×

«​Spectrum​»​ ​កម្មវិធី​ដើរ​បង្ហាញ​ម៉ូដ​ហ្វេ​ហ្សិ​ន​ថ្មី​ពី​អ្នក​ច្នៃ​ម៉ូដ​បរទេស​៣​រូប

FASHION & BEAUTY 3 years ago
 
 

          នា​ល្ងាច​ថ្ងៃ​ទី​៦​ ​ខែ​មករា​ ​កន្លងទៅ​ស្ថិតនៅ​ក្នុង​បរិវេណ​ ​T​h​e​ ​E​l​y​see​ Ko​h​ ​P​i​c​h​ ​នៃ​ទីក្រុង​កោះ​ពេជ្រ​ត្រូវ​បាន​គេ​សង្កេតឃើញ​ថា​មាន​ការរៀបចំ​នូវ​ព្រឹត្តិការណ៍​ការ​ដើរ​បង្ហាញ​ម៉ូដ​ហ្វេ​ហ្សិ​ន​ដ៏​ទាក់ទាញ​បំផុត​ពី​អ្នក​ច្នៃ​​ម៉ូដ​ហ្វេ​ហ្សិ​ន​ឌី​ហ្សា​ញ​បរទេស​ចំនួន​៣​រូប​ ​តួយ៉ាង​ ​លោក​ ​Don​ ​Pro​t​as​i​o ​លោក​ ​D​r​ewe​ ​T​a​y​l​or ​និង​លោក​ R​e​y​n​i​e​r ​A​bell​o ​។​ ​ទន្ទឹម​នឹង​ព្រឹត្តិការណ៍​នេះ​ផង​ដែរ​ ​អ្នក​ច្នៃ​ម៉ូដ​ហ្វេ​ហ្សិ​ន​ទាំង​៣​រូប​បាន​ច្នៃ​ខូឡិ​ក​ហ្សិ​ន​របស់​ខ្លួន​ចំនួន​៣​ខូឡិ​ក​ហ្សិ​ន​ ​តួយ៉ាង​ ​«​Brutal​»​ ​ច្នៃ​ដោយ​លោក​ ​Don​ ​Pro​t​as​i​o ​បញ្ជាក់​ពី​ធាតុ​សំខាន់​ៗ​នៃ​ទិដ្ឋភាព​បច្ចុប្បន្ន​ដែល​មនុស្សម្នាក់​ៗ​តែងតែ​ប្រឈម​មុខជា​រៀងរាល់ថ្ងៃ​ដូចជា​៖​ ​មាន​ភាព​រឹង​មាំ​ ​អំណាច​ ​អាច​ត្រៀម​ខ្លួន​រួចជាស្រេច​ក្នុង​ការ​សម្រប​ខ្លួន​ទៅ​ក្នុង​បរិ​បទ​ថ្មី​នៅពេលដែល​ចាំបាច់​បំផុត​ផង​ដែរ​។​ ​ពី​ស​ម្លៀ​ក​បំពាក់​មួយ​ឈុត​ ​ទៅ​មួយ​ឈុត​នៃ​ខូឡិ​ក​ហ្សិ​ន​នេះ​សុទ្ធសឹងតែ​ត្រូវ​បាន​រចនា​ឡើង​ប្រកបដោយ​គុណភាព​ ​សោភ័ណ​ភាព​ ​ដែល​ជា​ផ្នែក​មួយ​មិន​ត្រឹមតែ​ផ្តល់​នូវ​ភាព​ទាក់ទាញ​នោះ​ទេ​ ​ប៉ុន្តែ​ជា​ផ្នែក​មួយ​ដែល​បានការ​ពារ​ពី​ភាព​ឈ្លានពាន​របស់​អ្នកដទៃ​។​ ​«​Eye​ o​f​ ​t​h​e​ S​t​or​m​»​ ខូឡិ​ក​ហ្សិ​ន​ពី​អ្នក​ច្នៃ​ម៉ូដ​ ​D​r​ewe​ ​T​a​y​l​or ​បង្ហាញ​ពី​ទុក្ខ​កង្វល់​ជាច្រើន​ដែល​កើតឡើង​ក្នុង​ឆ្នាំ​២​០​២​០​ ​តួយ៉ាង​ ខូឡិ​ក​ហ្សិ​ន​ទាំងអស់​នេះ​ក៏​ត្រូវ​បាន​បញ្ជាក់​ពី​ទីកន្លែង​ដែល​ពោរពេញ​ទៅ​សន្តិភាព​ ​សេរីភាព​ ​ភាព​ស្ងប់ស្ងាត់​ ​និង​សម្រស់​។​ ​ជាក់ស្តែង​ ខូឡិ​ក​ហ្សិ​ន​នេះ​ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​ធម្មជាតិ​មួយ​ចំនួន​ដែល​មនុស្ស​គ្រប់គ្នា​ចង់​ស្វែងរក​ ​ប៉ុន្តែ​ពុំអាច​ទៅដល់​ទីនោះ​បាន​ ​ក៏​ព្រោះតែ​ឧបសគ្គ​តែងតែ​កើតឡើងជា​ញឹកញាប់​ ​ហេតុ​ដូចនេះ​ទើប​ ​«​Eye​ o​f​ ​t​h​e​ S​t​or​m​»​ ​បង្ហាញ​ពី​ទិដ្ឋភាព​ធម្មជាតិ​ដែល​អ្នក​ពុំអាច​ទៅដល់​ផង​ដែរ​។​ ​«​Desolation​ x ​Creation​»​ ​ជា​ខូឡិ​ក​ហ្សិ​ន​ចុងក្រោយ​នៃ​ការ​ដើរ​បង្ហាញ​ម៉ូដ​ ​និង​ជា​ស្នាដៃ​របស់​លោក​ R​e​y​n​i​e​r ​A​bell​o ​បាន​បង្ហាញ​ពី​ការ​វាយ​តម្លៃ​ ​និង​ដំណើរការ​ឡើងវិញ​នៃ​ស្លាកយីហោ​ថ្មី​មួយ​ដែល​ចាប់ផ្តើម​មាន​វត្តមាន​ជាថ្មី​ម្តងទៀត​ដូច្នេះ​ដែរ​។​

          ​គួរ​ជម្រាប​ផង​ថា​ ​«​Spectrum​»​ ​ជា​កម្មវិធី​ដើរ​បង្ហាញ​ម៉ូដ​ហ្វេ​ហ្សិ​ន​ដែល​មិន​ត្រឹមតែ​បង្ហាញ​ប្រិយ​មិត្ត​ពី​​ស​ម្លៀ​ក​បំពាក់​តែ​ម៉្យាង​នោះ​ទេ​ ​ប៉ុន្តែ​បាន​បង្ហាញ​ឲ្យ​មនុស្ស​គ្រប់គ្នា​មាន​ភាព​ជឿជាក់​ក្នុង​ការ​ស្លៀកពាក់​៕​

Article​ ​by​ ​PAN​ S​I​V​L​Y​


SUGGESTIONS