×

កម្មវិធី​បង្ហាញ​ម៉ូត​ខូឡិ​ក​ហ្សិ​ន​ពី​អ្នក​ច្នៃ​ម៉ូត​ ​E​r​i​c ​Raisin​a​ ​និង​ Ro​m​y​d​a​ K​e​t​h​

FASHION & BEAUTY 11 months ago
 
 

          ​កាលពី​រាត្រី​ថ្ងៃ​ទី​១​៨​ ​ខែ​វិច្ឆ​កា​ ​ឆ្នាំ​២​០​២​៣​ ​ស្ថិតនៅ​សណ្ឋាគារ​ ​Tribe​ ​មាន​ការរៀបចំ​ព្រឹត្តិការណ៍​នៃ​ការ​ដើរ​បង្ហាញ​ម៉ូត​ហ្វេ​ហ្សិ​ន​ពី​អ្នក​ច្នៃ​ម៉ូត​ដ៏​មាន​ភាព​ល្បីល្បាញ​ ​និង​ប៉ិនប្រសប់​គឺ​លោក​ ​E​r​i​c ​Raisin​a​ ​និង​លោក​ Ro​m​y​d​a​ K​e​t​h​ ​នៃ​ម៉ាក​យីហោ​ ​Am​br​e​ ​បាន​បើក​បង្ហាញ​ខូឡិ​ក​ហ្សិ​ន​របស់​ខ្លួន​ដែល​ជា​ការ​ឆ្លុះបញ្ចាំង​ពី​ភាព​ស្រស់​ស្អាត​នៃ​ឈុត​ស​ម្លៀ​ក​បំពាក់​ជាច្រើន​ឈុត​។​ ​ឈុត​នីមួយៗ​សុទ្ធសឹងតែ​ជា​ឈុត​ប្រកបដោយ​ពណ៌​ចម្រុះ​ ​ភាព​ច្នៃ​ប្រតិដ្ឋ​នៃ​គំនិត​ច្នៃ​ម៉ូត​នីមួយៗ​ ​ភាព​ស៊ីវិល័យ​ទៅតាម​រដូវ​កាល​ ​និង​ផ្តល់​នូវ​ភាព​ជឿជាក់​សម្រាប់​ស្ត្រី​ ​និង​បុរស​គ្រប់រូប​ឱ្យ​មានទំនុក​ចិត្ត​ក្នុង​ការ​ស្លៀកពាក់​ទៅតាម​ទំនោរ​និយម​របស់​ខ្លួន​បើ​ទោះបីជា​គេ​ស្ថិត​ក្នុង​កា​លៈទេ​សៈ​ណា​ក៏ដោយ​។​ ​ទន្ទឹម​នឹង​ការ​ដើរ​បង្ហាញ​ម៉ូត​ស​ម្លៀ​ក​បំពាក់​ហ្វេ​ហ្សិ​ន​នេះ​ ​មិន​ត្រឹមតែ​ជា​ផ្នែក​មួយ​ដែល​បាន​បង្ហាញ​ពី​ភាព​ជឿជាក់​នៃ​ការ​ស្លៀកពាក់​តែ​ម៉្យាង​នោះ​ទេ​ ​ប៉ុន្តែ​ក៏បាន​ភ្ជាប់​ជាមួយនឹង​គំនិត​ច្នៃ​ប្រតិដ្ឋ​ដ៏​ល្អ​បំផុត​សម្រាប់​ជា​គំរូ​ដល់​អ្នក​ច្នៃ​ម៉ូត​ជំនាន់​ក្រោយ​ព្យាយាម​បង្កើត​សមិទ្ធផល​ផ្សេងៗ​បន្ថែម​ទៀត​ ​ដើម្បី​ធ្វើ​ឱ្យវិ​ស័យ​ហ្វេ​ហ្សិ​ន​នៅ​កម្ពុជា​កាន់តែ​រីក​ចម្រើន​មួយ​ក​ម្រិ​ត​ទៀត​។​ ​មិនតែប៉ុណ្ណោះ​ ​កម្មវិធី​ដ៏​អស្ចារ្យ​នេះ​ ​ក៏​មានការ​អញ្ជើញ​ចូលរួម​ពីសំណាក់​ភ្ញៀវកិត្តិយស​យ៉ាង​ច្រើន​កុះករ​ ​ក៏ដូចជា​វត្តមាន​របស់​អ្នក​ច្នៃ​ម៉ូត​ជាច្រើន​រូប​ផង​ដែរ​៕​

​Article​ ​by​ ​SO​UN​G​ ​SO​KS​AN


SUGGESTIONS