×

អ្នកច្នៃម៉ូដហ្វេហ្សិនខ្មែរបីរូបជំនាន់ថ្មីកំពុងលេចធ្លោនៅកម្ពុជា

NEWS 21 hours ago
 
 

          មួយរយៈចុងក្រោយនៃជំនាន់ Z បានផ្លាស់ប្តូរទម្លាប់បរិបទនៃការរស់នៅប្រចាំថ្ងៃយ៉ាងច្រើនគួរឲ្យកត់សម្គាល់។ ជាក់ស្តែង ការបំផុសគំនិតថ្មីៗតែងតែកើតមានឡើងស្ទើរតែគ្រប់វិស័យ ការពិភាក្សាលើបញ្ហាផ្លូវចិត្តបើកជំហរ និងមានប្រសិទ្ធជាងជំនាន់មុនជាដើម។ ដូច្នេះ ងាកមកសង្កេតលើផ្នែកឧស្សាហកម្មវិស័យហ្វេហ្សិនឯណេះវិញ អ្នកច្នៃម៉ូដហ្វេហ្សិនខ្មែរបីរូបក្នុងជំនាន់ Z មានស្នាដៃ និងគំនិតច្នៃប្រតិដ្ឋបែបណាខ្លះនៅក្នុងវិស័យហ្វេហ្សិន?

          អ្នកច្នៃម៉ូដហ្វេហ្សិន យី សុធី (Kwan) បានបញ្ចប់ការសិក្សាលើផ្នែកហ្វេហ្សិនឌីហ្សាញនៃសាកលវិទ្យាល័យ Fashion Insitute of Design & Merchandising (FIDM), នៃទីក្រុង Los Angeles សហរដ្ឋអារមេរិក ជាស្ថាបនិកនៃស្លាកយីហោ Skooler Jamster។ បន្ទាប់ពីបញ្ចប់ការសិក្សានៅក្នុងឆ្នាំ ២០២០ អ្នកច្នៃម៉ូដវ័យ២៦ឆ្នាំរូបនេះ បានចាប់ផ្តើមដំណើរការ Skooler Jamster គឺជាម៉ាកសម្លៀកបំពាក់ដ៏ប្លែកដែលបច្ចុប្បន្នបាននាំចេញទៅកាន់បណ្តាប្រទេសមួយចំនួនដូចជា៖ ចក្រភពអង់គ្លេស អូស្ត្រាលី និង សហរដ្ឋអាមេរិច។ មិនត្រឹមតែប៉ុណ្ណោះ Skooler Jamster បានរចនាម៉ូដខូឡិកហ្សិនយ៉ាងពិសេសសម្រាប់តារារ៉េប វណ្ណដា ដែលប្រិយមិត្តបានឃើញនៅក្នុងបទចម្រៀងចំណងជើងថា “សុវណ្ណភូមិ” នោះគឺមានឈ្មោះថា “Raise the Red Lantern” ដែលជាការបញ្ចូលគ្នានូវវត្ថុធាតុប្រពៃណីចិនជាមួយនឹងហ្វេហ្សិន Punk-Gothic។ ពីអ្នកច្នៃម៉ូដរូបនេះក៏បានបង្ហាញថា Skooler Jamster គ្រោងនឹងបង្កើតខូឡិកហ្សិនថ្មីៗជាបន្តទៀតសម្រាប់អ្នកគាំទ្ររបស់ខ្លួនផងដែរ។

          អ្នកច្នៃម៉ូដហ្វេហ្សិន ឡេង មុយស៊ីម នៅចុងឆ្នាំ ២០២៤ អ្នកច្នៃម៉ូដវ័យក្មេង ២១ ឆ្នាំ បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រសិល្បៈ ផ្នែករចនាម៉ូដ និងការច្នៃប្រតិដ្ឋអាជីវកម្ម បានដំណើរការស្លាកយីហោរបស់ខ្លួនដែលមានឈ្មោះថា MOIS។ អត្ថន័យនៃស្លាកយីហោនេះ គឺជាម៉ាកហ្វេហ្សិនមួយដែលប្រមូលផ្តុំនូវវប្បធម៌ខ្មែរអមដោយការស្រមើស្រមៃវេទមន្តដែលប្រៀបបានទៅនឹងការនិទានរឿងដ៏ស្រស់បំព្រង។ ជំនួបជាមួយនឹង ស្ថាបនិករូបនេះបង្ហាញ សូវរីន ថា “MOIS ផ្តល់ជូននូវសម្លៀកបំពាក់ដែលមានកំណត់ពិសេស (Limited-edition) ត្រៀមសម្រាប់ពាក់ (Ready-to-wear) និង occasional custom one of a garment ហើយពួកយើងមិនធ្វើសម្លៀកបំពាក់ទៅតាម Trend នោះទេ”។ បច្ចុប្បន្ន MOIS កំពុងមមាញឹកជាមួយនឹងការពង្រីកការរចនាម៉ូដខូឡិកហ្សិន Celestial Monarch ដែលជាការស្វែងយល់ពីទំនាក់ទំនងរវាងវប្បធម៌ខ្មែរ និងលោហធាតុវិទ្យា។ ទន្ទឹមនឹងនេះផងដែរ MOIS នឹងចេញផ្សាយការរចនាផ្តាច់មុខថ្មីដែលមានកាលកំណត់រៀងរាល់ 4-6 សប្តាហ៍ ដែលបង្ហាញពីជំពូកថ្មីនៃ MOIS ផងដែរ។

          អ្នកច្នៃម៉ូដ ហេង ចរិយា CHAKRIYACOUTURE បានដំណើរការផ្លូវការនៅក្នុងឆ្នាំ ២០២២។ បានបញ្ចប់ការសិក្សាផ្នែកហ្វេហ្សិនឌីហ្សាញនៅឯ Mapa Fashion Academy ។ CHAKRIYA ក៏ជាអតីតបេក្ខនារីដែលបានចូលរួមប្រឡងក្នុងកម្មវិធី ABC Lions of Fashion កន្លងទៅផងដែរ។ អ្នកច្នៃម៉ូដវ័យ ២៥ ឆ្នាំរូបនេះមានរសនិយមទៅលើការស្វែងរកគំនិតថ្មីៗក្នុងការច្នៃម៉ូដដែលមានលក្ខណៈប្រណិត ស្រស់ស្អាត និងទាន់សម័យ។ ជាក់ស្តែង ការស្វែងរកគំនិតពីម៉ូដសម្លៀកបំពាក់នារីពីសម័យកាលផ្សេងៗគ្នារួមបញ្ចូលជាមួយនឹងការច្នៃម៉ូដទំនើបនិយមដែលបង្កើតបានជាខូឡិកហ្សិនដ៏ទាក់ទាញ។ ជាមួយគ្នានេះ ចរិយា ក៏បានបង្ហើបថានឹងត្រៀមបង្ហាញនូវ Mini Collection របស់ខ្លួននៅខែក្រោមនេះ៕ 

Article by SIVLY


SUGGESTIONS