×

ពិធីសម្ពោធ​ជា​ផ្លូវការ​នៃ​ស្តេច​ស្រា​វី​ស្គី​ដ៏​ប្រណីត​ ​ROYAL​ ​SALUTE​ 30 ​ឆ្នាំ​

NEWS 2 years ago
 
 

           ​នៅ​ព្រឹក​ថ្ងៃ​ទី​៣​១​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​២​ ​ក្រុមហ៊ុន​ ​ភើ​ណូ​ដ​ ​រី​ខា​ដ​ (ខេ​ម​បូ​ដ​) ​ដែល​ជា​ក្រុមហ៊ុន​នំា​ចូល​ ​និង​ចែកចាយ​ផ្តាច់មុខ​នូវ​ស្រា​វិ​ស្គី​ ​Royal​ ​Salute​ ​បាន​រៀបចំ​កម្មវិធី​សម្ពោធ​ជា​ផ្លូវការ​នៃ​ប្រភេទ​ស្រា​វិ​ស្គី​ ​Royal​ ​Salute​ 30​ឆ្នាំ​ (​Key​ ​To​ ​T​h​e​ ​Kingdom​) ​ដែល​មានការ​លាយ​បញ្ចូល​ ​និង​សម្រិតសម្រាំង​យ៉ាង​ពិសេស​មានឱជារស​អម​ដោយ​ការរចនា​ដប​ដ៏​ប្រណីតភាព​ស្តង់​ដារ​ផ្សារភ្ជាប់​ទៅ​នឹង​កេរដំណែល​ ​និង​ទំនាក់ទំនង​ជា​ប្រវត្តិ​សា​ស្រ្ត​របស់​គ្រួសារ​រាជវង្ស​នៃ​ចក្រភពអង់គ្លេស​។​ ​ការ​ផ្សារភ្ជាប់​អត្ថន័យ​នៃ​ស្រា​វី​ស្គី​ ​Royal​ ​Salute​ 30​ឆ្នាំ​ ​Key​ ​To​ ​T​h​e​ ​Kingdom​ ​ក្នុង​គោលបំណង​ ​ដើម្បី​រំឭក​និង​អបអរ​នូវ​ពិធី​ថ្វាយ​កូនសោ​រដែ​ល​ត្រូវ​បាន​គេ​ប្រារព្ធ​ឡើងជា​រៀងរាល់​ឆ្នាំ​នៅ​រាជវាំង​ ​Holy​roo​d​ ​នៃ​ប្រទេស​ស្កុ​ត​ឡែ​ន​ ​ដើម្បី​ថ្វាយ​កូនសោ​រ​ដល់​ម្ចាស់ក្សត្រី​ ​E​l​i​z​abet​h​ ​ទីពីរ​ ​ក្នុងរយៈពេល​ដែល​ទ្រង់​គង់នៅ​ក្នុង​រាជវាំង​សម្រាប់​ប្រារព្ធ​ពិធី​។​ ​ទ្រង់​នឹង​ត្រូវ​ដង្ហែ​រ​ជាមួយ​កូនសោ​រដែ​ល​ជា​តំណាង​នៃ​កម្មវិធី​ទៅកាន់​ទីក្រុង​ ​E​din​bur​g​h​ ​។​ ​ទន្ទឹម​នឹង​នេះ​ផង​ដែរ​ ​ពិធី​នេះ​គឺ​ជាពិធី​មួយ​ដែលគេ​ប្រារព្ធ​ឡើង​មាន​រយៈពេល​យូរ​ជាងគេ​ក្នុងចំណោម​ពិធី​ទាំងអស់​នៅ​ក្នុង​រាជវង្ស​អង់គ្លេស​ ​គឺជា​​ពិធី​តំណាង​ឲ្យ​កិត្តិយស​ ​និង​សេរីភាព​។​ ​រសជាតិ​ថ្មី​នៃ​ស្តេច​ស្រា​វិ​ស្គី​ ​Royal​ ​Salute​ 30​ឆ្នាំ​ ​នេះ​ត្រូវ​បាន​សម្រិតសម្រាំង​យ៉ាង​យកចិត្តទុកដាក់​បំផុត​ ​ដោយមាន​ការ​ជ្រើសរើស​យក​នូវ​ស្រា​វី​ស្គី​ដ៏​ក​ម្រ ​និង​ប្រណីត​ៗ​ ​មាន​អាយុកាល​យ៉ាងតិច​បំផុត​ 30 ​ឆ្នាំ​ពី​តំបន់​នានា​នៅ​ក្នុង​ប្រទេស​ស្កុ​ត​ឡែ​ន​មក​រួម​ប​ញ្ជូ​ល​គ្នា​។​

          ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ស្រា​វី​ស្គី​ ​Royal​ ​Salute​ ​ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​នៅ​ក្នុង​ឆ្នាំ​១​៩​៥​៣​ ​ដើម្បី​ជា​ដង្វាយ​ដល់​ម្ចាស់ក្សត្រី​ ​E​l​i​z​abet​h​ ​ទីពីរ​ ​ក្នុងឱកាសនៃ​ពិធី​គ្រងរាជសម្បត្តិ​ ​ក៏ដូចជា​សម្រាប់​ដង្វាយ​ទៅ​កាន់ខ្សែ​រាជវង្សានុវង្ស​នៅ​ក្នុង​ចក្រភពអង់គ្លេស​នៅ​ក្នុង​ឱ​កា​សកម្មវិធី​ពិសេស​ៗ​ជាច្រើន​ទៀត​។​ ​ជាមួយនឹង​បទពិសោធន៍​ជាច្រើន​ឆ្នាំ​ ​ទាក់ទង​នឹង​កា​រលាយ​វី​ស្គី​ប្រណីត​ៗ​នេះ​ដែរ​ ​លោក​ ​Sandy​ ​H​y​slop​ ​អ្នកឯកទេស​ផលិត​ស្រា​វី​ស្គី​របស់​ ​Royal​ ​Salute​ ​បាន​ខិតខំ​សម្រិតសម្រាំង​យ៉ាង​យកចិត្តទុកដាក់​ក្នុង​កា​រលាយ​បញ្ចូល​ប្រភេទ​ស្រា​វី​ស្គី​ល្អ​ៗ​មុននឹង​ធ្វើការ​ផលិត​នូវ​ស្រា​ ​Royal​ ​Salute​ 30 ​ឆ្នាំនេះ​ឡើង​។​ ​ស្រា​វី​ស្គី​ ​Royal​ ​Salute​ 30 ​ឆ្នាំនេះ​ដែរ​មាន​រសជាតិ​ផ្អែម​ស្រទន់​នៃ​ក្លិន​ផ្លែឈើ​ចម្រុះ​ដូចជា​៖​ ​ផ្លែ​សារី​ ​ក្រូចឃ្វិច​ ​និង​ក្លិន​រ​មួត​នៃ​ទឹកឃ្មុំ​ ​ជាពិសេស​ទៅទៀត​នោះ​គឺ​ ​អ្នកទទួល​ទាន​នឹង​ទទួល​បាន​នូវ​រសជាតិ​ឈ្ងុយឈ្ងប់​ ​។​

          ​លោក​ ​Sandy​ ​មានប្រសាសន៍ថា​ ​«​ស្រា​វី​ស្គី​ប្រភេទ​ថ្មី​មួយ​នេះ​ត្រូវ​បាន​ផលិត​ឡើង​ ​ដើម្បី​អបអរ​នូវ​ពិធី​ថ្វាយ​កូនសោ​រ​ជូ​នក្សត្រ​នៃ​ចក្រភពអង់គ្លេស​ ​វា​ជា​ពី​ធី​បុណ្យ​ប្រវត្តិ​សា​ស្រ្ត​មាន​អាយុកាល​យូរអង្វែង​មក​ហើយ​។​ ​ដើម្បីឲ្យ​ស័ក្តិសម​ទៅ​នឹង​កម្មវិធី​ប្រវត្តិ​សា​ស្រ្ត​ដ៏​យូរអង្វែង​មួយ​នេះ​ ​យើង​សម្រិតសម្រាំង​ ​និង​ជ្រើសរើស​យក​តែ​វិ​ស្គី​ដែល​មានគុណ​ភាព​ខ្ពស់​ ​មាន​រសជាតិ​ ​និង​ក្លិន​ដ៏​ល្អឥតខ្ចោះ​ម​កលា​យ​បញ្ចូល​គ្នា​ ​ដើម្បី​ផលិត​នូវ​វី​ស្គី​ដ៏​ប្រណីត​មួយ​នេះ​»​។​ ​លើស​ពីនេះទៅ​ទៀត​ ​មិន​ត្រឹមតែ​ទៅលើ​គុណភាព​នៃ​វី​ស្គី​នោះ​ទេ​ ​សូម្បីតែ​ដប​ស្រា​ត្រូវ​បាន​ឆ្លងកាត់​ការ​ឆ្លាក់​ដោយដៃ​ ​ជា​ប្រភេទ​ដប​ប៉សឺ​ឡែ​ន​ដែល​មានការ​តុបតែង​អម​ដោយ​គំរូ​នៃ​ដាវ​ជា​កេរដំណែល​របស់​ជនជាតិ​ស្កុ​ត​ឡែ​ន​ ​ជាពិសេស​ ​រូបរាង​ ​និង​ការរចនា​នៅ​លើ​ដប​ទំា​ង​មូល​ត្រូវ​បាន​ផ្តោត​សំខាន់​ទៅ​នឹង​អត្ថន័យ​នៃ​ ​កូនសោ​រ​ ​រួម​ជាមួយនឹង​វត្ថុ​តំណាង​ផ្សេងៗ​ទៀត​រួម​មាន​៖​ ​រូប​ស្នែង​ ​ផ្កា​កូ​លាប​ ​ដាវ​រាជវង្ស​ ​និង​ព្រះ​ឆាយា​លក្ខណ៍​ដែល​ជា​ដង្វាយ​សំខាន់​សម្រាប់​ពិធី​ផង​ដែរ​។​

          ​លោក​ ​Dare​n ON​G​ ​អគ្គនាយក​ក្រុមហ៊ុន​ ​ភើ​ណូ​ដ​ ​រី​ខា​ដ​ (ខេ​ម​បូ​ដ​) ​បាន​មានប្រសាសន៍ថា​ “ ​យើង​សង្កេតឃើញ​ថា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ទី​ផ្សារ​វី​ស្គី​ប្រណីត​ៗ​នៅ​មាន​ក​ម្រិ​ត​។​ ​ហេតុ​ដូចនេះ​ក្នុងនាម​យើង​គឺជា​ក្រុមហ៊ុន​តែមួយ​គត់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ដែល​នាំចូល​ផ្តាច់មុខ​ ​និង​ចែកចាយ​នូវ​ស្រា​វី​ស្គី​ប្រណីត​ៗ​ ​យើង​មាន​គោលដៅ​ ​ដើម្បី​ពង្រីក​ទី​ផ្សារ​មួយ​នេះ​ឲ្យ​កាន់តែ​រីក​ចម្រើន​ ​ធ្វើ​យ៉ាងណា​ធានា​ ​និង​ផ្គត់ផ្គង់​ជូន​ដល់​អតិថិជន​នូវ​ផលិតផល​សុទ្ធ​និង​ប្រណីត​ៗ​ ​ដើម្បី​ឆ្លើយតប​ចំពោះ​ការ​គាំទ្រ​ផលិតផល​របស់យើង​។​ ​ចាប់តាំង​ពី​ក្រុមហ៊ុន​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​ 2017 ​គោលដៅ​របស់​ក្រុមហ៊ុន​ភើ​ណូ​ដ​រី​ខា​ដ​ (ខេ​ម​បូ​ដ​) ​គឺ​ធ្វើ​យ៉ាងណា​ដើម្បី​អភិវឌ្ឍ​ ​និង​ចូល​រួមចំណែក​បង្កើន​ការ​រីក​ចម្រើន​នៃ​វិ​ស​័​យ​ពាណិជ្ជកម្ម​ ​ដោយ​ចូលរួម​ក្នុង​ការ​បង្កើន​នូវ​គុណភាព​នៃ​ការរស់នៅ​ប្រកបដោយ​ប្រណីតភាព​ ​ស្រប​ជាមួយនឹង​ការ​រីក​ចម្រើន​លើ​គ្រប់​វិ​ស​័​យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ថែមទៀត​។​ ​ជាមួយ​ភាព​ស្ញប់ស្ញែង​នៃ​ប្រវត្តិ​សា​ស្រ្ត​របស់​ប្រទេស​កម្ពុជា​ ​យើង​ក៏មាន​មោក​ភាព​ដែល​យើង​បាន​នាំចូល​នូវ​ប្រភេទ​ស្រា​វី​ស្គី​ ​Royal​ ​Salute​ ​ដែល​ជា​វិ​ស្គី​មួយ​មាន​អាយុកាល​យូរលង់​ ​និង​មាន​ប្រវត្តិ​ផ្សារភ្ជាប់​ទៅ​នឹង​ខ្សែ​រាជវង្ស​គួរឲ្យ​ស្ញប់ស្ញែង​ផង​ដែរ​” ​។​

          ​ROYAL​ ​SALUTE​ ​គឺជា​ស្រា​ស្កុ​ត​វី​ស្គី​ដែល​ត្រូវ​បាន​បន្ទំ​អស់​រយៈពេល​យ៉ាងតិច​ 21​ឆ្នាំ​ ​ដើម្បី​ជា​ដង្វាយ​ក្នុង​ឳ​កាស​គ្រងរាជសម្បត្តិ​របស់​មហាក្សត្រី​យា​នី​ ​E​l​i​z​abet​h​ ​ទី​2 ​ជាមួយនឹង​ការ​បាញ់​នូវ​កំា​ភ្លើង​ចំនួន​21​ដើម​ ​ដើម្បី​អបអរ​ក្នុង​កម្មវិធី​គ្រងរាជ​នេះ​។​ ​ទោះបីជា​ ​Royal​ ​Salute​ ​ត្រូវ​បាន​ផលិត​ឡើង​សម្រាប់​អប​អរសាទរ​ប្រវត្តិ​សា​ស្រ្ត​របស់​ចក្រភពអង់គ្លេស​ក្តី​ ​តែ​ផលិតផល​មួយ​នេះ​ក៏​ត្រូវ​បាន​ផលិត​ឡើង​សម្រាប់​បម្រើ​ឲ្យ​អ្នកចូលចិត្ត​វី​ស្គី​នៅ​ក្នុង​សម័យ​ទំនើប​ផង​ដែរ​​ដែល​មានការ​រួមបញ្ចូល​គ្នា​នូវ​សិល្បៈ ​ការ​ច្នៃ​ប្រតិដ្ឋ​ ​និង​ទម្រង់​នៃ​ការ​បង្កើត​ថ្មី​នៃ​ផលិតផល​នីមួយៗ​។​ ​Royal​ ​Salute​ ​ក៏បាន​ចូលរួម​ជាមួយនឹង​ ​P​O​L​O ​ដែល​ជា​ក្រុម​កីឡា​ដ៏​ល្បីល្បាញ​ក្នុង​សម័យ​បច្ចុប្បន្ននេះ​។​ ​Royal​ ​Salute​ ​បាន​ធ្វើ​ការឧបត្ថម្ភ​ក្នុង​កីឡា​នេះ​ច្រើនជាង​ 15 ​ការ​ប្រកួត​នៅ​លើ​ពិភពលោក​ដែល​នៅ​ក្នុង​ប្រទេស​ ​អង់គ្លេស​ ​អាមេរិក​ ​អា​ហ្សង់​ទី​ន​ ​ចិន​ ​និង​កូរ៉េ​ ​ជាដើម​។​

       ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​Royal​ ​Salute​ 30 ​ឆ្នាំ​នឹង​មាន​លក់​នៅ​តាម​ដេប៉ូ​ចែកចាយ​របស់​ក្រុមហ៊ុន​ភើ​ណូ​ដ​ ​រី​ខា​ដ​ (ខេ​ម​បូ​ដ​) ​ទូ​រទាំង​ប្រទេស​កម្ពុជា​៕​
 


SUGGESTIONS