×

អាហារ​៥​ប្រភេទ​ជួយ​បំប៉ន​ដល់​ស្បែក​ឱ្យ​មាន​សុខភាព​ល្អ​ ​ស្រស់​ថ្លា​ពី​ខាងក្នុង

FASHION & BEAUTY 5 months ago
 
 

           ​ស្បែក​ស្រស់​ស្អាត​ ​ភ្លឺ​ថា្ល ​មាន​សុខភាព​ល្អ​ ​គឺជា​អ្វី​ដែល​នារី​គ្រប់រូប​ប្រាថ្នា​ ​ហើយ​ដើម្បី​ទទួល​បាន​ស្បែក​បែប​នេះ​ ​ការប្រើប្រាស់​ផលិតផល​ថែរក្សា​ស្បែក​តែ​ម្យ៉ាង​វា​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ​។​ ​ជា​ការពិត​ ​វា​ត្រូវការ​ថែទាំ​ពី​ខាងក្នុង​តាមរយៈ​ការ​ផ្តល់​នូវ​របប​អាហារ​សម្បូរទៅដោយ​សារធាតុ​ចិញ្ចឹម​ ​ក៏ដូចជា​វីតាមីន​ដែល​ស្បែក​ត្រូវការ​ប្រចាំថ្ងៃ​ ​រួម​មាន​បន្លែ​ ​ផ្លែឈើ​ ​ព្រមទាំង​ការ​ផឹកទឹក​បាន​គ្រប់គ្រាន់​ជាដើម​។​ ​ខាងក្រោម​នេះ​ ​ជា​អាហារ​៥​ប្រភេទ​ដែល​ជួយ​បំប៉ន​ស្បែក​ឱ្យ​មាន​សុខភាព​ល្អ​ ​ស្រស់​ថ្លា​ចេញពី​ខាងក្នុង​។​

           1. ​ផ្លែឈើ​រី​ (​Cherry​) ​និង​ប្រភេទ​ផ្លែ​ប៊ឺ​រី​(B​err​i​e​s)​៖​ ​ផ្លែឈើ​រី​ ​និង​ផ្លែ​ប៊ឺ​រី​ ​ដូចជា​​ ស្ត្រប៊ឺ​រី​ ​រ៉ា​ប​ប៊ឺ​រី​ ​និង​ប៊្លូប៊ឺ​រី​ ​ស្ថិត​ក្នុងចំណោម​ផ្លែឈើ​ដែល​មាន​សារធាតុ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​ខ្ពស់​បំផុត​។​ ​សារធាតុ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​ជួយ​ទប់​ស្កាត់​ភាព​ចាស់​នៃ​ស្បែក​មុន​អាយុ​ដោយ​កាត់បន្ថយ​ឥទ្ធិពល​បំផ្លាញ​នៃ​រ៉ា​ឌី​កាល់​សេរី​។​ ​រ៉ា​ឌី​កាល់​សេរី​ ​គឺជា​ជាតិពុល​ដែល​ផលិត​ដោយ​រាងកាយ​ ​ឬ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​បរិស្ថាន​។​ ​បរិមាណ​រ៉ា​ឌី​កាល់​សេរី​ច្រើនពេក​នាំ​ឱ្យ​ខូច​កោសិកា​ ​ហើយ​យូរ​ៗ​ទៅ​វា​នឹង​ពន្លឿន​ធ្វើ​ឱ្យ​ស្បែក​ចាស់​មុន​អាយុ​។​ ​ដូច្នេះ​ ​ការ​ទទួលទាន​ពពួក​ផ្លែឈើ​ទាំងនេះ​នឹង​ជួយ​ភាព​ចាស់​នៃ​ស្បែក​។​

           ​2. ​ត្រី​ដែល​មាន​ផ្ទុក​ខ្លាញ់​ល្អ​៖​ ​ខ្លាញ់​ដែល​មាន​ក្នុង​ត្រី​មួយ​ចំនួន​ដូចជា​ ​ត្រី​ធូ​ណា​ ​ត្រី​សា​ម៉ុ​ន​ ​និង​ត្រី​សា​ឌី​ន​ ​សម្បូរទៅដោយ​អាស៊ី​ត​ខ្លាញ់​សំខាន់​ៗ​ ​ជាពិសេស​អូ​មេ​ហ្គា​៣​(O​me​g​a​3)​។​ ​អាស៊ី​ត​ខ្លាញ់​សំខាន់​ៗ​ទាំងនេះ​ជួយ​ជួសជុល​ភ្នាស​កោសិកា​ ​ជួយ​ដល់​កា​របត់បែន​របស់​ស្បែក​ ​ជាពិសេស​វាក៏​ជួយ​ដល់​ការ​ផលិត​កូឡា​ជែ​ន​ផង​ដែរ​។​ ​វា​ជា​សមាសធាតុ​សំខាន់​នៃ​ជាលិកា​ភ្ជាប់​កូឡា​ជែ​ន​ជួយ​ឱ្យ​ស្បែក​មាន​សុខភាព​ល្អ​ ​និង​ធន់​មាន​សំណើម​។

           3. ​ផ្លែ​បឺ​រ​៖​ ​ផ្លែ​បឺ​រ​គឺជា​ផ្លែឈើ​ដែល​សម្បូរទៅដោយ​វីតាមីន​ C ​និង​វីតាមីន​ ​E​។​ ​វីតាមីន​ទាំងពីរ​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​មាន​លក្ខណៈ​សម្បត្តិ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​ខ្ពស់​។​ ​មិនតែប៉ុណ្ណោះ​ ​វីតាមីន​ C ​ជួយ​កាត់បន្ថយ​ការ​រលាក​នៃ​ស្បែក​ ​និង​បង្កើន​ប្រសិទ្ធ​ភាព​ការ​ផលិត​កូឡា​ជែ​ន​ ​ជួយ​កាត់បន្ថយ​ស្នាម​ជ្រួញ​ ​និង​ស្នាម​អុច​ខ្មៅ​ដែល​មាន​លើ​ស្បែក​។​ ​ក្រៅពី​ការ​ទទួលទាន​ផ្លែ​បឺ​រ​ដោយ​ផ្ទាល់​ ​អ្នក​ក៏​អាច​ជ្រើសរើស​ប្រើប្រាស់​ផលិតផល​ស្បែក​ដែល​មាន​សារធាតុ​ចម្រាញ់​ពី​ប្រេង​ផ្លែ​បឺ​រ​(​A​v​o​cad​o ​Oil​) ​បាន​ផង​ដែរ​។​ ​វា​មាន​សារៈសំខាន់​ចំពោះ​ស្បែក​ ​ធ្វើ​ឱ្យ​ស្បែក​ភ្លឺ​រលោង​ ​និង​មាន​ជាតិ​សំណើម​។

           ​4. ​ផ្លែ​ប៉េងប៉ោះ​៖​ ​ផ្លែ​ប៉េងប៉ោះ​មាន​ផ្ទុក​ទៅ​ដោយ​សារធាតុ​ ​L​y​cope​n​e​ ​ហើយ​សារធាតុ​ ​L​y​cope​n​e​ ​អាច​ការពារ​ស្បែក​ពី​កាំរស្មី​ U​V​ ​ដែល​បង្ក​ដោយ​ក​ម្តៅ​ព្រះអាទិត្យ​ ​ដែល​ជា​មូលហេតុ​ចម្បង​ធ្វើ​ឱ្យ​ស្បែក​មានស្នាម​ជ្រីវជ្រួញ​ ​និង​ខ្មៅ​ស្រអាប់​។​ ​គួរ​ចំណាំ​ថា​ ​គប្បី​ទទួលទាន​ផ្លែ​ប៉េងប៉ោះ​ដែល​បាន​ច​ម្អិ​ន​រួច​ ​ព្រោះ​នៅ​ពេល​វា​ត្រូវ​បាន​ច​ម្អិ​ន​ប៉ះ​នឹង​ក​ម្តៅ ​សា​ធាតុ​ចិញ្ចឹម​ ​និង​ឥទ្ធិពល​ប្រឆាំង​អុក​ស៊ី​ត​កម្ម​ក្នុង​ប៉េងប៉ោះ​កាន់តែ​មាន​ខ្ពស់​ ​ដែល​វា​ផ្តល់​អត្ថប្រយោជន៍​បាន​ច្រើនជាង​ការ​ទទួលទាន​ប៉េងប៉ោះ​ឆៅ​។​ ​លើស​ពី​នេះ​ ​ប៉េងប៉ោះ​ក៏មាន​ផ្ទុក​សារធាតុ​ ​បេ​តា​ការ៉ូ​ទី​ន​ (​Bet​a​-​ca​rote​n​e​) ​ខ្ពស់​ផង​ដែរ​។​ ​នៅ​សា​ធាតុ​បេ​តា​ការ៉ូ​ទី​ន​ចូល​ទៅ​ក្នុង​រាងកាយ​ ​វា​ត្រូវ​បាន​បំប្លែង​ទៅជា​វីតាមីន​ ​A​ ​ដែល​ដើរតួ​យ៉ាងសំខាន់​ក្នុង​ការ​គ្រប់គ្រង​ស្បែក​។​

           ​5. ​តែ​បៃតង​៖​ ​សារធាតុ​រាវ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​រក្សា​កោសិកា​ឱ្យ​មាន​សំណើម​ល្អ​។​ ​ទឹក​ធម្មតា​មាន​កាឡូ​រី​ទាប​ ​និង​មិន​មាន​ជាតិ​ស្ករ​ដែល​ជួយ​ទប់​ស្កាត់​មិន​ឱ្យ​ឡើង​ទម្ងន់​ ​វាក៏​ជួយ​ឱ្យ​សារធាតុ​ចិញ្ចឹម​ ​និង​វីតាមីន​ជ្រាបចូល​ទៅ​ក្នុង​កោសិកា​ ​ហើយ​បញ្ចេញ​ជាតិពុល​ចេញពី​រាងកាយ​។​ ​ជា​ដំបូន្មាន​គប្បី​ផឹកទឹក​ធម្មតា​យ៉ាងហោចណាស់​ឱ្យ​បាន​៨​កែវ​ក្នុងមួយថ្ងៃ​។​ ​ក្រៅពី​ទឹក​ ​ការ​ទទួលទាន​តែ​បៃតង​ក៏​ផ្តល់​នូវ​អត្ថប្រយោជន៍​ជាច្រើន​ដល់​ស្បែក​ដែល​ជា​ជម្រើស​ល្អ​ដែល​អ្នក​មិនគួរ​មើល​រំលង​ផង​ដែរ​។​ ​ការសិក្សា​បាន​បង្ហាញ​ថា​ ​តែ​បៃតង​មាន​សមត្ថភាព​ជួយ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​ ​និង​ប្រឆាំង​ការ​រលាក​បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព​។​ ​ប៉ុន្តែ​ ​គួរ​ទទួលទាន​តែ​បៃតង​ដែល​មិន​បន្ថែម​ជាតិ​ស្ករ​ ​ប្រសិនបើ​អ្នក​ចង់​រក្សា​ទម្ងន់​។

           ​​ជា​ការពិត​ ​របប​អាហារ​ប្រចាំថ្ងៃ​ពិតជា​ជះ​ឥទ្ធិ​ល​ដល់​ស្បែក​ ​និង​សុខភាព​រាងកាយ​ ​ការ​ទទួលទាន​អាហារ​ដែល​ល្អ​សម្បូរ​ដោយ​សារធាតុ​ចិញ្ចឹម​ល្អ​ ​មាន​តុល្យភាព​ល្អ​ ​វា​នឹង​ធ្វើឱ្យស្បែក​ ​និង​សុខភាព​រាងកាយ​ល្អ​ដូចគ្នា​។​ ​បន្ថែម​លើស​ពី​នេះ​ ​ការ​ធ្វើ​លំ​ហាត់ប្រាណ​បាន​ទៀងទាត់​ ​ការ​គេង​ឱ្យ​បាន​គ្រប់គ្រាន់​ ​និង​ការ​គ្រប់គ្រង​ភាព​តានតឹង​បាន​ល្អ​ ​វាក៏​ជា​គន្លឹះ​មួយ​ដ៏​សំខាន់​នៃ​សុខភាព​ ​ហើយ​វាក៏ជួយ​ឱ្យ​ស្បែក​ភ្លឺ​ថ្លា​៕​

Article​ ​by​ ​SO​UN​G​ ​SO​KS​AN
 


SUGGESTIONS