×

​«​ជាង​ ​ហេង​ ​វណ្ណ​អាន​»​ ​ហាង​គ្រឿងអលង្ការ​បែប​ប្រណីត​ប្រកបដោយ​គុណភាព​

NEWS 3 months ago
 
 

            អាជីវកម្ម​គ្រឿងអលង្ការ​អាច​ចាត់ទុកថា​ជា​អាជីវកម្ម​ពិស​សេស​មួយ​នៅ​ប្រទេស​កម្ពុជា​ ​ព្រោះ​ប្រជាជន​និយម​សន្សំទុក​គ្រឿងអលង្ការ​ប្រណីត​។​ ​ជាង​ ​ហេង​ ​វណ្ណ​អាន​ ​ជា​ហាង​គ្រឿងអលង្ការ​លេចធ្លោ​មួយ​ក្នុងចំណោម​ហាង​ផ្សេងទៀត​នៅ​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​ ​ក្រៅពី​ទទួល​បាន​អតិថិជន​ជា​ភ្ញៀវ​លំដាប់​អភិជន​ ​និង​អ្នកជំនួញ​ធំ​ៗ​ ​ការរចនា​ម៉ូត​ ​និង​ទឹក​ដៃ​ជាង​ប្រចាំ​ហាង​ក៏​មិនធម្មតា​ដែល​មានការ​ច្នៃ​ប្រតិដ្ឋ​ខ្ពស់​ ​និង​មាន​ភាព​លេចធ្លោ​។​ ​មិនតែប៉ុណ្ណោះ​ ​បើ​ក្រឡេកមើល​ទៅលើ​ការ​ធ្វើ​ទី​ផ្សារ​របស់​ហាង​វិញ​ ​គឺ​ផ្តោត​លើ​គោលការណ៍​ច្បាស់លាស់​តែម្តង​ ​មិន​មាន​ភាព​ស្មុគ​ស្មាញ​ ​ដែល​ងាយស្រួល​ធ្វើ​ឱ្យ​គ្រប់គ្នា​ស្គាល់​យ៉ាង​ច្បាស់​លើ​ហាង​គ្រឿងអលង្ការ​ដ៏​ប្រណីត​មួយ​នេះ​។​ ​អ្នកគ្រប់គ្រង​ហាង​គ្រឿងអលង្ការ​នេះ​គឺ​ ​អ្នកនាង​ ​លឹម​ ​សុធា​លី​កា​ ​ឬ​ហៅក្រៅ​ Jessica​ ​បាន​លើកឡើង​ថា​ ​គ្រឿងអលង្ការ​វា​ហាក់ដូចជា​របស់​មួយ​ដែល​ផ្សារភ្ជាប់​នឹង​ជីវិត​របស់​គាត់​ទៅ​ហើយ​ ​ព្រោះ​គាត់​បាន​សិក្សា​ស្វែងយល់​វា​តាំងពី​គាត់​នៅក្មេង​មក​ម៉្លេះ។​ ​គាត់​បាន​បន្ត​ថា​ ​គ្រឿងអលង្ការ​ ​មិន​ត្រឹមតែ​ផ្តល់​ភាព​ស្រស់​ស្អាត​នោះ​ទេ​ ​ប៉ុន្តែ​វាក៏​ជា​របស់​មួយ​ដែល​បាន​ផ្តល់​នូវ​ទំនុក​ចិត្ត​ដល់​អ្នកប្រើប្រាស់​ ​និង​ក៏​ជា​ចំណែក​មួយ​ដែល​ឆ្លុះបញ្ចាំង​ពីរ​ស​និយម​របស់​បុគ្គល​ម្នាក់ៗ​ផង​ដែរ​។​

អ្នកនាង​ ​លឹម​ ​សុធា​លី​កា​ ​ឬ​ហៅក្រៅ​ Jessica

​            ថ្វីត្បិត​អ្នកនាង​ Jessica​ ​មាន​វ័យក្មេង​បើ​ប្រៀប​ទៅ​អ្នកដទៃ​ក្នុង​អាជីវកម្ម​ដូចគ្នា​ដ៏​ដោយ​ ​ជាមួយនឹង​បទពិសោធន៍​ជាង​ ១០ឆ្នាំ​ក្នុង​វិ​ស័​យ​នេះ​ ​អ្នកនាង​មាន​ម​ហិច្ច​តា​ខ្ពស់​ចង់​ឱ្យ​ឈ្មោះ​ហាង​ ​ជាង​ ​ហេង​ ​វណ្ណ​អាន​ ​ក្លាយ​ជា​ហាង​ដែល​ផ្តោត​លើ​គ្រឿងអលង្ការ​ប្រណីត​លំដាប់​ខ្ពស់​ ​និង​ល្បីឈ្មោះ​ដល់​ក្រៅ​ប្រទេស​។​ ​ដូចនេះ​ហើយ​ ​ទើប​អ្នកនាង​ព្យាយាម​ដំណើរការ​ហាង​ ​ទាំង​បច្ចេកទេស​ ​និង​ទិសដៅ​ក្នុង​ការ​ធ្វើ​ទី​ផ្សារ​ខុស​ពី​ហាង​គ្រឿងអលង្ការ​ទូទៅ​។​ ​អ្នកនាង​ J​e​s​sic​a​ ​ក៏​ជា​មនុស្សម្នាក់​គាំទ្រ​លើ​វិ​ស័​យ​បវរកញ្ញា​ដូចគ្នា​ ​ដូចនេះ​ទើប​អ្នកនាង​តែង​ធ្វើ​ការឧបត្ថម្ភ​ដល់​កម្មវិធី​បវរកញ្ញា​ជារឿយៗ​។​ ​ឆាប់ៗ​ខាងមុខនេះ​ហាង​ ​ជាង​ ​ហេង​ ​វណ្ណ​អាន​ ​ក៏បាន​ត្រៀម​ចេញ​ម៉ូត​ថ្មី​ទាក់ទង​នឹង​បវរកញ្ញា​ថែមទៀត​ផង​។​ ​ដូចនេះ​ ​ចង់​ដឹង​ថា​ម៉ូត​ថ្មី​នោះ​ប្លែក​ ​និង​បង្កប់​អត្ថន័យ​យ៉ាងណា​នោះ​ ​កុំ​ភ្លេច​រង់ចាំ​តាមដាន​លើ​គណនី​ ​Face​book​ ​Page​ ​ផ្លូវការ​របស់​ហាង​ ជាង​ ​ហេង​ ​វណ្ណ​អាន​ ​ទាំងអស់គ្នា​៕​

Advertisement​ ​Article​


Image Courtesy: ជាង​ ​ហេង​ ​វណ្ណ​អាន


SUGGESTIONS