×

“​DESIGNER​ ​AND​ ​MUSE​” ​នឹង​បង្ហាញ​ខូឡិ​ក​ហ្សិ​ន​កាន់តែ​ពិសេស​សម្រាប់​រដូវ​កាល​ថ្មី​

NEWS one year ago
 
 

           ​នៅ​យប់​ថ្ងៃ​ទី​៣​១​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​២​ ​ស្ថិតនៅ​ ​Prince​ ​Brew​in​g​ ​បាន​រៀបចំ​ព្រឹត្តិការណ៍​សន្និសីទកាសែត​ស្តីពី​កម្មវិធី​ការ​ដើរ​បង្ហាញ​ម៉ូដ​ហ្វេ​ហ្សិ​ន​ “​DESIGNER​ ​AND​ ​MUSE​” ​រៀបចំ​ឡើង​ដោយ​ ​P​H​NO​M​ ​P​E​N​H​ ​DESIGNER​S ​WEEK​ X ​MINER​V​A​ ​T​V​ ​ដែល​មាន​ការឧបត្ថម្ភ​កម្មវិធី​ដោយ​ ​M​i​never​a​ ​T​V​, ​Ma​gnu​m​ ​Ice​ ​Cream​, ​Comfort​ ​Fabric​ ​Care​, O​l​y​m​p​i​a​ ​Medical​ ​Hub​, ​Prince​ ​Brewery​, ​SO​V​R​IN​-​Magazine​ ​និង​ ​A​BC ​Beer​ ​ផង​ដែរ​។​ ​យ៉ាងណាមិញ​ ​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ ​គឺជា​ការ​សាទរ​នៃ​ការ​លេង​ស្ទី​ល​បង្ហាញ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ហ្វេ​ហ្សិ​ន​ក្នុង​បរិ​បទ​ទំនើប​សម្រាប់​សរ​ទរ​រដូវ​ ​និង​សិសិ​រដូវ​នៃ​ឆ្នាំ​ ​២​០​២​៣​ ​ក៏ដូចជា​ការ​លើក​តម្កើង​វិ​ស័យ​ហ្វេ​ហ្សិ​ន​ឲ្យ​កាន់តែ​ប្រសើរ​ជាង​សព្វដង​ទៅទៀត​។​ ​កម្មវិធី​ ​P​h​no​m​ ​P​e​n​h​ ​Designer​ ​Week​ ​នឹង​ត្រូវ​ប្រារព្ធ​ឡើង​ស្ថិតនៅ​ O​l​y​m​p​i​a​ ​Medical​ ​Hub​ ​ចំនួន​ពីរ​ថ្ងៃ​នៅ​ថ្ងៃ​ទី​២​ ​ខែ​ធ្នូ​ ​គឺជា​ការ​ដើរ​បង្ហាញ​ម៉ូដ​ឈុត​ស​ម្លៀ​ក​បំពាក់​ហ្វេ​ហ្សិ​ន​សម្រាប់​នារី​ដែល​មាន​អ្នក​ច្នៃ​ម៉ូដ​មកពី​ស្លាកយីហោ​ដូចជា​៖​ S​EMU​R​I​AN​, ​CHRIST​IN​E​ ​G​A​U​T​HIE​R, R​E​V​I​V​R​E​ ​STUDIO​, K​I​MS​ ​និង​ ​ARMADA​ ​BY​ ​A​BELL​O​។​ ​រីឯ​ការ​ដើរ​បង្ហាញ​ម៉ូដ​ឈុត​ស​ម្លៀ​ក​បំពាក់​ហ្វេ​ហ្សិ​ន​សម្រាប់​បុរស​ក៏​នឹង​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃ​បន្ទាប់​ផង​ដែរ​ ​ក្នុង​នោះ​មាន​ដូចជា​៖​ KON​G​ ​LABEL​, ​D​R​EWE​ ​T​A​Y​L​OR, ​A​.N.​D​, ​DON​ ​PRO​T​AS​I​O ​និង​ចុងក្រោយ​គឺ​ ​AM​BR​E​ ​MEN​ ​ជាដើម​។​

          គួរ​ជម្រាប​ផង​ដែរ​ថា​ ​នេះ​ជា​លើក​ទី​១​៤​ ​ហើយដែល​ ​P​P​D​W​ ​បាន​រៀបចំ​ព្រឹត្តិការណ៍​ការ​ដើរ​បង្ហាញ​ម៉ូដ​ហ្វេ​ហ្សិ​ន​នៅ​កម្ពុជា​។​ ​ដោយឡែក​ ​នៅ​ក្នុង​កម្មវិធី​ “​DESIGNER​ ​AND​ ​MUSE​” ​គេ​រំពឹង​ទុក​ថា​នឹង​មាន​ភ្ញៀវកិត្តិយស​រហូត​ទៅដល់​៤​០​០​នាក់​ថែមទៀត​៕​

Article​ ​by​ ​PAN​ S​I​V​L​Y​


SUGGESTIONS