×

កា​រវិល​ត្រឡប់មកវិញ​នៃ​កម្មវិធី​ដើរ​បង្ហាញ​ម៉ូដ​ R​e​-​Mad​e​ ​in​ ​Cam​bo​d​i​a​ ​សម្រាប់​ឆ្នាំ​២​០​២​៣​

FASHION & BEAUTY 12 months ago
 
 

           កាលពី​ថ្ងៃ​ទី​២​២​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​៣​ ​កន្លងទៅ​ផុត​ទៅ​ថ្មីៗ​នេះ​ R​e​-​Mad​e​ ​in​ ​Cam​bo​d​i​a​ ​បាន​រៀបចំ​ព្រឹត្តិការណ៍​ដើរ​បង្ហាញ​ម៉ូដ​ប្រចាំ​ឆ្នាំ​២​០​២​៣​ ​ដែល​បាន​ប្រព្រឹត្ត​ឡើង​ស្ថិតនៅ​ទីតាំង​ ​Factory​ ​P​h​no​m​ ​P​e​n​h​។​ ​កម្មវិធី​នេះ​ ​បាន​បង្ហាញ​វត្តមាន​នៃ​អ្នក​ច្នៃ​ម៉ូដ​ដ៏​មាន​ទេពកោសល្យ​រហូតដល់​ទៅ​៣​៣​នាក់​ ​ដែល​៣​២​នាក់​ជា​យុវជន​ខ្មែរ​ ​និង​១​នាក់​ជា​ជនជាតិ​បរទេស​ ​ហើយ​ការ​បង្ហាញ​ខូឡិ​ក​ហ្សិ​ន​នេះ​បាន​បែងចែក​ជា​៨​ក្រុម​ ​រួម​មាន​ខូឡិ​ក​ហ្សិ​ន​ ​RAFFLE​S ​INTERNATIONAL​ ​COLL​AGE​, SKOO​L​E​R ​JAM​S​T​E​R, B-ON, ​MAP​A​, ​M​OU​Y​ C​H​ORM ​CAM​BO​D​IA​, ​MEN​G​HOUR​ ​PAN​, R​E​V​I​V​R​E​ ​និង​ ​A​.N.​D​ ​។​ ​ក្នុង​នោះ​រួម​មាន​ទាំង​សិស្ស​ ​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច​ ​និង​ម្ចាស់​អាជីវកម្ម​ខ្នាត​ធំ​ផង​ដែរ​។​ ​សម្រាប់​កម្មវិធី​នេះ​ដែរ​ ​គឺ​បង្កើត​ឡើង​ក្នុង​គោលបំណង​ ​បង្ហាញ​ពី​ការ​គិតគូរ​ទៅលើ​បរិស្ថាន​ដោយមាន​ការ​ចាប់ផ្តើម​ពី​មនុស្ស​ជំនាន់​ថ្មី​ ​ហើយ​បាន​ប្រើប្រាស់​វត្ថុធាតុ​ដើម​កែច្នៃ​ឡើងវិញ​១​០​០​%​។​ ​ជាក់ស្តែង​ ​ស​ម្លៀ​ក​បំពាក់​ចំនួន​៨​០​% ​គឺ​កែច្នៃ​ឡើង​ពី​សំណល់​ក្នុង​ទន្លេ​ ​និង​២​០​%​ផ្សេងទៀត​ត្រូវ​បាន​ច្នៃ​ពី​របស់​ដែល​ប្រើប្រាស់​រួចហើយ​មាន​ដូចជា​ ​ខោអាវ​ចាស់ៗ​ ​ភួយ​ ​ខ្សែក្រវាត់​ ​និង​គី​ម៉ូណូ(​ឈុត​ប្រពៃណី​ជប៉ុន​) ​ដែលគេ​ទុកចោល​ជាដើម​។​

 

          ​ជា​ការពិត​ ​ស​ម្លៀ​ក​បំពាក់​ច្នៃ​ឡើងវិញ​កំពុង​មានការ​ពេញ​និយម​ពីសំណាក់​យុវវ័យ​ ​ហើយ​វា​ក៏បាន​ឆ្លុះបញ្ចាំង​ពី​ហ្វេ​ហ្សិ​ន​ដែល​ពោរពេញ​ដោយ​គំនិត​ច្នៃ​ប្រតិដ្ឋ​ ​និង​ជួយ​ទៅដល់​បរិស្ថាន​។​ ​ទន្ទឹម​នឹង​នេះ​ ​ការ​ច្នៃ​ស​ម្លៀ​ក​បំពាក់​ឡើងវិញ​អាច​ចាប់ផ្តើម​ពី​អ្នក​ ​ដោយ​យក​ខោអាវ​ជជុះ​ ​ឬ​ខោអាវ​ដែល​ឈប់​ប្រើ​ហើយ​ ​មក​បង្កើត​ជា​ម៉ូដ​ថ្មីៗ​កំពុង​ពេញ​និយម​ ​ឬ​បង្កើត​ជា​ស្ទា​យ៍​ថ្មី​តាម​គំនិត​ផ្ទាល់ខ្លួន​ផង​ដែរ​៕​

​Article​ ​by​ ​SO​UN​G​ ​SO​KS​AN​


SUGGESTIONS