នាល្ងាចថ្ងៃពុធ ទី២៣ ខែសីហា កន្លងទៅថ្មីៗនេះ ស្ថិតនៅ Morgad Tower នៃជាន់ទី៤៦ SPECTRUM KH បានរួមសហការជាមួយ 1664 Blanc ក្នុងភាពជាដៃគូនៃ Morgan Group បានរៀបចំកម្មវីធីវិនិច្ឆ័យទៅលើសមិទ្ធផលរបស់អ្នកច្នៃម៉ូតខូឡិកហ្សិនបែបហ្វេហ្សិនចំនួន៥រូប ដើម្បីប្រកួតប្រជែងក្នុងកម្មវិធីបង្ហាញការច្នៃម៉ូតសម្លៀកបំពាក់បែបហ្វេហ្សិន «The Fashion Twist» ក្នុងនោះមានដូចជា កញ្ញា Elliss Jaie Lundy ស្ថាបនិកនៃស្លាកយីហោ Dear Amore កញ្ញា Arun Reachnak ស្ថាបនិកនៃស្លាកយីហោ This Order កញ្ញា Kheang Sathaboramin ស្ថាបនិកនៃស្លាកយីហោ Boramin Fashion Boutique លោក Wella Jaden ស្ថាបនិកនៃស្លាកយីហោ L'atelier de Well និង លោក Yuhan Halim ស្ថាបនិកនៃស្លាកយីហោ HAAKEN។ ក្រោមការដាក់ពិន្ទុដោយគណៈវិនិច្ឆ័យ ដែលមានឈ្មោះបោះសំឡេងក្នុងវិស័យឧស្សាហកម្មម៉ូតនៃប្រទេសកម្ពុជា ក្នុងនោះរួមមាន កញ្ញា Naka Chea អ្នកឯកទេសច្នៃម៉ូត កញ្ញា Yulia Khouri អ្នកបង្ហាញម៉ូត និងឯកទេសក្នុងជាអ្នករចនាម៉ូត លោក Souden Ly និពន្ធនាយកទស្សនាវដ្តីសូវរីន កញ្ញា Marya Na អ្នកច្នៃម៉ូត និងជាម្ចាស់ស្ថាបនិកនៃស្លាកយីហោ The Privé កញ្ញា Tiffany Doche អ្នកច្នៃម៉ូត និងស្ថាបនិកនៃស្លាកយីហោ Revivre កញ្ញា Pham Thi Huyen Trang អ្នកច្នៃម៉ូត និងម្ចាស់ស្ថាបនិកនៃស្លាកយីហោ PIT កញ្ញា Amber Catlett នាយកផ្នែកអប់រំរបស់ហាង Kate Korpi Salon កញ្ញា Sarah Marcni សាស្ត្រាចារ្យច្នៃម៉ូតនៃសាកលវិទ្យាល័យ Limkokwing លោក Reynier Abello នាយកច្នៃប្រតិដ្ឋនៃ Armada & SpectrumKH លោក Don Protasio អ្នកច្នៃម៉ូត កញ្ញា Natacha Van អ្នកច្នៃម៉ូត លោក Ryan Drewe Taylor និង លោក Romyr Libo គឺជា national director of Miss Cambodia។
គួររំលឹកផងដែរថា Spectrum Kh បានរៀបចំព្រឹត្តិការណ៍ការដើរបង្ហាញម៉ូតរបស់ខ្លួនជាច្រើនលើកមកហើយ រីឯ The Fashion Twist គឺជាព្រឹត្តិការណ៍បង្ហាញការច្នៃម៉ូតលើកដំបូងដែលត្រៀមនឹងស្វាគមន៍រដូវកាលនេះ។
សម្រាប់ការចេញផ្សាយវគ្គដំបូងនៃកម្មវិធីនេះ នឹងមាននៅលើគេហទំព័រហ្វេសប៊ុក Spectrum KH នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ៕
Article by NI CHANNIKA