×

នាយិកា​ ​Blue​ ​Media​ ​Film​s ​Cam​bo​d​i​a​ ​ដែល​ធ្លាប់​ទទួល​ពានរង្វាន់​អន្តរជាតិ​ក្នុង​វិ​ស័​យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​

NEWS 2 months ago
 
 

            ក្នុង​ពេល​បច្ចុប្បន្ន​ ស្រ្តី​កំពុង​ចូល​រួមចំណែក​យ៉ាងសកម្ម​ក្នុង​ដំណើរ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ទាំង​ក្នុង​ វិ​ស័​យ​រដ្ឋ ​និង​វិ​ស័​យ​ឯកជន​ស្រប​ជាមួយគ្នា​គួរឲ្យ​កត់​សម្គាល់​ខុស​ពីសម័យ​អតីតកាល​ដែល​ស្រ្តី​ភេទ​ហាក់​មាន​ ​គ​ម្លា​ត​ចាញ់ប្រៀប​ភាគី​បុរស​យ៉ាង​ខ្លាំង​។​ ​ជាក់ស្តែង​ ​ក្នុង​វិ​ស័​យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ ​ក្រុមហ៊ុន​ ​Blue​ ​Media​ ​Film​s ​Cam​bo​d​i​a​ ​របស់​ស្ថាបនិក​ ​ខែក​ ខេ​ម​រ៉ា​ត​ ​វ័យ​ត្រឹម​ជាង​៣​០​ឆ្នាំ​ ​កំពុង​មានសន្ទុះ​បម្រើ​សេវាកម្ម​ផ្នែក​ផ្សព្វ​ ​ផ្សាយ​ប្រកបដោយ​គុណភាព​ ​ក្រម​សីលធម៌​វិជ្ជាជីវៈ​ ​និង​គំនិត​ច្នៃ​ប្រតិដ្ឋ​ខ្ពស់​ទៅដល់​ក្រសួង​ ​អង្គភាព​ស្ថាប័ន​ ​រដ្ឋ​ ​គ្រឹះស្ថាន​ឯកជន​ ​និង​ជំនួញ​អាជីវកម្ម​នានា​ដើម្បី​បំពេញ​តម្រូវ​ការ​ទី​ផ្សារ​ទូលំទូលាយ​ដល់​អតិថិជន​គោលដៅ​ពិតៗ​។​ ​តើ​លោកស្រី​ ​ខែក​ ខេ​ម​រ៉ា​ត​ ​មាន​ជីវប្រវត្តិ​និង​បទពិសោធន៍​ការងារ​យ៉ាងដូចម្តេច​ខ្លះ​ទម្រាំ​ទទួល​បាន​នូវ​ការ​ទទួលស្គាល់​យ៉ាង​ច្រើន​ពីសំណាក់​មហាជន​គ្រប់​ស្រទាប់​វណ្ណៈ​ដូច​សព្វថ្ងៃ​?

            ឆ្លងកាត់​បទសម្ភាសន៍​ជាមួយ​ទស្សនាវដ្តី​សូវ​រី​ន​ ​យើង​បាន​ដឹង​ថា​ ​លោកស្រី​ ​ខែក​ខេ​ម​រ៉ា​ត​ ​បាន​ចាប់កំណើត​នៅ​ក្នុង​ឆ្នាំ​១​៩​៨​៨​ ​នៅ​ក្នុង​ត្រកូល​នៃ​គ្រួសារ​ម​ន្រ្តី​រាជការ​មួយ​ ​ដែល​មាន​ស្រុកកំណើត​នៅ​ក្នុង​ក្រុង​កំពង់ចាម​ ​ខេត្ត​កំពង់ចាម​។​ ​ពី​កុមារភាព​ ​លោកស្រី​បាន​ចម្រើន​វ័យ​ធំធាត់​ ​និង​ឆ្លងកាត់​ការសិក្សា​នៅ​ក្នុង​ខេត្ត​កំពង់ចាម​។​ ​បន្ទាប់មក​ ​លោកស្រី​ក៏បាន​បន្ត​ការសិក្សា​នៅ​រាជធានី​ភ្នំពេញ​និង​បាន​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល​ជាច្រើន​លើ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ ​ព្រមទាំង​បាន​បញ្ចប់​ការសិក្សា​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​ ​ទំនាក់ទំនង​អន្តរជាតិ​ ​និង​ ​វិទ្យា​សា​ស្រ្ត​នយោបាយ​។​

           ​មកទល់​ពេល​បច្ចុប្បន្ននេះ​ ​លោកស្រី​ ​ខែក​ ខេ​ម​រ៉ា​ត​ ​គឺជា​អ្នកជំនួញ​ស្រ្តី​វ័យ​ក្មេងម្នាក់​ដែល​បាន​ប្រឡូក​ក្នុង​វិ​ស័​យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អស់​រយៈពេល​ប្រមាណ​១​៥​ឆ្នាំ​និង​បាន​ឆ្លងកាត់​បទពិសោធន៍​ការងារ​ជាច្រើន​លើ​ការងារ​ជា​អ្នកនិពន្ធ​និង​ជា​អ្នក​ផលិតកម្ម​វិធី​ទូរទស្សន៍​។​ ​លោកស្រី​មាន​ស្នាដៃ​ផលិត​នូវ​វីដេអូ​ឯកសារ​ជាច្រើន​ជូន​ដល់​ស្ថាប័ន​រាជរដ្ឋាភិបាល​ ​ស្ថាប័ន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ធំ​ៗ​ជាច្រើន​ ​រួម​មាន​ជាអាទិ៍​ UN​D​P​, ​Red Cross​ ​International​, ​World​ ​Vision​ ​Cam​bo​d​i​a​, UN​E​S​CO​ ​ព្រមទាំង​បាន​ផលិត​ឯកសារ​វីដេអូ​ជូន​ដល់​ ​ស្ថាប័ន​ទូរទស្សន៍​អន្តរជាតិ​ល្បី​ៗ​ ​ដូចជា​ ​Ar​i​rang​ K​ore​a​ ​to​ ​A​BC ​Australia​, ​T​h​e​ ​Nation​ o​f​ ​Thai​land​ ​ផង​ដែរ​។​

            លោកស្រី​បាន​កាប់​កាប់​មុខ​ជំនួញ​ជាច្រើន​នៅ​ក្នុង​ដៃ​ ​ដូចជា​ ​ក្រុមហ៊ុន​ប្ល៊ូ​មេ​ឌា ហ្វី​ម​ (ខេ​ម​បូ​ឌា) ​Blue​ ​Media​ ​Film​s (​Cam​bo​d​i​a​) ​បម្រើ​សេវាកម្ម​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​, ​វិចិត្រសាល​សន្លឹក​ទេស​ (​មាន​លក់​គំនូរ ​និង​វត្ថុ​អនុ​ស្សា​វ​រី​យ៍ ​និង​ជាស​ហ​ស្ថាបនិក​ក្រុមហ៊ុន​ក្រុមហ៊ុន​ J​F​T​ ​Jet​ ​ដែល​ជា​ទីភ្នាក់ងារ​នៃ​ក្រុមហ៊ុន​បារាំង​មួយ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ ​ផ្តល់​សេវាកម្ម​ផ្នែក​ជួល​យន្តហោះ​ឯកជន​ (​Private​ ​Jet​) ​និង​យន្តហោះ​ស​ង្រ្គោះ​បន្ទាន់​ (​Air​ ​Ambulance​) ​។​

            ​នៅ​ក្នុង​វិ​ស័​យ​ជំនួញ​ ​លោកស្រី​បាន​ទទួល​ពានរង្វាន់​សំខាន់​ចំនួន​២​ ​ទីមួយ​គឺ​នៅ​ឆ្នាំ​២​០​១​៦​ ​បាន​ទទួល​ពានរង្វាន់​ ​«​Rising​ ​Start​ ​award​»​ ​នៅ​ទីក្រុង​ប៉េកាំង​ ​ប្រទេស​ចិន​ ​ក្នុងនាម​ជា​ស្រ្តី​ឆ្នើម​ក្នុង​ប្រព័ន្ធ​ផ្សព្វ​ ​ផ្សាយ​នៅ​កម្ពុជា​។​ ​ទីពីរ​ ​គឺ​នៅ​ឆ្នាំ​២​០​១​៨​ ​លោកស្រី​ក្នុងនាម​ម្ចាស់ក្រុមហ៊ុន​ប្ល៊ូ​មេ​ឌា ហ្វី​ម​ (ខេ​ម​បូ​ឌា) ​ទទួល​បាន​ពានរង្វាន់​ក្រុមហ៊ុន​ឈាន​មុខ​ពី​គណៈកម្មការ​មូលបត្រ​កម្ពុជា​។​ ​ព្រម​ជាមួយ​សមត្ថភាព​ផ្នែកការ​ងារ​ដ៏​ប៉ិនប្រសប់​ ​លោកស្រី​ ​ខែក​ ខេ​ម​រ៉ា​ត​ ​ក៏​ជា​បុគ្គល​មួយ​រូប​បាន​ចូល​រួមចំណែក​ជួយ​សង្គម​ក្នុង​ការងារ​មនុស្សធម៌​នានា​តាមរយៈ​មូលនិធិ​ជនបទ​កម្ពុជា​ ( C​h​unn​abort​ ​Foundation​) ​ដែល​លោកស្រី​ផ្ទាល់​ជា​ស្ថាបនិក​។​ ​លោកស្រី​តែង​បាន​កៀង​គរ​ជំនួយ​ពី​សប្បុរស​ជន​នានា​ដើម្បី​ជួយ​ដល់​កុមារ​កំព្រា​ ​ចាស់ជរា​ ​គ្រួសារ​​​ដែល​ជួប​ការលំបាក​ខ្វះខាត​និង​គ្រួសារ​​​ដែល​រង​នូវ​ផល​ប៉ះពាល់​ដោយសារ​គ្រោះ​ទឹកជំនន់​ ​ជាដើម​ ​ថែមទៀត​ផង​៕​

Article by SRIN SOKMEAN


SUGGESTIONS