×

ស្វែងយល់​ពី​ប្រភេទ​ស្បែក​មុខ​របស់​អ្នក​ ​និង​វិធី​ថែទាំ​ស្បែក​ទៅតាម​ប្រភេទ​

FASHION & BEAUTY 2 months ago
 
 

​          សព្វ​មួយដង​យើង​ធ្លាប់តែ​ឮ​ស្បែក​មុខ​ប្រភេទ​ ​ធម្មតា​ ​ស្ងួត​ ​ប្រេង​ ​និង​ងាយ​ប្រតិកម្ម​ជាដើម​។​ ​ដោយឡែក​ ​ស្បែក​មុខ​ប្រភេទ​ចម្រុះ​ឬ​ស្បែក​ ​Combination​ ​គឺជា​ស្បែក​ដែល​រួមបញ្ចូល​គ្នា​លើ​មុខតែ​មួយ​ដោយ​ត្រង់កន្លែង​ខ្លះ​ប្រេង​ ​ដូចជា​ ​T​-​zone​ (​ថ្ងាស​ ​ច្រមុះ​ ​និង​ចង្កា​) ​ឯ​តំបន់​ខ្លះទៀត​ស្ងួត​ដូចជា​ ​ថ្ពាល់​ ​ឆ្អឹងថ្គាម​និង​ជុំវិញ​ជើងសក់​។​ ​អ្នកមាន​ស្បែក​មុខ​ប្រភេទ​ចម្រុះ​អាច​បណ្តាលមកពី​កត្តា​ផ្សេងៗ​គ្នា​ ​តែ​ជា​ញឹកញយ​វា​អាចម​ក​ពី​តំណពូជ​។​ ​ការផ្លាស់ប្តូរ​អាកាស​ធា​ត​ទៅតាម​រដូវ​កាល​ ​និង​ការ​ប្រើ​ផលិតផល​ថែ​សម្រស់​ក៏​អាច​ធ្វើ​ឱ្យ​ស្បែក​ធម្មតា​ប្រែ​ទៅជា​ស្បែក​ចម្រុះ​ផង​ដែរ​។​ ​ការ​ផលិត​ជាតិ​ប្រេង​លើសលុប​នៅ​លើ​ស្បែក​អាច​ធ្វើ​ឱ្យ​ស្បែក​តំបន់​ ​T​-​zone​ ​ឡើង​ប្រេង​ច្រើន​ ​បើ​មិនបាន​លាង​ស​ម្អា​ត​ ​និង​ជម្រុះ​កោសិកា​ចាស់ៗ​ជាប្រចាំ​ ​វា​នឹង​ធ្វើ​ឱ្យ​ក្រពេញ​ប្រេង​រាំង​ស្ទះ​ក្នុង​រន្ធ​រោម​លាយឡំ​នឹង​កោសិកា​ងាប់​បង្ក​ទៅជា​កើតមុន​។​ ​ករណី​ចម្បង​មួយទៀត​អាចម​ក​ពី​ការប្រើប្រាស់​ផលិតផល​សម្រស់​ដែល​ផ្ទុក​សារធាតុ​កាត់​ឬ​រមាស់​ដែល​នឹង​ធ្វើ​ឱ្យ​ស្បែក​កន្លែង​ខ្លះ​លើ​ផ្ទៃ​មុខស្ងួត​ ​ខណៈ​ដែល​វាក៏​រំ​ញោច​ទៅដល់​ការ​ផលិត​ប្រេង​ត្រង់​តំបន់​ស្បែក​ប្រេង​ស្រាប់​ដូចជា​ ​T​-​zone​ ​នេះឯង​។​

​          មនុស្ស​មួយ​ចំនួន​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ថា​ ​តើ​ស្បែក​មុខ​របស់​ខ្លួន​ជា​ប្រភេទ​ស្បែក​មួយ​ណា​ ​ដូច្នេះ​អ្នក​អាច​សម្គាល់​តាមរយៈ​ការសាកល្បង​ដូចជា​៖​ ​លាង​ស​ម្អា​ត​មុខជា​មួយ​ហ្វូ​ម​ ​បន្ទាប់មក​រង់ចាំ​មើល​ស្បែក​មុខ​រយៈពេល​ពី​ ១​៥​ទៅ​៣​០​នាទី​។​ ​ប្រសិនបើ​ស្បែក​ចាប់ផ្តើម​ស្ងួត​ ​និង​មាន​អារម្មណ៍​តឹង​គា្ម​ន​ប្រេង​ ​នោះ​ស្បែក​របស់​អ្នក​គឺជា​ប្រភេទ​ស្បែក​ស្ងួត​។​ ​ប្រសិនបើ​ស្បែក​មើលទៅ​រលោង​ ​មិន​មាន​សញ្ញា​ស្ងួត​សោះ​ ​នោះ​ស្បែក​របស់​អ្នក​គឺជា​ប្រភេទ​ស្បែក​ប្រេង​។​ ​បើ​ស្បែក​មិន​ស្ងួត​មិន​ប្រេង​ ​នោះ​ស្បែក​របស់​អ្នកជា​ប្រភេទ​ស្បែក​ធម្មតា​។​ ​ហើយ​ប្រសិនបើ​ស្បែ​កត្រង់​តំបន់​ ​T​-​zone​ ​ចាប់ផ្តើម​ឡើង​ប្រេង​ ​តែ​នៅ​លើ​ថ្ពាល់​ ​និង​ឆ្អឹងថ្គាម​ស្ងួត​ដូច​រៀបរាប់​នៅ​ខាងដើម​ ​នោះ​ប្រាកដ​ណាស់​ស្បែក​របស់​អ្នកជា​ប្រភេទ​ស្បែក​ចម្រុះ​។​

​          ប្រសិនបើ​ស្បែក​របស់​អ្នកជា​ស្បែក​ប្រភេទ​ចម្រុះ​ ​តើ​អ្នក​គួរ​ធ្វើ​ការថែទាំ​យ៉ាងដូចម្តេច​? ​គោលដៅ​លាង​ស​ម្អា​ត​ចម្បង​គឺ​ជម្រះ​នូវ​ភាព​កខ្វក់​ ​ធូលី​ ​និង​គ្រឿង​តុបតែង​មុខ​ដោយ​មិន​ធ្វើ​ឱ្យ​ស្បែក​មាន​អារម្មណ៍​ ​ស្ងួត​ ​តឹង​ ​ឬ​ឡើង​ប្រេង​។​ ​អាច​ចាប់ផ្តើម​ពី​ការ​លាង​ស​ម្អា​ត​មុខ​រៀងរាល់ថ្ងៃ​ដោយ​ប្រើ​ហ្វូ​ម​ប្រភេទ​គ្រី​ម​ឬ​ជែ​ល​។​ ​ប្រសិនបើ​អ្នក​ចង់​ស​ម្អា​ត​ឱ្យ​កាន់តែ​ឥត​ខ្ចោះ​ ​អាច​ចាប់ផ្តើម​ដំបូង​ពី​ការ​ប្រើ​ផលិតផល​ក្រមួន​ជូត​ស​ម្អា​ត​ (​Cleansing​ ​Balm​) ​ដើម្បី​ជម្រះ​គ្រឿង​ផាត់​មុខ​ ​និង​ឡេ​ការពារ​ក​ម្តៅ​ថ្ងៃ​ ​បន្ទាប់មក​ទើប​ប្រើ​ផលិតផល​ទឹក​ជូត​ស​ម្អា​ត​មុខ​តាម​ក្រោយ​។​ ​ក្រោយ​ពី​ស​ម្អា​ត​រួចរាល់​ ​ជំហាន​បន្ទាប់​ប្រើ​ផលិតផល​ម៉ា​ស​ភក់​។​ ​ជ្រើសរើស​ប្រើ​ម៉ា​ស​ភក់​ធ្យូង​ ​ដែល​វា​អាច​ស្រូប​យកជាតិ​ប្រេង​លើស​នៅ​លើ​ស្បែក​ ​និង​នៅ​ក្នុង​រន្ធ​រោម​។​ ​វា​ងាយស្រួល​លាង​ស​ម្អា​ត​ ​និង​កាត់បន្ថយ​ប្រេង​ត្រង់​តំបន់​ស្បែក​ប្រេង​ ​ជាពិសេស​ថ្ងាស​។​ ​ម៉ា​ស​ភក់​មិន​ត្រឹមតែ​ជួយ​ក​ម្ចាត់​ប្រេង​ប៉ុណ្ណោះ​ទេ​ ​ថែមទាំង​ជួយ​ផ្តល់​សំណើម​ដល់​ស្បែក​ក្នុង​ពេល​តែមួយ​។​ ​ក្រោយ​ពី​ប្រើ​ម៉ា​ស​ ​ជំហាន​បន្ត​ប្រើ​ ​Tone​r ​ដើម្បី​ផ្តល់​សំណើម​ ​ក៏ដូចជា​បំពេញ​សារធាតុ​ចិញ្ចឹម​ ​និង​សារធាតុ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​ដល់​ស្បែក​។​ ​Tone​r ​ដែល​ស័ក្តិសម​នឹង​ស្បែក​ចម្រុះ​ត្រូវតែ​ជា​ ​Tone​r ​ដែល​មក​ជាមួយ​រូបមន្ត​ផ្តល់​សារធាតុ​ចិញ្ចឹម​ដល់កន្លែង​ស្បែក​ស្ងួត​ ​និង​ជម្រះ​ជាតិ​ប្រេង​ក្នុង​ពេល​តែមួយ​ ​ហើយ​វា​នឹង​មិន​ធ្វើ​ឱ្យ​កន្លែង​ស្បែក​ស្ងួត​ខ្លាំង​ទេ​ឬក៏​មិន​ធ្វើ​ឱ្យ​កន្លែង​ស្បែក​ប្រេង​ឡើង​ប្រេង​ខ្លាំង​ផង​ដែរ​។​ ​គួរ​កុំ​រំលង​ជំហាន​នេះ​ ​ព្រោះ​វា​ពិតជា​មាន​អត្ថប្រយោជន៍​ចំពោះ​ស្បែក​ប្រភេទ​ចម្រុះ​។​ ​ជំហាន​បន្ទាប់​គឺ​ការ​ជម្រុះ​កោសិកា​។​ ​អ្នក​អាច​អនុវត្ត​ត្រឹមតែ​មួយ​អាទិត្យ​ម្តង​ឬ​ពីរដង​គឺ​គ្រប់គ្រាន់​។​ ​ជ្រើសរើស​ប្រើ​ផលិតផល​ជម្រុះ​កោសិកា​ដែល​ស្រាល​ ​មិន​មាន​ធាតុផ្សំ​ស្ក្រាប់​ខ្លាំង​ ​និង​ផ្តល់​មកវិញ​នូវ​សារធាតុ​ B​H​A​ ​ដែល​ជួយ​ក​ម្ចាត់​មុន​និង​ធ្វើ​ឱ្យ​ផ្ទៃមុខ​ភ្លឺ​រលោង​។​ ​

          ផលិតផល​ជម្រុះ​កោសិកា​ដែល​មាន​សារធាតុ​ B​H​A​ ​អាច​ជួយ​ជម្រុះ​កោសិកា​ស្បែក​ងាប់​ដោយ​មិន​ខាត់​ស្បែក​ធ្វើ​ឱ្យ​ដាច់​រលាត់​ ​វា​ជួយ​ជម្រះ​រន្ធ​រោម​កក​ស្ទះ​ ​កាត់បន្ថយ​ប្រេង​ ​ទន្ទឹម​នឹង​ធ្វើ​ឱ្យ​ស្បែក​ស្រទន់​មាន​សុខភាព​ល្អ​។​ ​ជំហាន​ចុងក្រោយ​ ​ប្រើ​ផលិតផល​ផ្តល់​សំណើម​ ​និង​ឡេ​ការពារ​ក​ម្តៅ​ថ្ងៃ​។​ ​សម្រាប់​ពេលថ្ងៃ​ ​ជ្រើសរើស​ប្រើ​ឡេ​ការពារ​ក​ម្តៅ​ថ្ងៃ​ដែល​មាន​សារធាតុ​ S​P​F​ ​៣​០​ ​ឬ​លើស​ពី​នេះ​។​ ​វា​ជា​រនាំង​ការពារ​ស្បែក​ចម្បង​ពី​ការ​បំផ្លាញ​ដោយ​កាំរស្មី​ព្រះអាទិត្យ​ ​ម្យ៉ាង​ក៏​ជា​អ្នកជួយ​ទប់​ស្កាត់​ភាព​ចាស់​មុន​អាយុ​ផង​ដែរ​។​ ​អ្នក​ស្បែក​ចម្រុះ​គប្បី​ប្រើ​ឡេ​ការពារ​ក​ម្តៅ​ថ្ងៃ​ដែល​មានសាច់​ស្តើង​ ​លាប​ពេញ​ផ្ទៃមុខ​ ​និង​ក​ផង​ដែរ​។​ ​ប្រសិនបើ​ត្រង់​តំបន់​ស្បែក​ស្ងួត​លាប​ហើយ​នៅតែ​មាន​អារម្មណ៍​មិន​ផ្តល់​ជាតិទឹក​គ្រប់គ្រាន់​ ​អ្នក​អាច​ប្រើ​ឡេ​មានមុខ​ងារ​ទ្វេ​ឬ​ ​M​u​l​t​i​task​ ​ឬ​ប្រើ​សេរ៉ូម​ប្រភេទ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​លាប​មុន​សិន​សឹម​លាប​ឡេ​តាម​ក្រោយ​។​ ​ដោយឡែក​សម្រាប់​ពេលយប់​វិញ​ ​អ្នក​អាច​ប្រើ​ផលិតផល​ផ្តល់​សំណើម​ជា​ជែ​ល​ឬ​សេរ៉ូម​ដែល​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​ ​និង​សារធាតុ​ចិញ្ចឹម​ ​ដោយសារ​វា​មាន​តួនាទី​ជួល​សម្រួល​ដល់​ស្បែក​ ​កាត់បន្ថយ​ប្រេង​លើ​ស្រទាប់​ស្បែក​ខាងលើ​ ​និង​ជួយ​ដល់​បរិវេណ​ស្បែក​ស្ងួត​ ​រួម​ទាំង​រង្វង់ភ្នែក​ផង​ដែរ​។​ ​ងាក​មក​កា​រផាត់​មុខ​វិញ​ ​ការ​ប្រើ​គ្រឿង​ស​ម្អា​ង​សម្រាប់​តុបតែង​កន្លែង​ស្បែក​ប្រេង​ ​ត្រូវតែ​ជ្រើសរើស​ផលិតផល​ដែល​មក​ជាមួយ​រូបមន្ត​ស្រូប​ជាតិ​ប្រេង​ឬ​ប្រភេទ​ស្ងួត​ ​ចំណែក​ឯ​កន្លែង​ស្បែក​ស្ងួត​ប្រើ​ផលិតផល​ដែល​មានសាច់​ស្តើង​ ​ស្រទន់​ ​និង​រួមផ្សំ​មាន​ជាតិទឹក​មក​ជាមួយ​ផង​។​

​          បើ​អ្នកជា​មនុស្ស​ស្រឡាញ់​សម្រស់​វា​ពិតជា​សំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​ស្វែងយល់​ឱ្យ​ច្បាស់​ពី​ប្រភេទ​ស្បែក​មុខ​របស់​ខ្លួន​។​ ​មនុស្សយើង​ម្នាក់ៗ​មាន​ស្បែក​មុខ​មិន​ដូចគ្នា​ឡើយ​ ​នេះ​ជាហេតុ​ផល​ដែល​អ្នកស្រាវជ្រាវ​រមែង​បង្កើត​ផលិតផល​ឡើង​មាន​ច្រើន​បែប​តម្រូវ​ទៅតាម​ប្រភេទ​ស្បែក​មនុស្សម្នាក់​ៗ​ហើយ​យើង​ជា​អ្នកប្រើប្រាស់​ក៏​ត្រូវ​ជ្រើសរើស​ផលិតផល​ណាមួយ​ដែល​ត្រូវនឹង​ប្រភេទ​ស្បែក​របស់​ខ្លួន​ផង​ដែរ​។​ ​ដូចជា​នៅ​ក្នុង​អត្ថបទ​នេះ​ ​យើង​បាន​ពន្យល់​អំពី​ការ​ធ្វើ​តេ​ស្ត​ស្វែងយល់​អំពី​ប្រភេទ​ស្បែក​មុខ​ ​ហើយ​យើង​បាន​ផ្តោត​សំខាន់​ណែនាំ​អំពី​ការថែទាំ​ទៅលើ​ប្រភេទ​ស្បែក​ចម្រុះ​ដែល​មនុស្ស​ទូទៅ​មិនសូវ​ជា​ដឹង​ប៉ុន្មាន​នោះ​ទេ​។​ ​សង្ឃឹម​ថា​នេះ​គឺជា​ចំណេះ​ដឹង​តូច​មួយទៀត​សម្រាប់​អ្នក​ស្រឡាញ់​សម្រស់​៕​

Article​ ​by​ ​SO​V​R​IN​


SUGGESTIONS