×

​«​T​h​e​ ​Hidden​ ​Fantasy​»​ ខូឡិ​ក​ហ្សិ​ន​ដ៏​ទាក់​ភ្នែក​បំផុត​នា​ដើម​ឆ្នាំ​2021​ពី​ ​E​r​i​c ​Raisin​a​

FASHION & BEAUTY 4 years ago
 
 

          ​នា​ល្ងាច​ថ្ងៃ​ទី​១​៣​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​ស្ថិតនៅ​ក្នុង​សណ្ឋាគារ​ ​So​fit​e​l​ ​P​h​no​m​ ​P​e​n​h​ ​P​h​ok​e​e​t​h​r​a​ ​មាន​ការរៀបចំ​នូវ​ព្រឹត្តិការណ៍​នៃ​ការ​ដើរ​បង្ហាញ​ម៉ូដ​ហ្វេ​ហ្សិ​ន​ដ៏​ពិសេស​បំផុត​ក្រោម​ប្រធាន​បទ​ ​«​T​h​e​ ​Hidden​ ​Fantasy​»​ ​ដែល​ជា​ការ​ឆ្លុះបញ្ចាំង​ពី​ភាព​ស្រស់​ស្អាត​អា​ទិ៍​កំបាំង​នៃ​ឈុត​ស​ម្លៀ​ក​បំពាក់​ចំនួន​៦​០​ឈុត​ជាង​ផង​ដែរ​។​ ​ជាក់ស្តែង​ ខូឡិ​ក​ហ្សិ​ន​ ​«​T​h​e​ ​Hidden​ ​Fantasy​»​ ​ត្រូវ​បាន​គេ​សង្កេតឃើញ​ថា​ ​ឈុត​នីមួយៗ​សុទ្ធសឹងតែ​ជា​ឈុត​ប្រកបដោយ​ពណ៌​ចម្រុះ​ ​ហើយ​ជា​ស្នាដៃ​ដ៏​អស្ចារ្យ​ពី​អ្នក​ច្នៃ​ម៉ូដ​ ​E​r​i​c ​Raisin​a​ ​តួយ៉ាង​ ខូឡិ​ក​ហ្សិ​ន​នេះ​ក៏បាន​បង្ហាញ​ ​និង​ផ្តល់​នូវ​ភាព​ជឿជាក់​សម្រាប់​ស្ត្រី​ ​និង​បុរស​គ្រប់រូប​ឲ្យ​មានទំនុក​ចិត្ត​ក្នុង​ការ​ស្លៀកពាក់​ទៅតាម​ទំនោរ​និយម​របស់​ខ្លួន​បើ​ទោះបីជា​គេ​ស្ថិត​ក្នុង​កា​លៈ ​ទេ​សៈ​ណា​ក៏ដោយ​ ​គេ​ត្រូវ​បង្ហាញ​ភាព​ស្រស់​ស្អាត​ ​និង​ទំនុក​ចិត្ត​ខ្ពស់​នៃ​ការ​លេង​ស្ទា​យ​របស់​ខ្លួន​តាម​រ​ដូ​ល​កាល​នីមួយៗ​ជាដើម​។​ ​ទន្ទឹម​នឹង​ការ​ដើរ​បង្ហាញ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ហ្វេ​ហ្សិ​ន​នេះ​ ​មិន​ត្រឹមតែ​ជា​ផ្នែក​មួយ​ដែល​បាន​បង្ហាញ​ពី​ភាព​ជឿជាក់​នៃ​ការ​ស្លៀកពាក់​តែ​ម៉្យាង​នោះ​ទេ​ ​ប៉ុន្តែ​ក៏បាន​ភ្ជាប់​ជាមួយនឹង​គំនិត​ច្នៃ​ប្រតិដ្ឋ​ដ៏​ល្អ​បំផុត​សម្រាប់​ជា​គំរូ​ដល់​អ្នក​ច្នៃ​ម៉ូ​ជំនាន់​ក្រោយ​ព្យាយាម​បង្កើត​សមិទ្ធផល​ផ្សេងៗ​បន្ថែម​ទៀត​ ​ដើម្បី​ធ្វើឲ្យ​វិស័យ​ហ្វេ​ហ្សិ​ន​កាន់តែ​រីក​ចម្រើន​មួយ​ក​ម្រិ​ត​ទៀត​៕​

​Article​ ​by​ ​PAN​ S​I​V​L​Y


SUGGESTIONS