សប្តាហ៍អ្នករចនាម៉ូដភ្នំពេញ (PPDW) ព្រឹត្តិការណ៍កក្រើកពិភពហ្វេសហ្សិននៅកម្ពុជា
FASHION & BEAUTY 5 years agoសប្តាហ៍អ្នករចនាម៉ូដ (phnom penh designer week) ឆ្នាំ ២០១៩ រដូវកាលទី ១១ បានត្រលប់មកវិញជាមួយនឹងអ្នករចនាម៉ូដខ្មែរនិងបរទេសជាច្រើនរូបដែលបង្ហាញខូឡិកហ្សិនថ្មីរបស់ខ្លួនជាមួយនឹងម៉ូដសម្លៀកបំពាក់ឡូយៗ ស្អាតៗទាន់សម័យ កាលពីថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០១៩ នៅសណ្ឋាគាររ៉ូសវូដភ្នំពេញ។ ព្រឹត្តិការណ៍ដែលធ្វើឲ្យកក្រើកពិភពហ្វេសហ្សិននៅកម្ពុជានេះមានការចូលរួមពីសំណាក់អ្នករចនាម៉ូដសម្លៀកបំពាក់ខ្មែរនិងបរទេស តារាបង្ហាញម៉ូដល្បីៗ និងអ្នកហ្វេសហ្សិននិយមជាច្រើនរូបថែមទៀតផង។ រដូវកាលទី ១១ នេះ មាន Collection ថ្មីៗប្លែកៗជាច្រើនពីសំណាក់អ្នករចនាម៉ូដល្បីៗចំនួន ១២ រូប ដែលក្នុងនោះរួមមានឈុតសម្លៀកបំពាក់បុរសរបស់ Armada by Abello, Ambre Homme និង Don Protasio។ ចំណែកឈុតនារីៗមានដូចជា Natacha Van, Lee & Taylor, The Prive, SCT, A.N.D., Waterlily, ESSK/Coco Wellington, and Noir៕
Photo by LYHONG & CHUNKEAT