×

​កញ្ញា​ ​វង់​ ​ដារ៉ា​ ​ងាក​មក​រកការ​ច្នៃ​ម៉ូដ​ឈុត​ហែលទឹក​ជាជាង​ឈុត​ហ្វេ​ហ្សិ​ន​

NEWS 2 weeks ago

​          នៅ​ក្នុង​សតវត្សរ៍​ទី​២​១​នេះ​ ​បាន​បង្ហាញ​ពី​ទិដ្ឋភាព​ខុសប្លែក​ជាច្រើន​ខុស​ពី​សតវត្សរ៍​មុន​ៗ​ ​តួយ៉ាង​ ​មនុស្ស​ស្ទើរតែ​ជុំវិញ​ពិភពលោក​បាន​ផ្លាស់ប្តូរ​ទំនៀមទម្លាប់​នៃ​ការ​រស់​ជាច្រើន​ ​តួយ៉ាង​ វិ​ស​័​យ​ឧស្សាហកម្ម​ហ្វេ​ហ្សិ​ន​មានការ​រីក​ចម្រើន​គួរឲ្យ​កត់​សម្គាល់​ដោយ​មនុស្ស​គ្រប់រូប​ចាប់ផ្តើម​ស្វែងយល់​ពី​ការ​ស្លៀកពាក់​តាមសម័យ​កាល​ ​ឬ​កាលៈទេសៈ​ផ្សេងៗ​ផង​ដែរ​។​ ​ជាក់ស្តែង​ ​ការ​ស្លៀកពាក់​របស់​ស្ត្រី​ស្ថិត​ក្នុង​ប្រទេស​មួយ​ចំនួន​នៃ​តំបន់​អាស៊ី​ន​បច្ចុប្បន្ន​មាន​ក​ម្រិ​ត​នៅឡើយ​ដូចជា​៖​ ​ឈុត​ស​ម្លៀ​ក​បំពាក់​ហែលទឹក​សម្រាប់​កុមារ​ ​ឬ​នារី​ជាដើម​។​

          ជំនួប​ជាមួយនឹង​ស្ថាបនិកា​នៃ​អាជីវកម្ម​លក់​ស​ម្លៀ​ក​បំពាក់​ឈុត​ហែលទឹក​ ​«​MAR​A​ ​Swim​wear​»​ ​កញ្ញា​ ​វង់​ ​ដារ៉ា​ ​ឈ្មោះក្រៅហៅ​ថា​ ​ម៉ា​រ៉ា​ ​ជា​និស្សិត​កំពុង​សិក្សា​លើ​មុខជំនាញ​ហ្វេ​ហ្សិ​ន​ឌី​ហ្សា​ញ​ ​នៃ​សាកល​វិទ្យា​​ល័យ​ ​លី​ម​ ​កុក​វី​ង​ ​បាន​បង្ហើប​ ​សូវ​រី​ន​ ​ពី​គំនិត​សំខាន់​ៗ​ជាច្រើន​ពីក្រោយ​ការ​ច្នៃ​ម៉ូដ​ឈុត​ស​ម្លៀ​ក​បំពាក់​ហែលទឹក​យ៉ាង​ដូច្នេះ​ដែរ​ថា​៖​ ​«​បច្ចុប្បន្ន​ការ​ច្នៃ​ម៉ូដ​នីមួយៗ​ភាគច្រើន​សុទ្ធសឹងតែ​ផ្តោត​លើស​ម្លៀ​ក​បំពាក់​សម្រាប់​ធ្វើការ​ ​ឬ​ស​ម្លៀ​ក​បំពាក់​សម្រាប់​ការចូលរួម​កម្មវិធី​នានា​ជាដើម​ ​ក៏ប៉ុន្តែ​សម្រាប់​ការ​ច្នៃ​ម៉ូដ​ឈុត​ស​ម្លៀ​ក​បំពាក់​ហែលទឹក​វិញ​ហាក់បីដូចជា​ពុំទាន់​មានការ​ច្នៃ​ម៉ូដ​ឲ្យ​កាន់តែ​ទូលាយ​នៅឡើយ​ ​ដោយ​យើង​ទាំងអស់គ្នា​បានឃើញ​ហើយ​ថា​ឈុត​សម្រាប់​ហែលទឹក​ភាគច្រើន​យើង​នាំចូល​ពី​ប្រទេស​ខាងក្រៅ​ ​រីឯ​ការ​ផ្គត់ផ្គង់​ ​ឬ​ការ​ផលិត​ក្នុងស្រុក​ពុំទាន់​មាន​ទី​ផ្សារ​ខ្ពស់​នោះ​ទេ​ ​ដូច្នេះ​ដែរ​វា​ជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​ខ្ញុំ​អាច​បង្ហាញ​ពី​សមត្ថភាព​ក្នុង​ការ​បង្កើត​ឈុត​ហែលទឹក​ទៅកាន់​ប្រជាជន​ខ្មែរ​ដែល​និយម​ចូល​ចិត្ព​ហែលទឹក​អាច​ងាក​យក​រក​ផលិតផល​ក្នុងស្រុក​ប្រកបដោយ​គុណភាព​ ​ទាន់សម័យ​ ​និង​ស៊ីវិល័យ​ទៅតាម​បរិ​បទ​សម័យកាល​ផង​ដែរ​ ​មួយវិញទៀត​ ​តាមរយៈ​ការ​ច្នៃ​ម៉ូដ​ឈុត​ហែលទឹក​នេះ​ក៏​ជា​ផ្នែក​មួយ​ដែល​បាន​លើកស្ទួយ​ដល់​សេដ្ឋកិច្ច​ប្រជាជន​ខ្មែរ​ថែមទៀត​ដូចជា​៖​ ​ការ​ផ្តល់​ឱកាស​ការងារ​ដល់​ប្រជាជន​ខ្មែរ​អាចឲ្យ​ពួកគេ​រក​ក​ម្រៃ​សម្រាប់​ជីវភាព​ជាដើម​»​។​

កញ្ញា​ ​វង់​ ​ដារ៉ា

          ​ទោះបីជា​មានផល​ពិបាក​ ​និង​គំនិត​អវិជ្ជមាន​ច្រើន​ក៏ដោយ​ ​កញ្ញា​ ​ម៉ា​រ៉ា​ ​នៅតែ​ព្យាយាម​ពន្យល់​មូលហេតុ​ ​និង​លើក​ភស្តុតាង​នានា​ ​ដើម្បីឲ្យ​ប្រជាជន​ខ្មែរ​ដែល​មាន​ផ្នត់គំនិត​អវិជ្ជមាន​ទទួលយក​នូវ​ការផ្លាស់ប្តូរ​ទៅតាម​កាលៈទេសៈ​។​ ​ជាក់ស្តែង​ ​ការរចនា​ ​និង​ការ​ច្នៃ​ម៉ូដ​ឈុត​ស​ម្លៀ​ក​បំពាក់​សម្រាប់​ហែលទឹក​ ​គឺជា​ការ​ច្នៃ​ស្រប​ទៅតាម​ដងខ្លួន​របស់​មនុស្សម្នាក់​ៗ​ ​ដើម្បី​សម្រួលការ​ហែលទឹក​របស់​ពួកគេ​ឲ្យ​មាន​ភាព​ងាយស្រួល​ ​ជាទូទៅ​ ​ឈុត​ហែលទឹក​តែង​មាន​លក្ខណៈ​សិចស៊ី​ ​បង្ហាញ​រាង​ ​និង​ឈុត​ហែលទឹក​ខ្លះ​មាន​ម៉ូដ​សាមញ្ញ​ជាដើម​។​ ​ប្រសិនបើ​យើង​ងាក​មក​ចាំ​អារម្មណ៍​លើ​ការ​បញ្ចេញ​ម៉ូដ​លើ​ឈុត​នីមួយៗ​របស់​ ​«​Mar​a​ ​Swim​wear​»​ ​គឺ​ក្នុង​មួយ​ឆ្នាំ​ ​ស្ថាបនិកា​ ​កញ្ញា​ ​ម៉ា​រ៉ា​ ​បញ្ចេញ​ម៉ូដ​ខូឡិ​ក​ហ្សិ​ន​ធំ​ៗ​ចំនួន​២​ ​និង​ម៉ូដ​ខូឡិ​ក​ហ្សិ​ន​តូច​ៗ​ចំនួន​២​ ​ម៉ូដ​ខូឡិ​ក​ហ្សិ​ន​តាម​រដូវ​កាល​ក្នុង​មួយ​ឆ្នាំ​ផង​ដែរ​។​ ​«​E​v​o​cat​i​v​e​ ​Blooming​»​ ​ជា​ខូឡិ​ក​ហ្សិ​ន​ថ្មី​ដែល​បាន​ច្នៃ​យ៉ាង​ពិសេស​បំផុត​សម្រាប់​រដូវក្តៅ​ដែល​បង្ហាញ​ពី​ទិដ្ឋភាព​យ៉ាង​រស់រវើក​ស្រស់បំព្រង​នៃ​ការ​រីក​ចម្រើន​វិ​ស​័​យ​កីឡា​ហែលទឹក​នៅ​ក្នុង​អំឡុង​ឆ្នាំ​១​៩​៥​០​ ​រហូតដល់​ឆ្នាំ​ ​១​៩​៦​០​។​

          ​ជាចុងក្រោយ​ ​ពីក្រោយ​ភាព​ជោគជ័យ​ក្នុង​ការ​ច្នៃ​ម៉ូដ​ឈុត​ស​ម្លៀ​ក​បំពាក់​ហែលទឹក​របស់​អាជីវកម្ម​ ​«​Mar​a​ ​Swim​wear​»​ ​គឺជា​សាស្ត្រាចារ្យ​ជន​ជាតិបារាំង​ម្នាក់​ ​អ្នកស្រី​ S​ar​a​h​ Bou​let​ ​ដែល​តែង​ចង្អុលបង្ហាញ​ ​ក៏ដូចជា​លើកទឹកចិត្ត​សម្រាប់​កញ្ញា​ក្នុង​ការ​មកដល់​គោលដៅ​នៃ​ភាព​ជោគជ័យ​នេះ​៕​

​Article​ ​by​ PAN SIVLY


 


SUGGESTIONS