×

«​ឧក​ញ៉ា ​ឃ្លាំងមឿង​»​ ​ខ្សែភាពយន្ត​គំនូរជីវចល​ដំបូង​ឆ្លុះបញ្ចាំង​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​

NEWS 2 months ago
 
 

            ខ្សែភាពយន្ត​គំនូរជីវចល​ច្រើន​ប្រភេទ​ត្រូវ​បាន​និពន្ធ​ ​និង​ផលិត​ឡើង​យ៉ាង​យកចិត្តទុកដាក់​បំផុត​ ​ដើម្បី​ក្លាយ​ជា​ទស្សនីយភាព​ដ៏​ល្អឯក​សម្រាប់​អ្នកទស្សនា​គ្រប់​វ័យ​ស្វែងយល់​ពី​គន្លឹះ​ដោះស្រាយ​បង្ហាញ​នានា​ទាក់ទង​នឹង​ទិដ្ឋភាព​សង្គម​ ​ប្រវត្តិសាស្ត្រ​ ​ក៏ដូចជា​ការអប់រំ​ដែល​ស្ថិតនៅ​ក្នុង​ជីវភាពរស់នៅ​ប្រចាំថ្ងៃ​ផង​ដែរ​។​ ​តួយ៉ាង​ ​ខ្សែភាពយន្ត​គំនូរជីវចល​ទាំងនោះ​គេ​សង្កេតឃើញ​ថា​ស្នាដៃ​របស់​ជនបរទេស​មានការ​ចាក់​ផ្សាយ​ស្ទើរតែ​គ្រប់​ទីកន្លែង​នៅ​ក្នុង​ប្រទេស​គួរឲ្យ​កត់​សម្គាល់​ដូច្នេះ​ ​ដើម្បី​ជា​ផ្នែក​មួយ​ដែល​ធ្វើឲ្យ​ប្រជាជន​ខ្មែរ​ងាក​មក​គាំទ្រ​ស្នាដៃ​ការ​ផលិត​របស់​ខ្មែរ​ជាជាង​បរទេស​ពី​អ្នកដឹកនាំ​ខ្មែរ​មួយ​រូប​បាន​បង្ហាញ​ពី​សមិទ្ធផល​មួយ​ដ៏​លេចធ្លោ​ក្រោម​ចំណងជើង​ថា​ ​«​ឧក​ញ៉ា ​ឃ្លាំងមឿង​»​។​

            ជំនួប​ជាមួយនឹង​លោក​ ​ហេង​ ​លី​ម​ ​ដែល​មានចំណេះ​ជំនាញ​ក្នុង​វិ​ស័​យ​ថតកុន​ ​និង​ជា​អ្នកដឹកនាំ​ថត​ពាណិជ្ជកម្ម​ទូរទស្សន៍​ឯករាជ្យ​មួយ​រូប​ (​Free​lancer​ ​Director​ ​A​d​s ​T​V​) ​បាន​បង្ហើប​ ​សូវ​រី​ន​ ​ឲ្យដឹង​ផង​ថា​ ​ការ​ផលិត​ខ្សែភាពយន្ត​គំនូរជីវចល​ ​«​ឧក​ញ៉ា​ ​ឃ្លាំងមឿង​»​ ​មាន​ការចូលរួម​សមាជិក​ចំនួន​ ​៣​ ​រូប​ ​ដោយ​សមាជិក​ម្នាក់ៗ​មាន​ទំនួល​ខុសត្រូវ​ ​និង​ជំនាញ​ខុសៗគ្នា​ផង​ដែរ​។​ ​ជាក់ស្តែង​ ​លោក​ ​រិទ្ធ​ ​សុចិ​ត្រា​ ​ជា​ប្រធាន​គ្រប់គ្រង​តួអង្គ​ 3​D​ (3​D​ ​Model​e​r ​Lead​) ​លោក​ ​ពុំ​ ​សុធា​រ័ត្ន ​ជា​ប្រធាន​ដឹកនាំ​ផ្នែក​គំនូរជីវចល​ (​Animation​ ​Lead​) ​និង​លោក​ផ្ទាល់​ជា​ ​អ្នកដឹកនាំ​ (​Director​)។​ ​ខ្សែភាពយន្ត​ខ្លី​ដែល​មាន​រយៈពេល​ ​១​២​ ​នាទី​ជាង​នេះ​ ​ជា​ខ្សែភាពយន្ត​គំនូរជីវចល​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​មានការ​ត្រួតពិនិត្យ​​សម្រិតសម្រាំង​យ៉ាង​ល្អិតល្អន់​ ​ដើម្បី​ប្រាកដ​ថា​ខ្សែភាពយន្ត​ខ្លី​នេះ​ពុំ​មាន​កំហុស​ខុសឆ្គង​ណាមួយ​ដែល​ខុស​ពី​ប្រវត្តិសាស្ត្រ​ជាក់ស្តែង​ដែល​នឹង​ធ្វើឲ្យ​មានការ​ភ័ន្ត​ច្រឡំ​ទៅកាន់​អ្នកទស្សនា​ឡើយ​។​ ​ទន្ទឹម​នឹង​នេះ​ ​លោក​ ​ហេង​ ​លី​ម​ ​ដែល​ជា​អ្នកដឹកនាំ​ផ្ទាល់​ក៏បាន​បង្ហាញ​ឲ្យដឹង​ថា​ ​«​ការ​ផលិត​ខ្សែភាពយន្ត​ខ្លី​ៗ​នៅ​ក្នុង​ប្រទេស​នៅ​មាន​ក​ម្រិ​ត​នៅឡើយ​ ​តួយ៉ាង​ ​ដូចជា​ខ្សែភាពយន្ត​គំនូរជីវចល​នេះ​ជាដើម​»​។​

            ​លោក​បាន​បញ្ជាក់​ ​«​ការ​សម្រេច​ចិត្ត​នៅ​ក្នុង​ការ​ផលិត​នេះ​គឺ​មាន​កត្តា​បី​យ៉ាង​ធំ​ៗ​ ​ទីមួយ​នោះ​គឺជា​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន​ម្នាក់ៗ​ដែល​ស្រឡាញ់​ ​Animation​ ​ទីពីរ​នោះ​ ​ការក្រ​ឡេ​ក​ឃើញ​នៅ​កង្វះ​ខ្វះខាត​នៃ​ការ​ផលិត​ខ្សែភាពយន្ត​គំនូរជីវចល​នៅ​ក្នុង​ប្រទេស​ ​និង​មួយទៀត​នោះ​គឺ​ចង់​លើកទឹកចិត្ត​ដល់​សិស្ស​ប្អូន​ជំនាន់​ក្រោយ​មានគំនិត​ច្នៃ​ប្រតិដ្ឋ​ក្នុង​ការ​បង្កើត​គំនិត​ថ្មីៗ​ដែល​ទាក់ទង​នឹង​វិ​ស័​យ​ខ្សែភាពយន្ត»។​ ​យ៉ាងណាមិញ​ ​តាមរយៈ​លោក​ ​លី​ម​ ​ដែល​គ្រប់គ្នា​ស្គាល់​ថា​ ​Will​ ​បាន​បង្ហាញ​ឲ្យដឹង​ពី​ផល​លំបាក​មួយ​ចំនួន​នៃ​ការ​ផលិត​ខ្សែភាពយន្ត​គំនូរ​យ៉ាង​ដូច្នេះ​ថា​ ​«​ការស្វែងរក​ប្រភព​ព័ត៌មាន​ច្បាស់លាស់​ ​ការ​ធ្វើ​ទំនាក់ទំនង​ជាមួយនឹង​សមាជិក​ក្រុម​គឺជា​កត្តា​រាង​ស្ទះ​ ​និង​ជា​ផល​លំបាក​យ៉ាង​ខ្លាំង​ ​ខ្ញុំ​ត្រូវ​ស្វែងរក​ប្រភព​ព័ត៌មាន​ជាច្រើន​ ​ដើម្បី​ប្រាកដ​ថា​ព័ត៌មាន​នោះ​ពិតជា​ត្រឹមត្រូវ​ទៅតាម​ប្រវត្តិសាស្ត្រ​ជាក់ស្តែង​ ​ហើយ​មួយវិញទៀត​គម្រោង​នេះ​បាន​ចាប់ផ្តើម​ក្នុង​អំឡុង​ពេល​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​ ​១​៩​ ​ដែល​សមាជិក​របស់​ពួកយើង​ខ្លះ​មាន​បញ្ហា​នឹង​សុខភាព​ ​គាត់​ត្រូវការ​ពេលវេលា​សម្រាក​ថែទាំ​សុខភាព​ដូច្នេះ​ដែរ​។​ ​មួយវិញទៀត​នោះ​គឺ​ការ​កង្វះខាត​នូវ​ឧបករណ៍​ប្រើប្រាស់​ ​ដោយ​យើង​ដឹង​ហើយ​ថា​ការងារ​ទាក់ទង​នឹង​បច្ចេកទេស​គឺ​តែង​មាន​បញ្ហា​បន្តិចបន្តួច​ ​ទោះបីជា​ទាំងអស់​នេះ​ជា​បញ្ហា​រាំង​ស្ទះ​ក៏​ពិតមែន​ ​ប៉ុន្តែ​យើង​នៅតែ​ព្យាយាម​បន្ត​ការងារ​នេះ​រហូត​ទទួល​បានជា​សមិទ្ធផល​ដ៏​ល្អ​បំផុត​ដែល​ជា​ស្នាដៃ​របស់​ខ្មែរ​។​»​

            ជាចុងក្រោយ​ ​អ្នកដឹកនាំ​ឯករាជ្យ​មួយ​រូប​នេះ​នៅតែ​បន្ត​លើកទឹកចិត្ត​ដល់​សិស្ស​ប្អូន​ជំនាន់​ក្រោយដែល​ស្រឡាញ់​ការ​ថត​ខ្សែភាពយន្ត​គ្រប់​ប្រភេទ​ឲ្យ​បន្ត​នូវ​ស្នាដៃ​ ​ក៏ដូចជា​ការ​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ ​ទោះបីជា​មាន​ឧបសគ្គ​យ៉ាង​ណា​ក៏ដោយ​។​ ​ជាមួយគ្នា​នេះ​ ​ខ្សែភាពយន្ត​គំនូរជីវចល​ ​«​ឧក​ញា៉ ​ឃ្លាំងមឿង​»​ ​ក៏​ទទួល​បានការ​ឧប​ត្តម្ថ ​និង​គាំទ្រ​ពី​ក្រុមហ៊ុន​ទូរស័ព្ទ​ដៃ​ ​«​SMART​»​។​ ​លោកអ្នក​ក៏​អាច​តាមដាន​ព័ត៌មាន​បន្ថែម​ទៀត​តាមរយៈ​គណនី​បណ្តាញ​សង្គម​ផ្លូវការ​របស់​ ​«ឧកញ៉ា ​ឃ្លាំងមឿង​»​ ​នេះ​ផង​ដែរ​៕​

​Article​ ​by​ ​PAN​ S​I​V​L​Y​

Lim Heng (Will) Director

Pum Sothearoth (TR) Animation lead, Sil animation studio

Rith Sochetra (Leon) 3D modeler lead, Sil animation studio


SUGGESTIONS