×

ម៉ាក​ស​ម្លៀ​ក​បំពាក់​ ​LYNY​ X ​M​.​PO បំ​ផុសគំនិត​ឱ្យ​មនុស្ស​ប្រើ​សេរីភាព​ក្នុង​ការស្វែងរក​មហិច្ឆតា​របស់​ខ្លួន​

NEWS 3 months ago
 
 

          ផ្តើម​ចេញពី​អ្នក​ច្នៃ​ម៉ូដ​ពីរ​រូប​គឺ​ ​លោក​ ​ទា​វ​ ​មេ​ង​ប៉ូ ​និង​ ​អ្នកនាង​ ញ៉ា ​គឹម​ម៉ូ​លី​នី​ ​អ្នក​ទាំងពីរ​បាន​បញ្ចប់​ការសិក្សា​ជំនាញ​ច្នៃ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ពី​ប្រភព​ដូចគ្នា​ ​ពោល​ពីសា​លា​ ​MaPa​ ​Fashion​ ​ដែល​បច្ចុប្បន្ន​បាន​ប្តូរ​ឈ្មោះ​ទៅជា​ ​FASANA​ ​និង​ ​មួយទៀត​ជា​គម្រោង​ហ្វឹកហ្វឺន​ច្នៃ​ម៉ូដ​ ​និង​បង្កើត​សម្លៀក​បំពាក់​នៅ​ ​MEDC ​Cambodia។​ ​អ្នក​ទាំងពីរ​បាន​ធ្វើ​គម្រោង​ច្នៃ​ម៉ូដ​រួមគ្នា​ដូចជា​ ​«Gender​ 101»​, ​«ONEUS»​, ​«KESOR ​ICON»​ ​និង​គម្រោង​ធំៗ​ជាច្រើន​ទៀត។​

          តាមរយៈ​ការងារ​រួមគ្នា​ ​ដោយ​សង្កេតឃើញ​ថា​ទាំង​ការ​ធ្វើ​តេ​ស្ត​ ​និង​ឌីហ្សាញ​ ​មាន​គោលគំនិត​ស៊ីចង្វាក់គ្នា​ច្រើន​ ​នៅ​ក្នុង​ឆ្នាំ២០១៩​ ​អ្នក​ច្នៃ​ម៉ូដ​ ​ទាវ​ ​មេ​ង​ប៉ូ ​និង​ ញ៉ា ​គឹមម៉ូលីនី​ ​បាន​សម្រេច​ចិត្ត​ចាប់ដៃ​គ្នា​បង្កើត​ម៉ាក​សម្លៀក​បំពាក់​ ​LYNY X M​.​PO ​ដែល​មាន​ទាំង​ការ​ចេញ​ខូឡិកហ្សិន​ ​និង​ច្នៃ​តម្រូវ​ទៅតាម​ការ​កុម្មង់​របស់​អតិថិជន។​

          ក្នុង​ជំនួប​ជាមួយ​ក្រុម​ការងារ​ ​សូវរីន​ ​លោក​ ​ទា​វ​ ​មេ​ង​ប៉ូ ​សហ​ស្ថាបនិក​ម៉ាក​យីហោ​បាន​លើកឡើង​ថា​៖​ «គោលបំណង​ក្នុង​ការ​បង្កើត​ម៉ាក​សម្លៀកបំពាក់​មួយ​នេះ​ ​គឺ​យើង​ចង់​បំផុសគំនិត​ឱ្យ​មនុស្ស​ប្រើ​សេរីភាព​ដើម្បី​ស្វែងរក​មហិច្ឆតា​របស់​ពួកគេ»។​ ​លោក​បាន​បន្ថែម​ទៀត​ថា​៖ ​«ស្ទីល​របស់​ ​LYNY X M.PO ​គឺ​សម្រាប់​នារី​ដែល​មាន​រស​និយម​បែប​ថ្លៃថ្នូរ​ ​រួម​ទាំង​បែប​យុវវ័យ​ឬ​អេឡេហ្គង់ ​យើង​អាច​ច្នៃ​ផ្តល់​ឱ្យ​សមស្រប​ទៅតាម​កាលៈទេសៈ​ ​តាម​កម្មវិធី​ ​ក៏ដូចជា​តម្រូវ​ការ​របស់​អតិថិជន»។​

លោក​ ​ទា​វ​ ​មេ​ង​ប៉ូ ​និង​ ​អ្នកនាង​ ញ៉ា ​គឹម​ម៉ូ​លី​នី​

          កន្លងមក​ម៉ាក​ ​LYNY X M​.​PO ​បាន​បញ្ចេញ​សម្លៀកបំពាក់​ចំនួន​ពីរ​ខូឡិកហ្សិន​ផង​ដែរ។​ ​ក្នុង​នោះ​ខូឡិ​ក​ហ្សិ​នទី១​ ​មានឈ្មោះ​ថា​ ​«RuleBreaker»​ ​កាលពី​ឆ្នាំ២០២២​ ​និង​ខូឡិកហ្សិនទី២​ ​នៅ​ឆ្នាំ២០២៤​ ​គឺ​ ​«Night​ Botanical»។​ ខូឡិកហ្សិន​ចុងក្រោយ​នេះ​ត្រូវ​បាន​បំផុសគំនិត​ចេញពី​សួន​រុក្ខជាតិ​ ​ដែល​ជា​ការ​តភ្ជាប់​គ្នា​រវាង​ ​សុបិន​ ​និង​ការពិត។​ ​ក្នុង​មួយ​ខូឡិកហ្សិន​ ​LYNY​ X ​M​.​PO ​បាន​កំណត់​ចេញពី​ ​៦​ ​ទៅ​ ​៨ម៉ូដ។​

          ទាក់ទិន​នឹង​ការ​បំ​ផុសគំនិត​បង្កើត​ខូឡិកហ្សិន​ ​ស្ថាបនិក​ទាំងពីរ​រូប​បាន​សហការ​គ្នា​ដោយ​បូក​បញ្ចូល​រវាង​បុគ្គលិកលក្ខណៈ​នារី​ភាព​ ​និង​ ​muscling​ ​ផ្សំ​ជាមួយ​ស្ទីល​ ​office​ ​casual​ ស្ទីល​តាម​ដង​វិថី​ ​និង​ឈុត​រាត្រី​ ​ព្រមទាំង​ច្របាច់​ចូលគ្នា​ផង​ដែរ​រវាង​ ​Avan​t​ ​Gard​ ​និង​ Couture​ ​ដើម្បី​បង្កើត​ជាសម្លៀកបំពាក់​ដ៏​ទាក់ទាញ។​ ​សម្រាប់​ការ​ផលិត​វិញ​ ​សម្លៀកបំពាក់​នីមួយៗ​ត្រូវ​បាន​សម្រិតសម្រាំង​គ្រប់​ជំហាន​ដោយក្រុម​ផលិត​ ​Structural​ ​Art​ ​Atelier ​ជា​ក្រុម​របស់​ស្ថាបនិក​ផ្ទាល់។​ ​ក្រុម​ផលិត​នេះ​មានការ​យកចិត្តទុកដាក់​ខ្លាំង​រាប់​តាំងពី​ចំណុច​ផ្តើម​រហូតដល់​សម្រេច។​

          តាម​ការ​បញ្ជាក់​បន្ថែម​ពី​ស្ថាបនិក​ ​លក្ខណៈ​ពិសេស​ក្នុង​ការ​ផលិត​សម្លៀកបំពាក់​គឺ​ផ្តោត​សំខាន់​ទៅលើ​តម្រូវ​ការ​នៃ​ការ​កុម្មង់​ទាំង​ផ្នែក​ខាងក្នុង​ ​ក៏ដូចជា​រចនាសម័្ពន្ធ​របស់​សម្លៀកបំពាក់។​ ​មួយវិញទៀត​ ​រាល់​ការ​ឌីហ្សាញ​តែង​ផ្តោត​សំខាន់​ទៅលើ​រាងរៅ​របស់​អ្នក​ពាក់​ ​ដោយធ្វើ​យ៉ាងណា​តម្រូវ​ទៅតាម​រស​និយម​ ​និង​ចំណង់ចំណូលចិត្ត​របស់​ពួកគេ។​ ​សម្រាប់​ ​គ្រឿង​ប្រើប្រាស់​ ​មានការ​ជ្រើសរើស​យ៉ាង​ហ្មត់ចត់​ ​ហើយ​ការ​ផលិត​ឱ្យ​ចេញ​ជា​រូបរាង​សម្រេច​គឺ​ធ្វើ​ដោយដៃ​ពី​ ​៤០​ ​ទៅ​ ​៥០%។​

          ក្រោយ​បោះជំហាន​លើ​ទី​ផ្សារ​ប៉ុន្មាន​ឆ្នាំ​មកនេះ​ ​ម៉ាក​ ​LYNY​ X ​M​.​PO ​មាន​គម្រោង​អភិវឌ្ឍន៍​បន្ថែម​ទៅលើ​ការ​ផលិត​ ​ដោយ​ព្យាយាម​ធ្វើ​យ៉ាងណា​ឱ្យ​អតិថិជន​ទទួល​បាន​ទំនុក​ចិត្ត​ ​និង​ការ​ជឿជាក់​ទៅលើ​ការ​ឌី​ហ្សា​ញ​ ​ក៏ដូចជា​ភាព​ច្នៃ​ប្រតិដ្ឋ​ថ្មីៗ​។​ ​លើស​ពី​នេះ​ ​ស្ថាបនិក​ក៏​ទទួល​សហការ​ជាមួយ​ម៉ាក​ដទៃ​ឬ​អ្នក​ច្នៃ​ម៉ូដ​ដទៃ​ ​មិនថា​ក្នុងស្រុក​ឬ​ក្រៅ​ស្រុក​ដើម្បី​ផលិត​ចេញ​នូវ​ស​ម្លៀ​ក​បំពាក់​ ​ដោយ​ស្ថិត​ក្រោម​ការ​ផលិត​របស់​ក្រុម​ ​Structural​ ​Art​ ​Atelier ​ផង​ដែរ៕​

Article by HEM SOKKHIM (ZM)

Image Courtesy: ​LYNY X M.PO


SUGGESTIONS