×

«​លោក​ ​ឌី​ ​សា​វុទ្ធី​»​ ​ចុងភៅ​ដ៏​មាន​សក្តានុពល​ក្នុង​វិ​ស័​យ​អាហារ​លើ​ជំនាញ​ម្ហូប​អ៊ីតាលី

NEWS 12 months ago
 
 

            Past​a​ ​គឺជា​មុខម្ហូប​មួយ​ប្រភេទ​ក្នុងចំណោម​មុខម្ហូប​ផ្សេងទៀត​ដែល​យើង​អាច​សម្គាល់​បាន​ថា​ជា​មុខម្ហូប​បែប​អ៊ីតាលី​។​ ​ខណៈ​មុខម្ហូប​ប្រភេទ​នេះ​ក៏​ជា​មុខម្ហូប​មួយ​ដ៏​ពេញ​និយម​សម្រាប់​ប្រជាជន​កម្ពុជា​យើង​ក្នុង​ពេល​បច្ចុប្បន្ន​ផង​ដែរ​។​ ​ថ្ងៃនេះ​ដែរ​ ​សូវ​រី​ន​ ​បាន​ជំនួប​ជាមួយ​ចុងភៅ​មាន​ជំនាញ​លើ​ម្ហូប​អ៊ីតាលី​មួយ​រូប​ ​ដែល​ជា​កូនខ្មែរ​អាមេរិក​កាំ​ង​ ​គឺ​ ​លោក​ ​ឌី​ ​សា​វុទ្ធី​ ​ជា​ម្ចាស់​ភោជនីយដ្ឋាន​មួយ​ដែល​មានឈ្មោះ​ថា​ ​Pacific​ ​Past​a​ ​Co​.​។

           ជា​កូនខ្មែរ​រស់នៅ​លើទឹក​ដី​សហរដ្ឋអាមេរិក​តាំងពី​កុមារភាព​ ​ប្រឡូក​ក្នុង​វិ​ស័​យ​ម្ហូបអាហារ​អស់​រយៈពេល​ជាង​២​០​ឆ្នាំ​ ​ជា​ចុងភៅ​ម្នាក់​ដែល​បាន​បម្រើ​ការងារ​ក្នុង​ភោជនីយដ្ឋាន​តូច​ធំ​ ​និង​សណ្ឋាគារ​លំដាប់​អន្តរជាតិ​ជាច្រើន​កន្លងមក​ ​ទាំង​នៅ​សហរដ្ឋអាមេរិក​ ​និង​ប្រទេស​អ៊ីតាលី​ ​មាន​បទពិសោធន៍​ទាំង​លើ​មុខម្ហូប​បែប​បារាំង​ ​ជប៉ុន​ ​អាមេរិក​ ​អ៊ីតាលី​ ​លោក​ ​ឌី​ ​សា​វុទ្ធី​ ​បាន​បង្កើន​ចំណេះ​ដឹង​ ​រៀនសូត្រ​អំពី​រូបមន្ត​មុខម្ហូប​ ​ជាពិសេស​វិជ្ជាជីវៈ​សំខាន់​ៗ​ក្នុង​ផ្ទះបាយ​។​ ​ទាំងនេះ​ហើយ​ ​ដែល​នាំ​ឱ្យ​ចុងភៅ​ដ៏​មាន​ទេពកោសល្យ​រូប​នេះ​ ​ទទួល​បាន​បទពិសោធន៍​ជាច្រើន​ ​និង​ធ្វើ​ឱ្យ​លោក​បាន​ដឹង​ច្បាស់​ថា​ ​ម្ហូប​អ៊ីតាលី​គឺជា​ចំណូលចិត្ត​របស់​លោក​។

           ​មូលហេតុ​ដែល​នាំ​ឱ្យ​លោក​វិលត្រឡប់​មក​ចាប់ផ្តើម​​អាជីវកម្ម​របស់​លោក​ក្នុង​ប្រទេស​កម្ពុជា​វិញ​ ​លោក​បាន​បង្ហើប​ប្រាប់​សូវ​រី​ន​ថា​ ​ក្នុង​អំឡុង​ពេល​មួយ​លោក​បាន​មកលេង​ប្រទេស​កម្ពុជា​ ​បាន​កត់​សម្គាល់​ឃើញ​ថា​ ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​មានការ​រីក​ចម្រើន​ជឿនលឿន​ ​និង​អភិវឌ្ឍ​ជាង​ពីមុន​ ​ជាពិសេស​ក្នុង​កា​របើក​ជំហរ​ទទួលយក​វប្បធម៌​របស់​ប្រទេស​លោក​ខាងលិច​ក្នុង​វិ​ស័​យ​ម្ហូបអាហារ​។​ ​ដោយមាន​ចំណូលចិត្ត​លើ​មុខម្ហូប​អ៊ីតាលី​ ​និង​ចង់​ស្វែងរក​ប្រភេទ​ម្ហូប​នេះ​នៅ​ភ្នំពេញ​ ​ប៉ុន្តែ​លោក​មិន​ទទួល​បាន​រសជាតិ​ដូច​អ្វី​ដែល​លោក​ចង់បាន​នោះ​ឡើយ​។​ ​ទាំងនេះ​ហើយដែល​ជា​មូលហេតុ​នាំ​ឱ្យ​លោក​សម្រេច​ចិត្ត​បើក​ហាង​លក់​ជា​ប្រភេទ​ម្ហូប​អ៊ីតាលី​ ​អ្វី​ដែល​សំខាន់​លោក​ជា​អ្នកធ្វើ​ ​Past​a​ ​ដោយ​ផ្ទាល់ដៃ​។​ ​បើ​និយាយ​ពី​រសជាតិ​ជាតិ​វិញ​ ​ម្ចាស់​ហាង​រូប​នេះ​បាន​បញ្ជាក់​ថា​ ​គ្រប់មុខ​ម្ហូប​នៅ​ទីនេះ​ ​លោក​បាន​ច​ម្អិ​ន​យ៉ាង​យកចិត្តទុកដាក់​គ្រប់​ដំណាក់កាល​ដើម្បី​ទទួល​បាន​មុខម្ហូប​មួយ​ដែល​មាន​រសជាតិ​ដើម​បែប​អ៊ីតាលី១០០%​តែម្តង​។​ ​លើស​ពី​នេះ​ ​លោក​បាន​គិតគូរ​ទៅដល់​អ្នកទទួល​ទាន​ ​ដោយ​ច​ម្អិ​ន​មិន​បន្ថែម​ស្ករ​ ​ការប្រើប្រាស់​គ្រឿងផ្សំ​ល្អ​ៗ​ ​មិន​ប៉ះពាល់​ដល់​សុខភាព​។​ ​អ្វី​ដែល​សំខាន់​គឺ​រសជាតិ​នៃ​​ ​Past​a​ ​ដែល​ធ្វើថ្មី​ភ្លាម​ៗ​ជា​រៀងរាល់ថ្ងៃ​ ​តាម​ក​ម្រិ​ត​ស្តង់​ដា​ ​មាន​អនាម័យ​ដោយ​មិន​ប្រើប្រាស់​ Past​a​ ​កញ្ចប់​ស្រាប់​ឡើយ​។

        

           ជា​ការពិត​ ​ស្រប​ជាមួយនឹង​ចំណូលចិត្ត​របស់​ខ្លួន​ក្នុង​ការ​ច​ម្អិ​ន​ម្ហូប​ ​បទពិសោធន៍​ដែល​ទទួល​បាន​ក្នុង​វិ​ស័យ​នេះ​ ​ការ​ចាប់ផ្តើម​អាជីវកម្ម​ដែល​ខ្លួន​ស្រលាញ់​ ​អ្វី​ដែល​ជាគោល​ដៅ​របស់​ចុងភៅ​វ័យ៤៥ឆ្នាំ​រូប​នេះ​ ​ផល​ចំណេញ​មិនមែន​ជា​កត្តា​ចម្បង​សម្រាប់​រូបលោក​ឡើយ​។​ “​អ្វី​ដែល​ខ្ញុំ​ចង់បាន​គឺ​ការ​បញ្ជាក់​ពី​ភាព​វិជ្ជមាន​ ​និង​ភាព​រីករាយ​របស់​អតិថិជន​ពេល​ទទួលទាន​ម្ហូបអាហារ​របស់​ខ្ញុំ​។​ ​ការ​ចែករំលែក​នូវ​មុខម្ហូប​ដ៏​ឆ្ងាញ់​ពិសេស​ ​ការ​ផ្តល់​នូវ​សេវាកម្ម​ដ៏​ល្អ​ ​គឺជា​គំរូ​ ​និង​កត្តា​សំខាន់​នៅ​ក្នុង​សង្គម​ ​ក៏ដូចជា​អ្វី​ដែល​ខ្ញុំ​ចង់បាន​ពិតប្រាកដ​។​ ​ហើយ​ខ្ញុំ​នឹង​នៅតែ​បន្ត​រក្សា​ភាព​វិជ្ជមាន​ទាំងនេះ​ ​បន្ត​ហ្វឹកហាត់​រៀនសូត្រ​បន្ថែម​ដើម្បី​ក្លាយ​ជា​អ្នកដឹកនាំ​ល្អ​ ​និង​ជា​គំរូ​ល្អ​ក្នុង​សង្គម​នៃ​វិ​ស័យ​ម្ហូបអាហារ​នៅ​លើទឹក​ដី​កំណើត​របស់​ខ្ញុំ​ ​ព្រោះ​វិ​ស័យ​នេះ​ក៏​ជា​កត្តា​រួមផ្សំ​មួយ​ដ៏​សំខាន់​ដែល​អាច​ជួយ​ទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរ​ផង​ដែរ​។​” ​លោក​ ​ឌី​ ​សា​វុទ្ធី​បាន​លើកឡើង​ ​និង​បន្ថែម​ថា​ ​គ្រប់មុខ​ម្ហូប​នៅ​ទីនេះ​ ​ថ្វីបើ​បម្រើ​ជា​មុខម្ហូប​បែប​អឺរ៉ុប​ ​គ្រឿងផ្សំ​នាំចូល​ពីក្រៅ​ប្រទេស​ ​ប៉ុន្តែ​មិន​មាន​តម្លៃ​ថ្លៃ​ឡើយ​គឺ​មាន​តម្លៃ​សមរម្យចាប់ពី៥ដុល្លារឡើងទៅតែប៉ុណ្ណោះ ហើយអតិថិជនអាចទទួលបាននូវរសជាតិឆ្ងាញ់ មានគុណភាព និងអនាម័យ​។​

           គួរ​បញ្ជាក់​ដែរ​ថា​ ​ហាង​ ​Pacific​ ​Past​a​ ​Co​. ​បើក​ទទួលស្វាគមន៍​អតិថិជន​ជា​រៀងរាល់ថ្ងៃ​ ​ចាប់ពី​ម៉ោង​ ​១​០​ព្រឹក​ ​រហូតដល់​ម៉ោង​ ​១​០​យប់​ ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ផ្សារ​ k​h​a​land​ale​ ​Mal​l​ ​បឹង​កក់​៕​

Article​ ​by​ ​SO​UN​G​ ​SO​KS​AN​


SUGGESTIONS