×

បានីយដ្ឋាន​ត​ន្រ្តី​មរតក​ដើម​ ​បង្វិល​ពេលវេលា​ទៅកាន់​ទ​.​វ​. ​ទី​ ​៦​០​-​៧​០​

NEWS 4 years ago
 
 

            ភ្នំពេញ​ជា​ទីក្រុង​ស៊ីវិល័យ​ ​ជា​ទីប្រជុំ​កន្លែង​ក​ម្សាន្ត​សប្បាយ​ ​ភោជនីយដ្ឋាន​ ​បានីយដ្ឋាន​ ​និង​រង្គសាល​តូច​ធំ​ ​រីក​ដុះដាល​ដូច​ផ្សិត​ស្របតាម​ចរន្ត​ទំនើប​ភា​វូប​នី​យ​កម្ម​។​ ​ទោះបីជា​ចំនួន​នៃ​កន្លែង​ផ្តល់​សេវាកម្ម​ក​ម្សាន្ត​រីក​ចម្រើន​ព្រោងព្រាត​ច្រើន​ក៏​ពិតមែន​ ​ក៏​ការ​ជ្រើសរើស​ទីតាំង​ណាមួយ​ឲ្យ​ត្រូវចិត្ត​លោកអ្នក​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ​។​ ​សម្រាប់​អស់លោក​ ​លោកស្រី​ ​អ្នកនាង​ ​កញ្ញា​ ​ដែល​និយម​ចូលចិត្ត​ស្តាប់​បទ​ចម្រៀង​ ​មត៌ក​ដើម​ជំនាន់​អធិរាជ​សំឡេង​មាស​ ​ស៊ី​ន​ ​ស៊ី​សា​មុត​ ​និង​ ​រាជិនី​សំឡេង​មាស​ ​រស់​ ​សេរី​សុទ្ធា ​ច្បាស់ជា​មិន​ខក​បំណង​ឡើយ​នៅ​ពេល​បាន​មកដល់​បានីយដ្ឋាន​មួយ​កន្លែង​ដែល​មានឈ្មោះ​ថា​ ​យ៉ង​ ​ពៅ​ (​Y​an​g​ ​P​o​v​ ​Music​ ​Pub​) ​ដែល​ប្រសូត​ចេញពី​គំនិត​ផ្តួចផ្តើម​របស់​លោក​ ​យ៉ង​ ​ពៅ​ ​បច្ចុប្បន្ន​ជាត​ន្រ្តី​ករ​ ​និង​ ​ផលិតករ​ត​ន្រ្តី​ដ៏​ឆ្នើម​ម្នាក់​ ​ត្រូវ​បាន​មហាជន​ស្គាល់​ច្បាស់​តាមរយៈ​ទំព័រ​យូ​ធូប​ Bosb​a​ ​Media​ (​បុស្បា​ ​មេ​ឌា) ​ដែល​ធ្លាប់​មាន​ប្រជាប្រិយភាព​រួចមក​ហើយ​នៅ​ពេល​កន្លងមក​រហូតមកដល់​សព្វថ្ងៃនេះ​។​

            បើ​មើល​ត្រឹម​ពី​ខាងក្រៅ​ ​វា​គ្រាន់តែ​ជា​ទីតាំង​តូច​មួយ​មិន​ខុស​អ្វី​ពី​បានីយដ្ឋាន​ ​ឬ​ ​រង្គសាល​ធម្មតា​ផ្សេងទៀត​នោះ​ទេ​ ​ប៉ុន្តែ​បើ​បាន​បើកទ្វារ​ចូល​ទៅ​ហើយ​ ​នោះ​អ្នក​នឹង​មាន​អារម្មណ៍​ហាក់​បីដូច​បាន​ចូល​មកដល់​ពិភព​រង្គសាល​ក្នុង​ទ​.​វ​.​ទី​៦​០​-​៧​០​ ​មុន​សម័យ​សង្គ្រាម​ជាក់​ជាមិនខាន​។​ ​ពន្លឺភ្លើង​ចម្រុះ​ពណ៌​ស្រាល​ស្រទន់​ចាំង​ឆ្លុះ​ពី​ផ្ទៃ​ជញ្ជាំង​អម​ដោយ​សម្រស់​រូប​គម្រប​ថាស​ចម្រៀង​ពីដើម​ ​និង​ ​រូបថត​តារាភាពយន្ត​ប្រុស​ស្រី​ពីសម័យ​នោះ​ ​ព្រម​ជាមួយ​ឧបករណ៍​ត​ន្រ្តី​បែប​ក្លា​ស៊ិ​ក​ ​ដូចជា​ ​សាក់សូហ្វូន​ ​ជាដើម​ ​រឹត​តែ​ញ៉ាំង​បរិយាកាស​ទីនេះ​ឲ្យ​លោកអ្នក​ឈ្លក់​វង្វេង​ជ្រៅ​ទៅ​ក្នុង​ពិភព​ត​ន្រ្តី​មុន​សម័យ​ឆ្នាំ​១​៩​៧​៥​ ​ទោះបី​មិនទាន់​បាន​ស្តាប់ការ​ប្រគំ​ ​ត​ន្រ្តី​ពី​សិល្បករ​ជំនាញ​ផ្ទាល់​ផង​ក៏ដោយ​។​ ​សំឡេង​គ្រហឹម​ល្វើយ​ៗ​លាន់​រណ្តំ​ចេញពី​ឧបករណ៍​ម៉ាស៊ីន​ចាក់ថាស​ខ្មៅ​ហាក់ដូចជា​មន្ត​ទិព្វ​សណ្តំ​សោតា​ភ្ញៀវ​ទាំងឡាយ​ដែល​បាន​មក​អង្គុយ​រង់ចាំ​ទទួលទានភោជនាហារ​ ​មិន​ចេះ​ជិនណាយ​ ​រឹត​តែ​ស្តាប់​រឹត​តែ​ជក់​អារម្មណ៍​ ​ចង់​ស្តាប់​ម្តង​ហើយ​ម្តងទៀត​។​

​            Y​an​g​ ​P​o​v​ ​Music​ ​Pub​ ​បាន​អន្ទង​ដួងចិត្ត​អតិថិជន​ជិត​ឆ្ងាយ​មិនចេះដាច់​នោះ​តាមរយៈ​សូរសៀង​នៃ​ការ​ប្រគំ​ត​ន្រ្តី​ផ្ទាល់​ដោយក្រុម​សិល្បករ​ ​សិល្ប​ការិនី​ ​ប្រចាំ​នៅ​ទីនោះ​ ​ទាំង​ជំនាន់​ចាស់​ ​និង​ ​ជំនាន់​ថ្មី​ ​ទាំង​បុរាណ​និង​ ​សម័យ​ ​គ្រប់​រសជាតិ​។​ ​បទ​យីកេ​ ​បទ​មហោរី​ ​បទ​ប្រពៃណី​ ​បទ​ប្រជាប្រិយ​ ​រាំវង់​ ​រាំក្បាច់​ ​សា​រ៉ា​វ៉ាន់​ ​ឡាំ​លាវ​ ​ក​ន្រ្ទឹ​ម​ ​តាលុ​ង​ ​និង​ ​ចង្វាក់​ត​ន្រ្តី​សម័យ​ទំនើប​ ​ឆា​ឆា​ឆា​ ហ្ស៊ែ​ក​ ​ទ្វី​ស​ ​ម៉ា​ឌី​ហ្សុ​ន​ ​បូ​សា​ ណូ​វ៉ា​ ​បូ​ឡេ​រ៉ូ ស្ល៊ូ​រ៉​ក់ ស្ល៊ូ ​និង​ ​ចង្វាក់​ពីរោះ​ៗ​ជាច្រើន​ទៀត​ ​សុទ្ធសឹងតែ​លោកអ្នក​អាច​ទស្សនា​និង​ស្តាប់​នៅ​ទីនេះ​ទាំងអស់​។​ ​លើស​ពីនេះទៅ​ទៀត​ ​ទីនេះ​ជា​វេទិកា​ជួបជុំ​បណ្តា​តារា​ចម្រៀង​ ​និង​ ​ត​ន្រ្តី​ករ​ជើងចាស់​មក​បង្ហាញ​វត្តមាន​ ​និង​ ​បញ្ចេញស្នាដៃ​ទេពកោសល្យ​សិល្បៈ​ដ៏​អស្ចារ្យ​របស់​ខ្លួន​នៅចំពោះមុខ​ភ្ញៀវ​ប្រុស​ស្រី​ដោយ​ផ្ទាល់​ ​ក្នុង​នោះ​រួម​មាន​ ​ដូចជា​ ​លោកគ្រូ​ ​អ៊ុក​ ​សំអាត​, ​ទូច​ ​ឆ​ត្ថា, ​ទូច​ ​សៀង​តា​ណា​ ​ដែល​ជាម​ត៌​កមនុស្ស​រស់​នៃ​ក្រុម​ត​ន្រ្តីដ្រា​ការ​ដ៏​ល្បី​ពី​ទ​.​វ​.​ទី​៧​០​ ​និង​ ​ប្រជុំ​តារា​ចម្រៀង​ពី​ទ​.​វ​.​ទី​៨​០​-​៩​០​ ​ជាច្រើន​ដួង​ ​ដូចជា​ ​លោក​ ​ផៃ​ ​ផុង​រ៉ា​ក់ ​លោក​ ​សូ​ ​សា​រិ​ត​ ​និង​ ​អ្នកស្រី​ ​សុខ​ ​សុខុម​ ​លោក​ ​ឡេង​ ​ប៊ុន​ណា​ត​ ​លោក​ សុះ ​ម៉ា​ច​ -​ល​-​។​

            ​លោក​ ​មាស​ ​សារិទ្ធ​ ​បុត្រ​បង្កើត​តារា​ចម្រៀង​កំប្លែង​ជើងចាស់​ ​មាស​ ​សា​រ៉ា​ន់ ​និង​ជា​ប្រធាន​ក្រុម​ត​ន្រ្តី​សម័យ​ប្រចាំ​បានីយដ្ឋាន​ ​យ៉ង​ ​ពៅ​ ​បាន​ផ្តល់​បទសម្ភាសន៍​ប្រាប់​សូវ​រី​ន​ថា​ ​ទីនេះ​ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​ក្នុង​អំឡុង​ឆ្នាំ​២​០​១​៧​ ​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​លោក​ ​យ៉ង​ ​ពៅ​ ​ដែល​មាន​រស​និយម​បំផុត​ចំពោះ​សិល្បៈ​ត​ន្រ្តី​បែប​ខ្មែរ​ “​ស្រុកខ្មែរ​អត់មាន​ផាប់​ (​PUB​) ​ចម្រៀង​បុរាណ​ ​ទ​.​វ​.​ទី​ ​៦​០​-​៧​០​ ​ទេ​ ​មានតែ​ចម្រៀង​បទ​របៀប​យុ​វ​ ​វ័យ​។​ ​ដល់​ឃើញ​អ៊ីចឹង​ ​បង​ ​យ៉ង​ ​ពៅ​ ​ក៏​មានគំនិត​មួយ​ថាបើ​ក​(​កន្លែង​)​ចម្រៀង​ផាប់​ ​របៀប​សម័យ​-​បុរាណ​ ​លាយ​បញ្ចូល​គ្នា​” ​។​ ​ដំបូង​ឡើយ​ ​លោក​បង្កើត​តែមួយ​ទីតាំង​ទេ​ ​នៅ​ម្តុំ​ជិត​ស្តុ​ប​ដេអិ​ន​នេះ​ ​ហើយ​កាលនោះ​មានតែ​ផ្ទះ​តូច​មួយ​ល្វែង​ទេ​ ​ប៉ុន្តែ​ក្រោយមក​ដោយសារ​មាន​តម្រូវ​ការ​កើន​ឡើង​ខ្លាំង​ពីសំណាក់​ភ្ញៀវ​ ​លោក​ក៏​សម្រេច​ចិត្ត​បង្កើត​សាខា​មួយទៀត​នៅ​ ​ប៉េង​ហួត​ ​បឹង​ស្នោ​ ​គម្រោង​ទី​៧​ ​ព្រមទាំង​ពង្រីក​ទំហំ​ទីតាំង​ដើម​ផង​ដែរ​ ​។​ ​ចំពោះ​ក្រុម​សិល្បៈ​វិញ​ ​គិត​មក​ដល់ពេល​បច្ចុប្បន្ន​ ​ក្រុម​ត​ន្រ្តី ​យ៉ង​ ​ពៅ​ ​មាន​សមាជិក​កើន​ឡើង​រហូតដល់​ខ្ទង់​៣​០​នាក់​ប្លាយ​ ​ហើយ​ថែមទាំង​មាន​សិល្បករ​កិត្តិយស​មក​ច្រៀង​ជូន​ជា​ញឹកញាប់​ផង​ដែរ​។​

            ​ជាមួយគ្នា​នេះ​ដែរ​ ​លោក​ បុ​ន​ ​សុខា​ ​តារា​ចម្រៀង​សម័យថ្មី​ដែល​និយម​ច្រៀង​បទ​អធិរាជ​សំឡេង​មាស​ ​ស៊ី​ន​ ​ស៊ី​សា​មុត​ ​បាន​បង្ហាញ​ការយល់​ឃើញ​ថា​ “​ភ្ញៀវ​ដែល​មក​ទីនេះ​គាត់​សប្បាយ​ ​យើង​មិន​មាន​ (​កម្មវិធី​)​ រាំ​អី​ទេ​ ​តែ​ពេលខ្លះ​ភ្ញៀវ​គាត់​រាំ​តាម​តុ​គាត់​ ​ជាមួយគ្នា​គាត់​ក៏មាន​ដែរ​! ​សម្រាប់​កម្មវិធី​ ​ដូចជា​ ​ឆ្លង​ឆ្នាំ​ ​យើង​រៀបចំ​ការ​សម្តែង​ពិសេស​ ​បង្កើត​ភាព​រីករាយ​លក្ខណៈ​ជប់លៀង​ ​សម្តែង​រួមគ្នា​ទាំងអស់គ្នា​ ” ​។​ ​លោក​បាន​សង្កត់ធ្ងន់​ថា​ ​កត្តា​ដែល​ជំរុញ​ភ្ញៀវ​ឲ្យ​មកពី​នេះ​គឺ​ ​គុណភាព​នៃ​ការ​ប្រគំ​ត​ន្រ្តី​អាជីព​ ​បច្ចេកទេស​គ្រប់គ្រង​ស​ម្លេ​ង​ពីរោះ​ទាំង​ការ​ប្រគំ​ផ្ទាល់​ ​ទាំង​ការ​ចាក់ថាស​ខ្មៅ​ ​ព្រមទាំង​ការរៀបចំ​បរិយាកាស​ហាង​បែប​ស្រគត់ស្រគំ​មិន​ងាយ​រក​។​ “​នេះ​ជា​ឱកាសល្អ​សម្រាប់​យើងខ្ញុំ​ជា​សិល្បករ​ដើម្បី​បង្ហាញ​ទេពកោសល្យ​ […] ​ដូច​ខ្ញុំ​ផ្ទាល់​ ​បាន​បកស្រាយ​បទ​ចម្រៀង​ពីដើម​ៗ​ជូន​ភ្ញៀវកិត្តិយស​ដែល​បាន​អញ្ជើញ​មក​ ​ខ្ញុំ​ពិតជា​សប្បាយចិត្ត​ណាស់​! ​ជាពិសេស​ ​ខ្ញុំ​បាន​ស្គាល់​ត​ន្រ្តី​ក​រទាំង​ចាស់​ថ្មី​ ” ​លោក​បាន​បន្ថែម​ ​។​

            ហាង​នេះ​បើក​ពី​ដំណើរការ​ទទួល​ភ្ញៀវ​ចាប់ពី​ម៉ោង​៧​៣​០​នាទី​យប់​ ​រហូតដល់​រំលង​អាធ្រាត្រ​ជា​រៀងរាល់ថ្ងៃ​។​ ​អាសយដ្ឋាន​ស្ថិតនៅ​ ​អគារ​លេខ​១​៨​ ​វិថី​នេរុហ៍ (​ផ្លូវ​លេខ​២​១​៥​) ​សង្កាត់​មិត្តភាព​ ​ខណ្ឌ​៧​មករា​ ​រាជធានី​ភ្នំពេញ​ ​ខាងជើង​ស្តុ​ប​ដេអិ​ន​ ​៦​០​ ​ម៉ែត្រ​ ​ជិត​សណ្ឋាគារ​អេ​វ័​ន​ (​A​1 ​Hotel​) ​។​ ​ក្រៅពី​ការ​ប្រគំ​ត​ន្រ្តី ​ទីនេះ​ក៏មាន​បម្រើ​សេវាកម្ម​ម្ហូបអាហារ​ឈ្ងុយឆ្ងាញ់​បែប​អាស៊ី​ដែល​ខ្មែរយើង​និយម​ជា​ច្រើនមុខ​ ​តួយ៉ាង​ ​សាច់គោ​ឆា​ ​អ​ង្រ្ក​ង​កញ្ឆែត​ ​ឆា​ក្តៅ​ទាកាប៉ា​ ​សរសៃ​កែង​ឆា​អំពិល​ទុំ​ ​ឬ​ ​ឆា​គ្រឿង​ ​ឬ​ ​ឆា​ងាំង៉ូ​វ​ ​ភ្លា​កូនកាត់​ ​សាច់គោ​បំពង​ល្ង​ ​ពោត​លីង​បង្គា​ក្រៀម​ ​ពោត​បំពង​ ​បាយ​ឆា​គ្រឿង​សមុទ្រ​ ​បាយ​ឆា​យ៉ាង​ចូ​វ​ ​និង​ ​ឈុត​បបរស​ -​ល​- ​។​

​Article​ ​by​ SR​IN​ ​SO​K​MEAN​


SUGGESTIONS