×

«SHOW​ ME​ SOMETHING​» កម្មវិធី​ដើរ​បង្ហាញ​ម៉ូដ​ហ្វេ​ហ្សិ​ន​ស្នាដៃ​​អ្នក​ច្នៃ​ម៉ូដ​ជំនាន់​ថ្មី​

FASHION & BEAUTY 5 years ago
 
 

            ​នា​ល្ងាច​ថ្ងៃអាទិត្យ​ ​ទី១៣​ ​ខែតុលា​ ​កន្លង​ទៅ​ថ្មី​ៗ​នេះ​ស្ថិត​ក្នុង​បរិវេណ​ ​Future​ ​Factory​ ​រាជធានី​ភ្នំពេញ​ ​មានការ​ប្រារព្ធ​នូវ​កម្មវិធី​ដើរ​បង្ហាញ​ម៉ូដ​សម្លៀក​បំពាក់​ហ្វេ​ហ្សិ​នដ៏​អស្ចារ្យ​មួយ​ដែល​បាន​រៀបចំឡើង​ដោយ​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​ហ្វេ​ហ្សិន​ឌីហ្សាញ​ ​MaPa​ ​ក្នុង​គោលបំណង​ចែក​ជូន​វិញ្ញាបនបត្រ​សម្រាប់​សិស្សានុសិស្ស​ទើប​បញ្ចប់​ការសិក្សា​ ​និង​ជា​ការ​បង្ហាញ​ជូន​នូវ​ស្នាដៃ​ចុងក្រោយ​របស់​ពួកគេ​។​ ​ជាក់ស្តែង​ ​ខូ​ឡិក​ហ្សិ​នដែ​លមាន​ទំនោរ​និយម​ខ្ពស់​ ​ប្រកបដោយ​ភាព​ស៊ីវិល័យ​ ​និង​ឆើតឆាយ​ប្រមាណ​ជាង​ ​៣៩​ ​ឈុត​នេះ​ ​គឺជា​ស្នាដៃ​របស់​សិស្ស​ចំនួន​ ​១៣​ ​រូប​ ​ហើយ​នៅក្នុង​កម្មវិធី​ ​SHOW​ ​ME​ ​SOMETHING​ ​បាន​តម្រូវឲ្យ​ពួកគេ​ត្រូវ​បង្ហាញ​ម៉ូដ​ខូ​ឡិក​ហ្សិ​នរ​បស់​ខ្លួន​ចំនួន​ ​៣​ ​ឈុត​សម្រាប់​ព្រឹត្តិ​ការណ៍​នេះ​ផង​ដែរ​។​ ​យ៉ាងណាមិញ​ ​សូ​វរីន​ ​នឹង​បង្វែរ​អារម្មណ៍​របស់​ប្រិយមិត្ត​មក​ទស្សនា​នូវ​ខូ​ឡិក​ហ្សិ​ននី​មួយ​ៗ​ពី​អ្នក​ច្នៃ​ម៉ូដ​ទាំង១៣​ ​រូប​ដូច​ខាងក្រោម​៖​

Royalty​ ​Lightness​ ​​by​ ​HENG​ ​CHAKRIYA​

 

Voguish​ ​90​’​s​ ​by​ ​DIM​ ​SEREYROTH​

 

​Self​-​Discovery ​by​ ​NHA​ ​KEMMOLYNY​

 

​Devine​ ​Power​ ​by​ ​SAT​ ​SOKAN​ ​

 

The​ ​Lava​ by​ ​TEAV​ ​MENG​ ​PO​

 

​EL​ ​Rojo​ by​ ​MARYA​ ​NA​

 

​Le​ ​Diamant​ by​ ​SENG​ ​SOVANNRACHANA​

 

Ornderk​ ​Loung​ ​​by​ ​SOM​ ​CHANTEON​

 

​Mekala​ ​​by​ ​DY​ ​CHANNIDA​

 

Cerulean​ ​Spirit​ by​ ​KHEANG​ ​SATHABORAMIN​

 

Freedom ​by​ ​PHYVY​ ​SOTHIK​

 

Glacier​ ​Blanc ​by​ ​RONG​ ​SIVHONG​

 

Freedom ​by​ ​SOUNG​ ​SENGOUDOM​

​            ​គួរ​ជម្រាប​ផង​ដែរ​ថា​ ​ការ​ដើរ​បង្ហាញ​ម៉ូដ​សម្លៀក​បំពាក់​ហ្វេ​ហ្សិ​នរ​បស់​សិស្ស​ ​Mapa​ ​ជាផ្នែក​មួយ​ជំរុញ​ឲ្យ​ ​វិ​ស័យ​ហ្វេ​ហ្សិ​ននៅ​កម្ពុជា​កាន់តែ​មាន​ភាព​រីកចម្រើន​ ​ក៏ដូចជា​ការ​ផ្សព្វផ្សាយ​មួយ​ដ៏​សំខាន់​សម្រាប់​ប្រជាជន​ខ្មែរ​ស្គាល់​ពី​វិ​ស័យ​ហ្វេ​ហ្សិ​ននេះ​កាន់តែ​ច្បាស់​ជាង​នេះ​មួយ​កម្រិត​ទៀត​៕​

​Article​ ​by​ ​PAN​ ​SIVLY​


SUGGESTIONS