កម្មវិធីប្រកួតសម្រស់ដ៏មានប្រជាប្រិយភាពមួយនៅកម្ពុជា Miss Grand បានទាក់ទាញចំណាប់អារម្មណ៍ពីមហាជនជាខ្លាំងនៅព្រឹកនេះ ក្រោយមានការស្នើរសុំពីសំណាក់បុគ្គលល្បីៗឲ្យជួយគាំទ្រ ។ យើងក៏បានដឹងថាបេក្ខភាពឆ្នាំនេះ គឺ កញ្ញា ពេជ្រវត្តី ជាបវរកញ្ញាឯកតំណាងឲ្យកម្ពុជា ក៏ទទួលបានការគាំទ្រមិនធម្មតាពីប្រជាជនក្នុង និងក្រៅស្រុកជាដើម ។ កម្លាំងនៃការគាំទ្របានធ្វើឲ្យ ហាងគ្រឿងអលង្ការមួយកន្លែង ឈ្មោះ ជាង ហេង វណ្ណអាន ធ្វើការឧបត្ថម្ភ និងបានបោះឆ្នោតដល់បវរកញ្ញាឯកកម្ពុជា រហូតទៅដល់ ១៤៩៨ សំឡេងស្មើដែលត្រូវនឹងទឹកប្រាក់ប្រមាណជិត ១៥០០ ដុល្លារ។ ជាទិ៍ កត្តានេះដែរក៏បានបង្ហាញឲ្យឃើញពីសាមគ្គីភាពរបស់ប្រជាជនខ្មែរធ្វើការគាំទ្រជាតិសាសន៍របស់ខ្លួនដែលកំពុងប្រកួតនៅលើឆាកអន្តរជាតិជាដើមផងដែរ។
តាមការបញ្ជាក់ពីប្រភពមួយបានឲ្យដឹងថា មូលហេតុដែលហាងគ្រឿងអលង្ការ ជាងហេង វណ្ណអាន ធ្វើការបោះឆ្នោតក្នុងចំនួនគួរដ៏គួរឲ្យចាប់អារម្មណ៍នេះ ក៏ដោយសារតែបេក្ខភាព Miss Grand Cambodia ពេជ្រវត្តី និងហាងផ្ទាល់បាសហការគម្រោងពាណិជ្ជកម្មមួយរួមគ្នាសម្រាប់ធ្វើការផ្សព្វផ្សាយពីផលិតផលរបស់ហាង ផ្គួបផ្សំនឹងម្ចាស់ហាងផ្ទាល់មានការពេញចិត្តយ៉ាងខ្លាំងចំពោះការបង្ហាញសមត្ថភាពរបស់កញ្ញានៅលើឆាកអន្តរជាតិផងដែរ។ ជាក់ស្តែង អមជាមួយការចែករំលែកបន្តបន្ទាប់យើងបានឃើញថាហាងគ្រឿងអលង្ការដ៏ទាន់សម័យមួយនេះក៏បានសំណូមពរឲ្យមហាជនគ្រប់រូប ជួយគាំទ្របោះឆ្នោតដល់កញ្ញា ពេជ្រវត្តី ឲ្យបានចូល Top 10 ដោយស្វ័យប្រវត្តិផងដែរ៕
Advertising Article