×

តោះ! ​មកលេង​ស្ទី​ល​ស្បែកជើង​ឡូយ​ឆាយ​ប្រចាំ​រដូវក្តៅ​ជាមួយ​ ​«​ណា​តា​»​

FASHION & BEAUTY 4 years ago
 
 

           ​រដូវ​ចាស់​ផ្លាស់រដូវ​ថ្មី​ការ​លេងខ្លួន​ក៏​រមែង​ផ្លាស់ប្តូរ​ទៅតាម​រដូវ​កាល​។​ ​មកដល់​រដូវក្តៅ​នេះ​ ​ដើម្បី​ជា​ចំណេះ​ដឹង​សម្រាប់​មិត្ត​ៗ​នារី​ក្នុង​ការ​លេងខ្លួន​កាន់តែ​ឡូយ​ឆាយ​ ​សូវ​រី​ន​ ​សូម​នាំ​ប្រិយ​មិត្ត​មក​ក្រឡេកមើល​ខូឡិ​ក​ហ្សិ​ន​ស្បែកជើង​ម៉ាក​ ​«​ណា​តា​»​ ​ប្រចាំ​រដូវ​ស្លឹកឈើ​លាស់​និង​រដូវក្តៅ​ឆ្នាំ​២​០​២​០​ដែល​ក្នុង​នោះ​មាន​ទំនោរ​ច្រើន​បែប​ច្រើន​ម៉ូដ​ផ្តល់​ជា​ជម្រើស​ស្ទី​ល​លេងខ្លួន​ស៊ីវិល័យ​គ្រប់​កាលៈទេសៈ​។​ ​ដូច្នេះ​ចង់ថា​តើ​ ​«​ណា​តា​»​ ​មាន​ទំនោរ​អ្វីខ្លះ​មក​បង្អើល​ពិភព​ហ្វេ​ហ្សិ​ន​ តោះ! ​យើង​ទៅ​ទស្សនា​ទាំងអស់គ្នា​។​

1. ​Pointy​ ​Toe​ ​Ankle​ ​Strap​ ​Stiletto​ ​Heel​s

          ​ស្បែកជើង​ក្រវាត់​កែង​រុំ​កជើង​របស់​ម៉ាក​ណា​តា​នៅ​រដូវ​កាល​នេះ​បាន​បង្ហាញ​ពី​ទំនុក​ចិត្តជា​មួយ​ភាព​សាមញ្ញ​និយម​ប៉ុន្តែ​ប្រណីត​ឥត​ខ្ចោះ​មាន​ជា​ប្រភេទ​កែង​ធំ​កែង​តូច​ក​ម្ពស់​សម​ល្មម​ស័ក្តិសម​បំផុត​ចំពោះ​ស្ទី​ល​លេងខ្លួន​គ្រប់​កាលៈទេសៈ​តាំងពី​ពេលព្រឹក​រហូតដល់​ពេល​រាត្រី​។​

2. ​Pointed​ ​toe​ ​Ankle​ ​Strap​ ​Pump​s

          ​​ស្បែកជើង​កែង​ម៉ូដ​ក្រវាត់​កែង​ក្រោយ​បាន​ពាំ​នាំ​ភាព​លេចធ្លោ​មក​ជាមួយ​ស្ទី​ល​ពាស​សាច់ក្រណាត់​ក្រឡា​ល្អិត​ៗ​និង​ពពួក​ស្បែក​ភ្លឺ​រលោង​ ​ព្រមទាំង​ទាក់​ភ្នែក​នឹង​ការ​លេង​ពណ៌​ឆ្លាស់គ្នា​ដូចជា​ពណ៌​លឿង​ឆ្លាស់​នឹង​ពណ៌បៃតង​ចាស់​ជាដើម​។​

3. ​Logo​ on ​Display​

          ​​ពិតជា​គួរឲ្យ​ចាប់អារម្មណ៍​និង​ប្លែកភ្នែក​ខ្លាំង​ដោយសារតែ​ម៉ាក​ណា​តា​បាន​បង្អើល​វិថី​ដើរ​ម៉ូដ​ជាមួយ​ការ​ប្រើ​ស្លាកយីហោ​«​n​at​a​»​ ​របស់​ខ្លួន​មក​រំលេច​នៅ​លើ​ខ្សែ​ចង​ស្បែកជើង​ដែល​មាន​ទាំង​ស្ទី​ល​ចងបូរ​ ​ចង​ក្រវាត់​ ​និង​ចង​ខ្វែង​ខ្វាត់​ខ្លី​វែង​ពណ៌​លេច​ៗ​មើលទៅ​ក្មេង​វ័យ​ ​ស៊ីវិល័យ​ ​និង​ហ្វេ​ហ្សិ​ន​បំផុត​។​

4. ​Sex​y​ ​Lace​ ​up​

          ​​ក្រៅពី​ខ្សែ​ភ្ជាប់​មក​ជាមួយ​ស្លាកយីហោ​ ​ព្រមគ្នា​នេះ​ណា​តា​មាន​ជា​ប្រភេទ​ខ្សែ​រុំ​ខ្វែង​ខ្វាត់​ទៅលើ​ពពួក​ស្បែកជើង​កែង​និង​ស្បែកជើងសង្រែក​ដ៏​ទាក់ចិត្ត​សម្រាប់​រដូវក្តៅ​តែម្តង​។​

5. ​Pointy​ ​toe​ ​Sling​back​

          ​​ស្បែកជើង​កែង​មុខ​ស្រួច​វាត់​កែង​ក្រោយ​ហាក់ដូចជា​មាន​ប្រជាប្រិយភាព​ខ្លាំង​ដោយសារតែ​ណា​តា​បាន​ច្បិច​បន្ថែម​ភាព​ឡូយ​ឆាយ​តាមរយៈ​ពណ៌​​​​ណេអុង​​​រួម​ទាំង​ហាយ​ឡាយ​ពណ៌​រំលេច​គ្នា​យ៉ាង​ទាក់ទាញ​។​

6. ​Pattern​ ​Print​

          ​​គំនូរ​ដ៏​គួរឲ្យ​ស្រឡាញ់​ឆ្លុះ​លើ​ផ្ទៃ​ពណ៌​សត្រូវ​បាន​យកមក​ពាស​លើ​ស្បែក​របស់​ស្បែកជើង​ដែល​បង្កើត​ជា​ស្ទី​ល​ទាន់សម័យ​មួយ​សម្រាប់​ការ​លេងខ្លួន​ជាមួយ​ជម្រើស​យ៉ាង​សម្បូរ​បែប​៕​

Article by HEM SOKKHIM​


SUGGESTIONS