×

ឈុត​សម្លៀកបំពាក់​ប្រមាណ​ជាង២០ឈុត​បាន​បង្ហាញ​ពី​ទិដ្ឋភាព​នា​ខេត្តបាត់ដំបង​

FASHION & BEAUTY 4 years ago
 
 

          ​ខេត្តបាត់ដំបង​ ​ជា​ខេត្ត​មួយ​ដែល​មាន​សក្តា​នុ​ពល​ល្អ​ៗ​ជាច្រើន​ ​តួយ៉ាង​ ​ភោគទ្រព្យ​ ​ដំណាំស្រូវ​ ​ភាព​ច្នៃ​​ប្រតិដ្ឋ​របស់​ស្រទាប់​យុវវ័យ​ ​ឬ​ការរៀបចំ​នូវ​ព្រឹត្តិ​កា​រណ៍​ប្លែក​ៗ​ដែល​ធ្វើឲ្យ​មាន​ភាព​ទាក់ទាញ​យ៉ាង​ខ្លាំង​ ​ក៏​​ព្រោះតែ​គេ​ចង់​បង្ហាញ​នូវ​ទេពកោសល្យ​របស់​គេ​ទៅកាន់​សាធារណជន​ជាដើម​។​ ​ជាក់ស្តែង​ ​ព្រឹត្តិ​ការណ៍​ដែល​ទើបតែ​កន្លងទៅ​ ​«​ជំនោរ​ ​art​»​ ​គេ​សង្កេតឃើញ​ថា​ការ​បង្ហាញ​ម៉ូដ​សម្លៀក​បំពាក់​ហ្វេ​ហ្សិ​នប្រ​មា​ណ​ជាង២០ឈុត​ដ៏​មាន​ប្រជាប្រិយ​ភាព​ ​និង​ទាក់ទាញ​នេះ​បាន​បង្កប់​នូវ​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​នៃ​ខេត្តបាត់ដំបង​។​ ​ហេតុ​ដូចនេះ​ ​តើមាន​កត្តា​អ្វីខ្លះ​ដែល​បាន​ជំរុញ​ឲ្យ​អ្នក​ច្នៃ​ម៉ូដ​វ័យក្មេង​រចនា​ម៉ូដ​សម្លៀកបំពាក់​ទាំងអស់​នេះ​?

          ​លោក​ ​ហ៊ិ​ន​ ​គឹ​មយា​ន​ ​ស្ថាបនិក​នៃ​ក្រុម​ច្នៃ​ម៉ូដ​ ​«​ទេពច្យុត​ ​Art​ ​Fashion​»​ ​បាន​បញ្ចប់​ការសិក្សា​ផ្នែក​ហ្វេ​ហ្សិន​ឌីហ្សាញ​ ​និង​បច្ចុប្បន្ន​ជា​គ្រូបង្រៀន​ផ្នែក​នេះ​នៃ​សាលា​ហ្វារ​ពន្លឺ​សិល្បៈ​ ​ជា​អ្នក​រចនា​ម៉ូដ​សម្លៀកបំពាក់​កែច្នៃ​ប្រកបដោយ​ភាព​ស៊ីវិល័យ​រំលេច​ដោយ​ពណ៌​មាស​ ​និង​ពណ៌លឿង​ ​ក្នុង​ព្រឹត្តិ​ការណ៍​នៃ​ពិព័រណ៍​ ​«​ជំនោរ​ ​art​»​។​ ​អ្នក​ច្នៃ​ម៉ូដ​វ័យក្មេង​នេះ​បាន​ឲ្យដឹង​យ៉ាង​ដូច្នេះ​ថា​ ​«​ការរចនា​សម្លៀកបំពាក់​ប្រមាណ​ជាង២០ឈុត​នេះ​បាន​ផ្តោត​សំខាន់​ទៅលើ​បរិស្ថាន​ ​និង​បរិវេណ​នៃ​ទីក្រុង​បាត់ដំបង​ ​តួយ៉ាង​ ​ការប្រើ​ប្រាស់​ប្លាស្ទិក​ដែល​បាន​ផ្តល់​នូវ​ភាព​អវិជ្ជមាន​ ​ដល់​សុខភាព​ ​និង​បំផ្លាញ​សម្រស់​បរិស្ថាន​ដែល​ធ្លាប់តែ​ស្រស់បំព្រង​»​។​ ​លោក​ ​គឹ​មយា​នបាន​លើកឡើង​ ​«​សម្ភារ​ដែល​ខ្ញុំ​បាន​ប្រើប្រាស់​នេះ​សុទ្ធតែ​ប្លាស្ទិក​ដែលគេ​បាន​បោះចោល​តាម​ដងផ្លូវ​មាន​ដូចជា​កែវ​ជ័រ​ ​ប្រអប់​ជ័រ​ ​ថង់​ប្លាស្ទិក​»​។​ ​ជាមួយគ្នា​នេះ​ដែរ​ ​លោក​បាន​បន្ត​ផង​ដែរ​ថា​ ​«​ឈុត​សម្លៀកបំពាក់​ដែល​ខ្ញុំ​ច្នៃ​ភាគច្រើន​សំដៅ​ទៅលើ​ពណ៌លឿង​ ​និង​ពណ៌​មាស​ដែល​បង្ហាញ​ពី​សំណង់​អគារ​មួយចំនួន​នៅ​ទីនេះ​គេ​ច្រើនពណ៌​ទាំងពីរ​នេះ​ ​ជា​ពណ៌​ដែល​ប្រជាជន​ក្នុង​តំបន់​និយម​ប្រើ​ ​ដំណាំស្រូវ​ ​ហើយ​ទាំងអស់​នេះ​ជា​អត្តសញ្ញាណ​មួយ​ដ៏​មានតម្លៃ​ ​ចឹង​ហើយ​ទើប​ខ្ញុំ​ប្រើ​ពណ៌​នេះ​។​»​ ​ម៉្យាងវិញទៀត​ ​សម្រាប់​គ្រឿង​តុបតែង​កាយ​ដែល​បាន​តុបតែង​នឹង​ម៉ូ​ឌែល​ ​រចនា​ក្នុង​ការ​ជ្រើសរើស​ក្រដាស​កេស​ក្នុង​ការ​ច្នៃ​ ​ទៅជា​ម៉ូដ​ផ្សេង​ៗ​គួរឲ្យ​គយគន់​ផង​ដែរ​។​

          ជាចុងក្រោយ​ ​លោក​ ​ហ៊ិ​ន​ ​គឹ​មយា​ន​ ​បាន​បង្ហាញ​នូវ​ចំណាប់​អារម្មណ៍​យ៉ាង​ដូច្នេះ​ថា​ ​«​យើង​គួរតែ​កាត់បន្ថយ​នូវ​ការប្រើ​ប្រាស់​ថង់​ប្លាស្ទិក​ទើប​ជា​ចំណែក​មួយ​ក្នុង​ការថែទាំ​បរិស្ថាន​ ​និង​សុខភាព​របស់​យើង​ ​ទើប​
​មានន័យថា​យើង​ពិតជា​ស្រឡាញ់​បរិស្ថាន​ ​ពិភពលោក​ ​និង​ផែនដី​ទាំងមូល​នេះ​ពិតប្រាកដ​»​៕​

Article​ ​by​ ​PAN​ ​SIVLY


SUGGESTIONS