្សាន្តសប្បាយៗ ការបើកសម្ពោធសាខាថ្មីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់តារាកិត្តិយស៥នាក់រួមមាន កញ្ញា Fahn, កញ្ញា Sarajune, កញ្ញា Raksa, កញ្ញា Melia និងលោក Tong។ តារាកិត្តិយសរបស់យើងបានចូលរួមនូវការលេងហ្គេមសប្បាយៗ និងមានការផ្ដល់ជូនកាដូពីហាង PANDORA ដល់អ្នកគាំទ្ររបស់ពួកគេថែមទៀតផង។
កាន់តែពិសេសសម្រាប់ការបញ្ចុះតម្លៃ ៥០% ទៅលើការទិញទំនិញទី២ គឺនៅតែបន្ដរហូតដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ លោកអ្នកអាចតាមដានព័ត៌មានលម្អិតនៅលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ PANDORA ដើម្បីទទួលបានអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀតតាមរយៈ (Link: តំណភ្ជាប់)
តោះមកមើលសកម្មភាពនៅថ្ងៃបើកសម្ពោធសាខាថ្មីរបស់ PANDORA ជាមួយគ្នា៖ (Link: តំណភ្ជាប់)