×

បណ្តែតអារម្មណ៍​ក្នុង​បរិយាកាស​បែប​សមុទ្រ​ជាមួយ​រស​គ្រឿង​សមុទ្រ​សម្បូរ​បែប​នៅ​ហាង​ ​L​é ​Sam​o​t​

NEWS 2 years ago
 
 

             ​នៅ​ពេល​ស្មុគ​ស្មាញ​នឹង​ការងារ​ ​ចង់​ទៅ​ដើរលេង​បន្ធូរ​អារម្មណ៍​ជាមួយ​បរិយាកាស​ស្រស់ស្រាយ​ក្បែរ​ឆ្នេរ​ ​សមុទ្រ​មែនទេ​? ​នឹក​រ​ព្ញ​ក​ដល់​រសជាតិ​អាហារ​សមុទ្រ​ស្រស់​ៗ​ដ៏​ឈ្ងុយឆ្ងាញ់​មកពី​តំបន់​ឆ្នេរ​មែនទេ​? ​មិនបាច់​រង់ចាំ​ ​ធ្វើដំណើរ​រហូតដល់​៣​-​៤​ម៉ោង​ទៅកាន់​ខេត្ត​ជាប់​មាត់សមុទ្រ​ទៀត​នោះ​ទេ​! ​គ្រឿង​សមុទ្រ​មកពី​តាម​បណ្តា​ខេត្ត​ជាប់​ ​មាត់សមុទ្រ​ទាំង​៤​នៃ​ប្រទេស​ស​កម្ពុជា​ ​រួម​ជាមួយនឹង​រូបមន្ត​អាហារ​សមុទ្រ​ពីក្រៅ​ប្រទេស​ ​និង​បរិយាកាស​ស្រស់​ ​ស្រាយ​ដូច​ពិភព​មាត់សមុទ្រ​ពិតៗ​ត្រូវ​បាន​លាតត្រដាង​នាំមក​ជូន​ដល់​ទីតាំង​រាជធានី​ភ្នំពេញ​តែម្តង​ឥឡូវនេះ​ហើយ​ដោយ​ស្នាដៃ​ច្នៃ​ប្រតិដ្ឋ​ថ្មី​បែប​ប្រណីត​ជាទីបំផុត​របស់​ស្ថាបនិក​ក្នុងស្រុក​ដ៏​ប៉ិនប្រសប់​ក្នុង​ឆ្នាំ​២​០​២​២​នេះ​ ​ដែល​មិន​ ​ធ្លាប់​មាន​វត្តមាន​ភោជនីយ​ដ្ឋា​នែប​នេះ​ទេ​ពីមុន​មក​ទេ​ក្នុង​ក្រុងភ្នំពេញ​យើង​។​

            ​ភោជនីយដ្ឋាន​ដ៏​ប្រណីត​ខាងលើ​នេះ​មានឈ្មោះ​ថា​ ​«​L​é ​Sam​o​t​»​ ​ឬ​ ​«​លើ​សមុទ្រ​»​ ​ជា​ភាសាខ្មែរ​។​ ​ដូចដែល​បានឃើញ​អត្ថន័យ​នៃ​ឈ្មោះ​ហាង​ ​ក៏​ប្រិយ​មិត្ត​អ្នកអាន​ច្បាស់ជា​ជ្រាប​ហើយ​ថា​ ​L​é ​Sam​o​t​ ​សំដៅ​លើ​ ​សមុទ្រ​។​ ​ដូចនេះ​ ​L​é ​Sam​o​t​ ​ជា​ប្រភេទ​ភោជនីយដ្ឋាន​ដែល​ផ្តោត​លើ​ការ​ផ្គត់ផ្គង់​សេវាកម្ម​បម្រើ​អាហារ​សមុទ្រ​ជូន​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ប្រកបដោយ​គុណភាព​ ​ផាសុកភាព​ ​និង​អនាម័យ​ខ្ពស់​។​ ​ភោជនីយដ្ឋាន​ដ៏​ប្រណីត​ថ្មី​ចុង​ ​ក្រោយនេះ​មាន​ទីតាំង​ស្ថិតនៅ​បណ្តា​យ​ផ្លូវ​លេខ​ ​៥​៦​៦​ ​កែង​ ​ផ្លូវ​លេខ​៣​៣​១​ ​សង្កាត់​បឹង​កក់​ ​២​ ​ខណ្ឌ​ទួល​គោក​ ​រាជធានី​ភ្នំពេញ​ ​ម្តុំ​ក្រោយ​វិទ្យាល័យ​ឥ​ន្រ្ទ​ទេវី​។​ ​ដើម្បី​ទៅដល់​ទីតាំង​ភោជនីយដ្ឋាន​ ​លោកអ្នក​អាច​ជិះ​តាមផ្លូវ​ចំហៀង​វិទ្យាល័យ​ឥ​ន្រ្ទ​ទេវី​ (​ផ្លូវ​លេខ​ ​៥​៩​២​) ​រួច​បត់​ស្តាំ​ក្រោយ​សាលា​ ​ហើយ​បន្ត​ដំណើរ​ម​កត្រង់​រហូតដល់​កែង​ផ្លូវ​ ​៥​៦​៦​ជាការស្រេច​ ​ឬ​ ​អាច​ជិះ​ពី​ផ្លូវ​អតីត​រង្វង់​មូល​ទួល​គោក​ម​កត្រង់​ដល់​ចំណុច​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ​ ​ទើប​បត់ឆ្វេង​ទៅត្រង់​ហួស​មន្ទីរសម្ភព​ចិ​ត្រា​បន្តិច​នោះ​ ​លោកអ្នក​នឹង​ឃើញ​ហាង​នៅ​ខាងឆ្វេង​ដៃ​។​

            ​ភោជនីយដ្ឋាន​នេះ​មាន​លក្ខណៈ​ពិសេស​ខុសប្លែក​ពី​ភោជនីយដ្ឋាន​អាហារ​សមុទ្រ​ដទៃ​ត្រង់​សិល្បៈ​នៃ​ការ​ ​តុបតែង​លម្អ​ស្ថាបត្យកម្ម​ ​និង​ឯក​លក្ខណៈ​នៃ​បញ្ជី​រាយ​មុខម្ហូប​ (​Men​u) ​ប្រចាំ​ហាង​។​ ​ដោយហេតុ​ស្ថាបនិក​ហាង​ ​មាន​ដើមកំណើត​មកពី​ខេត្ត​កោះ​កុង​ដែល​ជា​ខេត្ត​ជាយដែន​មាត់សមុទ្រ​នៃ​ប្រទេស​កម្ពុជា​ ​មាន​ភាព​ល្បីល្បាញ​ខាង​ជលផល​សមុទ្រ​តាំងពី​យូរយារណាស់មកហើយ​ ​ចងចាំ​នូវ​រសជាតិ​ម្ហូបអាហារ​ដែល​ជា​ស្នាដៃ​របស់​ជីដូន​របស់​លោក​កាលពី​លោក​នៅ​វ័យ​កុមារ​ ​លោក​ក៏​សម្រេច​ចិត្ត​បើក​ភោជនីយដ្ឋាន​ផ្តោត​លើ​រស​និយម​បែប​សមុទ្រ​នេះ​ឡើង​។​ ​បើ​និយាយ​ពី​ផ្នែក​ស្ថាបត្យកម្ម​ ​ភោជនីយដ្ឋាន​នេះ​ត្រូវ​បាន​រចនា​ឡើងជា​អគារ​ក​ម្ពស់​ពីរ​ជាន់​លាប​ពណ៌​ស​ប្រៀប​ដូចជា​ឆ្នេរខ្សាច់​ដ៏​សក្បុស​នៃ​តារា​រះ​ទិស​និរតី​។​ ​រានហាល​ជាន់​ខាងលើ​ត្រូវ​បាន​លម្អ​ដោយ​ទិដ្ឋភាព​កូន​ឆ្នេរខ្សាច់​សិប្បនិម្មិត​ដ៏​ស្រស់​ស្អាត​ ​និង​រុក្ខជាតិ​មាត់សមុទ្រ​ ​ពពួក​ដើម​រំចេក​សមុទ្រ​បង្កើត​បានជា​សោភ័ណ​ភាព​ស្រស់ស្រាយ​ត្រជាក់​ភ្នែក​មិនចាញ់​ទេសភាព​មាត់សមុទ្រ​ពិតៗ​នោះ​ទេ​។​ ​រីឯ​ផ្នែក​ខាងក្នុង​ ​វត្ថុធាតុដើម​នៃ​សំណង់​ ​ភាគច្រើន​តុបតែង​លម្អ​ដោយ​សម្ភារ​ឈើ​និង​ថ្ម​ឲ្យ​មើលទៅដូចជា​សម្រស់​ធម្មជាតិ​នៃ​តំបន់​ឆ្នេរ​ពិតៗ​ ​ព្រមទាំង​ការ​រំលេច​រចនាបថ​ទឹករលក​នៅ​លើ​ផ្ទៃ​ជញ្ជាំង​ថែមទៀត​ផង​។​

            ​ដោយឡែក​ចំពោះមុខ​ម្ហូប​ ​មុខម្ហូប​ជាច្រើន​ត្រូវ​បាន​ដកស្រង់​ចេញពី​វិជ្ជា​ធ្វើម្ហូប​របស់​អ្នកស្រុកដើម​សមុទ្រ​ ​រស់នៅ​តាម​តំបន់​ឆ្នេរ​ក្នុង​ប្រទេស​។​ ​តួយ៉ាង​ ​បាយ​ឆា​គី​ ​ដែល​មាន​គ្រឿងផ្សំ​សំខាន់​ជាងគេ​ ​គឺ​ ​កាពិ​ ​ឬ​ ​ផ្អក​គី​ ​ដ៏​មាន​ ​ប្រជាប្រិយភាព​ខ្លាំង​ប្រចាំ​ខេត្ត​កោះ​កុង​។​ ​លើស​ពី​នេះ​ ​ក្តាម​ថ្ម​សមុទ្រ​ប្រចាំ​ហាង​ទាំងពីរ​ប្រភេទ​ ​គឺ​ ​ក្តាម​ថ្ម​ខ្លាញ់​ ​និង​ ​ក្តាម​ថ្ម​ពង​។​ ​ក្តាម​ថ្ម​ខ្លាញ់​មានសាច់​ណែន​សម្បូរ​ដោយ​ខ្លាញ់​លឿង​ដ៏​មានឱជារស​និង​ពេលខ្លះ​មាន​សំបក​សក​ខាង​ ​ក្នុង​។​ ​ឯ​ក្តាម​ពង​ដែល​ភ្ញៀវ​ជាច្រើន​ពេញ​និយម​ ​អាច​ចំហុយ​ជ្រលក់​ទឹកត្រី​កោះ​កុង​ដ៏​ឈ្ងុយឆ្ងាញ់​ ​ឬ​ច្នៃ​ឆា​ពងទា​ប្រៃ​ ​ក៏មាន​រសជាតិ​ប្លែក​មាត់​ម្យ៉ាង​។​ ​មុខម្ហូប​គ្រឿង​សមុទ្រ​ដែល​គួរឲ្យ​ចង់​ណែនាំ​មួយ​ចំនួន​ទៀត​មាន​ដូចជា​ ​ឆា​ម្រះព្រៅ​ ​មឹក​សាយ​ហួយ​មកពី​ភូមិ​នេសាទ​ខេត្ត​ព្រះ​សី​ហ​នុ ​មឹក​ឆា​ម្រេច​ខ្ចី​មកពី​ខេត្ត​កំពត​ ​និង​មុខម្ហូប​ប្រចាំ​ត្រកូល​គឺ​ ​នំបញ្ចុក​ ​ការី​ក្តាម​ថ្ម​។​ ​ហាង​នេះ​បើក​ជា​រៀងរាល់ថ្ងៃ​ ​ចាប់ពី​ម៉ោង​១​១​ព្រឹក​ ​ដល់ម៉ោង​១​០​យប់​៕

Article by SRIN SOKMEAN
 


SUGGESTIONS