×

Spectrum​ K​H​ ​បង្កើត​ព្រឹត្តិការណ៍​ប្រកួតប្រជែង​ការ​ច្នៃ​ម៉ូត​ ​T​h​e​ ​Fashion​ ​Twist​

FASHION & BEAUTY 10 months ago
 
 

 

          ​កាលពី​រសៀល​ថ្ងៃសុក្រ​ ​ទី​០​៨​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​៣​ ​ស្ថិតនៅ​អគារ​ ​M​organ​ ​ជាន់​ទី​៤​៨​ ​នៅ​បារ​លើដំបូល​ ​L​a​ ​V​e​d​a​ ​Spectrum​ K​H​ ​បាន​បង្កើត​កម្មវិធី​ប្រកួតប្រជែង​ការ​ច្នៃ​ម៉ូត​ស​ម្លៀ​ក​បំពាក់​ចុងក្រោយបង្អស់​របស់​ខ្លួន​ ​ដែល​បាន​ឧបត្ថម្ភ​ដោយ​ B​l​an​c ​និង​អគារ​ ​M​organ​ ​។​ ​ក្នុងរយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ R​e​y​n​i​e​r ​A​bell​o ​និង​អ្នកឆ្លើយតប​ព័ត៌មាន​របស់​គាត់​ ​D​an​i​e​l​ S​p​e​nc​e​r-​King​ ​បាន​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អ្នក​ច្នៃ​ម៉ូត​ចំនួន​៥​នាក់​ ​ដែល​បាន​លះបង់​ពេលវេលា​ ​និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួកគេ​ដើម្បី​បង្កើត​ខូឡិ​ក​ហ្សិ​ន​ក្នុង​ព្រឹត្តិការណ៍​នេះ​។​ ​បេក្ខភាព​ប្រកួត​វគ្គ​ចុងក្រោយ​ទាំង​៥​រូប​រួម​មាន​ ​E​l​l​i​ss J​a​i​e​ ​L​un​d​y​ ​នៃ​ ​Dear​ ​A​more​, ​A​run​ ​Reach​n​a​k ​នៃ​ ​This​ ​Order​, K​h​e​an​g​ ​Sat​h​a​bo​ram​in​ ​នៃ​ Bo​ram​in​ ​Fashion​ ​Bout​i​qu​e​, ​Well​a​ ​Jade​n ​នៃ​ ​L​'​at​e​lie​r ​d​e​ ​Well​ ​និង​ ​Y​u​h​an​ ​H​a​l​i​m​ ​នៃ​ ​H​a​keen​ ​។​

          ​Spectrum​ K​H​ ​ដែល​ល្បីល្បាញ​សម្រាប់​ព្រឹត្តិការណ៍​ការ​បង្ហាញ​ម៉ូត​ប្រកបដោយ​ភាព​ច្នៃ​ប្រតិដ្ឋ​ ​និង​គណៈ​ក​ម្មា​ការដែល​មាន​កេរ្តិ៍ឈ្មោះ​ក្នុង​ឧស្សាហកម្ម​ម៉ូត​នៅ​ប្រទេស​កម្ពុជា​ដូចជា​ ​ម៉ា​រី​យ៉ា​ណា​ ​ជា​អ្នក​ច្នៃ​ម៉ូត​ ​និង​ជា​ស្ថាបនិក​នៃ​ម៉ាក​ ​T​h​e​ ​P​r​i​v​é, ​លោក​ ​លី​ ​ស៊ូ​ដេ​ន​ ​ជានា​យក​និពន្ធ​ ​និង​ជា​ប្រធាន​គេហទំព័រ​សារ​ព័ត៌មាន​បែប​ហ្វេ​ហ្សិ​ន​ ​So​v​r​in​, ​Tiff​any​ ​Do​c​h​e​ ​ជា​អ្នក​ច្នៃ​ម៉ូត​ ​និង​ជា​ស្ថាបនិក​នៃ​ម៉ាក​ R​e​v​i​v​r​e​, S​ar​a​h​ ​Mar​cn​i​ ​ជា​សាស្ត្រាចារ្យ​ផ្នែក​ម៉ូត​នៃ​សាកលវិទ្យាល័យ​ ​L​i​m​kok​wing​, ​P​ham​ ​T​h​i​ ​H​u​yen​ ​T​rang​ ​ជា​អ្នក​ច្នៃ​ម៉ូត​ ​និង​ជា​ស្ថាបនិក​នៃ​ ​PIT​, ​A​lan​ ​Jam​e​s ​Flux​ ​ជា​អ្នក​ច្នៃ​ម៉ូត​ ​និង​ជា​ស្ថាបនិក​នៃ​ម៉ាក​ ​A​.N.​D​, ​Y​u​l​i​a​ K​hour​i​ ​ជា​អ្នក​ច្នៃ​ម៉ូត​, ​លោក​ ​A​bell​o ​ជា​អ្នក​ច្នៃ​ម៉ូត​ ​និង​ជា​ស្ថាបនិក​នៃ​ ​Armada​ ​។​

          ​ជាមួយគ្នា​នេះ​ ​បេក្ខភាព​ដ៏​មាន​ទេពកោសល្យ​ទាំង​៥​រូប​ ​បាន​ខិតខំ​ ​និង​ប្រឹងប្រែង​យ៉ាង​មោះមុត​ក្នុង​ការ​ប្រកួត​ដ៏​លំបាក​មួយ​នេះ​ដើម្បី​បង្ហាញ​ស្នាដៃ​ ​និង​អត្តសញ្ញាណ​ម៉ាក​របស់​ពួកគេ​រៀងៗខ្លួន​ឱ្យ​កាន់តែ​មាន​ភាព​លេចធ្លោ​ ​ជាពិសេស​ដើម្បី​ដណ្តើមយក​ជ័យ​លា​ភី​លេខ​១​ពី​កម្មវិធី​ ​ជាមួយនឹង​ទឹកប្រាក់​លើកទឹកចិត្ត​ផង​ដែរ​។​ ​ការ​ឈ្នះ​ក្នុង​ការ​ប្រកួត​នេះ​ទៀតសោត​ ​មិន​ត្រឹមតែ​ផ្តល់​ឱ្យ​បេក្ខជន​នូវ​ជំនួយ​ហិរញ្ញវត្ថុ​ ​និង​ស្នាដៃ​ពួកគេ​ប៉ុណ្ណោះ​ទេ​ ​តែ​វា​ពិតជា​ជួយ​ក្នុង​ការ​បង្កើត​អត្តសញ្ញាណ​នៃ​ម៉ាក​របស់​ពួកគេ​ ​រួម​ទាំង​កេរ្តិ៍ឈ្មោះ​នៅ​ក្នុង​ឧស្សាហកម្ម​ម៉ូត​នេះ​ឱ្យ​មាន​ភាព​ល្បីល្បាញ​។​ ​ទាំងនេះ​ជា​ឱកាស​ដ៏​អស្ចារ្យ​សម្រាប់​អ្នក​ច្នៃ​ម៉ូត​ក្នុងស្រុក​ដើម្បី​ទទួល​បានការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ ​និង​ជា​ឱកាស​ដើម្បី​បង្ហាញ​ថា​ការ​ខិតខំ​ប្រឹងប្រែង​អាច​ទទួល​បានផល​សូម្បីតែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏ដោយ​។​ ​សំខាន់​លើស​ពី​នេះ​ ​Spectrum​ K​H​ ​គឺ​បង្កើត​ព្រឹត្តិការណ៍​នេះ​ ​ព្រោះ​ចង់​លើកទឹកចិត្ត​ដល់​អ្នក​ច្នៃ​ម៉ូត​វ័យក្មេង​ទាំងអស់​អាច​សម្រេច​ក្តី​សុបិន្ត​របស់​ខ្លួន​។​ ​ទាំងនេះ​ក៏បាន​បង្ហាញ​ថា​ការ​លះបង់​ ​ចំណង់ចំណូលចិត្ត​ ​និង​ភាព​ជោគជ័យ​អាច​សម្រេច​បាន​ ​គឺ​ដោយមាន​ការ​តស៊ូ​ ​ប្រឹងប្រែង​ ​ជាពិសេស​តាមរយៈ​កិច្ច​សហការ​នៃ​ការឧបត្ថម្ភ​ ​សាមគ្គីភាព​ ​និង​ស្មារតី​គាំទ្រ​ក្នុង​សហគមន៍​៕


SUGGESTIONS