×

កាន់តែ​ប្លែកភ្នែក​ជាមួយ​ខូឡិ​ក​ហ្សិ​ន​ ​«​គ្រីស្ទ​ស្មា​ក់​»​ ​ពី​អ្នក​ច្នៃ​ម៉ូដ​បី​រូប​

FASHION & BEAUTY 3 years ago
 
 

            ពី​មួយ​ឆ្នាំទៅមួយ​ឆ្នាំ​ វិ​ស័​យ​ហ្វេ​ហ្សិ​ន​ ​នៅតែ​បន្ត​ការវិវត្តន៍​របស់​ខ្លួន​ជានិច្ច​ ​បើ​ទោះបីជា​សកលលោក​កំពុង​ស្ថិត​ក្នុង​ស្ថាន​ការ​នៃ​ការ​រាតត្បាត​វី​រុ​ស​ កូ​វី​ដ​១​៩​។​ ​ជាក់ស្តែង​ ​ប្រសិនបើ​ប្រិយ​មិត្ត​ងាក​មក​ចាប់អារម្មណ៍​វិ​ស័យ​ហ្វេ​ហ្សិ​ន​នា​ប៉ែក​អឺរ៉ុប​វិញ​ ​អ្នក​ច្នៃ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ល្បីល្បាញ​ជាច្រើន​បាន​បង្កើត​ខូឡិ​ក​ហ្សិ​ន​ប្លែកៗ​ ​និង​ចាប់អារម្មណ៍​ទៅតាម​ទំនោរ​និយម​នា​ពេល​បច្ចុប្បន្ន​ ​ជាពិសេស​ ​ថ្ងៃ​បុណ្យណូអែល​នេះ​ ​ស​ម្លៀ​ក​បំពាក់​ជាច្រើន​ម៉ូដ​បាន​បង្ហាញខ្លួន​យ៉ាង​ត្រចង់​ដែល​ជា​កត្តា​មួយ​នាំឲ្យ​អ្នក​ច្នៃ​ម៉ូដ​ខ្មែរ​បី​រូប​បាន​បង្កើត​នូវ​ខូឡិហ្សិ​ន​ថ្មី​ដើម្បី​ជា​ផ្នែក​មួយ​សម្រាប់​អប​អរសាទរ​នៃ​ថ្ងៃ​បុណ្យណូអែល​ ​និង​សម្រាប់​ឆ្នាំ​ថ្មី​ខាងមុខនេះ​ផង​ដែរ​។​

            ​អ្នក​ច្នៃ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ ​កញ្ញា​ ​ឈុំ​ ​ដា​រី​យ៉ា​ ​លោក​ ​ជា​ សុ​ធារ៉ា​ ​និង​ ​លោក​ ​ហុង​ ​សុង​ហេង​ ​បាន​រួមគ្នា​ច្នៃ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​យ៉ាង​ប្រណិត​ ​សិចស៊ី​ ​និង​ស៊ីវិល័យ​សម្រាប់​ចុង​ឆ្នាំ​២​០​២​០​នេះ​។​ ​យ៉ាងណាមិញ​ ​អ្នក​ច្នៃ​ម៉ូដ​ដ៏​ប៉ិនប្រសប់​ទាំង​៣​រូប​នេះ​បាន​បង្ហាញ​ ​សូវ​រី​ន​ ​យ៉ាង​ដូច្នេះ​ថា​៖​ ខូឡិ​ក​ហ្សិ​ន​ ​«​គ្រីស្ទ​ស្មា​ក់​»​ ​ជា​ការ​បង្ហាញ​ពី​គ្រឿង​លម្អ​សំខាន់​បំផុត​ដែល​ជន​ជាតិអឺរ៉ុប​ពុំអាច​ខ្វះ​បាន​ ​តួយ៉ាង​ ​សម្ភារ​ ​គ្រឿង​លម្អ​ទាំងអស់​នោះ​គេ​តែង​និយម​មក​តុបតែង​រាល់​រដូវ​កាល​ថ្ងៃ​បុណ្យណូអែល​នេះ​តែម្តង​។​ ​ទន្ទឹម​នឹង​នេះ​ ខូឡិ​ក​ហ្សិ​ន​ ​«​គ្រីស្ទ​ស្មា​ក់​»​ ​ជា​ខូឡិ​ក​ហ្សិ​ន​បែប​រ៉ូប​វែង​ ​ឬ​ជា​ភាសា​ឡាតាំង​ (​GOWN​) ​មាន​ចំនួន​៩​ឈុត​ ​ដែល​ក្នុង​នោះ​មាន​រ៉ូប​វែង​ចំ​នូន​៦​ ​រ៉ូប​ ​និង​អាវធំ​ក្រៅ​សម្រាប់​បុរស​មាន​ចំនួន​៣​ឈុត​ផង​ដែរ​ ​តួយ៉ាង​ ​សម្រាប់​រ៉ូប​វែង​ ​និង​អាវ​ក្រៅ​បុរស​ទាំងអស់​នេះ​បាន​ច្នៃ​ចេញពី​ ​ផ្កា​ព្រឹល​ទឹកកក​ស្ថិត​ក្នុង​រដូវរងា​ ​រ៉ូប​នារី​សម្រាប់​ចូលរួម​កម្មវិធី​ ​ដើម​រុក្ខជាតិ​ (​Evergreen​ ​fir​ ​tree​) ​និង​ប្រភេទ​សត្វ​មួយ​ចំនួន​ដែល​និយម​បង្ហាញខ្លួន​នា​ពេល​រដូវ​ត្រជាក់​ (​ប៉ែក​អឺរ៉ុប​) ​ផ្តោត​ទៅលើ​រដូវ​កាល​ធ្លាក់ទឹកកក​នា​ចុង​ឆ្នាំ​ផង​ដែរ​ ​តួយ៉ាង​ ​ឈុត​នីមួយៗ​មាន​ម៉ូដ​ផ្សេងៗ​គ្នា​ពិតមែន​ ​ប៉ុន្តែ​ឈុត​ទាំងអស់​នេះ​ស្ថិត​ក្នុង​ទម្រង់​ ​ឬ​គំនិត​ច្នៃ​ប្រតិដ្ឋ​តែមួយ​។​ ​យ៉ាងណាមិញ​ ​ប្រសិនបើ​តាម​ការ​លើកឡើង​របស់​អ្នក​ច្នៃ​ម៉ូដ​ ​កញ្ញា​ ​ឈុំ​ ​ដា​រី​យ៉ា​ ​បានឲ្យ​ដឹងផង​ដែរ​ថា​ ​«​ខូឡិ​ក​ហ្សិ​ន​នេះ​ចំណាយ​ពេល​ធ្វើ​អស់​រយៈពេល​កន្លះ​ខែ​ដោយសារតែ​ពី​ចំណុច​មួយ​ទៅ​ចំណុច​មួយ​ត្រូវ​ ​ឌិន​ដោយដៃ​ ​ពោល​ ​រ៉ូប​ទាំងនេះ​ឌិន​ដោយដៃ​ស្ទើរ​ទាំងស្រុង​»​។​

កញ្ញា​ ​ឈុំ​ ​ដា​រី​យ៉ា  ​លោក​ ​ហុង​ ​សុង​ហេង  ​លោក​ ​ជា​ សុ​ធារ៉ា​ ​​ ​

            បើ​ទោះបីជា​ ខូឡិ​ក​ហ្សិ​ន​ ​«​គ្រីស្ទ​ស្មា​ក់​»​ ​ផ្តោត​ទៅលើ​ពិធី​បុណ្យណូអែល​ដែល​ជា​ពិធីបុណ្យ​គ្រីស្ទ​សាសនា​ច្រើន​ក៏​ពិតមែន​ ​ប៉ុន្តែ​ខូឡិ​ក​ហ្សិ​ន​នេះ​គឺជា​ផ្នែក​មួយ​ដែល​បាន​លើកទឹកចិត្ត​ដល់​អ្នក​ច្នៃ​ម៉ូដ​មួយ​ចំនួន​គួរ​បង្ហាញ​សមត្ថភាព​របស់​ខ្លួន​ឡើងវិញ​ ​បើ​ទោះបីជា​ប្រទេស​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​រងគ្រោះ​នៃ​ការ​រាតត្បាត​វី​រុ​ស​ កូ​វី​ដ​ ​១​៩​ ​ក៏ដោយ​ ​គួរ​បន្ត​ធ្វើ​កាតព្វកិច្ច​របស់​ខ្លួន​ដោយសារតែ​មាន​អ្នកគាំទ្រ​ជាច្រើន​កំពុង​រង់ចាំ​រាល់​គំនិត​ច្នៃ​ប្រតិដ្ឋ​ថ្មីៗ​ពី​អ្នក​ទាំងអស់គ្នា​៕​

Article​ ​by​ ​PAN​ S​I​V​L​Y​


SUGGESTIONS