×

«Famillia» ខូឡិកហ្សិនដ៏ពិសេសនៃរដូវសរទរដូវ និងសសិររដូវ

FASHION & BEAUTY 2 months ago
 
 

            ដូច​ដែរ​ប្រិយ​មិត្ត​បាន​ជ្រាប​ហើយ​ថា​ខណៈ​ពេល​នៃ​ការ​រីក​រាលដាល​នៃ​វី​រុ​ស​កូ​វី​ដ​១​៩​ ​បាន​ធ្វើឲ្យ​វិ​ស័យ​​សំខាន់​ៗ​ត្រូវ​បាន​ផ្អាក​ដំណើរការ​ស្ទើរតែ​គ្រប់​បណ្តា​ប្រទេស​នីមួយៗ​លើ​សកលលោក​។​ ​ថ្វី​ដ្បិតតែ​យ៉ាង​ដូច្នេះ​មែន​ ​ប៉ុន្តែ​ភាព​ច្នៃ​ប្រតិដ្ឋ​របស់​មនុស្សម្នាក់​ៗ​នៅតែ​មានការ​វិវត្ត​ឥតឈប់ឈរ​ ​តួយ៉ាង​ ​អ្នក​ច្នៃ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ក្នុងវិ​ស័យ​​​ហ្វេ​ហ្សិ​ន​នៅតែ​បន្ត​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​ការរចនា​ម៉ូដ​ដដែល​ ​ហើយ​នេះ​មិន​ខុស​ពី​អ្នក​ច្នៃ​ម៉ូដ​ហ្វេ​ហ្សិ​ន​នៅ​កម្ពុជា​ប៉ុន្មាន​នោះ​ទេ​ដែល​នៅតែ​បន្ត​ការរចនា​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ហ្វេ​ហ្សិ​ន​ឲ្យ​ស្របតាម​រដូវ​កាល​។​

            ​ជំនួប​ជាមួយនឹង​អ្នក​ច្នៃ​ម៉ូដ​វ័យក្មេង​ ​ពោរពេញ​ដោយ​ទេពកោសល្យ​ ​និង​ភាព​ច្នៃ​ប្រតិដ្ឋ​ ​កញ្ញា​ ​សុខ ​មួយ​គៀង​ ​ជា​និស្សិត​នៃ​សាកលវិទ្យាល័យ​ ​លី​ម​ ​កុក​វី​ង​ ​បាន​រចនា​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ហ្វេ​ហ្សិ​ន​យ៉ាង​ស្រស់​ប្រណិត​បែប​អេ​ឡេ​ហ្គង់​ចំនួន​ប្រមាណ​ជាង​ ​៦​ឈុត​ ​មានឈ្មោះ​ថា​ ​«​F​a​mill​i​a​»​ ​ដែល​ខូឡិ​ក​ហ្សិ​ន​នេះ​ច្នៃ​ឡើង​ដ៏​ពិសេស​សម្រាប់​ឆ្នាំ​២​០​២​០​ ​និង​២​០​២​១​ ​នៃ​ចន្លោះ​រដូវ​សរទរដូវ​ ​និង​សសិ​រ​រដូវ​ (​Fall​/​Winter​ 2020-2021)។​ យ៉ាងណាមិញ​ ​ប្រសិនបើ​អ្នក​ក្រឡេកមើល​ម៉ូដ​ខូឡិ​ក​ហ្សិ​ន​ ​F​a​mill​i​a​ ​មួយ​ប៉ប្រិច​ភ្នែក​ ​ឬ​ពី​ចម្ងាយ​អ្នក​ប្រាកដជា​ស​ន្មត់​ថា​ម៉ូដ​ស​ម្លៀ​ក​បំពាក់​នេះ​បាន​រចនា​ឡើង​ក្នុង​រចនាប័ទ្ម​ព្រះអាទិត្យ​ ​ឬ​ជាគ្រាប់​ពេជ្យ​ដ៏​មាន​តម្លៃ​ជាមិនខាន​ ​ប៉ុន្តែ​ប្រសិនបើ​តាម​អ្នក​ច្នៃ​ម៉ូដ​វ័យក្មេង​ ​មួយ​គៀង​ ​បានឲ្យ​ដឹងផង​ដែរ​ថា​ ខូឡិ​ក​ហ្សិ​ន​ប្រមាណ​ជាង​ ​៦​ឈុត​ ​ត្រូវ​បាន​រចនា​ក្នុង​ទម្រង់​មុខ​មនុស្ស​ចំនួន ​៤​នាក់​ដែល​ជា​សមាជិក​គ្រួសារ​របស់​កញ្ញា​។​ ​

កញ្ញា​ ​សុខ ​មួយ​គៀង

            ​ទន្ទឹម​នឹង​នេះ​ ​មួយ​គៀង​ ​បាន​បង្ហាញ​យ៉ាង​ដូច្នេះ​ដែរ​ថា​ ​«​ខូឡិ​ក​ហ្សិ​ន​ ​F​a​mill​i​a​ ​ត្រូវ​បាន​ច្នៃ​ក្នុង​ ​concept​ ​family​ ​មានន័យ​ថា​ច្នៃ​ពី​ការ​ស្រឡាញ់​គ្រួសារ​ ​ក៏​ព្រោះតែ​ ​concept​ ​នេះ​ប្លែក​ដែល​ពុំ​មាន​នរណា​ម្នាក់​ច្នៃ​នោះ​ទេ​ ​ម៉្យាងវិញទៀត​ ​វា​ជា​ ​project​ ​ដ៏​សំខាន់​សម្រាប់​ខ្ញុំ​ផង​នោះ​ទើប​ខ្ញុំ​សម្រេច​ចិត្ត​ច្នៃ​ខូឡិ​ក​ហ្សិ​ន​នេះ​ឡើង​ ​ហើយ​តាមរយៈ​ខូឡិ​ក​ហ្សិ​ន​នេះ​ខ្ញុំ​ចង់​បង្ហាញ​ឲ្យ​ម៉ាក់ប៉ា​ខ្ញុំ​បាន​ដឹង​ថា​ដោយសារតែ​គាត់​ ​ទើប​ធ្វើឲ្យ​ខ្ញុំ​មកដល់​ថ្ងៃនេះ​»​។​ ​ម៉្យាងវិញទៀត​ ​កញ្ញា​ ​មួយ​គៀង​ ​បាន​បង្ហាញ​ ​សូវ​រី​ន​ ​ឲ្យដឹង​ថា​ ខូឡិ​ក​ហ្សិ​ន​ ​F​a​mill​i​a​ ​មាន​ពណ៌​សាច់​ ​និង​ពណ៌​ស​ ​រីឯ​ នៅ​ក្នុង​ផ្កា​ព្រិល​មាន​ទម្រង់​មុខ​មនុស្ស​ដែល​មាន​ ​scale​ ​ពណ៌ឈាមជ្រូក​ដិត​បែក​ក្រឡា​បន្តិច​នៅ​លើ​ជួរ​តែមួយ​ ​ជា​ការ​បញ្ជាក់​ពី​ការ​ស្រឡាញ់​គ្រួសារ​ដ៏​ធំធេង​ ​មិន​អាច​ខ្វះ​បាន​ ​ដោយសារតែ​គ្រួសារ​តែងតែ​លើកទឹកចិត្ត​ ​និង​ជំរុញ​ទឹកចិត្ត​ជានិច្ច​ ​ទោះបីជា​ស្ថិតនៅ​ក្នុង​កាលៈទេសៈ​ណាមួយ​ក៏ដោយ​។​

            ជា​ការពិត​ណាស់​ ​ថ្វី​ដ្បិតតែ​ ​អ្នក​ច្នៃ​ម៉ូដ​ម្នាក់​នេះ​បាន​បង្ហាញ​ក្តី​ស្រឡាញ់​របស់​ខ្លួន​ចំពោះ​គ្រួសារ​តាមរយៈ​ការ​ច្នៃ​ម៉ូដ​លើ​ខូឡិ​ក​ហ្សិ​ន​ក៏ដោយ​ ​ប៉ុន្តែ​ការរចនា​ម៉ូដ​នេះ​បាន​អម​ដោយ​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​សម្រាប់​មនុស្សម្នាក់​ៗ​យ៉ាង​ដូច្នេះ​ថា​ ​ទោះបីជា​គ្មាន​នរណា​ម្នាក់​លើកទឹកចិត្ត​អ្នក​ក្នុង​ការ​ធ្វើអ្វី​មួយ​ ​ឬ​អ្នក​កំពុង​ជួបប្រទះ​ទៅ​នឹង​បញ្ហា​ដែល​មិន​អាច​ដោះស្រាយ​បានទេ​នោះ​ ​អ្នក​ត្រូវ​ចាំ​ថា​គ្រួសារ​របស់​អ្នក​នៅចាំ​លើកទឹកចិត្ត​ ​និង​ស្រឡាញ់​អ្នក​ជានិច្ច​ ​ហេតុនេះ​អ្នក​ត្រូវ​ស្រឡាញ់​ខ្លួនឯង​ ​និង​គ្រួសារ​ឲ្យបាន​ច្រើន​៕​

​Article​ ​by​ ​PAN​ S​I​V​L​Y​

Image Courtesy: SOK MOUYKEANG


SUGGESTIONS