ខូឡិកហ្សិនថ្មី Summer’s Calling មាននៅ CHARLES & KEITH ផ្សារទំនើបអ៊ីអនម៉លមានជ័យ
NEWS one year ago រាជធានីភ្នំពេញ៖ ម៉ាកយីហោ CHARLES & KEITH បានបញ្ចេញខូឡិកហ្សិនថ្មីរបស់ខ្លួនដែលមានឈ្មោះថា Summer’s Calling ដែលមានភាពទាក់ទាញប្លែកភ្នែកគួរឱ្យចាប់អារម្មណ៍។ ដោយចង់បំផុសឡើងពីភាពស្រស់ស្រាយ និងការផ្សងព្រេងក្នុងរដូវកាលនេះ ខូឡិកហ្សិន Summer’s Calling បាននាំមកនូវបទពិសោធន៍ថ្មីដល់អតិថិជនសម្រាប់ថ្ងៃវិស្សមកាលក្រោមពន្លឺព្រះអាទិត្យ និងការសម្រាកលម្ហែកាយ។
Summer’s Calling ត្រូវបានរចនា និងលម្អជាមួយពណ៌ស្រាលៗដ៏ស្រស់ស្អាត និងផ្ទៃសាច់ក្រណាត់បែប raffia ជាផលិតផលចម្បងរបស់ខូឡិកហ្សិននេះ នាំមកនូវម៉ូដកាបូប Charlot ថ្មី ដែលបានកែច្នៃបន្ថែមជាមួយនឹងខ្សែច្រវ៉ាក់ រួមជាមួយនឹងស្បែកជើងក្រវ៉ាត់មានកែងជាប់ មានភាពលេចធ្លោគួរឲ្យចាប់អារម្មណ៍។ ផលិតផលចម្បងទាំងពីរនេះ គឺជាផ្នែកមួយដ៏លេចធ្លោសម្រាប់បន្ថែមឱ្យការតុបតែងខ្លួនរបស់លោកអ្នកកាន់តែមានភាពទាន់សម័យ និងស័ក្តិសមសម្រាប់ដំណើរកម្សាន្តនារដូវកាលនេះផងដែរ។
លោកអ្នកអាចស្វែងយល់បន្ថែមពីខូឡិកហ្សិន Summer's Calling ដែលមានការរៀបចំយ៉ាងប្លែកភ្នែកអមជាមួយកៅអីមាត់សមុទ្រ និងស្មៅ pampas - នៅហាង CHARLES & KEITH ក្នុងផ្សារទំនើបអ៊ីអនម៉លមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។
គួរកត់ចំណាំដែរថា CHARLES & KEITH គឺជាម៉ាកយីហោសម្លៀកបំពាក់ ដែលមាននូវសម្លៀកបំពាក់ទាន់សម័យ មានការទទួលស្គាល់ចំពោះគ្រឿងសម្លៀកបំពាក់ដែលមានរចនាបែបទាន់សម័យ។ ម៉ាកយីហោនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៦ ដោយសហគ្រិន២រូប លោក Charles Wong និងលោក Keith Wong ក្នុងបំណងបង្កើតភាពសប្បាយរីករាយ និងលើកទំនុកចិត្តផ្ទាល់ខ្លួនសម្រាប់ស្ត្រីសម័យថ្មី តាមការផ្តល់នូវរចនាម៉ូដស្បែកជើងដែលមានលក្ខណៈងាយស្រួលពាក់ និងទាក់ទាញចំពោះទំនោរសង្គម។ ម៉ាកយីហោនេះត្រូវបានវិវត្តមកផ្តល់នូវស្បែកជើង កាបូប វែនតា និងគ្រឿងអលង្ការគ្រប់ប្រភេទ។
គោលតម្លៃចំនួនបួនរបស់ម៉ាកយីហោនេះរួមមាន ពិសោធន៍ ទាក់ទាញ មានរបៀបរៀបរយ និងទាន់សម័យ CHARLES & KEITH មានគោលបំណងអបអរសាទរ និងលើកទឹកចិត្តស្ត្រីរៀងរាល់ថ្ងៃ។ ដោយមានទីតាំងជាង ៦០០កន្លែង នៅក្នុងបណ្តាញរបស់ពួកគេ CHARLESKEITH.COM បានពង្រីកខ្លួនក្នុងសហរដ្ឋអាមេរិក ទ្វីបអាស៊ីប៉ាស៊ីហ្វិក និងទ្វីបអឺរ៉ុប៕
Advertisement Article