×

«​Smart​ ​Bin​»​ ​ជា​ធុងសំរាម​ដែល​ចេះ​បែងចែក​សំរាម​ដោយខ្លួនឯង​និង​ចេះ​ផ្តល់​ដំណឹង​នៅពេល​សំរាម​ពេញ​ទៀតផង​

NEWS 5 years ago
 
 

          ​តាមធម្មតា​នៅ​តាម​ផ្សារ​ទំនើប​ ​និង​កន្លែង​សាធារណៈ​មួយចំនួន​គេ​តែង​ប្រទះឃើញ​ធុងសំរាម​ជាច្រើន​ដែលគេ​ដា​ក់​ក្បែរ​ៗ​គ្នា​ដោយមាន​ការបែងចែក​សំរាម​តាម​ធុង​នី​មួយ​ៗ​និង​មាន​ដាក់​ស្លាក​សញ្ញា​ដូចជា​៖​ ​សំរាម​ស្ងួត​ ​សំរាម​ដែល​អាច​ដុត​បាន​ ​វត្ថុរាវ​ ​កំប៉ុង​ជ័រ​ឬ​ដប​ជាដើម​ ​ក៏ប៉ុន្តែ​បើ​ទោះបីជា​មានការ​បែងចែក​ ​និង​ដាក់​ស្លា​ក​ច្បាស់​ៗ​បែបនេះ​ក្តី​ ​ក៏​នៅ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន​នៅតែ​ចោល​សំរាម​​ខុសកន្លែង​និង​មិន​អើពើ​នូវ​ស្លាក​សញ្ញា​ដែលគេ​បាន​ដាក់​ដដែល​។​ ​ដោយសារតែ​មើលឃើញ​ពី​ការ​មិន​ចាប់អារម្មណ៍​នៃ​ការបែងចែក​ធុងសំរាម​របស់​ពលរដ្ឋខ្មែរ​មួយចំនួន​នេះ​ ​និង​ចង់​ជួយ​សម្រួល​ដល់​អ្នក​ប្រមូល​សំរាម​ក្នុង​ការបែងចែក​សំរាម​ផង​នោះ​ទើប​យុវជន​ខ្មែរ​ ​ពីរ​រូប​មានគំនិត​បង្កើត​នូវ​ធុងសំរាម​ឆ្លាតវៃ​មួយ​ដើរ​ដោយ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និច​មានឈ្មោះ​ថា​ ​«​Smart​ ​Bin​»​។​ ​

          ​ធុងសំរាម​នេះ​មាន​លក្ខណៈ​ពិសេស​ត្រង់ថា​ ​វា​មាន​កន្លែង​ស៊ក​សំរាម​តែមួយ​ប៉ុណ្ណោះ​ ​តែ​នៅពេល​ដែល​សំរាម​បាន​ចូល​ដល់​ក្នុង​ធុង​ហើយ​វា​នឹង​បែងចែក​សំរាម​នោះ​ដោយ​ស្វ័យប្រវត្តិ​តាម​រយៈ​សេន​ស័រ​ ​ទៅតាម​ថត​នី​មួយ​ៗ​ដែល​នៅក្នុង​ធុងសំរាម​ ​«​Smart​ ​Bin​»​ ​នេះ​តែម្ដង​។​ ​នៅក្នុង​ជំហាន​ដំបូង​នៃ​ជំនាន់​ទីមួយ​នេះ​ ​«​Smart​ ​Bin​»​ ​អាច​បែងចែក​សំរាម​បានតែ​ពីរ​ប្រភេទ​តែប៉ុណ្ណោះ​ ​គឺ​ ​សំរាម​កំប៉ុង​ ​និង​ដប​អំបែង​ ​ក៏ប៉ុន្តែ​សហ​ស្ថាបនិក​នៃ​ ​Smart​ ​Bin​ ​នេះ​បាន​បង្ហើប​ប្រាប់​សូ​វរីន​ថា​ ​ខ្លួន​ក៏​កំពុងតែ​អភិវឌ្ឍន៍​នូវ​ធុងសំរាម​ជំនាន់​ទីពីរ​ ​ដែល​មាន​បួន​ថត​ ​អាច​បែងចែក​សំរាម​បាន​បួន​ប្រភេទ​ដូចជា​៖​ ​កាក​សំ​ណ​ល់​ផ្លា​ស្ទិ​ក​ ​កំប៉ុង​ជ័រ​ ​កំប៉ុង​ដែក​ ​និង​ដប​អំបែង​ទៀតផង​។​ ​លើស​ពី​ការ​គ្រាន់តែ​បែងចែក​សំរាម​ ​ធុងសំរាម​ឆ្លាតវៃ​នេះ​ក៏អាច​ផ្ញើ​សារ​ប្រាប់​ម្ចាស់​នៅពេល​ដែល​សំរាម​ពេញ​ទៀតផង​។​ ​ទាំងអស់​នេះ​អាច​ធ្វើការ​ទៅ​បាន​លុះត្រាតែ​មានការ​ភ្ជាប់​នូវ​ចរ​ន្ដ​អគ្គីស​នី​ ​ជាមួយនឹង​ធុងសំរាម​នេះ​។​ ​យ៉ាងណាមិញ​ ​សហ​ស្ថាបនិក​បាន​ប្រាប់​ពី​គម្រោង​ដែល​ ​ច្នៃ​ធុងសំរាម​នេះ​ភ្ជាប់​ជាមួយនឹង​ ​សូ​ឡា​ដើរ​ដោយ​ពន្លឺថ្ងៃ​ផង​ដែរ​។​ ​យុវជន​ ​គៀង​ ​យ៉ាង​ ​ជា​សហ​ស្ថាបនិក​មួយ​រូប​ទើបតែ​រៀន​ថ្នាក់​ទី​ ​១១​ ​ប៉ុណ្ណោះ​ ​ក៏ប៉ុន្តែ​ចេះ​ផ្នែក​ ​អេ​ឡិច​ត្រូ​និច​ ​និង​បាន​រួម​សហការ​ជាមួយនឹង​ ​សហ​ស្ថាបនិក​មួយ​រូប​ទៀត​ ​លោក​ ​សុខ​ ​ពិសី​ ​ដែល​ជា​អ្នក​ផ្ដួចផ្ដើម​គំនិត​បង្កើត​នូវ​ ​ធុងសំរាម​ឆ្លាតវៃ​មួយ​នេះ​។​ ​គៀង​ ​យ៉ាង​ ​ក៏បាន​ប្រាប់​ពី​គុណប្រយោជន៍​នៃ​ធុងសំរាម​មួយ​នេះ​បន្ថែម​ទៀត​ថា​ ​«​ ​Smart​ ​Bin​»​ ​មាន​បំពាក់​នូវ​ស្រ្គី​ន​តូច​មួយ​ដើម្បីឲ្យ​អ្នកប្រើ​ប្រាស់​អាច​មាន​ឳ​កាស​ឆ្លើយសំនួរ​ដើម្បី​ឈ្នះ​រង្វាន់​ជា​ ​Voucher​ ​ក្នុង​ហាង​ដៃគូ​ណាមួយ​ទៀតផង​។​ ​

          ​​បើ​ទោះបីជា​យ៉ាងនេះ​ក្ដី​ ​ធុងសំរាម​ឆ្លាតវៃ​ ​ដែល​ផលិត​ដោយ​យុវជន​ខ្មែរ​នេះ​នៅ​មិនទាន់​ចេញ​លក់​ក្នុង​ទីផ្សារ​នៅឡើយ​ទេ​ ​ហើយក៏​កំពុងតែ​អភិវឌ្ឍន៍​ និង​គ្រោង​នឹង​ចេញ​លក់​នៅពេល​ណា​មួយ​ឆាប់​ៗ​នេះ​ផង​ដែរ​៕​

​Aricle​ ​by​ ​KEO​ ​SONG​


SUGGESTIONS